jump to navigation

អ-ស-ប ហាម​អ្នក​នយោបាយ​លូក​ដៃ​ក្នុង​តុលាការ​ 24/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , , , , , , ,
trackback

អីឡូវ​តើ​នឹង​មាន​រឿង​កើត​ឡើង​បន្ត​ទៀត ព្រោះ​ក្នុង​ពេល​កន្លង​មក​រដ្ឋាភិបាល​ភ្នំពេញ​ជា ពិសេស​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជា​រឿយ​ៗ​បង្ហាញ​ចេតនា​របស់​ខ្លួន​ក្នុង​ការ​លូកដៃ​ទៅ​ក្នុង​តុលាការ​ខ្មែរ​ក្រហម​ដោយ​មិន​អោយ​មាន​ករណី ០០៣ និង ករណី ០០៤ នោះ។ វា​ហាក់​បី​ដូច​ជា​ ចរិត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ទៅ​ហើយ​ ដែល​តែងតែ​​គិត​ថា​តុលាការ​ជា​ឧបករណ៍​របស់​ខ្លួន​ ដែល​គាត់​តែងតែ​មាន​អំណាច​ អាច​ធ្វើ​អោយ​មាន​ភ្លៀង​ផ្គរ​តាម​ចិត្ត​ចង់​បាន អីឡូវ​នេះ​គាត់​ហាក់​ចង់​អោយ​មាន ​ភ្លៀង​ផ្គរ​ក្នុង​តុលាការ​ខ្មែរ​ក្រហម​ដូច​តុលាការ​អាយ៉ង​ក្នុង​ប្រទេស​ខ្មែរ​ទៀត​ផង។

តែ​ទោះ​យ៉ាង​ណា​យើង​ពិត​ជា​មិន​ដឹង​ថា​ តើ​នឹង​មាន​ភ្លៀង​ផ្គរ​​ក្នុង​តុលាការ​ខ្មែរ​ក្រហម តាម​បំណង​របស់​ លោក​នាយក​រដ្ឋមន្ត្រី​ចាំ​ផ្ទះ​ម្នាក់​នេះ​ដែរ​អត់​ទេ ព្រោះ​កាល​ពី​សប្ដាហ៍​មុន​អង្គការ​សហប្រជាជាតិ​ បាន​ជំរុញ​យ៉ាង​ខ្លាំង​ អោយ​រដ្ឋាភិបាល​កម្ពុជា​កុំ​លូកលាន់​ការងារ​របស់​តុលាការ​ខ្មែរ​ក្រហម ដែល​មាន​អង្គការ​សហប្រជាជាតិ​នៅ​​ឈរ​​ក្រោយ​ខ្នង​នេះ​ នេះ​ដោយ​យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សហប្រជាជាតិ​ Patricia O’Brien

គួរ​បញ្ជាក់​ថា​កាល​ពី​ថ្មី​ៗ​នេះ​ចៅក្រម​ជនជាតិ​អាល្លឺម៉ង់​ក្នុង​តុលាការ​ ខ្មែរ​ក្រហម​នេះ បាន​ដាក់​ពាក្យ​លាលែង​ពី​តួនាទី​របស់​ខ្លួន ដោយ​លោក​និយាយ​ថា ​ដោយសារ​តែ​​គាត់​គិត​ថា​វា​ពិបាក​រក​យុត្តិធម៌​បាន​នៅ​ពេល ​ដែល​អ្នក​នយោបាយ​ខ្មែរ​ លូក​ដៃ​ទាំង​បំពាន​មក​ក្នុង​តុលាការ​មួយ​នេះ។

យើង​នឹង​រង់ចាំ​មើល​បន្ត​ទៀត​តើ​តុលាការ​នេះ​នឹង​អាច​ដំណើរការ​ករណី ០០៣ និង ករណី​០០៤ របស់​ខ្លួន​បាន​ទេ។ ចុះ​បើ​ពីរ​ករណី​ចុងក្រោយ​មាន​មន្ត្រី​គ្រាក់​ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ រួម​ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង​នោះ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់ តើ​ពួក​គេ​នឹង​ចូល​មក​បំភ្លឺ​ក្នុង​តុលាការ​នេះ​ទេ?

Related articles

មតិ»

1. តា ម៉ាប់ - 25/10/2011

ឃើញ​គេ​ប្តឹងហើយ ចាំ​មើល​តុលាការ​ការ​ខ្មែរ​សម្រេច​យ៉ាងណា បើ​ភស្តុតាង​មាន​ប៉ុណ្ណឹងហើយ !

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 25/10/2011

ខ្ញុំ​កំពុង​ចាំ​មើល​ដែរ ចាំ​មើល​ទាញ​លោក ហ៊ុន សែន ចូល​ក្នុង​ករណី ០០៣ និង ករណី ០០៤ បាន​ទេ? ហើយ​ចុះ​ស្ដេច​ សីហនុ?

សង្ឃឹម​អង្គការ​សហប្រជាជាតិ​នឹង​អន្តរាគម​លើ​បណ្ដឹង​នេះ និង ចាត់ការ​​ពួក​អ្នក​មាន​បាត​ដៃ​ប្រលាក់​ឈាម​ចេញ​។ ជន​ផ្ដាច់ការ​ដួល​រលំ​ម្ដង​មួយ​ៗ សង្ឃឹម​ថា​នឹង​ដល់​វេន​ស្រុក​ខ្មែរ​ដែរ​ទៅ​ចុះ។

តែបណ្ដឹង​នោះ​មិនមែន​ប្ដឹង​លោក ហ៊ុន សែន ចោទ​ប្រកាន់​រឿង​ការ​សំលាប់​រង្គាល​ផង​ទេ ពួក​គេ​ប្ដឹង​គាត់​រឿង​លូក​ដៃ​ជ្រៀតជ្រែក​តុលាការ​ខ្មែរ​ក្រហម និង រឿង​ការពារ​មនុស្ស​មួយ​ចំនួន​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​អោយ​ចូល​មក​បំភ្លឺ​ក្នុង​សាលា​ក្ដី​តែ​ប៉ុណ្ណោះ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: