jump to navigation

លោក ហ្ក្រាដាហ៊្វី និង ហ៊ុន សែន ខុស​​គ្នា? 25/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , , ,
trackback

លោក ផៃ ស៊ីផាន និយាយ​ថា​ការ​ដឹក​នាំ​​ប្រទេស​លីប៊ី និង ប្រទេស​កម្ពុជា​ខុស​គ្នា​ដូច​មេឃ និង ដី តើ​វា​ខុស​គ្នា​ដូច​មេឃ និង ដី​ត្រង់​កន្លែង​ណា? ការដឹកនាំ​ផ្ដាច់ការ ក្រាញ់​នឹង​អំណាច បក្ស​ពួក​និយម កាប់​សំលាប់​ដូច​គ្នានឹង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន​ សុទ្ធ​សាត​។ លោក ផៃ ស៊ីផាន ថា​លោក​ ហ្ក្រាដាហ៊្វី បាន​អំណាច​ដោយ​ធ្វើ​រដ្ឋប្រហារ ហើយ​ចុះ​លោក ហ៊ុន សែន ធ្វើ​រដ្ឋប្រហារ​ទំលាក់​ព្រះអង្គម្ចាស់ រណឫទ្ធិ នោះ? បាញ់​សំលាប់​បរិវារ​ ទាហាន​ របស់​ ហ៊្វុនស៊ីនប៉ិច ស្លាប់​​ស្ទើរ​តែ​គ្មាន​សល់​នោះ?

លោក​ ផៃ ស៊ីផាន ថា​​បើ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ឆ្នោត​លោក ហ៊ុន សែន នឹង​ទៅ​ចុះ​ហត្ថលេខា​ប្រគល់​អំណាច​អោយ​អ្នក​ថ្មី ចុះ​កាល​ពី​ចាញ់​ឆ្នោត​កាល​ពី​ឆ្នាំ ១៩៩៣ ម្ដេច​នៅ​ស្រែក​ឡាំ​ប៉ា​ “អត់​ព្រម អត់​ព្រម”? ម្ដេច​ក៏​មិន​ទៅ​ចុះ​ហត្ថលេខា​ប្រគល់​អំណាច​អោយ​អ្នក​ថ្មី​ផង​ទៅ?

Related articles

មតិ»

1. អ្នកប្រមឹកជនបទ - 25/10/2011

yab but say right I like what you say

2. vichare - 25/10/2011

ពេលគាត់នៅរស់មើលទៅ មាំមួនណាស់ ដល់គាត់ស្លាប់ដូចសត្វអាក្រក់ មើលណាស់។​ ពត៎មាននិងរូបភាពនេះល្ឡណាស់។​ អរគុណសំរាប់ការចែក ចាយ។

3. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 25/10/2011

អ្វី​ៗ​ទាំង​អស់​សុទ្ធ​តែ​មាន​ទី​បញ្ចប់ តែ​យើង​ខ្លួន​ឯង​ជា​អ្នក​កំណត់​ថា​ត្រូវ​ចប់​តាម​របៀប​ណា។

4. Samady KS - 26/10/2011

គេ​បាន​ថ្ងៃ ៧​មករា! ហ្គាដាហ្វី អត់​មាន​ថ្ងៃ ៧​មករា​ទេ ហេ​ហេ

ឧត្តម - 26/10/2011

ចុះតើនរណាជាអ្នកនាំឲ្យមានថ្ងៃ១៧មេសា?

5. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 26/10/2011

យើង​មិនមែន​មិន​អោយ​តំលៃ​ថ្ងៃ ៧ មករា ទាល់​តែ​សោះ​នោះ​ទេ តែ​ជា​សំណួរ​ថា​តើ​ក្រោយ​ថ្ងៃ​ ៧ មករា ហ្នឹង​មក​របប​ដឹក​នាំ​ដែល​មាន​លោក​ ហ៊ុន សែន ជា​មេ​នេះ​​មើល​ទៅ​នៅ​ខ្មែរ​នៅ​សល់​ស្អី​ទៀត?

អញ្ចឹង​បើ​យើង​គ្មាន​សមត្ថភាព​ យើង​​ស្ទើរ​ចំណេះ​យើង​ដើរ​ចេញ​ទៅ អោយ​អ្នក​មាន​សមត្ថភាព​គេ​ធ្វើ​ទៅ អ្នក​មក​ថ្មី​គ្មាន​អ្នកណា​មួយ​អាច​ធ្វើ​នាយករដ្ឋមន្ត្រី​លើស ពីរ អណត្ត​នោះ​ទេ ហើយ​ពួក​គេ​ក៏​មិន​​ធ្វើ​នាយក​រដ្ឋមន្ត្រី​ដល់​អាយុ ៩០ ឆ្នាំ​ដូច​លោក ហ៊ុន សែន ប្រាថ្នា​នោះ​ដែរ។

6. Lovepeehs05 - 26/10/2011

លោកហ៊ុន-សែន មិនដូច ហ្កាដាហ្វីមែន ដូចមេឃនឹងដី ចឹងមែន ។ មិនដូចត្រង់លោកហ៊ុន-សែន ឡើងកាន់អំណាចដោយសារ យួនបន្តុប ហើយការគ្រប់គ្រងអំណាចរហូតមកសព្វថ្ងៃ ក៏ដោយសារយួនជួយជ្រោម ជ្រែង គឺរួមទាំងយួនជួយបោះឆ្នោអោយផង សារុបទៅប្រហែលជា៤-៥លាន នាក់ឯណោះ នេះបើតាមឮតាមពាក្យចរចាមអារាម ។ ហើយរឿងប្រើអំណាច ផ្តាច់ការខ្លាំជាង ហ្កាដាហ្វី និង សាដាំហ៊ុនសេន ទៅទៀត បើមានសង្គ្រាមផ្ទុះឡើង សម្តេចហ៊ុន-សែននឹងបាន យួនជួយវាយតតាំង មិនមែនអត់ដូចហ្កាដាហ្វីទេ ហើយយួនមិនអនុញ្ញាត ឱ្យគេដេញបាញ់សម្លាប់ហ៊ុន-សែនដូចសត្វធាតុដែរ ដូចហ្កាដាហ្វីដែរ ត្រង់ចំណុចនេះហើយ បានជាទីប្រឹក្សាសម្តេចហ្នឹងគាត់ហ៊ាននិយាយ ចឹងនោះ ! ឥឡូវនេះកំពុងតែយកចិត្តចិន និងអង្វរសុំទោសចិន អោយអត់ឱនទោស កំហុសកាលពី ៧ មករា ១៩៧៩ ដែលឈ្លានពាន កម្ពុជាដោយយួននោះ មិនដឹងថាចិនគាត់លើកលែងទោសដែរអត់ ពីព្រោះសង្គ្រាមមិនទាន់កើត មិនទាន់ដឹងទេ ចិនគាត់មិនសូវប្រថុយ ប្រថានដូចមុនទេ ចិនគាត់គិតតែ ពីសេដ្ឋកិច្ច គឺសេដ្ឋកិច្ចកំពុងឡើងគ្រើតៗ ហើយម្យ៉ាងទៀត ចិនក៏ឆ្អែតរួច ហើយដែរ ដែលយួនបោកមួយចាន កាលពេលមុន ហើយល្មើសគុណ ដោយឈ្លានពានកម្ពុជា ៧ មករា ១៩៧៩នោះ នេះគេហៅថា ក្រពើវង្វែងបឹង ឬនាគវង្វែងបឹង ក៏ថាបាន គឺមិនដែលដឹងគុណ នរណាទេ គឺបោកគេគ្រប់គ្នា បោកបារាំង បោកចិន បោកខ្មែរ បោកអាមេរិក បោកសូវៀត បោកគ្មានសល់ ក្រោយគេបោក កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ១៩៩១ ហើយឥឡូវនៅតែ បន្តរបោកទៀត ហ្នឹងហើយដែល គេគ្រប់គ្នាដឹងថា នយោបាយបោកនោះ ធ្វើអោយខូចអោយស្អុយគេគ្រប់គ្នា ដែលខ្មែរស្ទើរគ្រប់រូបដឹងថា នយោបាយ ប្រែថា ការបោកប្រាសនោះអី !

បើនិយាយអោយត្រង់ទៅ យួនគឺរស់នឹងបោកគេហ្នឹងហើយ បើមិនចេះបោកទេ មិនបានទឹកដីធំនឹងវែងប៉ុណ្ណឹងទេ ឥឡូវនេះ កំពុងតែ ធ្វើកល់បោកខ្មែរ លាវ សៀមទៀត មិនដឹងថាខ្មែរសព្ថថ្ងៃនេះដឹងដែរអត់ ?ហើយពីភពលោកដឹងដែរអត់ទេ តែកាលពីកណ្តាលទសវត្ស ៨០ ឮសូរមានអាមេរិកាំងខ្លះបារម្ភខ្លាចយួន វាយយកអាមេរិកផង ! គួអោយអស្ចារ្យមែន នយោបាយបោកគេហ្នឹង !


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: