jump to navigation

រឿង​ផ្ទាល់ខ្លួន៖ សមុទ្រ​ទឹក​ប្រៃ 01/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន.
Tags: , , , , , ,
trackback

នៅ​ពេល​អាន​អត្ថបទ​មួយ​របស់​ស៊ីអិនអិន Tiny peppercorns give Cambodian food a big boost​ និយាយ​អំពី​ “ខេត្ត​កំពត​” ខ្ញុំ​នឹក​ឃើញ​ដល់​​ដំណើរ​កំសាន្ដ​របស់​ខ្ញុំ​កាល​ពី​ឆ្នាំ ២០០០ ដែល​នេះ​ជា​លើក​ដំបូង​ក្នុង​ជីវិត​ដែល​នាំ​អោយ​ខ្ញុំ​ស្គាល់​របស់​ពីរ​យ៉ាង​​ (១) ទឹក​សមុទ្រ​មាន​រសជាតិ​ប្រៃ (២) ពពក​រសាត់​កាត់​ប្រាណ​លើ​ភ្នំ​បូកគោ។

យើង​ធ្លាប់​តែ​លឺ​​គេ​និយាយ​ប្រាប់ គ្រូ​បង្រៀន​នៅ​សាលា និង​ អត្ថបទ​ក្នុង​សៀវភៅ​និយាយ​ថា​ទឹក​សមុទ្រ​មាន​រសជាតិ​ប្រៃ តែ​នៅ​ក្នុង​ឆ្នាំ​ ២០០០ ខ្ញុំ​បាន​ទៅ​ដល់​ខេត្ត​កំពត ហើយ​លើក​នោះ​ហើយ​ដែល​ខ្ញុំ​លួច​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ទឹក​សមុទ្រ​ ហើយ​យក​មក​ដាក់​ក្នុង​មាត់ រួច​ហើយ​លួច​ញញឹម​ម្នាក់​ឯង “វ៉ាវ,​ វា​ពិត​ជា​មាន​រសជាតិ​ប្រៃ​ដូច​គេ​និយាយ​មែន” នេះ​ជា​អ្វី​ដែល​ខ្ញុំ​ភ្ញាក់​ផ្អើល។

ក្នុង​ដំណើរ​កំសាន្ដ​នោះ​ដែរ​ ខ្ញុំ​មាន​អ្នក​នាំ​ផ្លូវ​ម្នាក់​ជិះ​មូតូ​ដាក់​ខ្ញុំ​ពី​ក្រោយ​ឡើង​លើ​ភ្នំ​បូកគោ វា​ពិត​ជា​អស្ចារ្យ​មែន វា​ដូច​ជា​ឋានសួគ៌​ចំពោះ​ខ្ញុំ​ ព្រោះ​តែ​លើ​កំពូល​ភ្នំ​​ពពក​រសាត់​កាត់​តាម​ដងខ្លួន​ ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​កំពុង​តែ​ហោះ​លើ​មេឃ។ កាល​នោះ​សណ្ឋាគារ​បាក់បែក​ដែល​បន្សល់​ទុក​ពី​ជំនាន់​បារាំង និង វិហារ​កាតូលិក​មួយ​នៅ​ទីនោះ​ដែរ។

នៅ​ឆ្នាំ ២០០៦ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​កំពត​ម្ដង​ទៀត តែ​មិន​បាន​ទៅ​ក្នុង​ទី​រួម​ខេត្ត​ទេ គឺ​ខ្ញុំ​សំរាក​នៅ​ក្រុង​កែប។ “កែប​​” ជា​ទី​ដ៏​​សែនមនោរម្យ​ មនុស្ស​មិន​សូវ​ច្រើន មាន​សភាព​ស្ងប់ស្ងាត់​ល្អ​ ខ្យល់​បក់​រំភើយ ខ្ញុំ​ស្នាក់នៅ​ផ្ទះ​សំណាក់​ “វណ្ណា” ខ្ញុំ​អាច​មើល​ឃើញ​សមុទ្រ​ពី​បន្ទប់​ខ្ញុំ​កេង​បាន។ “កោះ​ទន្សាយ” ជា​ទី​កន្លែង​ដែល​ខ្ញុំ​តែងតែ​គិត​ដល់ ខ្ញុំ​បាន​ជិះ​ទូក​ទៅ​លេង​កោះ​នោះ​ ហើយ​​ចំណាយ​ពេល​វេលា​នៅ​ទីនោះ​ពេញ​មួយ​ថ្ងៃ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ដូចជា​ម្ចាស់​កោះ ព្រោះ​អត់​សូវ​មាន​មនុស្ស​ច្រើន​ទេ មាន​ភ្ញៀវ​មួយ​ចំនួន​តូច និង ប្រជាជន​​ម្ចាស់​ស្រុក​ចំនួន​តែ​ប៉ុន្មាន​គ្រួសារ​តែ​ប៉ុណ្ណោះ​ដែល​រស់នៅ​ទីនោះ ខ្ញុំ​ហែល​ទឹក​តែ​ម្នាក់​ឯង គ្មាន​អ្នក​រំខាន​ គ្មាន​ក្មេង​តូច​ៗ​ដើរ​លក់​​ដូរ​ ដែល​នាំ​អោយ​យើង​មាន​អារម្មណ៍​ មិន​សុខ​ស្រួល​ក្នុង​ចិត្ត​ដោយ​​ឃើញ​បែប​នោះ។

និយាយ​អំពី​ម្ហូប​ក្នុង​ខេត្ត​កំពត និង ក្រុង​កែប​​​មាន​ម្ហូប​ច្រើន​យ៉ាង មាន​ទាំង​ម្ហូប​អាហារ​បរទេស​ទៀត​ផង តែ​អ្នកណា​ៗ​ក៏​មិន​អាច​មិន​កោតសរសើរ​ដល់ ​ម្ហូប​មួយ​មុខ​ដែល​មាន​រសជាតិ​ឆ្ងាញ់​បំផុត​នោះ​គឺ “ឆា​ក្ដាម​ជាមួយ​ម្រេច​ខ្ចី” ម្ហូប​នេះ​ឆ្ងាញ់​មែន​ទែន​នៅ​ទីនោះ ទោះ​បី​ជា​អ្នក​ញ៉ាំ​ម្ហូប​ដូច​គ្នា​នោះ​នៅ​ទីកន្លែង​ផ្សេង​ ក៏​មិន​ឆ្ងាញ់​ដូច​ទីនោះ​ដែរ នេះ​ជា​ការ​ពិត​ហើយ​សូម​កុំ​ភ្លេច​សាកល្បង​ដោយ​ខ្លួន​ឯង​ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​ខេត្ត​នេះ៕៚

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: