jump to navigation

២០៧ នាក់​ស្លាប់​ដោយសារ​ទឹកជំនន់​នៅ​កម្ពុជា 10/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , , , , , , , , , ,
trackback

តាម​ការ​អោយ​ដឹង​ពី​លោក ញឹម វ៉ាន់ដា ដែល​ជា​ប្រធាន National Committee for Disaster Management បាន​អោយ​ដឹង​ថ្ងៃ​ ចន្ទ ទី ១០ ខែ តុលា ឆ្នាំ ២០១១ នេះ​បាន​អោយ​ដឹង​ថា​ ទឹកជំនន់​បាន​សំលាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ២០៧ នាក់​ហើយ​ ដែល​ក្នុង​ចំណោម​នោះ​មាន​កុមារ​ដល់​ទៅ ៥២ នាក់។ ស្រែ​ដែល​មាន​ទំហំ​ដល់​ជាង ៣០០ ០០០ (សាមសិប​ម៉ឺន) ហិកតារ​ត្រូវ​បាន​រងគ្រោះ ហើយ​ក្នុង​នោះ​​​ស្រែ​​ចំនួន ១០០ ០០០ ហិកតារ​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង។

លោក​ ញឹម វ៉ាន់ដា ក៏​ប​បន្ថែម​ទៀត​ថា​​ តាម​ការ​ប៉ាន់​ប្រមាណ​តំលៃ​នៃ​ការ​ខូចខាត​ ដោយសារ​ទឹក​ជំនន់​ឆ្នាំ​នេះ​គឺ​ប្រហែល​គ្នា​ការ​ខូចខាត​ដោយ​ទឹក​ជំនន់​នៅ​ឆ្នាំ​ ២០០០ ដែរ​ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ១៦១ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ក្នុង​ពេល​នេះ​ដែរ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​អង្ករ​ចំនួន ១៩០០ តោន​ជូន​ដល់​ជន​រងគ្រោះ​ទាំង​នោះ។

រដ្ឋាភិបាល​កម្ពុជា កាកបាទ​ក្រហម​កម្ពុជា និង អង្គការ​បាន​ជួយ​សម្រួល​ជា​បន្ទាន់​ដល់​ប្រជាជន​រងគ្រោះ​ដល់​ជាង ៧០ ០០០ គ្រួសារ​ដែល​មាន​មនុស្ស​ចំនួន​ប្រហែល​ ២៨០ ០០០ នាក់​ក្នុង​ចំណោម​មនុស្ស​ចំនួន ១០០ ០០០ គ្រួសារ​ដែល​បាន​ភៀស​ខ្លួន​ទៅ​រក​កន្លែង​ទី​ទួល​សុវត្ថិភាព។ ហើយ​ប្រទេស ចិន ជប៉ុន កម្មវិធី​ម្ហូប​អាហារ​ពិភពលោក និង អង្គការ​ជាតិ​ អន្តរជាតិ បាន​ជួយ​ជា​បន្ទាន់​ដល់​ជន​រងគ្រោះ​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​នេះ។ ចំណែក​ Asian Development Bank បាន​ផ្ដល់​លុយ​ចំនួន ២ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ សំរាប់​ប្រទេស​កម្ពុជា​ ដើម្បី​នឹង​ធ្វើ​ផ្លូវ​ឡើងវិញ​បន្ទាប់​ពី​ទឹកជំនន់​នេះ៕៚

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: