jump to navigation

លោក សម រង្ស៊ី ថា​មិន​បន្ទន់​ឥរិយាបថ 18/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , ,
trackback

មេ​បក្ស​ប្រឆាំង​ សម រង្ស៊ី បាន​បញ្ជាក់​ជំហរ​ជា​ថ្មី​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១១ ថា លោក​នឹង​មិន​បន្ទន់​ឥរិយាបថ ចំពោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត​ ឲ្យ​លោក​វិល​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ សម្រាប់​ការ​ចូលរួម​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នោះ​ទេ។

សម រង្ស៊ី៖ «រឿង​ទាំង​អស់​នេះ​ណា មិន​មែន​រឿង​ផ្ទាល់​ខ្លួន​ទេ។ ដូច្នេះ អត់​មាន​ការ​រឿង​ដោះដូរ ប្ដូរ​គ្នា​ចរចា បន្ទន់​ឥរិយាបថ ភរ​បុគ្គល​ផ្ទាល់​ខ្លួន មិន​មែន​ទេ។ ជា​រឿង​ជាតិ។ ដូច្នេះ អត់​មាន​អី​មក​ត​ថ្លៃ ដូច​សួរ​ខ្ញុំ​រឿង​ប្ដឹង ហ៊ុន សែន អត់​ទេ។ ខ្ញុំ​ប្ដឹង​ទាល់​តែ​ចប់។ ខ្ញុំ​ប្ដឹង​ទាល់​តែ​គេ​ចាប់ ហ៊ុន សែន។ អត់​មាន​មក​ចរចា​ជាមួយ ហ៊ុន សែន ទាល់​តែ​សោះ អត់​ត្រូវ​ការ​ទេ។ គឺ​ផ្ដាច់​ព្រាត់​ណា ទាល់​តែ​គេ​ចាប់ ហ៊ុន សែន ទាល់​តែ ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង បាន​ខ្ញុំ​គិត​តទៅ​ទៀត»។

ប្រធាន​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ដូច្នេះ នៅ​ក្នុង​សន្និសីទ​វីដេអូ​មួយ​ពី​ទីក្រុង​ប៉ារីស ដើម្បី​សំណេះ​សំណាល​ជាមួយ​អ្នក​តំណាងរាស្ត្រ មន្ត្រី​គណបក្ស សម រង្ស៊ី និង​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ក្រុម​អ្នក​យក​ព័ត៌មាន និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន នៅ​ទីស្នាក់ការ​កណ្ដាល​នៃ​គណបក្ស សម រង្ស៊ី នា​រាជធានី​ភ្នំពេញ នៅ​ពី​ថ្ងៃ​ទី​១៧ តុលា ឆ្នាំ២០១១។

ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​អះអាង​ទៀត​ថា លោក​នឹង​បន្ត​ប្ដឹង​តប​ទៅ​លោក ហ៊ុន សែន វិញ ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ ពាក់ព័ន្ធ​នឹង​ការ​កែន​ប្រជា​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​រាប់​សែន​នាក់​ក្នុង​យុទ្ធនាការ​ក-៥ នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ស្លាប់​ដោយ​ការ​ជាន់​មីន​និង​ជំងឺ​គ្រុន​ចាញ់។

លោក សម រង្ស៊ី បន្ថែម​ថា ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នឹង​មិន​អាច​ចាត់​ទុក​ថា​ជា​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​បាន​ទេ ដរាប​ណា​គ្មាន​វត្តមាន​មេដឹកនាំ​ គណបក្ស​ប្រឆាំង​នៅ​ក្នុង​ការ​បោះឆ្នោត​នោះ ហើយ​សហគមន៍​អន្តរជាតិ ក៏​មិន​ត្រូវ​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក្ដី មិន​ទាន់​មាន​ប្រតិកម្ម​តប​ពី​ប្រមុខ​រដ្ឋាភិបាល ចំពោះ​ការ​ថ្លែង​របស់​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង ដែល​បាន​ថ្លែង​ពី​ក្រៅ​ប្រទេស នៅ​ថ្ងៃ​ចន្ទ ទី​១៧ ខែ​តុលា​នៅ​ឡើយ​ទេ៕៚

Related articles

មតិ»

1. Samady KS - 18/10/2011

ខ្ញុំ​ចាំ​តែ​អ៊ុត​មើល​ទេ​ថា តើ​ថ្ងៃ​បោះ​ឆ្នោត​នឹង​​មាន​ព្រឹត្តិការណ៍​បែប​ណា​ទៅ?

2. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 18/10/2011

ខ្ញុំ​ថា​បើ​យក​តែ​អ្នក​ឡើង​លេង​តាម​អ៊ីនធឺណិត​ ឡើង​លេង​តាម​ហ្វេសប៊ុក​ទៅ​បោះឆ្នោត​អាច​ឈ្នះ ​គណបក្ស​ប្រជាជន​កម្ពុជា​ ខ្លះ។ តែ​បើ​យក​ទាំង​ប្រជាជន​ទាំងខ្មែរ​ទាំង​អស់​បូក​និង​យួន​ពេញ​ស្រុក​ទៀត​ដូច​ជា​ពិបាក​បន្តិច​ហើយ។ ឥទ្ធិពល​ចំណេះដឹង​​ពេល​នេះ​មិន​ទាន់​ឈ្នះ​ឥទ្ធិពល​ក្រមា​មួយ ចំរៀង​ជីវិត​ក្មេង​វត្ត​មួយ​បទ​ទេ ព្រោះ​ប្រជាជន​ខ្មែរ​បាន​ឃើញ​ និង ស្ដាប់​តែ​របស់​ទាំង​ហ្នុង​ដែល​ជា​នុយ​គេ​ស្ទូច។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: