jump to navigation

តើ​អ្នក​បោះឆ្នោត​អោយ​គណបក្ស​មួយ​ណា? 06/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , ,
trackback

ដោយសារតែ​ចំនួន​ប្រជាជន​ខ្មែរ​ឡើង ​មក​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​មាន​ចំនួន​កាន់​តែ​ច្រើន​ ថ្ងៃ​​នេះ​ប្លុក “ស្រុក​ខ្មែរ ស្នេហ៍​ខ្ញុំ” ចង់​ធ្វើ​ការ​វាស់​ស្ទង់​មួយ ដោយ​ចង់​អោយ​អ្នក​ដែល​ចូល​មក​អាន​នៅ​ទីនេះ​បោះឆ្នោត​សាកល្បង​​ ជ្រើសរើស​គណបក្ស​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា មួយ​ណា​ ដែល​ខ្លួន​ស្រលាញ់​ពេញ​ចិត្ត​។ វា​គ្រាន់​តែ​ជា​ការ​វាស់​ស្ទង់​ក្នុង​ប្លុក​មួយ​នេះ​ប៉ុណ្ណោះ ហើយ​ក៏​សូម​បញ្ជាក់​ថា​រាល់​ការ​ជ្រើសរើស​របស់​អ្នក​ទាំង​អស់​គ្នា​ គឺ​សំងាត់​បំផុត ដែល​សូម្បី​តែ​ខ្លួន​ខ្ញុំ​ ដែល​ជា​អ្នក​ដាក់​ការ​វាស់​ស្ទង់​នេះ​ ក៏​មិន​ដឹង​ថា​អ្នកណា​​ជ្រើសរើស​គណបក្ស​មួយ​ណា​ដែរ ដូច្នេះ​អ្នក​ទាំង​អស់​គ្នា​នឹង​គ្មាន​ក្ដី​បារម្ភ​ពី​​អ្វី​ទាំង​អស់។

Related articles

មតិ»

1. Lovepeehs05 - 08/10/2011

ខ្ញុំបោះឱ្យបក្សសម រង្ស៊ីហើយ !

2. តា ម៉ាប់ - 08/10/2011

បក្ស សម រង្ស៊ី កំពុង​នាំ​មុខ

3. KhmerDLStation - 16/10/2011

ទោះជា​វៃខ្ញុំ​អោយ​ស្លាប់​ក៏​ខ្ញុំ​បោះ​ឆ្នោត​អោយ បក្ស សមរង្ស៊ី ដែរ។ មូល​ហេតុ
ជា​បក្ស​ប្រឆាំង ដែរ​មាន​អ្នក​គាំទ្រច្រើន (​មាន​កៅ​អីក្នុងសភាច្រើន) ។ បើ​បោះអោយ​ បក្ស​ប្រ​ជា​ជន​ មិនខុស​ពី​ខ្ញុំ​យក​កាំ​បិតអា ក ខ្លួន​ឯង​ហើយ​មិន​ថា​អញ្ចឹង។ បើ​បោះ​អោយ​បក្ស​សិទ្ធិ​មនុស្ស​មិន​ខុស​ពី​ ការ​រត់​ប្រណាំ​មួយ​ដែរ​គេ​រត់​ជិត​ដល់​ទីហើយ បែរ​ជា​ទើប​តែ​ចាប់​ផ្តើមរត់ រត់​អញ្ជឹងរត់​រក​ងាប់​ស្អី 🙂

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 16/10/2011

ខ្ញុំ​ក៏​បោះ​អោយ​គណបក្ស​ សម រង្ស៊ី ដែរ​ព្រោះ​ខ្ញុំ​មិន​ពេញ​ចិត្ត​ការ​ដឹកនាំ​សព្វ​ថ្ងៃ​ដែល​ពុករលួយ បក្ស​ពួក ក្រាញ់​នឹង​អំណាច ភាព​ខុស​គ្នា​រវាង​អ្នក​ក្រ និង អ្នក​មាន​ដូច​មេឃ និង ដី។ ចំនួន​អ្នក​មាន​ចំនួន​តែ​មួយ​ក្ដាប់​តូច តែ​អ្នក​ក្រ​បើក​ភ្នែក​ឃើញ​គ្រប់​ទី​កន្លែង។

គណបក្ស​ សម រង្ស៊ី សន្សំ​បាន​អ្នក​គាំទ្រ​អស់​ជាច្រើន​ឆ្នាំ​នៅ​តែ​មិន​ទាន់​គ្រប់​គ្រាន់​យក​ឈ្នះ​ អញ្ចឹង​​​បើ​យើង​ងាក​ចុះ​ងាក​ឡើង ទៅ​ខាង​ណេះ​បន្តិច ខាង​នោះ​បន្តិច កំលាំង​ក៏​នឹង​បែក​ខ្ញែក​អស់ លែង​មាន​សន្ទុះ​សោះ។ អ្នក​ខ្លះ​ថា​គណបក្ស សម រង្ស៊ី មិន​ល្អ​ចំនុច​នេះ​ ចំនុច​នោះ គេ​បក​ទៅ​គាំទ្រ​គណបក្ស​ថ្មី​ៗ អញ្ចឹង​ដូច​ចាប់​ផ្ដើម​ដើរ​ពី​ដំបូង​មក​វិញ។

យើង​គ្រប់​គ្នា​គួរ​បោះ​អោយ​គណបក្ស សម រង្ស៊ី ដែល​មាន​កំលាំង​ស្រាប់​ធ្វើ​យ៉ាង​ណា​អោយ​តែ​ផ្ដាច់​រឹស​ពួក​កុម្មនីស្ត​ចោល​សិន​ទៅ ដើម្បី​អោយ​ប្រទេស​​យើង​មាន​ឯករាជ្រ​លើ​និតិ​ទាំង​បី និតិ​បញ្ញតិ និតិ​ប្រតិបត្តិ និតិ​តុលាការ និង ចុង​ក្រោយ​មួយ​ទៀត​ពត៌មាន​ឯករាជ្រ​ដែរ។ អញ្ចឹង​បើ​ពេល​នោះ​ទោះ សម រង្ស៊ី មិនមែន​មនុស្ស​ល្អ ​ក្បត់​ជាតិ​ក៏​មិន​កើត​ដែរ​ព្រោះ​អំណាច​ទាំង​អស់​អត់​ក្នុង​ដៃ​គាត់ គាត់​នឹង​ត្រូវ​គេ​ទំលាក់​ពី​នាយករដ្ឋ​មន្ត្រី​ដោយ​សភា និង តុលាការ​កាត់​ទោស​គាត់។

នេះ​ហើយ​ជា​ចំនុច​ដែល​ប្រជាជន​ខ្មែ​រ​ត្រូវ​យល់​ ហើយ​កុំ​ខ្លាច​ក្នុង​ការ​ផ្លាស់​ប្ដូ​រ​មេ​ដឹក​នាំ​ និង កុំ​គិត​ថា​អាក្រូច​ក៏​ដូច​អា​ពោន ព្រោះ​ពេល​ច្បាប់​មិន​ស្ថិត​ក្រោម​គូទ​អ្នក​មាន​អំណាច​ក្រូច​ក៏​ត្រូវ​តុលាការ​ចាត់​ការ ពោន​ក៏​ត្រូវ​តុលាការ​ចាត់​ការ​អោយ​តែ​ប្រព្រឹត្ត​រឿង​មិន​ត្រឹមត្រូវ​តាម​ច្បាប់។

4. KhmerDLStation - 16/10/2011

បើ​បោះ​អោយ បក្ស​ហ៊្វុនស៊ិនប៉ិច ដូច​យក​អំ​បិលទៅ​បាច​ដាក់​ទន្លេទទេៗ (​មិន​ខុសពីនាំ​គ្នា​សុំ​ទាន យក​លុយ​អោយ​កូន​បំផ្លាញ។ បើបោះអោយ​ សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ មិនខុសពី​ប្រលែង​ឆ្កែឆ្កួត អោយ​ខាំគេ​ខាំឯង​ទៅ​ហើយ​ទេអី???

5. តា ម៉ាប់ - 16/10/2011

បើ​បោះ​ឲ្យ រណឬិទ្ធ???

6. KhmerDLStation - 17/10/2011

និយាយពី​ រណឬិទ្ធ គ្មាន​បាន​ការ អួត​សុទ្ធតែថា បង្រៀន​អ្នក​ច្បាប់​នៅ​បរទេសគោ ចុង​ក្រោយ​មក​អើត​លើមៗ សុំ​ហ៊ុនសែន បើក​ប្រាក់ខែ​ចាយ ហើយ​ប្រកាស​គោល​នយោបាយ នៅ​កណ្តាលឯណាឯណី (ខាង​នេះ​គ៏​ស៊ី ខាង​នោះ​ក៏ឆី) បើយ៉ាង​ហ្នឹង​មាន​អី​អោយ​គាត់​ឆីស្អី បើ​ប្រជា​ជន​មាន​តែអាច់ខ្ចី​ ជាប់ខ្លួនម្នាក់​បន្តិចៗ ។ ពួកអ៊ុនតាក់រលាយដោយ​សារ​សម្តេច​ឪ និង​ រណឬិទ្ធម្តងហើយ អស់ជាង​ពីរ​ពាន់លាន​ដុល្លា អញ្ចឹងហើយ​បាន​ជា​គេ​មិន​សូវ​រវល់​ទៀត។ នៅ​សុខៗ​ទៅ​យក​ប្រពន្ធ​កូន​ចៅឯង រហូត​ដល់ថ្នាក់​លែង​លះ ជា​មួយ​ប្រពន្ធ​ដើមរត់​ទៅ​អោប​ប្រពន្ធគេ នៅ​បរទេសគោ ហើយ​ចូល​ស្រុក​វិញ ដើរប៉្រូ ទាល់តែ​ហ៊ុនសែន ស្រែក​សំលុត ទើប​រាងអន់​បន្តិច (ខ្លួន​គ្មាន​ទួន​នាទី​ស្អីទេ តែ​ចេះ​ដើរ​ប្រ​មូល​មនុស្សដែរ​ចង់​បាន​បុណ្យ​ស័ក្ត ) ខ្ញុំ​ចាំ​សំ​ដី លោក​សមរង្ស៊ី ច្បាស់ណាស់ ថា រទេះ​ភ្លើង រណឬិទ្ធ នឹង​អស់​ខ្លួន​សល់​តែ​ក្បាល នៅ​ឆ្នាំ ២០០៨ ហើយ​ក្បាល​រទេះហ្នឹង​គេ​យក​ទៅ​តាំង​នៅ​សារមន្ទី មែន​ដូច​សំដី សមរង្ស៊ី​និយាយ​មែន លក់​ទី​តាំងគណបក្ស យក់លុយ​រត់​ទៅ​សំងំ​នៅ​បរទេះគោបាត់​ឈឹង ដែរ​មាន​អ្នក​នយោ​បាយ​លក់ឆ្នាំង​បាយ​ខ្លួនឯង​ចោល 🙂

7. អ្នកប្រមឹកជនបទ - 01/11/2011

ហេះហេះ ចេះតែនិយាយ ព្រោះអារម្មណ៍ មិនសមហេតុផលសោះ
សួរដូចឆោតអ្នកគាំទ្រ SRP ហ្នឹង ល្អត្រង់ណា បែកបាក់ផ្ទៃក្នងដូចរន្ទះ
ព្រោះតែអំណាចបន្តិចបន្តួច ប្តឹងផ្តល់គ្នា មេនឹងក៏ល្អមើល មិនហ៊ានលះ
បង់អី ដើម្បីជាតិផង មានរឿងបន្តិច ដាក់មេប្រូចបាត់ ធ្វើមេបក្សប្រឆាំង
បឹនណា បឹនណី គូថ ភ្ជាប់សុទ្ធតែ មីសីល ស្រួលមិនស្រួល អាណាងាប់
ៗទៅ អញសូមតែម៉ារួចខ្លួន តែ ចាំស្រែពីខាងក្រៅមកវិញ បើគាត់ហ៊ាននៅស្រុក គេនឹងចាប់គាត់ដាក់គុក មែនទេ ប៉ុន្តែ ខ្ញុំយល់ថា
បើគាត់នៅស្រុកខ្មែរមែន រដ្ឋាភិបាលកិមិនហ៊ានចាប់គាត់ដាក់គុកដែរ បើហ៊ាន អ្នកគាំទ្ររាប់មឺននាក់នឹង ទុកធ្វើអី គេធ្វើបាតុកម្មហើយ ខ្ញុំក៏ចូលរួមដែរ ស៊ូ ស៊ូ ស៊ូ កុំស្រែកពីក្រៅផ្ទះអូតខ្លួនថាអ្នកខ្លាំង

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 01/11/2011

បើ​ខ្ញុំ​ជា​លោក សម រង្ស៊ី ខ្ញុំ​នឹង​មិន​រត់​ទេ មាន​អ្នក​គាំទ្រ​ម៉ា​គគោក​ បើ​សិន​ជា​គេ​ចាប់​ដាក់​គុក​នាំ​គ្នា​ងើប​ឡើង​តវ៉ា​បះ​បោរ​ប៉ាដោយ​ទៅ។ តែ​និយាយ​រឿង​ថា​ដើម្បី​បំបាត់​របប​ដ៏​កខ្វក់​រាល់​ថ្ងៃ មាន​តែ បោះឆ្នោត​ទំកលាក់​គណបក្ស​ប្រជាជន​កម្ពុជា តែ​ដើម្បី​ទំលាក់​បាន​មាន​តែ​បោះឆ្នោត​អោយ​គណបក្ស​ សម រង្ស៊ី ហ្នឹង​ឯង ព្រោះ​គណបក្ស​ប្រឆាំង​ផ្សេងៗ​ទៀត​កាន់​តែ​ទុក​ចិត្ត​មិន​បាន។

គណបក្ស សិទ្ធិមនុស្ស កើត​ឡើង​ដោយ​លោក ហ៊ុន សែន ផ្ដួចផ្ដើម។ លោក កឹម សុខា គ្រាន់​តែ​ដើម្បី​ប្រយោជន៍​តិចតួច​នោះ​ហ៊ាន​ក្បត់​ឧត្តមគតិ​របស់​ខ្លួន ចុះ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​បើ​សិន​ជា​គាត់​ជាប់​ឆ្នោត​ជា​នាយករដ្ឋមន្ត្រី? ពិបាក​ទុក​ចិត្ត។

8. Samady KS - 02/11/2011

លោក​សម​រង្សី មិន​រត់​ទេ តែ​គ្មាន​​ជម្រើស​ព្រោះ​ស្រុក​ខ្មែរ​យើង​វា​ចឹង មើល​តែ​ករណី មូរ សុខ​ហួរ ទៅ​ដឹង​ហើយ! ធ្វើ​មេច​ក៏​មិន​ឈ្នះ​ដែរ​

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 02/11/2011

លឺ​​ថា​ដោយសារ​តែ​ប្រពន្ធ​របស់​គាត់​មិន​អោយ​ចូល​ប្រទេស​កម្ពុជា ព្រោះ​ខ្លាច​រដ្ឋាភិបាល​ភ្នំពេញ​ប្រព្រឹត្ត​អំពើ​កខ្វក់​មក​លើ​ប្ដី​គាត់ របៀប​ចាត់​ការ​អ្នក​គុក​នយោបាយ​ដូច​ពួក​យួន អ្នក​ចេញ​ពី​គុក​មក​វិញ​ច្រើន​តែ​ឆ្កួត និង ឈឺ​រ៉ាំរៃ​រហូត​ដល់​ស្លាប់។

បើ​អោយ​ឈ្នះ​មិន​ឈ្នះ​ទេ​ ព្រោះ​ហ៊ាន​ប៉ះពាល់​ដល់​យួន​ដែល​ជា​មេ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែ បើ​លោក​ សម រង្ស៊ី នៅ​គាត់​នឹង​​សន្សំ​បាន​ប្រជាប្រិយ​ភាព​បាន​​យ៉ាង​ច្រើន​បន្ថែម។ ក្រោយ​ពិ​លោក សម រង្ស៊ី ចាកចេញ​ពី​ប្រទេស​មិន​ហ៊ាន​ត្រលប់​មក​វិញ​ យើង​ឃើញ​ថា​សន្ទុះ​នៃ​ការ​គាំទ្រ​របស់​គាត់​ថយ​ចុះ។

ខ្ញុំ​គិត​ថា​ដោយសារ​តែ​លោក សម រង្ស៊ី មាន​ជំលោះ​ជាមួយ​លោក ហ៊ុន សែន ដែល​គាត់​សុខចិត្ត​ចាកចេញ​ពី​ប្រទេស តែ​បើ​លោក សម រង្ស៊ី គាត់​ជា​នាយករដ្ឋមន្ត្រី​ហើយ​មាន​ជំលោះ​ជាមួយ​យួន ថៃ គាត់​ក៏​មិន​រត់​ចោល​ប្រជាជន​ខ្មែរ​ដែរ។

គិត​ថា​សុភាសិត​ចិន​មួយ​និយាយ​ថា “ចង់​ចាប់​កូនខ្លា ទាល់​តែ​ចូល​រូង​ខ្លា” ប្រហែល​លោក សម រង្ស៊ី គួរ​ធ្វើ​តាម​នេះ​ប្រហែល​ប្រសើរ​ជាង​មើល​ទៅ។

9. អាទិទេពចម្បាំង - 04/11/2011

ខ្ញុំសង្ឃឹមថាលទ្ធផលពិតប្រាកដជាក់ស្តែងនិងបានដូចការស្ទង់មតិនេះទៅចុះ…

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/11/2011

ខ្ញុំ​ពិត​ជា​ស្រេក​ឃ្លាន​ចង់​ឃើញ​ការ​ដឹកនាំ​ដ៏​ស្អាត​ស្អំ​មួយ មិន​ដឹង​ថា​មាន​សំណាង​អត់​ទេ តែ​ទោះ​យ៉ាង​ណា​កុំ​បោះបង់​ចោល​ក្ដី​សង្ឃឹម!

10. អ្នកប្រមឹកជនបទ - 12/11/2011

និយាយអោយស្មោះទៅចុះគ្មានគណបក្សណាជាប់ក្រៅពី CPP ទេ សូមធានា ទោះ ខេត្តមួយ មានអ្នកគាំទ្រ SRP 80% នឹង CPP 20% ក៏លទ្ធផល CPP នឹងជាប់ច្រើនជាង បើមិនជឿមើលទៅ គេមានវិធីកេងសន្លឹកឆ្នោតច្រើនវិធីណាស់ សូមជំរាប

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 12/11/2011

បើ​គណបក្ស​ប្រជាជន​ឈ្នះ ប្រជាពលរដ្ឋ​ខ្មែរ​ចាំ​តែ​លៀន​អណ្ដាត​ទៅ ហើយ​ពួក​យួន​នាំ​គ្នា​ជប់​លៀង​ពេញស្រុក​ខ្មែរ ព្រោះ​វា​អរ​បាន​នាំ​បង​ប្អូន​វា​ចូល​ថែម​ទៀត។

11. រាត្រីកំសត់ - 13/11/2011

បើតាមគំនិតខ្ញុំវិញបើលោក សម រង្សី ចូលស្រុកប្រាកដជាចូលគុកដែរជាមិនខាន កុំឡើយថាមានអ្នកគាំទ្រច្រើន តើមានច្រើនវាយ៉ាងម៉េច? នាំគ្នាធ្វើការប៉ះបោរសាកមើល ប្រាកដជា «បិទទ្វារ វាយឆ្កែ» ហើយ

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 13/11/2011

អ្វី​ដែល​លោក​ សម រង្ស៊ី អាច​ពឹង​ហើយ​មាន​ប្រសិទ្ធិភាព​ជាង​រថក្រោះរបស់​លោក ហ៊ុន សែន គឺ​មាន​តែ​អ្នក​គាំទ្រ​របស់​គាត់​ និង អន្តរជាតិ​ដែល​ចាំ​ស្រែក​ច្របាច់​ក​រដ្ឋាភិបាល​ភ្នំពេញ​តែ​ប៉ុណ្នោះ ហើយ​ចំនុច​នេះហើយ​ដែល​គណបក្ស​ សម រង្ស៊ី អាច​រស់មាន​មាន​ជីវិត​រហូត​ដល់​សព្វ​ថ្ងៃ បើ​អត់​មាន​អ្នក​ទាំង​នេះ​គេ​ទទួល​ស្គាល់​លោក សម រង្ស៊ី ទេ​គណបក្ស​របស់​លោក​រលាយ​ខ្លួន​មិនដឹង​ពី​ពេល​ណា​មក​ទេ។

គណបក្ស​ សម រង្ស៊ី ឈ្នះ​ឆ្នោត​មិនមែន​មាន​ន័យ​តែ​ថា​ប្ដូរ​អ្នក​ដឹកនាំ​ប៉ុណ្ណោះ​ទេ វា​មាន​ន័យ​ថា​ដូច​ប្ដូរ​របប​នយោបាយ​មួយ​ពី​កុម្មុយនីស្ត​មក​ប្រជាធិបតេយ្យ វា​មាន​ន័យ​ថា​ប្ដូរ​ជិវិត​រស់នៅ​របស់​ប្រជាជន វា​មាន​ន័យ​ថា​ប្ថូរ​ប្រាក់​ចំណូល​​ជីវភាព​របស់​ពួក​ពុក​រលួយ​ ដែល​មាន​អំណាច​ក្នុង​រដ្ឋាភិបាល​ដ៏​កខ្វក់​នេះ វា​មាន​ន័យ​ថា​ពួក​ព្រហើន​កោងកាច​ដែល​អាង​ខ្នង​មិន​គោរព​ច្បាប់​​ នឹង​លែង​បាន​ពាលា​តទៅ​ទៀត។ ដោយ​មូលហេតុ​នេះ​ហើយ​បាន​ជា​ពួក​អស់​នោះ​ប្រឹង​ខ្លាំង​ណាស់ ពួក​អស់​ហ្នុង​មិនមែន​ស្រលាញ់​បុគ្គល​ ហ៊ុន សែន ម្នាក់​នោះ​ទេ ពួក​អស់​ហ្នុង​ខ្លាច​បាត់​ប្រយោជន៍​ខ្លួន​ផ្ទាល់។

12. Kmeng Lop - 06/12/2011

អ្នក​ទាំង​អស់​គ្នា​និយាយ​ហាក់​បី​ដូច​ជា​មិន​ដែល​បាន​ដឹង​ថា CPP តែង​តែ​ប្ដូរ​សន្លឹក​ឆ្នោត​ទេ​មែន​ទេ?? កុំ​សង្ឃឹម​ថា SRP អាច​ឈ្នះ​ឆ្នោត​ឲ្យ​សោះ បើ​សិន គជប អាយ៉ង CPP នៅ​តែ​រៀប​ចំ​ការ​បោះ​ឆ្នោត!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 17/12/2011

ខ្ញុំ​មិន​ដែល​ធ្វើការ​ជាមួយ​ គជប ខ្ញុំ​មិន​ដឹង​ថា​ការ​ពិត​ពួក​គេ​ធ្វើការ​យ៉ាង​ណា​ទេ តែ​តាម​អ្វី​ដែល​យើង​បាន​ឃើញ​ជា​បទ​ពិសោធន៍​ក្នុង​ការ​បោះឆ្នោត​កន្លង​ទៅ វា​ហាក់​ជា​ការ​ឃុបឃិត​មួយ​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច ដែល​បង្កអោយ​មាន​ការ​លំបាក​សំរាប់​អ្នក​បោះឆ្នោត​ទាំង​ឡាយ​ដែល​មាន​ទំនោរ​ទៅ​ខាង​គណបក្ស​ប្រឆាំង​ ការ​ប្ដូរ​​ឈ្មោះ​ពួក​គេ​ទៅ​កន្លែង​ឆោះ​ឆ្នោត​ថ្មី ការ​លុប​ឈ្មោះ​ពួក​គេ​ដោយ​មិន​ដឹង​មូលហេតុ​អី​ជាដើម…….ទាំង​អស់​នេះ​ហើយ​វា​ជា​តឹកតាង​បង្ហាញ​ថា​ពួក​គេ​ជា​ក្រុម​តែ​មួយ។

13. gsmkhmer - 17/12/2011

អាចមិនដូចពាក្យដែលថា គេរត់ជិតដល់ទីហើយ អ្នកថ្មីមិនបាច់រត់តាម
យើងមើលទៅបក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គាត់មកក្រោយគេ
តែក្នុងការស្ទង់បតិក្នុង ស្រុកខ្មែរស្នេហ៏ខ្ញុំ ឃើញជាក់ស្តែងក្នុងថ្ងៃនេះគឺ
គាត់នៅលេខរៀងទី៣ដែរ

🙂

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 17/12/2011

និយាយ​អញ្ចឹង​ក៏​មិន​ខុស​អី​ដែរ។ បើ​និយាយ​ពី​គណបក្ស​ឃ្លីងឃ្លោង ផ្អៀងផ្អង ដូច​ជា​គណបក្ស ហ៊្វុនស៊ិនប៉ិច គណបក្ស រណឫទ្ធិ​ អី​ដាច់​ខាត​យើង​ត្រូវ​បោះ​ពួក​ហ្នឹង​ចោល​ហើយ តែ​បើ​និយាយ​ពី​គណបក្ស​នឹងនរ​មួយ​ដែល​បាន​ដំណើរការ​យូរ​អង្វែង​ទទួល​ការ​គាំទ្រ​ច្រើន​មក​ហើយ​នោះ ស្រាប់​តែ​មា​នគណបក្ស​មួយ​ផ្សេង​មក​ក្រោយ​ដែល​នឹងនរ​មាំទាំ​ដូច​គ្នា ដូច្នេះ​វា​ខាត​ក្នុង​ការ​ដែល​យើង​បក​ទៅ​គាំទ្រ​​គណបក្ស​មួយ​មក​ក្រោយ​នោះ។

បើយើង​និយាយ​ពី​ការ​ពិតជាក់​ស្ដែង​មួយ​​​ ខ្ញុំ​មិនមែន​ជា​សកម្មជន និង ក៏​មិនមែន​សមាជិក​គណបក្ស​ សម រង្ស៊ី អី​ដែរ តែ យើង​មើល​គណបក្ស​ដែល​ងើប​មក​ថា​ប្រឆាំង​នឹង​គណបក្ស​កាន់​អំណាច​ដ៏​រលួយ​កខ្វក់​មួយ​នេះ យើង​អត់​ទាន់​ឃើញ​មួយ​ណា​ល្អ​ជាង​គណបក្ស សម រង្ស៊ី នៅ​ឡើយ​ទេ។

បើ​និយាយ​អំពី​គណបក្ស របស់​លោក ខឹម វាសនា គាត់​ដើរ​និយាយ​ឃោសនារ​ ស្ដាប់​ទៅ​វា​ម៉្យាង​ដែរ​ គាត់​ធ្វើ​ហ្នឹង​ត្រូវ​ជំនាញ​គាត់ ​ជំនាញ​ខាង​ឃោសនា ជំនាញ​ខាង​បង្អាប់​ បន្ថោក​គេ ជំនាញ​ខាង​​និយាយ តែ​បើ​បោះឆ្នោត​អោយ​គាត់​ជាប់​ទៅ​ជា​នាយករដ្ឋ​មន្ត្រី​ គឺ​គាត់​នឹង​ធ្វើការ​ខុស​ជំនាញ​ហើយ ខ្ញុំ​ជួន​កាល​គិត​ស្រមៃ​ក្នុង​ចិត្ត​បើ​សិន​ជា​ ខឹម វាសនា ជា​នាយករដ្ឋមន្ត្រី​វិញ មិន​ដឹង​​រឡេរឡូ រញ៉េរញ៉ៃ​ទៅ​ជា​យ៉ាង​ម៉េច​ទេ សូម្បី​តែ​ស្រមៃ​ក៏​ខ្ញុំ​ស្ទើរ​មិន​ហ៊ាន​ស្រមៃ​ផង​គិត​ថា​ ខឹម វាសនា ជា​នាយក​រដ្ឋមន្ត្រី វា​ធ្វើ​អោយ​ខ្ញុំ​ព្រឺក្បាល​ខ្ញាក​តែ​ម្ដង។ និយាយ​បែប​នេះ​វា​ហាក់​ប៉ះពាល់​អារម្មណ៍​អ្នក​គាំទ្រ​គាត់ តែ​ខ្ញុំ​និយាយ​តែ​អ្វី​មាន​ក្នុង​ចិត្ត​ខ្ញុំ​តែ​ប៉ុណ្ណោះ អត់​មាន​លើក​ដាក បន្ថែម​បន្ថយ​អី​ទេ 😯

14. kounkhmer - 21/12/2011

បោះឆ្នោតអោយគណបក្សណាដែលមានប្រជាប្រិយភាពស្រាប់ ទើបឈ្នះគណបក្សកាន់អំណាច​ គឺគណបក្សសមរង្សី។ ខ្ងំសំអង្វរដល់ដល់គណបក្សផ្សេង និង​ អ្នកពូកែវោហា​​ សូមមេត្តាចូលរួមគណបក្សដែលមានប្រជាប្រិយភាពស្រាប់ ដើម្បីកំទេចឬគលដ៏ស្ធុយរលួយនេះ ទើបអ្វីៗគ្រប់យ៉ាងបានប្រសើ។​ សុំមេត្តាដាក់ខ្លួនបន្តិចសិនទៅ រៀងសំខាន់គឺផ្លាស់ប្តូដើ់ម្បីប្រទេសយើងរុងរឿង។ ចង្ដឺះមួយបាច់ គេកាច់មិនបាក់។

kounkhmer - 21/12/2011

បោះឆ្នោតអោយគណបក្សណាដែលមានប្រជាប្រិយភាពស្រាប់ គឺគណបក្សសមរង្សី ទើបឈ្នះគណបក្សកាន់អំណាច​ ។ ខ្ងំសំអង្វរដល់ដល់គណបក្សផ្សេង និង​ អ្នកពូកែវោហា​​ សូមមេត្តាចូលរួមគណបក្សដែលមានប្រជាប្រិយភាពស្រាប់ ដើម្បីកំទេចឬគលដ៏ស្ធុយរលួយនេះ ទើបអ្វីៗគ្រប់យ៉ាងបានប្រសើ។​ សុំមេត្តាដាក់ខ្លួនបន្តិចសិនទៅ រៀងសំខាន់គឺផ្លាស់ប្តូដើ់ម្បីប្រទេសយើងរុងរឿង។ ចង្ដឺះមួយបាច់ គេកាច់មិនបាក់។

15. អាក្បាលធំ - 25/12/2011

បោះ​អោយ​អ្នក​ណា​ក៏​បោះ​ទៅ តែ​សូមកុំ​អោយ គណបក្ស សមរង៉្សី ចាប់កំហុស​បាន​អោយ​សោះ ឧទាហរណ៍ ដូច លោក កឹម សុខា គេ​ចាប់​បាន​លើគោកលើគ័ង ខ្មាស់​គេផង ភ័យ​ខ្លួន​ផង 😀

16. prakieth - 13/01/2012

ខ្ញុំវិញមិនបោះអោយទេសមរង្ស៊ី ព្រោះគាត់ជាមនុស្ស អសមត្តិភាព គ្រានតែរឿង ប៉ុន្នឹង​ ខា្លចជាបគុកហើយ តើខ្មែរណាហើនទុកចិត្ត គាត់ទៀត​ហើយគាត់ជាមនុស្ស ដែលមិនចេះគិតមុននិយាយ រឺមួយគាត់គ្មាទីព្រឹក្សា បើខ្វះ លុយជួល រកអ្នក ស្មាក់ចិត្តជួយទៅ កុំនិយាយ ក្រលិកក្រឡុក អញ្ជឹង ។ព្រោះខ្ញុំឃើញ ពេលមាន រឿងដូនជានៅព្រំដែន អីវិន រឿងតែមួយ គឺលោក គាំទ្រ ហ.ស ថ្ងៃណឹង ស្អែកឡើង បែជាជេប្រមាត ក្នុងរឿងណឹងវិញ ។តើអោយ រាស្រ្ត គាំទ្រយ៉ាងមិចទៅ ខ្ញុំមិគាំទ្រទេ មនុស្ស ចុងស្រល ហើយជាទន្សាយទៀត ប្រូច បារាំៗ​រួចតាំងខ្លួនជាអ្នកប្រឆាំងគួអោយចង់សើច ទៅរៀនថែមទៀតទៅ ចំអាយុ៧០ ចាំប្រឡូកម្តងទៀត ។ខ្ញុំឃើញ គណបក្យ លីគម្ពីមួយ ដែល មើលទៅទំនងជារត់លឿនជាង កណបក្យ សមរង្ស៊ី ព្រោះ គ្រួសារសម រតលាញរួចហើយ គោលដៅក៍នៅឆ្ងាយទៀត បើមួយអណាត្តិឡើង ៣កៅអីប្រហែល ១០ អណាត្តិទៀត គឹ៥០ឆ្នាំឯណោះបាទ ។បើ៥០ឆ្នាំ កូនបក្យលីគម្ពីខ្ញុំទៅមុនហើយ ព្រោះយាយតាតាមជនបទនិយាយអំពីកូនបក្យនេះដែសូម្បីតែលោក​វត្តខ្ញុំក៍គាត់ចាក់អោយយាយៗស្តាប់ ក្មេងៗក៍គាំទ្រ ប្រហែលមិនដល ថ្នាក់ ៥០ឆ្នាំទេ និងទទួលបានលទ្ធិផល ព្រោះជាពូជជលពិតប្រកត។
និយាយពីសមរង្ស៊ី ចងតែឈ្នះតើអ្វីទៅដែលឈ្នះរបស់គាត់ ការបែកបាក់ផ្ទៃក្នុងរបស់បក្យ ដកគេដាក់គ្រួសារ សម ត្រង់ណឹងអី សង្ខឹមថាមានសន្តិភាព ទេមិនអាចទៅរួចទេ សូម្បីតែបក្យប៉ុនឹង គ្រួសារគាត់ កានកន្លែង ធំទាំងអស់ហើយ ណឹងហើយស្រែកថាឈ្នះៗ ព្រោះគាត់ឈ្នះតាំងពីអឺយ ម្លេះគោល បំណងគាត់គឺតែគ្រួសារគាត់ណឹង
អីឡូវ មានកន្លែងអង្គុយគ្រុប់គ្នាហើយ មានអីដែលថាគាត់ មិនឈ្នះ ។
មុននិង ដណ្តឹងប្រពន្ធត្រូវសិស្សា ពួជសិន ដែនេះបានជាខ្មែរ មានប្រវត្ត ពលពត ដែតាស តើកាលបែក ១៧ មេសាឆ្នាំ ១៩៧៥តើខ្មែរ សប្បាយ ចិត្ត បែបណាដែរ? រឺមួយ ដ៍លូកភ្លឺងបានដឹងថាភ្លឺងក្តៅ ប្រហែលជាអតខួរ ទេបើគឹតបែបនេះ។​យើងកុំស្រែកថាឈ្នះៗតាមគាត់អីខ្មាស់គេខ្លាំងណាស់ ហាស់ៗ!!!
រឺមួយថាគេប្រឡំសន្លឹក ឆ្នោតតាមគាត់ អតខួរទៀតហើយ ព្រោះនៅតាម ការិយ៉ាល័យ បោះឆ្នោតទាំងអស់ សុទ្ធិ តែមានអ្នកអង្កេតការ ទាំងកណបក្យ ទាំងអង្គារ ចូលរួម ប្រហែលជា កណបក្យ សមរង្ស៊ី យក អ្នក អង្កេតការ ខ្វាក់ភ្នែក ទៅសញ្ញេទទួលស្គាលលទ្ធិផល គ្រុប មណ្ឌល នៅពេល រាប់សន្លឹក ឆ្នោតទេដឹង ហើយ តំណាងអង្ការ ដែលចាយ លុយ បរទេស អស់រាប់លាន$ ក៍ផឹក ធ្លាក់ភ្នែកទៀតថ្ងៃនោះ បានចេះតែសញ្ញេៗ ទទួលស្គាលទៅ មិនដែលឃើញមាន ប៉ាញហាអីធំដុំផង ។ដលចេញ លទ្ធិផល អ្នកទាំងនោះក៍ភ្លឺភ្នែក ហើយស្រែកឡូឡា កុហក រាស្រ្តថាគេបន្លំ សន្លឹកឆ្នោត ពេញតែប្រទេស ។ប្រសិនជាមាន ប្រីយមិត្ត ណាចង់ផ្នាល់ លេងជាមួយខ្ញុំថាសមរង្ស៊ី ឈ្នះឆ្នោត អណាត្តិ ក្រោយ ជាមួយខ្ញុំ ៗ សុខចិត្ត ធ្វើ ជាខ្ញុំបំរើ មួយជីវិតដោយមិនយកកំរៃមួយសេន សំតែបាយហូបប៉ុន្នោះ សូម្បីតែសមរង្ស៊ីដែលជាមេ ក៍មិនហានលើកដៃ ផងបែប ។ជាចុងក្រោយ ខ្ញុំសូមសំណោមពរ អោយពូកយើង ទាំងអស
គ្នាស្មាក់ចិត្តចូលរួម អង្កេតការ ទាំងអស់គ្នា កុំអោយគេបន្លំសន្លឹកឆ្នោត
យើងបាន ។កុំភ្លឹចណាកុំថាមិនធ្វើហើយចេះតែស្រែកកុហកខ្លួនឯង ថាឈ្នះៗ គ្រុប អណាត្តិ តើអោយរាស្រ្ត សង្ខឹមអីទៀត ខ្ញុំសុខចិត្តធ្វើជាអ្នកបំរើមួយជីវិត្តអោយតែខ្មែរបានសុខ ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 14/01/2012

គ្រប់​យ៉ាង​មាន​ចន្លោះ​ប្រហោង តែ​យើង​ត្រូវ​មើល​ចន្លោះ​មួយ​ណា​មាន​ទំហំ​តូច​ជាង យើង​ជ្រើស​រក​មើល​របស់​មួយ​ដែល​មាន​ចន្លោះ​ប្រហោង​តូចជាង បន្ទាប់​ទៅ​យើង​នឹង​រក​មើល​មួយ​ណា​ដែល​មាន​ចន្លោះ​ប្រហោង​តូច​ជាង​ហ្នឹង​ទៀត។ បើ​គណបក្ស​ សម រង្ស៊ី មិន​ល្អ​គ្រប់គ្រាន់​ក្រោយ​រយៈពេល ៥ ឆ្នាំ​នាំ​គ្នា​បោះ​ទំលាក់​វិញ​ទៅ បើ​នៅ​តែ​មិន​ធា្លក់​គ្រប់ចំនួន​​ពី​រ​អាណត្តិ​ត្រូវ​បញ្ចប់​តួរនាទី​របស់​ខ្លួន​ដោយ​ស្វ័យប្រវត្តិ។

អ្វីដែល​យើង​ពិបាក​សព្វ​ថ្ងៃ​គឺ​គណបក្ស កុម្មុយនីស្ត សព្វ​ថ្ងៃ​បាន​កាន់​អំណាច​ចំនួន​ ៣០ ឆ្នាំ​ហើយ ហើយ​ប្រាថ្នា​ធ្វើ​វា​អស់​មួយ​ជីវិត។ នេះ​គឺជា​របៀប​ដឹកនាំ​ដ៏​ចង្រៃ​មួយ ដែល​ពិភពលោក​ទាំង​មូល​គេ​កំពុង​កំចាត់។

17. gsmkhmer - 14/01/2012

ម៉េចអាចដាក់ចូលគ្នាដូចការផឹកស៊ីចេះរួមតុគ្នាបានស្រួលៗនោះ?
រឿងបក្សបើគាត់មានគោលនយោបាយខុសគ្នាហើយមិនអាចដើរ
រួមគ្នាបានទេ។

18. សិលា - 02/02/2012

ខ្ញុំ​បោះ​ឲ្យ​គណបក្ស​ប្រជាជន​ហើយ​ 😀

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 04/02/2012

ហេតុអ្វី?

19. Soleil - 03/03/2012

Only LDP!

យន្នការ៨ចំនុចសំរាប់លប់បំបាត់អំណាចប្រមូលផ្តុំ
១. ត្រូវកំណត់អាណត្ដិ សម្រាប់នាយករដ្ឋមន្ដ្រី (២ អាណត្ដិ)។
The term of office of the Prime Minister must be limited (2 terms).

២. មិនអនុញ្ញាតឱ្យនាយករដ្ឋមន្ដ្រីបង្កើតក្រុមអង្គរក្ស ដោយខ្លួនឯង។
The Prime Minister is not allowed to form his own personal bodyguards by himself.

៣. ត្រូវរៀបចំគេហដ្ឋានឱ្យនាយករដ្ឋមន្ដ្រីរស់នៅ ដែលផ្ដល់ដោយរដ្ឋា។
The Prime Minister should live in the residence provided by the Government.

៤. ត្រូវបង្កើតតុលាការរដ្ឋបាល។
To form administrative court.

៥. ត្ត្រូវសុំការទុកចិត្ដពីសភា សម្រាប់តួនាទី ភារកិច្ច និងឋានន្ដរសក្ដិចាប់ពីថ្នាក់ឧត្តមសេនីយ៍ យោធា និងនគរបាល។
The role and function as well as the promotion of general of military and police should be approved by the Parliament.

៦. អព្យាក្រឹត្យមន្ដ្រីរាជការ។
The Government Official should be neutral.

៧. បោះឆ្នោតដោយផ្ទាល់ ជ្រើសរើស និងទំលាក់តំណាងគ្រប់លំដាប់ថ្នាក់
ដោយប្រជាពលរដ្ឋ (ថ្នាក់ឃុំ/សង្កាត់ ស្រុក/ខណ្ឌ និងខេត្ដ/ក្រុង)។
The Representatives of all levels (Commune/Sangkat, District/Khan and Province/City) should be directly elected and dismissed by the People.

៨. ប្រើប្រព័ន្ធឯកត្ដនាមជ្រើសរើសតំណាងរាស្ដ្រ។
Using of uninominal system to elect the members of Parliament.

វីរៈជនស្ម័គ្រស្លាប់ - 04/05/2012

បើខ្ញុំវិញជ្រើសរើសយកគណៈបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ព្រោះមានគោលនយោបាយពិតប្រាកដ និងអាចទុកចិត្តបានក្រោយ ពេលស្តាប់ការបកស្រាយរបស់លោក ខឹម វាសនា! 🙂

20. matrixman - 06/05/2012

បោះឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) ព្រោះមានយន្តការ 8 ចំណុច ដើម្បីកាត់បន្ថយអំណាចរដ្ឋ នាំឲ្យរាស្រ្តមានអំណាចជាម្ចាស់​ប្រទេស។ LDP នាំឲ្យចេះដឹងអំពី ព្រះធម៌ សីលធម៌ ប្រជាធិបតេយ្យ សម្រាប់ជីវិត ជាក់ស្តែងប្រចាំថ្ងៃ។ http://www.camldp.org

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 06/05/2012

សង្ឃឹម​ថា​លោក ខឹម វាសនា ជា​មនុស្ស​ស្មោះត្រង់​ ស្អាតស្អំ ដូច​ពួក​លោក​មាន​ជំនឿ​ទៅ​ចុះ។ បើ​សិន​ជា​ថ្ងៃ​ក្រោយ​លោក​ ខឹម វាសនា គ្រាន់​តែ​ជា​មនុស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដើរ​បំបែក​ក្រុម​អ្នក​ប្រជាធិបតេយ្យ ពេល​នោះ​ពួក​លោក​នឹង​ឆ្កួត​ចិត្ត​ជា​មិន​ខាន។

21. ពុទ្ធិ Puthi - 11/05/2012

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ ពេលនេះមានមនុស្សប៉ុន្មាននាក់ហើយចូលមកបោះឆ្នោតនៅប្លុកនេះ?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 11/05/2012

សួស្ដី ពុទ្ធិ!

សុំទោស​ ខ្ញុំសុំ​រក្សា​ចំនួន​អ្នក​បោះឆ្នោត​នេះ​ជា​សំងាត់។

22. gsmkhmer - 19/05/2012

គណបក្ស សម្ព័នដើម្បីប្រជាធិបតេយ្យ មកក្រោយគេ តែតាមទាន់អ្នកខ្លះ និង លឿនជាងអ្នកខ្លះ សុំសសើរៗ

23. samnang - 21/05/2012

យន្នការ៨ចំនុចសំរាប់លប់បំបាត់អំណាចប្រមូលផ្តុំ
១. ត្រូវកំណត់អាណត្ដិ សម្រាប់នាយករដ្ឋមន្ដ្រី (២ អាណត្ដិ)។
The term of office of the Prime Minister must be limited (2 terms).

២. មិនអនុញ្ញាតឱ្យនាយករដ្ឋមន្ដ្រីបង្កើតក្រុមអង្គរក្ស ដោយខ្លួនឯង។
The Prime Minister is not allowed to form his own personal bodyguards by himself.

៣. ត្រូវរៀបចំគេហដ្ឋានឱ្យនាយករដ្ឋមន្ដ្រីរស់នៅ ដែលផ្ដល់ដោយរដ្ឋា។
The Prime Minister should live in the residence provided by the Government.

៤. ត្រូវបង្កើតតុលាការរដ្ឋបាល។
To form administrative court.

៥. ត្ត្រូវសុំការទុកចិត្ដពីសភា សម្រាប់តួនាទី ភារកិច្ច និងឋានន្ដរសក្ដិចាប់ពីថ្នាក់ឧត្តមសេនីយ៍ យោធា និងនគរបាល។
The role and function as well as the promotion of general of military and police should be approved by the Parliament.

៦. អព្យាក្រឹត្យមន្ដ្រីរាជការ។
The Government Official should be neutral.

៧. បោះឆ្នោតដោយផ្ទាល់ ជ្រើសរើស និងទំលាក់តំណាងគ្រប់លំដាប់ថ្នាក់
ដោយប្រជាពលរដ្ឋ (ថ្នាក់ឃុំ/សង្កាត់ ស្រុក/ខណ្ឌ និងខេត្ដ/ក្រុង)។
The Representatives of all levels (Commune/Sangkat, District/Khan and Province/City) should be directly elected and dismissed by the People.

៨. ប្រើប្រព័ន្ធឯកត្ដនាមជ្រើសរើសតំណាងរាស្ដ្រ។
Using of uninominal system to elect the members of Parliament.
ឆ្លើយតប

24. ពុទ្ធិ Puthi - 21/05/2012

គណបក្សសម្ព័នដើម្បីប្រជាធិបតេយ្យនាំមុខគណបក្សសិទ្ធិមនុស្ស។ហាហាហាហា។ ថ្ងៃនេះអ្នកចូលប្លុកនេះគាំទ្រLDPកើនឡើងជិតទ្វេដងពី១៦%មកដល់៣០%។ We love LDP. LDP is we all together.

25. matrixman.camldp - 22/05/2012

មើលកម្មវិធីដែលរៀបចំ ដោយ គ.ជ.ប ក្នុងទ.ទ.ក http://www.khmerlive.tv/archive/20120520_TVK_Commune_Concils_Election_Round_Table.php
គឺមានតែ គណបក្សសម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យទេ ដែលមិនសន្យា ហើយក៏មិនសុំអង្វរឲ្យបោះឆ្នោត​ដែរ ប្រសិនបើអ្នកទៅបោះឆ្នោត ទាំងមិនយល់ ទាំងមិនមានការទទួលខុសត្រូវនោះ។ បានន័យថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ទទួលយកសន្លឹកឆ្នោតដែលបោះឲ្យ ដោយការយល់ និង​មានការទទួលខុសត្រូវតែប៉ុណ្ណោះ ។
http://www.camldp.org
រួមគិត រួមធ្វើ រួមទទួលខុសត្រូវ
បន្ថយអំណាចរដ្ឋ = រាស្ត្រមានអំណាច
សុបិន្តរួមរបស់ពួកយើង “មាតុភូមិដែលយើងរស់នៅដោយស្មើភាពគ្នា ក្នុងនាមជាម្ចាស់”

26. gsmkhmer - 27/05/2012

រឿងលោក ខឹម-វាសនា ជាមួយពួកយើង មិនមែនជារឿងជំនឿទេ
វាជារឿងយល់ដឹង ព្រោះមានការពិចារណា ដោយការប្រើខួរ ទាំងអស់គ្នា
មិនដែលមាននរណាពន្យល់អោយយល់ដូច ខឹម-វាសនា ទេ
មានតែនិយាយម៉ាងៗយកតែសូង និង គោលនយោបាយដ៏រាក់កំផែល
លោក ខឹម-វាសនា ជាមេក្រុមដែលបង្រៀនកូនក្រុមអោយក្លាយជាមេ
ដូចគាត់ដែរ ដូចនេះបើអត់ពីគាត់កូនក្រុមដែលកើតពីពីការច្នៃរបស់គាត់
សុទ្ធតែអាចទទួលភារះជំនួសគាត់បានទាំងអស់ មិនដូចមេបក្សខ្លះ
គ្មានគោលដៅច្បាស់លាស់ទេ នាំមនុស្សអោយដើរតាមខ្លួនត្រុកៗ
មិនដែលនិយាយពីវិធីដោះស្រាយ និយាយតែពីផលសម្រេច
ដោយគ្មានផ្អែកលើភាពពិត…………
*នៅពេលដែលយើងចេះពីវិធីមើលម៉ូតូ នោះយើងពិតជាទិញបានម៉ូតូល្អ
បើទោះជាម៉ូតូល្អនោះបំរុងនឹងខូច ក៏ទៅមិនរួចដែរ
ព្រោះយើងចេះវិធីកែខៃ និង ទប់ស្កាត់មិនអោយវាខូចទាន់

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 27/05/2012

ពេលវេលា​នឹង​បង្ហាញ​​អោយ​ឃើញ​​អ្នកណា​ជា​អ្នកណា​ពិត​ប្រាកដ និយាយ​ល្អ​មិន​ប្រាកដ​ថា​ធ្វើ​បាន​ល្អ ហើយ​និយាយ​ល្អ​ក៏​មិន​ប្រាកដ​ថា​ធ្វើ​មិន​បាន​ល្អ អ្វី​ៗ​វា​អាស្រ័យ​លើ​ការ​ធ្វើ​បង្ហាញ​អោយ​គេ​ឃើញ​ ថា​ខ្លួន​គាត់​ជា​អ្នកណា “ខ្ញុំ​នឹង​បើក​ភ្នែក​ចាំ​មើល”។

ខ្ញុំ​មាន​ជីតា​ម្នាក់ តែ​គាត់​បាន​ស្លាប់​ទៅ​ហើយ គាត់​ធ្លាប់​និយាយ​ប្រាប់​ខ្ញុំ​អំពី​ខ្លួន​គាត់ ដែល​ចូលរួម​ក្នុង​ពិធី​ជួបជុំ​មួយ​ដែល​មាន ប៉ុល ពត ជា​អ្នក​ឡើង​​និយាយ​ក្នុង​វេទិការ​នោះ គាត់​ថា​មនុស្ស​ដូច​ជា ប៉ុល ពត ពិត​ជា​ពូកែ​និយាយ​ណាស់ អ្នក​ស្ដាប់​គ្រប់​គ្នា​ស្ដាប់​គាត់​យ៉ាង​ជក់​ចិត្ត គាត់​និយាយ​ដូច​អន្ទង​ព្រលឹង​អញ្ចឹង មនុស្ស​ដែល​ស្ដាប់​​ ប៉ុល ពត និយាយ​ដូច​ត្រូវ​មន្ដ​អាគម​សន្ដំ​​ មាន​សន្ទុះ​ចិត្ត​ចង់​ធ្វើ​តាម​ការ​អូស​ទាញ​នោះ​យ៉ាង​ផុសផុល​ចេញ​ពី​ចិត្ត​ខ្លួន​ឯង​តែ​ម្ដង។

តែ​តាម​ធាតុ​ពិត​ ប៉ុល ពត និង គំនិត​ថ្មី​របស់​គាត់​ (មនោគមវិជ្ជា) ដែល​ថា​ប្រែក្លាយ​ប្រទេស​ខ្មែរ​ទាំង​មូល​អោយ​ក្លាយ​ជា​ប្រទេស​ថ្មី​មួយ​គឺជា​វិនាសកម្ម​មួយ​យ៉ាង​ធំធេង។

លោក ខឹម វាសនា ក៏​កំពុង​តែ​និយាយ​ថា “កែប្រែ​ផ្នត់​គំនិត​ប្រជាជន” អញ្ចឹង​ចាំ​មើល​តើ​ទីបំផុត​ទៅ​ជា​យ៉ាង​ម៉េច​ទៀត?

វាសនា - 05/06/2012

ជឿខឹម វាសនា គឺចប់ ចេះម្នាក់ឯងគត់

27. Samnang Nouv - 29/05/2012

ខ្ញុំ​ទ្រៀម​ខ្លួន​បោះ​ឆ្នោត​អោយ​បក្ស​សមរង្ស៊ី ព្រោះ​​ជា​បក្ស​ដែល​មាន​​អ្នក​សេ្នហា​ជាតិ​ច្រើន​ជាង​គេ​ និង​ធំ ​ដែល​មិន​អាចមាន​​បក្ស​ស្នេហា​ជាតិ​ផ្សេងៗ​ដែល​តាំង​ខ្លួន​ថា​ស្នេហា​ជាតិ​ជាង​បក្ស​សមរង្ស៊ីនោះ តាម​ទាន់​ទេក្នុង​ពេល​នេះ​ ឬ 100 ឆ្នាំ​ទៀត។ ដូច​នេះ​ខ្ញុំ​មិន​ចង់​បង្ហិន​ពេល​ជាមួយ​គោលការ​លើ​ក្រដាស​ដែល​បក្ស​ផ្សេងៗ​សរសេរ​យ៉ាង​ផ្ចិតផ្ចង់ ដែល​អាន​ហើយ​ធ្វើ​ផ្នែក​រលីងលុង។ ការ​បោះ​ឆ្នោត​នៅ​ពេល​នេះ​និង​ពេល​ខាង​មុន​គឺ​ជា​ការ​បោះ​ឆ្នោត​ប្រឆាំង​យួន 100% មិន​មែន​ស្វែង​រក​អ្នក​ស្នេហា​ជាតិ​ពិត 100% នោះ​ទេ។ គណបក្ស​យួន​រាល់​ងៃ មិន​​ត្រឹម​តែ​បម្រើ​ផល​ប្រយោជន៍​យួន​ប៉ុន្នោះ​ទេ ថែម​តាំងតំចាត់​ខ្មែរ​អោយ​ផុត​ពូជ​ទៀត ។ ​ខ្ញុំ​បោះឆ្នោត​អោយ​បក្ស​សមរង្សី​គឺ​ជា​ការ​បោះឆ្នោត​ប្រឆាំងអំណាច​យួន​មក​លើ​កម្ពុជា ហើយ​ក៏​មិន​ហ៊ាន​សង្ឃឹម​ថា​អាច​ឈ្នះ​ឬ​យ៉ាង​ណា​ទេ! ព្រោះ​យួន​រាល់​ងៃ​ច្រើន​ណាស់ បូក​ជា​មួយ​ខ្មែរ​កំផ្លាញ​ខ្លួន​ឯង បូក​ខ្មែរដែល​អស់សង្ឃឹម​មិន​ទៅ​បោះឆ្នោត​មួយ​ចំនួន​ធំ​គ​ដូច​អាច់​ភេ។
សង្ខេប៖
– ខ្ញុំ​បោះ​អោយ​បក្ស​សមរង្ស៊ី មក​ពី​មាន​អ្នក​ស្នេហា​ជាតិ​ច្រើនិង​មាន​អ្នក​បោះ​ឆ្នោត​អោយ​ច្រើន (ហើយ​សូម​កុំ​គិត​ថា​ ប្រជាជន​ខ្មែរជាច្រើន​ដែល​បោះ​ឆ្នោត​អោយ​បក្ស​សមរង្ស៊ី គឺ​ជា​មនុស្ស​ចាញ់​បោក​លោក​សមរង្ស៊ី)
– ខ្ញុំ​បោះ​​ឆ្នោត​ក្នុង​ពេល​នេះ​មិន​មែន​រើស​យក​អ្នក​ស្នេហា​ជាតិ 100% ទេ គឺ​ខ្ញុំកំពុង​បង្កើន​ល្បឿន​ដូរ​មេ​ដឹក​នាំ​ខ្មែរ ដោយ​ឈរ​ខាង​បក្ស​ប្រឆាំង​ដែល​មាន​សម្លេង​ច្រើន​ជាង​គេ ហើយ​ក៏​សង្ឃឹម​ថា នឹង​អាច​ដណ្ដើម​កៅអី​បាន​ថែម​ទៀត។
– អោយ​តែ​បក្ស​សមរង្ស៊ី​បន្ត​កើន​កៅអី មិន​យូ​ទេ នឹង​មាន​ការ​ផ្លាស់​ប្តូរជាមិន​ខាន ចង់​មិន​ចង់​ត្រូវ​តែ​ប្រគល់​កៅអី​អោយ​មក​បក្ស​សមរង្សី​ដែល​ទទួល​សម្លេង​ឆ្នោត​ពី​ប្រជាជន។
– ហើយ​អំពើ​របស់​មេ​ដឹកនាំ​ផ្ដាច់ការ​បច្ចុប្បន្ន អ្នក​ណា​ក៏​គេ​ដឹង​ដែរថា​វា​យ៉ាង​ម៉េច​ខ្លះ តែ​មាន​មនុស្ស​២ក្រុម​នៅ​កម្ពុជា៖
– អ្នក​សុខចិត្ត ជា​អ្នក​រក​ស៊ីខិលខូច ខុសច្បាប់ អ្នក​បាន​ស៊ី​ដោយ​សារ​របប​សព្វ​ថ្ងៃ មន្ត្រី បងប្អូន​មន្ត្រី ដូចនេះ​គេ​សុខ​ចិត្ត​បោះ​អោយ​មេដឹកនាំ​សព្វថ្ងៃ ដោយ​សារគេ​កំពុង​តែ​មាន​បាន​ដោយ​សារ​របប​នេះ។
– អ្នក​មិន​សុខ​ចិត្ត ខ្ញុំ​និង​អ្នក​ដទៃ​ដែល​ជា​ជន​រង​គ្រោះ​នៃ​របប​នេះ ដោយ​សារ​ទំនិញ​ឡើង​ថ្លៃ តម្លៃ​ពល​កម្ម​ថោក រស់​មិន​បាន អសន្តិសុខសង្គម ពុករលួយ បំផ្លាញ​ធនធាន​ជាតិ ទុក​ជា​សម្បត្តិ​ខ្លួន ឆក់​ប្លន់​ទ្រព្យ​សម្បត្តិ​អ្នក​ក្រ ដី ស្រែ ចំការ ដូចនេះ​ខ្ញុំ​មិន​សុខ​ចិត្ត​ជា​មួយ​របប​នេះ​ទេ ត្រូវ​តែ​ដូរ។

28. Samnang_oum LDP (Facebook) - 30/05/2012

Many party supporter, they can’t identify what is real gold and fake gold or real democracy and fake democracy, some people said all the party are the same, this kind of people they focus on SRP, HRP, and they want all this party combine together because these party are democracy party they believed because all the party said like that, but they don’t know why they can’t, and most of party supporter they thinking the real democracy the party do for them, they don’t joint in the politic activity, they go to vote only after vote they don’t care, now
LDP is the party that joint by the people with understanding, they joint with money, knowledge, and energy. this is the new form of democracy party, if you want to understand more go to http://www.camldp.org or if you don’t think so don’t joint with us. and do something as your understanding finish.

29. Heng piseth - 30/05/2012

តើអ្នកគិតថាការតវ៉ា ឈ្នះអំនាចរបស់បងធំដែរហេហ!! បើឈ្នះមែន មិនមែនអ្នកនយោបាយបក្សប្រឆាំង និង លោកម៉នសូណង់ដូរ លើកមុនត្រូវគេចាប់ដាក់ទ្រុងទេ…..ហើយឥលូវគាត់ត្រូវគេចោទថាជាអ្នកទោសនយោបាយទៀត!! បើចូលស្រុកខ្មែរ ដូចរត់ចូលទ្រុងអញ្ចឹង

30. Blogspot AKbalthom - 14/07/2012

ខ្ញុំ​បាទជា​ម្ចាស់​មតិឈ្មោះ KhmerDLStation និង Samnang Nouv សូម​សំណូមពរ​លោក​ម្ចាស់​គេហទំព័រនេះ សូម​លុប​រាល់​មតិដែល​មាន​ឈ្មោះ​ដូច​ខាង​លើ​នេះ​ចោល​អោយអស់ទៅ ព្រោះ​វា​គ្មាន​បាន​ការ​អី​ទេ​បាន​តែ​នាំ​អោយ​អ្នក​អាន​គេ​មិន​ចូល​ចិត្ត​ប្លក​របស់​លោក។ សូមអរគុណ!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 14/07/2012

អត់​ទេ ខ្ញុំ​មិន​គិត​ថា​​អ្នក​អាន​ស្អប់​ រឺ ស្រលាញ់​នោះ​ទេ សំខាន់​រឿង​ពួក​យើង​និយាយ​ជា​ការ​ពិត​ រឺ មិន​ពិត។ អញ្ចឹង​មិន​ត្រូវ​លុប​អី​ទេ។

31. ទ្រី សុថាណា - 30/07/2013

ព្រោះ ខ្ញុំ ចូល ចិត្ត គាត់


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: