jump to navigation

ក្រុមហ៊ុនចិន​​មាន​ចំណាប់​អារម្មណ៍​ចង់​ទិញ Yahoo 04/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , ,
trackback

សំរាប់​អ្នក​ប្រើ​អ៊ីនធឺណិត​ស្រុក​ខ្មែរ​យើង​ ភាគច្រើន​អ្នក​ដែល​បង្កើត​អ៊ីមែល​ មក​ប្រើប្រាស់​ភាគច្រើន​គឺ​ប្រើ​ Yahoo ព្រោះ​តែ​វា​ងាយស្រួល​ប្រើ​ និង ​ទំហំ​ដែល​យើង​ផ្ទុក​ទិន្នន័យ​ក្នុង​នោះ​គ្មាន​ដែន​កំណត់ ហើយ​ដោយសារ​តែ​ Yahoo មាន​របស់​ផ្សេង​ៗ​ទៀត​ដែល​ពិសេស​ដូចជា​សារព័ត៌មាន​គ្រប់​យ៉ាង Yahoo Messenger និង ហ្ក្រេម​ជាដើម។ មិន​តែ​ប៉ុណ្ណោះ Yahoo ហាក់​បី​ដូចជា​សកម្ម​ណាស់​ក្នុង​ការងារ​របស់​ខ្លួន​ ពួក​គេ​តែងតែ​បន្ទាន់​សម័យ​គ្រប់​ពេល​វេលា តែ​អ្វី​ដែល​ Yahoo មាន​ប្រជាប្រិយភាព​ខ្លាំង​នោះ​គឺ​សារព័ត៌មាន អ៊ីមែល និង ការ​ជជែក​កំសាន្ដ​នេះ​ឯង (Yahoo Messenger)។​

ដោយសារ​ភាព​ល្បីល្បាញ និង សម្រស់​ជាទី​គយគន់​នៃ​នាង​ក្រមុំ​ Yahoo នេះ​មាន​មនុស្ស​ជាច្រើន​ចង់​បាន​នាង​មក​គ្រង​ថែ​ រហូត​ដល់​ថ្ងៃ​នេះ Jack Ma ដែល​ជា​​​អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អ៊ីនធឺណិត​​របស់​ចិន​ Alibaba Group Holding Ltd និយាយ​ថា​គាត់​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​​ទិញ​យក Yahoo Inc នេះ​ដែរ ដែល​គាត់​ថ្លែង​នៅ​មហាវិទ្យាល័យ​ Stanford University។ តែ​ទោះយ៉ាងណា Yahoo កំពុង​តែ​គិត​ថា​តើ​នឹង​លក់​ភាគ​ខ្លះ ឬ លក់​ទាំង​មូល​នូវ​ក្រុមហ៊ុន​របស់​ខ្លួន​នោះ​ទេ បន្ទាប់​ពី​ក្រុមហ៊ុន​នេះ ​បាន​បញ្ឈប់​អគ្គនាយក​ប្រតិបត្តិ​របស់​ខ្លួន​កាល​ពី​ខែ​មុន​គឺ​នាង Carol Bartz នោះ។

គួរ​បញ្ជាក់​ថា​ក្រុមហ៊ុន Yahoo ក៏​មាន​ភាគហ៊ុន​របស់​ខ្លួន​ដល់​ទៅ ៤០ ភាគរយ​ដែរ​ក្នុង ក្រុមហ៊ុន Alibaba Group Holding Ltd។ Carol Bartz ត្រូវ​បាន​គេ​បញ្ឈប់​ការងារ​ដោយសារ​តែ​ នាង​មិន​អាច​ធ្វើ​អោយ​ប្រសើរ​ឡើង ​នូវ​ប្រាក់​ចំណូល​ការផ្សាយពាណិជ្ជកម្ម​​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​ ដែល​មិន​អាច​ប្រកួតប្រជែង​នឹង​ Google Inc ​និង Facebook។ ក្រុមហ៊ុន Yahoo កំពុង​ស្វែងរក​អគ្គនាយក​ប្រតិបត្តិ​ថ្មី​ ហើយ​ក៏​កំពុង​ពិចារណា​ថា​តើ​ត្រូវ​លក់​ក្រុមហ៊ុន​នេះ​​ចោល​តែ​ម្ដង​ឬ​យ៉ាងណា៕៚

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: