jump to navigation

ស្នេហា៖ ទឹកភ្លៀង​លាង​ការ​ឈឺចាប់ 23/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ស្នេហា.
Tags: , , , , , , ,
trackback

ផ្កា​កុលាប​ក្រហម​រីក​ស្រស់​ញញឹម ​ក្រោម​សន្សើម​ព្រឹក​ព្រហាម​ បញ្ចេញ​ពិដោរ​ក្រអូប​សើ​ៗ​ក្នុង​សួន​ច្បារ​មុខ​ផ្ទះ​នៃ​អគារ​ដែល​មាន​កម្ពស់​ ១១ ជាន់ មាន​អារម្មណ៍​ថា​ដូច​ជា​រងា​ស្រៀវស្រាញ​ ព្រោះ​តែ​អាវ​យឺត​ដៃ​ខ្លី​ពណ៌ស​មិន​អាច​គ្រប​ដណ្ដប់​ អោយ​ពេញ​រាងកាយ​ទាំង​មូល។

ព្រះ​អាទិត្យ​នៅ​តែ​មិន​បញ្ចេញ​ពន្លឺ​រស្មី​សូម្បី​តែ​បន្តិច គិតតែ​ពី​ពួន​សំងំ​ខ្ជិល​​ទ្រមក់​​ក្នុង​ពពក​ដ៏ សែន​ខ្មៅ​អាប់​នា​ជើង​មេឃ ខ្យល់​បក់​មក​ម្ដង​ម្កាល​បណ្ដាល​អោយ​ អារម្មណ៍​ខ្ញុំ​កាន់​តែ​វង្វេងវង្វាន់​ទៅ​នឹង ​ក្ដី​ស្រមៃ​ដែល​គ្មាន​កោះ​ត្រើយ ខ្ញុំ​ទំលាក់​ដៃ​របស់​ខ្ញុំ​ថ្នម​ៗ​ដាក់​លើ​ផ្កា​កុលាប​មួយ​ទង ដែល​ទើប​ចាប់​ផ្ដើម​រីក​​នៅ​ព្រឹក​នេះ “ស្វាគមន៍​មក​កាន់​ពិភព​យុវវ័យ ពិភព​នៃ​ការ​រីក​ស្គុះស្គាយ ដែល​មាន​ភាព​គ្រាន់​តែ​ភ្លើង​ចំបើង ស្រស់​ត្រកាល​មួយ​រយៈពេល​ខ្លី​ហើយ​ក៏​ស្រពាប់​ស្រពោន​ទៅ​វិញ​បាត់”។

ខ្ញុំ​ចាប់​ផ្ដើម​ដក​ដង្ហើម​ធំ​ម្ដង​ទៀត​ ហើយ​ក៏​សម្លឹង​ទៅ​ទី​ដ៏​សែន​ឆ្ងាយ​ តាម​ដង​វិថី​តូច​មួយ​ដោយ​មិន​ពព្រិច​ភ្នែក​ហើយ​ក៏​ចាប់ផ្ដើម​បោះ​ជំហាន​ដើរ​មួយ​ៗ​ តាម​ដង​វិថី​ដ៏​ស្ងាត់​ជ្រងំ​នេះ​ ខ្ញុំ​មិន​បាន​ដឹង​ថា ​ខ្ញុំ​បាន​ដើរ​អស់​រយៈ​ចំងាយ​ប៉ុន្មាន​ហើយ​នោះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ខ្វល់​ចង់​ដឹង​ តែ​​អារម្មណ៍​របស់​ខ្ញុំ​ មិន​ទាន់​ឈប់​ស្រមើ​ស្រមៃ​ហោះហើរ​​ ទៅ​ក្នុង​អាកាស​វេហា​នៅ​ឡើយ​ដែរ​ ដើរ​បណ្ដើរ​គិត​បណ្ដើរ ខ្ញុំ​បន់​អោយ​មាន​អភូតហេតុ​ដ៏​អស្ចារ្យ​មួយ​ កើត​ឡើង​នៅ​កណ្ដាល​ផ្លូវ​​ដ៏​ស្រស់​ស្អាត ​អម​ដោយ​ដើមឈើ​ខ្ពស់​ៗ​នេះ​ ខ្ញុំ​បន់​អោយ​ដើរ​ទៅ​ជួ​បមនុស្ស​ស្រី​ម្នាក់​នោះ​​នៅ​តាម​ផ្លូវ​​ដោយ​ចៃដន្យ​ ខ្ញុំ​ចង់​អោយ​ពួក​យើង​ភ្ញាក់​ផ្អើល​បែប​នេះ​មែន​ទែន ខ្ញុំ​ចង់​ឃើញ​ថា​តើ​នាង​នឹង​បង្ហាញ​កាយវិការ​ យ៉ាង​ដូច​ម្ដេច​នៅ​ខណៈ​ពេល​នោះ? តើ​នាង​នឹង​ស្រឡាំងកាំង​ប៉ុណ្ណា? តើ​អូន​នឹង​យំ ទន់​ជង្គង់​ទៅ​នឹង​ដី​​ដោយ​ក្ដី​រន្ធត់​នេះ​ទេ? សូម្បី​តែ​ស្រមៃ ក៏​បង​គិត​មិន​ឃើញ​ដែរ​ថា​ នឹង​មាន​រឿង​អ្វី​កើត​ឡើង ហើយ​តើ​បង​ធ្វើ​យ៉ាង​ដូច​ម្ដេច​ខ្លះ​នោះ​ដែរ តែ​រឿង​មួយ​បង​ដឹង​ច្បាស់​គឺ​​បង​នឹង​អោប​អូន​ក្នុង​រង្វង់​ដៃ​បង ផ្អិប​អូន​នឹង​នឹង​ដើមទ្រូង​​​​អោយ​យូរ យូរ យូរ………អោយ​យូរ​ស្មើ​នឹង​ចិត្ត​ដ៏​មហា​សែន​នឹក​អូន​ បង​ចង់​លឺ​សំលេង​អូន​យំ​ខ្សឹកខ្សួល ​ក្បែរ​ត្រចៀក​បង​ហើយ​និយាយ​ទាំង​ត្រដាបត្រដួស​ថា​ “អូ​ន​នឹក​បង​ណាស់ នឹក​មែន​ទែន”។

ភ្លៀង​ចាប់​ផ្ដើម​ធ្លាក់​​ស្រិច​ៗ​​​​ ខ្ញុំ​នៅ​តែ​បន្ត​ដំណើរ​ដែល​គ្មាន​គោលដៅ​នេះ​ ខោអាវ​របស់​ខ្ញុំ​សើម​គ្រប់​ទី​កន្លែង ខ្ញុំ​ទទួល​អារម្មណ៍​កាន់​តែ​ត្រជាក់​ខ្លាំង​ឡើង​ៗ​ ខ្ញុំ​ចាប់​ផ្ដើម​ញ័រ​បបូរ​មាត់​ ទឹកភ្លៀង​ប្រែ​ក្លាយ​ទៅ​ជា​ក្ដៅ​ឧណ្ហ​​ៗ​ លើ​ថ្ពាល់​​ព្រោះ​តែ​លាយ​ទឹក​ភ្នែក​របស់​​ខ្ញុំ​ ដែល​ហូរ​ដោយ​មិន​ដឹង​ខ្លួន​ ខ្ញុំ​ចាប់​ផ្ដើម​ទន្ទិញ​ឈ្មោះ​របស់​នាង​ជាប់​មាត់ ហៅ​ឈ្មោះ​នាង​កាន់​តែ​ខ្លាំង​ឡើង​ៗ​ ខ្ញុំ​ស្រែក​យំ​ដូច​កូន​ក្មេង “បង​នឹក​អូន​ណាស់​ដឹង​ទេ ដឹង​ទេ ដឹង​ទេ? បង​ចង់​អោយ​អូន​បង្ហាញ​កាយ​ក្នុង​ពេល​នេះ​ គឺ​ពេល​នេះ​តែ​ម្ដង នៅ​កន្លែង​នេះ នៅ​ម៉ោង​នេះ​ អូន​នឹង​ឃើញ​ស្ថានភាព​ប្រុស​ម្នាក់​នេះ​​ថា​ គ្មាន​អូន​បង​រស់នៅ​ក្នុង​សភាព​​​​បែប​ណា?” បង​ចង់​អោយ​ភ្លៀង​បន្ត​ធ្លាក់​រហូត រហូត​ដល់​ជន​លិច​ផ្លូវ​នេះ​បាត់ លិច​ទាំង​រូប​បង ហើយ​នាំ​យក​ការ​ឈឺ​ចាប់​របស់​បង និង មនុស្ស​លោក​ទាំង​មូល​ទៅ​ចាក់ចោល​ក្នុង​​មហា​សមុទ្រ​អោយ​អស់​ទៅ “បង​នឹក​អូន​ណាស់​ម្ចាស់​ចិត្ត​បង​អើយ”។

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: