jump to navigation

រឿង​ផ្ទាល់ខ្លួន៖ Sam រៀបការ​ហើយ 08/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន.
Tags: , , , , , ,
trackback

“Sam” គឺជា​មិត្ត​ដ៏​ស្និទ្ធស្នាល​ម្នាក់​របស់​ខ្ញុំ​ ពួក​យើង​ស្គាល់​គ្នា​ប្រហែល​ជិត​ដប់​ឆ្នាំ​ហើយ និយាយ​ពី​ទីក្រុង​ភ្នំពេញ​ពួក​យើង​ដើរ​លេង​ជាមួយ​គ្នា​ស្ទើរ​គ្រប់​កន្លែង ទាំង​យប់​ទាំង​ថ្ងៃ មាន​រឿង​សប្បាយ​ និង រឿង​កើត​ទុក្ខ​ជាមួយ​គ្នា​ច្រើន ពួក​យើង​ស្គាល់​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន​យ៉ាង​ច្បាស់ ក្រុម​គ្រួសារ​របស់​ខ្ញុំ​ស្រលាញ់​ចូលចិត្ត​គាត់​ណាស់ ហើយ​បើ​និយាយ​អំពី​អ៊ីមែល​ដែល​គាត់​ផ្ញើ​មក​ខ្ញុំ​រហូត​ដល់​ថ្ងៃ​នេះ​មាន​ចំនួន ១២៨៦ អ៊ីមែល ព្រោះ​ពួក​យើង​តែងតែ​និយាយ​គ្នា​រឿងរ៉ាវ​គ្រប់យ៉ាង ការងារ​ផ្ទាល់​ខ្លួន​ខ្លះ ការងារ​របស់​អ្នក​ដទៃ​ខ្លះ។ ​

ក្រោយ​ពី​ដំណើរ​កំសាន្ត​រយៈពេល​មួយ​ឆ្នាំ​ពេញ ​ស្ទើរ​ជុំ​វិញ​ផែនដី​ ​គាត់​ត្រលប់​មក​ផ្ទះ​វិញ​បាន​មួយ​ឆ្នាំ​គាត់​ចង់​រៀបការ ព្រោះ​គាត់​គិត​ថា​ដំណើរ​កំសាន្ត​ពេញ​មួយ​ឆ្នាំ ​ជាមួយ​មិត្ត​ស្រី​របស់​គាត់​នាង​ជា​នារី​ម្នាក់ ​ដែល​គាត់​ស្រលាញ់​ពិត​ប្រាកដ។ ខ្ញុំ​រីករាយ​ខ្លាំង​ណាស់​ពេល​លឺ​ថា​គាត់​អាច​ស្វែង​រក​មនុស្ស​ស្រី​ម្នាក់​ បាន​សំរាប់​ជីវិត​របស់​គាត់​យ៉ាង​ជោគជ័យ (គាត់​ពិត​ជា​មាន​សំណាង​ខ្ពស់) ទីបំផុត​ពួក​គេ​ក៏​រៀបការ​ជាមួយ​គ្នា​ប៉ុន្មាន​ថ្ងៃ​មុន​នេះ តែ​ថ្ងៃ​ដែល​ពួក​គេ​រៀបការ​ខ្ញុំ​បែរ​ជា​មាន​អារម្មណ៍​ ស្រងេះស្រងោច​ទៅ​វិញ ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​ជា​បាត់បង់​មនុស្ស​ម្នាក់​ទៅ​វិញ ព្រោះ​គិត​ថា​ពេល​គាត់​រៀបការ​ហើយ​គាត់​នឹង​ក្លាយ​ជា​មនុស្ស​ផ្សេង​ ដែល​ខុស​ប្លែក​ជា​មិត្ត​ម្នាក់​ដែល​ស្គាល់​គ្នា​ជិត​ដប់​ឆ្នាំ​កន្លង​មក​នេះ។

ខាង​លើ​ដែល​ខ្ញុំ​បាន​រៀបរាប់ ​ជា​អារម្មណ៍​ពិត​មួយ​ក្នុង​ពេល​នេះ ជីវិត​មនុស្ស​វា​ត្រូវ​ទៅ​តាម​ដំណើរ​អញ្ចឹង ពេល​ធំឡើង​ត្រូវ​រៀបការ បង្កើត​កូន​ចៅ ហើយ​សង្ឃឹម​ថា​ពួក​គេ​នឹង​ស្រលាញ់​គ្នា រួមរស់​ជាមួយ​គ្នា​អស់​មួយ​ជីវិត ដូច​ពាក្យ​ខ្មែរ​យើង​ថា​ដល់​ខាំ​ចេក​របូត​ ខាំ​ពោត​របេះ៕៚

Related articles

មតិ»

1. Lovepeehs05 - 09/10/2011

ម្យ៉ាងដែរទំនៀមទំលាប់គេ ដើរលេងជាមួយគ្នា មួយរយៈ​ធំ បើត្រូវរៀបការ បើមិនត្រូវក៏មិនខាត តែគេមិនបានឱ្យតម្លៃស្រ្តីដូចខ្មែរ ឬអាស៊ីទេ គិតទៅខាតខាងកិត្តិយស គឺទំនៀមទំលាប់ខ្មែរ តម្រូវឱ្យបុរសស្ត្រីរក្សាភាព បរិសុទ្ធ រហូតដល់ថ្ងៃរៀបការហើយ ទើបចាត់ការ តើទំនៀមទំលាប់ទាំងពីរ បែបនេះ មួយណាគ្រាន់បើជាងមួយណា ?

2. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 09/10/2011

បើ​និយាយ​ជាមួយជនជាតិ​គេ​ គេ​មុខ​តែ​ថាគេ​ពេញចិត្ត​​វប្បធម៌​​របស់​គេ​បែប​នោះ​ចំនួន ១០០ ភាគរយ តែ​បើ​និយាយ​ជាមួយ​ជនជាតិ​ខ្មែរ​សម័យ​អីឡុវ​ប្រហែល​ជា​ ៥០ ភាគរយ​គេ​ថា​គេ​នឹង​ថែរក្សា​ខ្លួន​ពួក​គេ​រហូត​ដល់​រៀបការ​ ហើយ​ចំនួន​៥០ ភាគរយ​ទៀត​គេ​ថា​គេ​មិន​រង់ចាំ​ទេ នេះ​ជាការ​ប៉ាន​ប្រមាណ​ក្រៅ​ផ្លូវ​ការ​មួយ​របស់​ខ្ញុំ​ប៉ុណ្ណោះ។

3. Sam Keen - 28/10/2011

That’s really cool man!

I only I could read Khmer! I’m sure it’s really nice though.

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 29/10/2011

If you could read, you would be excited over what i described about you and i. Imao


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: