jump to navigation

សុខភាព៖ វិធី​មួយ​ចំនួន​អាច​អោយ​អ្នក​មាន​គំនិត​វិជ្ជមាន 11/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, សុខភាព, សុភមង្គល.
Tags: , , , ,
trackback

  • សៀវភៅ​លើក​ទឹកចិត្ត

ទាញ​សៀវភៅ​សរសេរ​បញ្ហា​ផ្សេងៗ ​ដែល​អ្នក​គិត​ថា​បាន​ផ្ដល់​អោយ​អ្នក​ នូវ​រឿង​ល្អ​ៗ ជាច្រើន​សំរាប់​ជីវិត​របស់​អ្នក អ្នក​ក៏​អាច​គិត​ថា​អ្នក​មាន​សំណាង​ដែល​មាន​ម្ហូប​អាហារ ទឹក​ផឹក និង ដំបូល​គ្រប់​លើ​អ្នក​ ដែល​មាន​មនុស្ស​ជាច្រើន​មិន​មាន​របស់​ទាំង​នេះ។ ទោះ​បី​ជា​អ្នក​មិន​បាន​សរសេរ​វា​រៀងរាល់​ថ្ងៃ​ទេ​ អ្នក​គួរ​ព្យាយាម​បើក​សៀវភៅ​ ដែល​អ្នក​សរសេរ​នោះ​អោយ​បាន​យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​សប្ដាហ៍។

  • រឿង​គ្រប់​យ៉ាង​នឹង​ល្អ​ប្រសើរ

អ្នក​គួរ​គិត​ថា​រឿង​អាក្រក់​ នឹង​ទៅ​បាត់​តាម​ពេលវេលា រឿង​រ៉ាវ​នឹង​ល្អ​ប្រសើរ​​ជាង​នេះ​ជា​មិន​ខាន ​អ្នក​គួរ​គិត​ថា​ធម្មជាតិ​នៃ​មនុស្ស​ គឺ​យ៉ាង​ដូច្នេះ​មាន​ពេល​ខ្លះ​មាន​បញ្ហា​បន្តិច​បន្តួច​ជា​រឿង​ធម្មតា​មួយ​ ដែល​គ្រប់​គ្នា​តែងតែ​ជួប​ប្រទះ។

  • បញ្ជី​ជ័យជំនះ

ពេល​ដែល​កំលាំង​ចិត្ត​របស់​អ្នក​ធ្លាក់​ចុះ អ្នក​មាន​អារម្មណ៍​ថប់​តឹង​ណែន​ក្នុង​ដើមទ្រូង អ្នក​គួរ​តែ​ព្យាយាម​ទាញ​ខ្លួន​អ្នក​ងើប​ឡើង​វិញ អោយ​មើល​ឃើញ​ពិភពលោក​នេះ​ក្នុង​ផ្លូវ​ភ្លឺ​ស្វាង ដោយ​អ្នក​អាច​សរសេរ​ជា​បញ្ជី​នូវ​អ្វី​ ដែល​អ្នក​បាន​ធ្វើ​បាន​យ៉ាង​ល្អ​ប្រសើរ​​ក្នុង​ពេល​កន្លង ទៅ។ អ្នក​មិន​ត្រូវ​ភ្លេច​ថា​អ្នក​ជា​មនុស្ស​អស្ចារ្យ​ម្នាក់​ ដែល​បាន​ធ្វើ​រឿង​យ៉ាង​ល្អ​ត្រចះត្រចង់​ក្នុង​ចំណោម​មនុស្ស​ទូទៅ។

  • តើ​វា​នឹង​មាន​រឿង​អ្វី​អាក្រក់​ជាង​នេះ​ទៀត?

គេ​និយាយ​ថា​ការ​ខ្លាច​ការ​ឈឺចាប់​ វា​ពិបាក​ជាង​ការ​ឈឺចាប់​ពិត​ប្រាកដ​នោះ​ទៅ​ទៀត។ ចិត្ត​របស់​មនុស្ស​ងាយ​ក្នុង​ការ​ព្រួយ​បារម្ភ​ នឹង​បញ្ហា​តូចតាច តាម​ការ​ពិត​ទៅ​រឿង​ទាំង​នោះ​ដែល​អ្នក​ព្រួយ​បារម្ភ​ មិន​មាន​រឿង​អាក្រក់​ទាល់​តែ​សោះ ដូច្នេះ​សូម​ប្រយ័ត្ន​អ្នក​អាច​នាំ​គិត​រឿង​ល្អ​ទៅ​ជា​អាក្រក់​ស្មុគស្មាញ។ មាន​ពេល​ខ្លះ​អ្នក​មិន​គួរ​គិត​ពី​លទ្ធផល​​ច្រើន​ពេក​ទេ អ្នក​អាច​រីករាយ​នឹង​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ ហើយ​អ្នក​បញ្ចប់​ការងារ​នោះ​ទៅ។ ចូរ​កុំ​គិត​ថា​វា​មិន​ល្អ​ក្នុង​ការ​សប្បាយ​រីករាយ​ក្នុង​ចិត្ត ទោះ​មិន​ទាន់​មាន​រឿង​រីករាយ​បាន​មក​ដល់។

  • ជួយ​អ្នក​ដទៃ

ការ​ជួយ​ដល់​អ្នក​ដទៃ ​ដែល​មាន​បញ្ហា​ក៏​អាច​អោយ​អ្នក​មាន​អារម្មណ៍​ល្អ មាន​អារម្មណ៍​អស្ចារ្យ​អំពី​ខ្លួន​របស់​អ្នក​ដែរ បរិច្ចាគ​លុយ​ដល់​​​មនុស្ស​ធម៌​ ដែល​លុយ​របស់​អ្នក​តិចតួច​តែ​មាន​ន័យ​ធំ​សំរាប់​អ្នក​ក្រ​ខ្សត់ខ្សោយ​ អោយ​លុយ​ទៅ​អ្នក​សុំទាន ទិញ​ម្ហូប​អោយ​មនុស្ស​ចាស់​ដែល​ក្រ​លំបាក គ្មាន​ទីលំនៅ។ អ្នក​អាច​ទូរស័ព្ទ​និយាយ​ជាមួយ​ឪពុក​ម្ដាយ បង​ប្អូន និង មិត្តភ័ក្ដិ​ស្និត​ស្នាល​របស់​អ្នក​ជាដើម និយាយ​អំពី​រឿង​សប្បាយ​ចិត្ត​ផ្សេង​ៗ​ ការ​ដែល​គ្រាន់​តែ​លឺ​សំលេង​ពួក​គេ​ក៏​អាច​អោយ​អ្នក​មាន​អារម្មណ៍​ភ្លឺ​ស្វាង​ផ្លូវ​ចិត្ត​បា​ន​ដែរ។

Related articles

មតិ»

1. monyrinataro - 11/10/2011

វិធី​មួយ​ចំនួន​អាច​អោយ​អ្នក​មាន​គំនិត​វិជ្ជមាន ?
ចុះវិធី​មួយ​ចំនួន​អាច​អោយមាន​គំនិតអ​វិជ្ជមានវិញនោះ តើមានទេ ?

ព្រោះឥឡូវគិតអ្វីក៏ចេញ​ 0 ទាំងអស់ គិតមិនលេចសោះញ៉ុម

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 11/10/2011

😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆

2. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 11/10/2011

គិ​តឃើញ​សូន្យ​វា​នៅ​ចន្លោះ អវិជ្ជមាន និង វិជ្ជមាន អញ្ចឹងមើលទៅ​មិន​ទាន់​អីទេ។

3. darock89 - 11/10/2011

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: