jump to navigation

Samsung ប្ដឹង Apple ប្រឆាំង​នឹង​ទូរស័ព្ទ iPhone 4S 18/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , ,
trackback

ក្រុមហ៊ុន Samsung Electronics Co. បាន​ដាក់​ពាក្យ​បណ្ដឹង​​ប្រឆាំង​នឹង​ក្រុមហ៊ុន Apple Inc.​ ក្នុង​ប្រទេស​​ជប៉ុន និង ប្រទេស​អូស្ត្រាលី​អោយ​បញ្ឈប់​ការ​លក់​ iPhone 4S ដែល​ការ​ប្ដឹង​នេះ​ពួក​គេ​ធ្វើ​វា​ឡើង​ស្រដៀង​គ្នា​ដូច​ក្នុង​ប្រទេស​បារាំង និង អ៊ីតាលី ដែរ។ បណ្ដឹង​នៅ​ប្រទេស​ជប៉ុន​ពួក​គេ​ក៏​ប្ដឹង​ប្រឆាំង​នឹង​ការ​លក់ iPad2 និង iPhone 4 ផង​ដែរ។

គួរ​បញ្ជាក់​ថា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន Apple Inc. ក៏​បាន​ប្ដឹង​ក្រុមហ៊ុន Samsung មិន​អោយ​លក់​ផលិត​ផល​របស់​ខ្លួន​គឺ​ Galaxy Tab 10.1 នោះ​ ដោយសារ​តែ​ទាក់ទង​នឹង​រូបរាង​ខាង​ក្រៅ និង ប្រអប់​ដូច​គ្នា​ទៅ​នឹង​ផលិតផល​របស់​ខ្លួន​ តែ​អីឡូវ​ក្រុមហ៊ុន Samsung Electronics Co.  ប្ដឹង​ក្រុមហ៊ុន​នោះ​វិញ​ម្ដង​ទាក់ទង​នឹង​បច្ចេកវិទ្យា​ខាង​​ការ​តភ្ជាប់​ដោយ​មិន​ចាំបាច់​ប្រើ​​ខ្សែ​ដែល​មនុស្ស​គ្រប់​គ្នា​ហៅ​វា​ថា “Wireless”។

Related articles

មតិ»

1. WIN - 18/10/2011

It is a good news….

2. Samady KS - 18/10/2011

ប្ដឹង​ចុះ ប្ដឹង​ឡើង! ណូគា សំងំ​ខ្លួន​បង្កើត​អាថ្មី​យ៉ាង​សប្បាយ​ចិត្ត​

3. តា ម៉ាប់ - 18/10/2011

ណូគា គ្មាន​កើត​ការ​ស្អីរ៉េ បាន​តែ​អា​ 1200 ណឹង

4. test87 - 18/10/2011

Nokia ជិតចប់ហើយ លក់បាន​១លានគ្រឿង មិនស្មើគេលក់​១០០០០ គ្រឿងផង

5. lavorn (ឡាវ័ន​) - 18/10/2011

ណូគា​បោក​បាន​តែ​អ្នក​ជន​បទ​ទេ​ យុវវ័យ​សម័យ​ថ្មី​មិន​ត្រូវ​ការ​ទេ​ណូគា​ ឥត​ប្រយោជន៍​!

6. ខេមរបក្សីសាស្ត្រិន - 19/10/2011

ណូគា​មាន​គំនិត​ចិន​ច្រើន​ជាង​គំនិត​អឺរ៉ុប លក់​ថោក​តែ​ដាច់​រាល់​ថ្ងៃ អ្នក​ក្រ​ច្រើន​ជាង​អ្នក​មាន កម្មវិធី​មិន​ស្មុគ្រស្មាញ អ្នក​ខ្លះ​ទិញ​ទូរស័ព្ទ​ថ្លៃ​មក​ប្រើ​មិន​ចេះ​ប្រើ​ផង ទុក​មើលតែ​ចម្រៀង​កាយវិការ ស្ដាប់​ចម្រៀង មើល​រឿង​អាសអាភាស ហើយ​នឹង​ចុច​ទទួល​និង​ហៅ​ចេញ ។ មាន​តែ​អ្នក​ទីក្រុង​ទេ​និយម​អាយហ្វូន ។

7. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 21/10/2011

ក្នុង​ចំណោម​ទូរស័ព្ទ​ដែល​ខ្ញុំ​ប្រើ​តាំង​ពី​ដើម​រហូត​ដល់​ថ្ងៃ​នេះ ខ្ញុំ​ប្រើ Sony Eriksson ច្រើន​ជាង​គេ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: