jump to navigation

កំប្លែង​ភាសា​ខ្មែរ៖ បុរស​បី​នាក់​ចូល​បន្ទប់​ទឹក​ 05/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​ជា​ភាសាខ្មែរ.
Tags: , , , , ,
trackback

មាន​បុរស​បី​នាក់ (១) អ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ (២) អ្នក​សេដ្ឋកិច្ច (៣) គ្រូ​បង្រៀន ពួក​គេ​ទាំង​បី​នាក់​ បាន​ណាត់​ជួ​បគ្នា​នៅ​ចុង​សប្ដាហ៍​នៅ​ភោជនីយដ្ឋាន​មួយ តែ​មុន​នឹង​ម្ហូប​មក​ដល់​ពួក​គេ​ទាំង​បី​នាក់​បាន​នាំ​គ្នា​ទៅ​​បន្ទប់​ទឹក​សិន ​​ដើម្បី​បត់​ជើង​តូច (នោម)។

ពេល​ដែល​បុរស​​ (១) ដើរ​ចេញ​ពី​បន្ទប់​មក​គាត់​បាន​លាង​ដៃ​របស់​គាត់​ហើយ​ទាញ​ក្រដាស​ជូត​ដៃ​ស្ទើរ​តែ​អស់​មក​ជូត​ដៃ​របស់​គាត​យ៉ាង​ផ្ចិតផ្ចង់ ហើយ​គាត់​និយាយ​ថា “ខ្ញុំ​ត្រូវ​បាន​គេ​បង្រៀន​ថា​ត្រូវ​ធ្វើ​ការ​អោយ​ហ្មត់ចត់​ ស្អាត​បាត អោយ​ចប់​ចុង​ចប់​ដើម”។

ពេល​ដែល​បុរស​ (២) ដើរ​ចេញ​ពី​បន្ទប់​មក​គាត់​លាង​ដៃ​របស់​គាត់ ហើយ​គាត់​ទាញ​ក្រដាស​ជូត​ដៃ​តែ​មួយ​សន្លឹក​មក​ជូត​ដៃ​របស់​គាត់ ហើយ​គាត់​និយាយ​ថា “ខ្ញុំ​ត្រូវ​បាន​គេ​បង្រៀន​ថា​ត្រូវ​ចេះ​សន្សំ​សំចៃ”។

ពេល​ដែល​បុរស​ (៣) ដើរ​ចេញ​ពី​បន្ទប់​មក​ គាត់​មិន​បាន​ដើរ​ទៅ​លាង​ដៃ ហើយ​ក៏​មិន​បាន​ទាញ​ក្រដាស​ជូត​ដៃ​ដែរ​ ហើយ​គាត់​និយាយ​ថា “​ខ្ញុំ​ត្រូវ​បាន​គេ​បង្រៀន​មក​ថា​ពេល​នោម​​ធ្វើ​យ៉ាង​ណា​កុំ​អោយ​ទទឹក​ម្រាម​ដៃ”។

Related articles

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: