jump to navigation

ស្រទាប់​អូហ្សូន​ធ្លាយ​នៅ​តំបន់​អាកទិច 03/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​, វិទ្យាសាស្ត្រ.
Tags: , , , , , , ,
trackback

អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ ប្រហោង​ស្រទាប់​អូហ្សូន​មួយ​ ដែល​មាន​ទំហំ​ធំជាង​ប្រទេស​អាល្លឺម៉ង់​ដល់​ទៅ​ប្រាំ​ដង នៅ​ខាង​លើ​តំបន់​អាកទិច​ ដែល​ប្រហោង​នេះ​អាច​នាំ​​អោយ​មាន​ការ​សាយភាយ​​រស្មីសាយអ៊ុលត្រា​ ដ៏​គ្រោះថ្នាក់​មក​ប៉ះ​ចំ​ភាគ​ខាងជើង​នៃ​ប្រទេស​កាណាដា អឺរ៉ុប និង រុស្សី នៅ​រដូវ​ផ្ការីក​​ខាង​មុខ​នេះ។ ប្រហោង​នេះ​មាន​ទំហំ​ដល់​ទៅ​ពីលាន​គីឡូម៉ែត្រ​ក្រឡា។ ការ​បាត់បង់​ស្រទាប់​អូហ្សូន​នេះ​ត្រូវ​បាន​គេ​បន្ទោស​ដល់​ជាតិ​គីមី​ក្លរីន​ (chlorine) ដែល​ជា​មូលហេតុ​ធំ​បំផុត ​ក្នុង​ការ​បំផ្លាញ​ស្រទាប់​នេះ ហើយ​ការ​ឡើង​កំដៅ​នៃ​ផែនដី​ត្រូវ​បាន​គេ​គិត​ថា​អា​ច​មក​ពី​ការ​ធ្លុះធ្លាយ​ស្រទាប់​អូហ្សូន​នេះ​ខ្លះ​ដែ៕៚

Related articles

មតិ»

1. Samady KS - 04/10/2011

ប្រហែល​ជា ១០០​ឆ្នាំ​ក្រោយ មនុស្ស​យើង​អាច​មាន​អត្រា​ស្លាប់​ច្រើន​ដោយ​សារ ជំងឺ​មហារីក​ស្បែក និង ដោយ​សារ​កម្ដៅ​ផែន​ដី ក៏​ថា​បាន​ដែរ! ព្រោះ​បើ​មិន​ទប់​ស្កាត់​ឥឡូវ​ទេ ប្រហែល​ជា​ពិបាក​នឹង​រក ស្រទាប់​នោះ​មក​វិញ​ណាស់

2. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 04/10/2011

នេះ​ជា​គ្រោះ​ភ័យ​សំរាប់​មនុស្ស​គ្រប់គ្នា​រស់​លើ​ផែនដី​នេះ មិន​ដឹង​ថា​អាច​ឃាត់​ជាប់​អត់​ទេ?

3. តាស៊ីក្លូ - 04/10/2011

“បើអ្នកថែរក្សាធម្មជាតិ នោះធម្មជាតិនឹងជួយថែរក្សាអ្នកវិញ ប៉ុន្តែផ្ទុយ

ទៅវិញ បើអ្នកបំផិ្លចបំផ្លាញធម្មជាតិ នោះ ធម្មជាតិនឹងបំផ្លិចបំផ្លាញ

អ្នកវិញ” ដោយ ដាឡៃ ឡាម៉ា ……………………………………………

រាល់ថ្ងៃនេះមើលទៅឃើញហើយថាធម្មជាតិចាប់ផ្តើមបំផ្លិចបំផ្លាញ

មនុស្សលោកវិញហើយ ………. ចេតរ៉យទាំងអស់គ្នាតាម៉ងទៅ ស្រួល !!!

លីហ្សា - 04/10/2011

ម្យ៉ាងដែរ

4. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 04/10/2011

គិត​ថា​អ្នក​កើត​ក្រោយ​ៗ​ជំនាន់​យើង​នឹង​ទទួល​គ្រោះភ័យ​ដោយសារ​ធម្មជាតិ​កាន់​តែ​ធ្ងន់ធ្ង​ជាង​យើង។

5. Lovepeehs05 - 04/10/2011

ការយល់ដឹងរបស់មនុស្សចុះទាប !? ឬបញ្ចេកវិទ្យារីកចម្រើនលឿនពេក !? ភ្លេចគិតពីការការពារបរិស្ថាន !? ជាពិសេសនៅប្រទេសកម្ពុជាតែម្តង !?

ខេមរបក្សីសាស្ត្រិន - 05/10/2011

មិនមែន​តែ​កម្ពុជាទេ! ពួកបច្ចិមប្រទេស​បាន​បំផ្លាញ​រួចរាល់​ហើយ ទើប​បាន​មក​ឃាត់​កម្ពុជា ព្រោះ​គេ​បាន​យល់ដឹង​ពី​ផល​ប៉ះពាល់​បន្ទាប់​ពី​គេ​បំផ្លាញ​រួច ។ ចំណុច​សំខាន់​គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ជន​កម្ពុជា​យល់​ពី​ផល​ប៉ះពាល់​នេះ មិនមែន​ធ្វើ​ដោយសារ​គេ​បង្ខំ ហើយ​បរទេស​គួរ​ពន្យល់​ឲ្យ​ច្បាស់​មិនមែន​ព្យាយាម​លាក់​បំបាំង​ដើម្បី​ឲ្យ​គេ​យល់​ថា​ខ្លួន​ឆ្លាត​នោះ​ទេ ។

6. kc - 05/10/2011

រឿងមួយដែលជៀសមិនបាននូវការបំផ្លាញធម្មជាតិនោះមកពីមនុស្ស
ប្រកួតប្រជែងគ្នា រវាងប្រទេសមួយទៅប្រទេសទៅប្រទេសមួយផលិតៗ
លក់់ៗ ទិញៗ អត់់ ខ្វល់់ ពីការបំពុលបរិស្ថានតំាងពីសម័យឧស្សាហកម្ម
នៃសតវត្សទី១៩មក (បើយើងត្រូវប្រយ័ត្នគឺត្រូវប្រយ័ត្នតំាងពីសម័យនោះ
មក,ឥឡូវនេះ យឺតពេលហើយ,ប៉ុន្តែបើប្រយ័ត្នតាំងពីពេលនោះមក ក៏វិទ្យាសា្រ្តមិនជឿនលឿនដូចសព្វថ្ងៃនេះដែរ។
មួយវិញទៀត ពិភពលោកមានកំណើនមនុស្សលើសលុបពេក ដែលជាការ
ជៀសវាងបំ,ផ្លាញធម្មជាតិមិនបាន។

7. Lovepeehs05 - 05/10/2011

ទសវត្ស ៧០ ព្រៃស្រុកខ្មែរនៅច្រើនណាស់ យ៉ាងតិច ៧០ ភាគរយ តែនៅទសវត្ស ៨០ កម្មវិធីល្ខោណ ក៥ ខ្ទិចមួយចំនួន ទសវត្ស ៩០ និង ២០០០ ស្ទើរអស់រលីង !

8. ខេមរបក្សីសាស្ត្រិន - 05/10/2011

ឬ​មួយ​គេ​ខ្លាច​ទុក​ព្រៃ​ក្រែង​មាន​បដិវត្តិ​ទៀត​ទេ​ដឹង​ទើប​គេ​នាំ​គ្នា​កាប់​យ៉ាង​គគ្រឹកគគ្រេង​តាំង​ពី​ឆ្នាំ​១៩៩៦ នៅ​ភាគ​ខាង​លិច​ស្ទើរ​ក្លាយ​ជា​វាល​រហោរដ្ឋាន​យ៉ាង​ដូច្នេះ?

9. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/10/2011

ការ​យក​ធម្មជាតិ​មក​ប្រើប្រាស់​ដោយ​មិន​បាន​សិក្សា​អោយ​បាន​ច្បាស់​លាស់ វា​នឹង​អោយ​លទ្ធផល​យ៉ាង​អាក្រក់​បំផុត​ដល់​ខ្លួន​យើង​វិញ។ វា​ដូច​ជា​យើង​បោច​ស្លឹកគ្រៃ​យក​មក​ធ្វើ​ម្ហូប កំពុង​តែ​បោច​យើង​សប្បាយ​ហូរ​កញ្ច្រៀវ​ថា​យើង​សម្បូរ​សប្បាយ​គិត​ថា​យើង​មាន​ចំណី​អាហារ​លើបលុប តែ​ពេល​ខាង​មុខ​កូនចៅ​យើង​ក្រោយ​ៗ​រហាម​រក​តែ​មួយ​មែក​ញ៉ាំ​មិន​បាន​ផង ព្រោះ​តែ​យើង​បោច​បំផ្លាញ​​យក​តែ​មួយ​ឈ្នះ​ដៃ មិនមាន​ប្រមើលមើល​ថា​ត្រូវបោច​ប៉ុណ្ណា ទុក​ប៉ុណ្ណា បោច​ដើម​ចាស់ ទុក​ដើម​ថ្មី តាម​លំដាប់​លំដោយអោយ​លូតលាស់​បន្ត​កូន​ចៅ។

ការ​យក​ធម្មជាតិ​មក​ប្រើប្រាស់​ដោយ​ភាព​ល្ងង់​ខ្លៅ គ្មាន​ច្បាប់​ទំលាប់ គ្មាន​ការ​សិក្សា​ច្បាស់លាស់​វា​បះពាល់​ដល់​សកលលោក​ទាំង​មូល តែ​ទីកន្លែង​ដែល​ត្រូវ​គេ​បំផ្លាញ​នោះ​រង​ការ​ប៉ះពាល់​ខ្លាំង​សម្បើម និង មុន​គេ​បង្អស់។

ព្រៃឈើ​កាប់​ហិនហោច​អស់​រលីង​តែ​មាន​បាន​តែ​ គន់ គីម ហ៊ុន សែន យាយ​ភូ និង ប៉ុន្មាន​នាក់​នោះ​តែ​ប៉ុណ្ណោះ តែ​ប្រជាជន​ក្នុង​តំបន់​​ដែល​រស់នៅ​តាម​ព្រៃ​ រក​តែ​បាញ់​កូន​ទន្សាយ​មួយ​យក​មក​ធ្វើ​ម្ហូប​ក៏​គ្មាន​ផង រក​តែ​ជៀរ​ជ័រ​ទឹក​មួយ​ផ្ដិល​មក​លក់​ក៏​អត់​ដែរ រក​ឈើ​មួយ​ដើម​មក​ធ្វើ​ទ្រុង​ជ្រូក​ក៏​មិនមាន​ផង។

ខេមរបក្សីសាស្ត្រិន - 05/10/2011

ទេ បាញ់​ទន្សាយ​និង​សត្វ​ដទៃ​ទៀត​គឺ​ត្រូវ​បាន​ហាម​ឃាត់​មែន តែ​ចៀរ​ជ័រ​ ចោះ​ជ័រ គេ​មិន​ហាម​ទេ តែ​ត្រូវ​យក​តែ​ដើម​ណា​គ្រប់​អាយុ​ចោះ ហើយ​កុំ​ប្រើ​ហួស​ប្រមាណ ត្រូវ​ប្ដូរ​វា​ពេល​វា​ទ្រុឌទ្រោម ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/10/2011

បាញ់​ទន្សាយ​ឃាត់​ដោយសារ​តែ​ទន្សាយ​ស្រុក​យើង​មាន​តិច ហើយ​ក៏​មិនមែន​រដ្ឋាភិបាល​ខ្មែរ​អ្នក​ចេញ​ច្បាប់​ដែរ។ នៅ​ប្រទេស​ខ្ញុំ​រស់នៅ​ទន្សាយ​គេ​ព្យួរ​លក់​មាន​ច្រើន​សន្ធឹកសន្ធាប់ ​សំរាប់​ធ្វើ​ម្ហូប តែ​កេ​មាន​ច្បាប់​ត្រូវ​បាញ់​ពេល​ណា ទី​កន្លែង​ណា ហើយ​អ្នក​បាញ់​ត្រូវ​មាន​ Licence ទៀត។

នៅ​អូស្ត្រាលី​គេ​ត្រូវ​សំលាប់​ទន្សាយ​យ៉ាង​សន្ធឹកសន្ធាប់​រៀងរាល់​ឆ្នាំ​ដោយសារ​តែ​ពួក​វា​ស៊ី​ បំផ្លាញ​បន្លែ​របស់​គេ។

នៅ​ស្រុក​ខ្មែរ​យើង​អីឡុវ​ចង់​ស៊ី​សាច់​ទន្សាយ​មហា​សែន​ពិបាក វា​អត់​មាន​លក់ តែ​នៅ​ស្រុក​គេ​ខ្វះ​តែ​លុយ នេះ​ជា​ការ​ពិត។ ហើយ​ទន្សាយ​ស្រុក​គេ​នៅ​មាន​ជាប់​រហូត​លក់​រាល់​ឆ្នាំ រាល់​ពេល​វេលា។

10. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/10/2011

យើង​មាន​ធនធាន​ធម្មជាតិ​យើង​គួរ​តែ​ទាញ​យក​មក​ប្រើ​វា​មិន​ខុស​ទេ តែ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន ចំនួន​សាមសិប​ឆ្នាំ​មក​នេះ​មិនមែន​ទាញ​មក​ប្រើ​ទេ​គឺ​ “បំផ្លាញ” តែ​ម្ដង។ បំផ្លាញ​នេះ​បើ​យក​មក​អភិវឌ្ឈន៍ មក​ប្រើប្រាស់​ដើម្បី​ជាតិ​ប្រជា​ជន​ក៏​គ្មាន​ដែរ ដាក់​ហោប៉ៅ​រៀង​ៗ​ខ្លួន​មក​ហ៊ឺហារ​ អាវាសែ បង្អួត​គ្នា​ថា​ខ្លួន​ជា​អ្នក​មាន ដើម្បី​អោយ​គេ​កោត អោយ​គេ​គោរព តែ​ចំពោះ​អ្នក​ដែល​គេ​យល់​ដល់​ការពិត​គេឃើញ​ពួក​ហ្នឹង​ គេ​ខ្ពើម​ពួក​ហ្នឹង​ជាង​លាមក​សត្វ​ទៅ​ទៀត។

11. Lovepeehs05 - 05/10/2011

មានអីវាលចឹងស្រួលតើ ! ស្រួលខាងយន្តហោះមើល ឃើញរថក្រោះ ដូចអណ្តើកវារលើគោកចឹង ! បើបានកើវាលខ្សាច់ដូចនៅអៀរ៉ាក់រឹតតែល្អ ទៅទៀត ។
តាមទស្សនៈខ្ញុំទៅលើព្រៃឈើ ខ្ញុំស្រឡាញ់ព្រៃឈើខ្លាំងណាស់ ខ្ញុំស្តាយ ណាស់ មិនចង់ឱ្យមានការកាប់ហិនហោចចឹងទេ ។ កាលពី៥-៦ឆ្នាំមុន អាតីតមេរបស់ខ្ញុំគាត់បានហៅ ឱ្យ២៥ហិចតាដែរ តែគ្មានពីណាគេទៅ ចាប់យកឱ្យសោះ បើបានមែនគិតថា មិនកាប់ឆ្ការទេ គឺទុកជាធម្មជាតិ ឱ្យនៅយ៉ាងស្រស់បំព្រោង នេះតាមចិត្តស្រឡាញ់ព្រៃឈើ ។ អ្នកដែល ពុំដែលធ្លាប់នៅតាមព្រៃ មិនសូវជាចាប់អារម្មណ៍ថា ព្រៃឈើមាន ប្រយោជន៍ទេ តែពួកគេចូលចិត្តកាប់បំផ្លាញឱ្យអស់ទើបល្អ ពីព្រោះព្រៃវា ចង្រៃដល់ពួកគេ ។ ដូចព្រៃនៅម្តុំស្រុកសំពៅលូន និងភ្នំព្រឹក កាប់វាលអស់ រលីង ដើរទៅវង្វែង តែបើនៅជាព្រៃវិញ ខ្ញុំមិនវង្វែងទេ ។
ធាតុអាកាសប្រែប្រួលផ្លះប្តូនេះ ពិតណាស់បណ្តាលមកពី ការកាប់ព្រៃឈើ នេះហើយនិងលើកទំនប់ទប់ទន្លែមេគង់ហ្នឹងឯង នេះហើយការអភិវឌ្ឍស្រុក ទេសដោយគ្មានការសិក្សា ឱ្យបានច្បាស់លាស់ តែស្រេចតែទៅលើពួកនាយទុនគេចង់បាន ហើយរដ្ឋាភិបាលចង់បានលុយ គេចូលហោប៉ៅខ្លួនឯងនោះ ដើម្បីបំរើនៅអំណាចផ្តាច់ការរបស់ខ្លួន ស្រេចទេក្បាលវ៉ាល់របស់ខ្លួន វាអញ្ចឹងឯង គ្មានស្តាប់គេ ស្តាប់តែគ្នាឯង រួមគំនិតគ្នាឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ បំផ្លាញជាតិឯង ចឹងទៅកើត នេះហេតុតែលុយវាទាញមុខ ភ្លេចគិតនូវអ្វីៗទាំងអស់ គិតធ្វើយ៉ាងម៉េច ឱ្យតែមានខ្លួនឯង គ្រួសាររឯង បក្សពួកឯង ទោះបីពីណាក្ររហេមរហាម យ៉ាងណា ប្រទេសជាតិហិនហោចយ៉ាងណា ក៏មិនខ្វល់ដែរ អ្នកណាហ៊ាន តវ៉ាហានប្រឈមមុខចូលគុក ជាប់ច្រវ៉ាក់ រងដំបងឆក់ រងគ្រាប់កាំភ្លើង រងពីការដេញចាប់គ្មានឈប់ឈរ នេះមកពីប្រទេសដែលគ្មានច្បាប់ ត្រឹមត្រូវ មិនគោរពច្បាប់ ស៊ីសំណូកសូកប៉ាន់ ធ្វើអ្វីតាមអំពើចិត្ត ខ្លួនឯង គ្នាឯង គ្មានពីណានិយាយបាន ថាបាន អាណាធិប្បតេយ្យ គេងប្រវ័ញ្ញលើ ខ្នងនិងឈាមរាស្រ្តពិតៗ បើកផ្លូវឱ្យជនជាតិគេ មកនៅលើទឹកដីរបស់ខ្លួន តាមអំពើចិត្ត ហើយគាបសង្កត់ប្រជាជនខ្លួនឯង ដូចខ្ញុំកញ្ជះគេមិនស្មើ ថោកទាបមហាសែនថោកទាប និយាយមិនកើត ។ ប៉ូលិសទាហាន តុលាការ និងសាសនាគ្មានឯករាជ្យ នៅលើបុគ្គលតែម្នាក់ ប្រើអំណាច ជាងស្តេចអធិរាជទៅទៀត ចង់កាន់អំណាចខ្លួនឯងមួយអាយូស នេះសបញ្ជាក់ឱ្យឃើញថា អំណាចផ្តាច់ការហើយ ប្រជាធិបតេយ្យនៅត្រង់ ណា មិនខុសគ្នាពីសាក់ដាំហ៊ូសេននៅប្រទេសអៀរ៉ាក់ទេ បោះឆ្នោតម្តងៗ ជាប់សុទ្ធតែ ៩០ ភាគរយឡើង មិនដែលខាន ប្រទេសខ្មែរមិនសូវអីទេ តែប្រទេសកម្ពុជាខ្លាំងណាស់ ពីជំនាន់មួយទៅជំនាន់មួយ ឮសូរថាធ្វើ បដិវត្តដើម្បីបំបាត់ អំណាចផ្តាច់ការ តែនៅដដែល ឈ្នះហើយ បាត់មួយ ភ្លេតកើតវិញធ្ងន់លើសដើម តើមកពីមូលហេតុអ្វីដែរ ?

12. ខេមរបក្សីសាស្ត្រិន - 05/10/2011

អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​គឺ ប្រសិនជា​ខ្ញុំ​មាន​លទ្ធភាព ខ្ញុំ​នឹង​ទិញ​ដី​ពី​ឈ្មួញ​និង​មនុស្ស​មួ​យ​ចំនួន​នោះ​មក​ទុក ធ្វើ​ខណ្ឌសីមា​ត្រឹមត្រូវ រួច​បង្កើត​ឲ្យ​មាន​ក្រុមល្បាត​ធ្វើការ​២៤​ម៉ោង ដើម្បី​ទុកជា​ជម្រក​ពងកូន និង​បន្ត​ពូជ​របស់​សត្វព្រៃ ។ មិន​ចង់​បាន​ច្រើន​ទេ ត្រឹមតែ ១០គ.ម​បួន​ជ្រុង​ទៅ​បាន​ហើយ ។ សង្ឃឹម​រដ្ឋាភិបាល ដូចជា​មិនសូវ​ជា​ទុកចិត្ត​សោះ! តែ​នេះ​ជា​ការ​ស្រមៃ​ប៉ុណ្ណោះ!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: