jump to navigation

ជជែក៖ ហេតុអ្វី​ត្រូវ​បោះឆ្នោត​អោយ​​គណបក្ស​ សម រង្ស៊ី? 16/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ជជែក, ព័ត៌មាន​ជាតិ.
Tags: , , , ,
trackback

ខ្ញុំ​សូម​លើក​យក​មតិ​ពី ​មនុស្ស​ចំនួន​ពីរ​នាក់​ដំបូង​មក​បង្ហាញ។ អ្នក​អាច​បញ្ចេញ​មតិ​ខាង​ក្រោម​បាន​ដោយ​ដាក់​ឈ្មោះ​ផ្ទាល់​ក៏​បាន មិន​ឈ្មោះ​ផ្ទាល់​ក៏​បាន​ដើម្បី​ចូល​រួម​ក្នុង “ជជែក” នេះ ​ព្រោះ​យើង​ចង់​បាន​យោបល់​កាន់​តែ​ច្រើន​កាន់​តែ​ប្រសើរ សូម​ចូល​រួម​​បង្ហាញ​ការ​យល់​ឃើញ​របស់​អ្នក​!

១ – ទោះជា​វៃខ្ញុំ​អោយ​ស្លាប់ ​ក៏​ខ្ញុំ​បោះ​ឆ្នោត​អោយ បក្ស សមរង្ស៊ី ដែរ។ មូលហេតុជា​បក្ស​ប្រឆាំង ដែរ​មាន​អ្នក​គាំទ្រច្រើន (​មាន​កៅ​អីក្នុងសភាច្រើន) ។ បើ​បោះអោយ​ បក្ស​ប្រ​ជា​ជន​ មិនខុស​ពី​ខ្ញុំ​យក​កាំ​បិតអា ក ខ្លួន​ឯង​ហើយ​មិន​ថា​អញ្ចឹង។ បើ​បោះ​អោយ​បក្ស​សិទ្ធិ​មនុស្ស​មិន​ខុស​ពី​ ការ​រត់​ប្រណាំ​មួយ​ដែរ​គេ​រត់​ជិត​ដល់​ទីហើយ បែរ​ជា​ទើប​តែ​ចាប់​ផ្តើមរត់ រត់​អញ្ជឹងរត់​រក​ងាប់​ស្អី :)

២ – បើ​បោះ​អោយ បក្ស​ហ៊្វុនស៊ិនប៉ិច ដូច​យក​អំ​បិលទៅ​បាច​ដាក់​ទន្លេទទេៗ (​មិន​ខុសពីនាំ​គ្នា​សុំ​ទាន យក​លុយ​អោយ​កូន​បំផ្លាញ។ បើបោះអោយ​ សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ មិនខុសពី​ប្រលែង​ឆ្កែឆ្កួត អោយ​ខាំគេ​ខាំឯង​ទៅ​ហើយ​ទេអី???

ខ្ញុំ​ក៏​បោះ​អោយ​គណបក្ស​ សម រង្ស៊ី ដែរ​ព្រោះ​ខ្ញុំ​មិន​ពេញ​ចិត្ត​ការ​ដឹកនាំ​សព្វ​ថ្ងៃ​ដែល​ពុករលួយ បក្ស​ពួក ក្រាញ់​នឹង​អំណាច ភាព​ខុស​គ្នា​រវាង​អ្នក​ក្រ និង អ្នក​មាន​ដូច​មេឃ និង ដី។ ចំនួន​អ្នក​មាន​ចំនួន​តែ​មួយ​ក្ដាប់​តូច តែ​អ្នក​ក្រ​បើក​ភ្នែក​ឃើញ​គ្រប់​ទី​កន្លែង។

គណបក្ស​ សម រង្ស៊ី សន្សំ​បាន​អ្នក​គាំទ្រ​អស់​ជាច្រើន​ឆ្នាំ​នៅ​តែ​មិន​ទាន់​គ្រប់​គ្រាន់​យក​ឈ្នះ​ អញ្ចឹង​​​បើ​យើង​ងាក​ចុះ​ងាក​ឡើង ទៅ​ខាង​ណេះ​បន្តិច ខាង​នោះ​បន្តិច កំលាំង​ក៏​នឹង​បែក​ខ្ញែក​អស់ លែង​មាន​សន្ទុះ​សោះ។ អ្នក​ខ្លះ​ថា​គណបក្ស សម រង្ស៊ី មិន​ល្អ​ចំនុច​នេះ​ ចំនុច​នោះ គេ​បក​ទៅ​គាំទ្រ​គណបក្ស​ថ្មី​ៗ អញ្ចឹង​ដូច​ចាប់​ផ្ដើម​ដើរ​ពី​ដំបូង​មក​វិញ។

យើង​គ្រប់​គ្នា​គួរ​បោះ​អោយ​គណបក្ស សម រង្ស៊ី ដែល​មាន​កំលាំង​ស្រាប់​ធ្វើ​យ៉ាង​ណា​អោយ​តែ​ផ្ដាច់​ឫស​​​ពួក​កុម្មុយនិស្ត​ចោល​សិន​ទៅ ដើម្បី​អោយ​ប្រទេស​​យើង​ មាន​ឯករាជ្យ​លើ​នីតិ​ទាំង​បី នីតិ​​​បញ្ញត្តិ នីតិ​ប្រតិបត្តិ នីតិ​តុលាការ​ និង ចុង​ក្រោយ​មួយ​ទៀត​ពត៌មាន​ឯករាជ្រ​ដែរ។ អញ្ចឹង​បើ​ពេល​នោះ​ទោះ សម រង្ស៊ី មិនមែន​មនុស្ស​ល្អ ​ក្បត់​ជាតិ​ក៏​មិន​កើត​ដែរ​ព្រោះ​អំណាច​ទាំង​អស់​អត់​ក្នុង​ដៃ​គាត់ គាត់​នឹង​ត្រូវ​គេ​ទំលាក់​ពី​នាយករដ្ឋ​មន្ត្រី​ដោយ​សភា និង តុលាការ​កាត់​ទោស​គាត់។​​

នេះ​ហើយ​ជា​ចំនុច​ដែល​ប្រជាជន​ខ្មែ​រ​ត្រូវ​យល់​ ហើយ​កុំ​ខ្លាច​ក្នុង​ការ​ផ្លាស់​ប្ដូ​រ​មេ​ដឹក​នាំ​ និង កុំ​គិត​ថា​អា​ក្រូច​ក៏​ដូច​អា​ពោន ព្រោះ​ពេល​ច្បាប់​មិន​ស្ថិត​ក្រោម​គូទ​អ្នក​មាន​អំណាច​ ក្រូច​ក៏​ត្រូវ​តុលាការ​ចាត់​ការ ពោន​ក៏​ត្រូវ​តុលាការ​ចាត់​ការ​ អោយ​តែ​ប្រព្រឹត្ត​រឿង​មិន​ត្រឹមត្រូវ​តាម​ច្បាប់។

Related articles

មតិ»

1. Samady KS - 17/10/2011

តែ​គំនិត​ខ្ញុំ​វិញ​មិន​សំខាន់​ទេ គ្រាន់​តែ​គិត​ម្យ៉ាង​បើ​ដឹក​​នាំ​សង្គម​ដែល​បង្ករ​តែ ភាព​ធ្ងន់ធ្ងរ ពុករលួយ អយុត្តធម៌ ខ្ញុំ​ចង់​ប្ដូរ​ចេញ​​ម្ដង។ លក្ខណៈ​នៃ អ្នក​ដឹក​នាំ​គឺ​ចេះ​ផ្ដល់​ឱកាស​ដល់​អ្នក​ដទៃ បើ​គេ​ធ្វើ​មិនកើត​ចាំ​ដក​គេ​ចោល​វិញ​។

សូម​ក្រលេក​មើល​ប្រទេស​ជប៉ុន​ជា​គំរូ ថ្នាក់​ដឹក​នាំ​របស់​គេ​ចេះ ទទួល​ខុស​ត្រូវ​ណាស់​ គេ​ប្ដូ​វេន​គ្នា​ធ្វើ ហើយ​បើ​ខ្លួន​ធ្វើ​មិន​កើត​គឺ សុខ​ចិត្ត​ចេញ​ពី​ដំណែក​ទូក​អោយ​អ្នក​ផ្សេង​មក​ធ្វើ​ម្ដង​។

2. តា ម៉ាប់ - 18/10/2011

ខ្ញុំ​មិនថា​ខ្ញុំ​បោះ​ឲ្យ​ខាង​ណា​ទេ តែ​ ស៊ីពីពី ណេះ គឺ​មិនតែ​ម្តង ! តែ​ចំនុច​មិន​ល្អ ខ្ញុំ​មិននិយាយ​ទេ ព្រោះ​ខ្ញុំ​នៅ​ស្រុក​ខ្មែរ ។

3. អ្នកប្រមឹកជនបទ - 18/10/2011

ចំពោះខ្ញុំប្រហែលជាបោះឆ្នោត អោយបក្ស អូតាំង ពីព្រោះ លោកម្ចាស់បក្ស តែងតែបបួលខ្ញុំទៅស៊ី កាលៀន គោ ហាហាហា អត់ចូលចិត្ត ស៊ីពីពី ក៏មិនពេញចិត្ត អែស អរ ភី ក៏មិនពេញចិត្ត

4. រួមគិត - 22/10/2011

អ្នក​ខ្លាច មិន​ហ៊ាន​ដើរ​ត្រឡប់​ក្រោយ ហើយ​ចាប់​ផ្តើម​ដើរ​ជាថ្មី (ដែល​លោក​ថា ចាប់ផ្តើម​ដើរ​ពីដំបូង) ចុះ​បើ​មា​នគេ​សួរថា ការដើរទៅមុខ​របស់​អ្នក គឺ​ជា​ផ្លូវ​ទៅរក​គ្រោះថ្នាក់​នោះ ហើយ​ជា​គ្រោះ ថ្នាក់​ដល់​ជាតិ​ធ្ងន់ធ្ងរ​ទៅទៀតនោះ​? អ្នក​នឹង​ត្រឡប់​ក្រោយ ហើយ​ចាប់​ផ្តើម​ដើរ​ផ្លូវ​ផ្សេង​ដែរឬទេ?…

ខ្ញុំ​យល់​ថា ការ​ផ្លាស់​ប្តូរ ជា​រឿង​ចាប់​បាច់​ដែល​យើង​ត្រូវ​ធ្វើ ព្រោះ​ បើ​គ្នា​ការ​ផ្លាស់​ប្តូរ​ទេ ក៏​គ្មា​នការ​អភិវឌ្ឍដែរ!!

ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន ស្វែង​យល់​ឲ្យ​បាន​ច្រើន​ជាង​មុន​បន្តិច​ពី​បក្ស​នយោបាយ​នីមួយៗ!! ព្រោះ​សន្លឹក​ឆ្នោត​របស់​បង​ប្អូន​មួយ​សន្លឹក អាច​នឹង​មាន​ការ​ផ្លាស់ប្តូរ​យ៉ាង​ធំសម្បើម​របស់​ជាតិ​ខ្មែរ​យើង។

សូម​ស្វែង​យល់៖ http://www.camldp.org/voice/

5. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 22/10/2011

លោក​នៅ​តែ​មិន​យល់​អ្វី​ជា​ប្រជាធិបតេយ្យ​គេ​ធ្វើ​ការ​យ៉ាង​ម៉េច ប្រជាធិបតេយ្យ​គ្មាន​ស្រពិតស្រពិល​ គ្មាន​​ក្រែង​គាត់​មនុស្ស​អាក្រក់ ក្រែង​គាត់​មនុស្ស​ល្អ​ស្អី​នោះ​ទេ។ លោក​គិត​ដូច្នេះ​ដូច​ខ្មែរ​ច្រើន​គ្នា​ដែល​ខ្លាច​ក្នុង​ការ​ផ្លាស់ប្ដូ​អ្នក​ដឹកនាំ​។ យើង​គួរ​ដឹង​ថា​ក្នុង​ពេល​​នេះ​យើង​ត្រូវការ​ធ្វើ​អ្វី​អោយ​ចំបញ្ហា​ពិត​ប្រាកដ​ នោះ​គឺ​ដក​ឫស​អ្នក​ដឹកនាំ​ផ្ដាច់ការ ក្រាញ់​នឹង​អំណាច រក​សិទ្ធិ​សេរីភាព​អោយ​ប្រជាជន រក​ឯករាជ្យ​អោយ​អំណាច​ទាំង​បី។ ដូច្នេះ​ពេល​ដែល​​អំណាច​ទាំង​បី​នេះ​មាន​ឯករាជ្យ​ហើយ ពាក្យ​លោក​ថា​គ្រោះ​ថ្នាក់​ដល់​ជាតិ​ធ្ងន់ធ្ងរ​នោះ​គ្រាន់​តែ​ជា​​​រឿងបន្លាច​កូនក្មេង​តែ​ប៉ុណ្ណោះ។

ពេល​អ្វី​ៗ​ដំណើរ​ការ​បាន​ត្រឹមត្រូវ​ ច្បាប់​​មិន​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​មនុស្ស​ម្នាក់​ទោះ សម រង្ស៊ី ចង់​ពុករលួយ​ លក់​ជាតិ​ ក៏​ទៅ​មិន​រួច​ដែរ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: