jump to navigation

WikiLeaks ផ្អាក​ការ​បោះផ្សាយ​បណ្ដោះអាសន្ន 25/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , ,
trackback

អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ​ដែល WikiLeaks មិន​អាច​ទទួល​បាន​នូវ​ការ​បរិច្ចាគ​តាម VISA រឺ MasterCard រឺ PayPal និង តាម​រយៈ​ប្រព័ន្ធ​ផ្សេង​ៗ​ក្នុង​ការ​បញ្ជូន​លុយ​ដល់​ខ្លួន​​ ដោយសារតែ​ក្រុមហ៊ុន​ទាំង​នោះ​ បាន​រាំង​ខ្ទប់​ការ​បរិច្ចាគ​របស់​សាធារណជន​ទាំង​ឡាយ​ដែល​គាំទ្រ​ការងារ​របស់ WikiLeaks ដោយ​ហេតុ​នេះ​ហើយ​ធ្វើ​អោយ​អង្គការ WikiLeaks  មាន​បញ្ហា​រឿង​លុយ​កាក់​កើត​ឡើង។

នៅ​ថ្ងៃ​ ចន្ទ ម្សិលមិញ​នេះ​​លោក Julian Assange បាន​ប្រាប់​អ្នក​សារព័ត៌មាន​​នៅ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស​ថា​ WikLeaks  នឹង​ផ្អាក​ការ​ប្រតិបត្តិ​ការ​ក្នុង​ការ​បោះផ្សាយ​របស់​ខ្លួន​បណ្ដោះអាសន្ន​សិន ដើម្បី​ដោះស្រាយ​ការ​រាំង​ខ្ទប់​របស់​ក្រុមហ៊ុន​ បញ្ជូន​លុយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង ស្វែងរក​ប្រាក់​ឧបត្ថម្ភ។ លោក​ក៏​បាន​អោយ​ដឹង​ទៀត​ថា​ចាប់តាំង​ពី​មាន​ការ​រាំង​ខ្ទប់​នេះ​ប្រាក់​​ចំណូល​របស់​​អង្គការ ​WikLeaks ធ្លាក់​ដល់​ទៅ ៩៥ ភាគរយ។ តែ​ទោះ​យ៉ាង​ណា​ Julian Assange បាន​និយាយ​ផង​ដែរ​ថា​ អង្គការ​នេះ​នឹង​ធ្វើ​ការងារ​របស់​ខ្លួន​លើ​បញ្ហា​ផ្សេង​វិញ។

ចំនែក Kristinn Hrafnsson ដែល​ជា​អ្នក​នាំ​ពាក្យ​របស់ WikiLeaks បាន​និយាយ​ថា​មុន​ពេល​ដែល​គេ​រាំង​ខ្ទប់​នេះ​ ចំនួន​លុយ​ដែល​ទទួល​បាន​ពី​ការ​បរិច្ចាគ​ ជា​មធ្យម​​រៀងរាល់​ខែ​អាច​ដល់​ទៅ ១០០ ០០០ (ដប់​ម៉ឺន) អឺរ៉ូ តែ​ក្រោយ​ពេល​ដែល​មាន​ការ​រាំង​ខ្ទប់​នេះ​ប្រាក់​បរិច្ចាគ​ដែល​ទទួល​បាន​រៀងរាល់​ខែ​បាន​ប្រហែល​ចាប់​ពី ៦០០០ ទៅ ៧០០០ អឺរ៉ូ​ តែ​ប៉ុណ្ណោះ។ Julian Assange និង សមាគម​របស់​គាត់​បាន​ប្ដឹង​ក្រុមហ៊ុន VISA និង MasterCard ផង​ដែរ​ លើ​ការ​សំរេច​ចិត្ត​ផ្អាក​ការ​​បញ្ជូន​លុយ​​តាម​ប្រព័ន្ធ​របស់​ពួក​គេ​ដល់​ទៅ​អង្គការ WikiLeaks នេះ។

តែ​លោក​ Julian Assange ថា​​ពួក​គាត់​មិន​ដាក់​ទំនុក​ចិត្ត​របស់​ពួក​គេ​លើ​បណ្ដឹង​នោះ​ទាំង​ស្រុង​នោះ​ទេ ពួក​គេ​នឹង​ដាក់​អោយ​មាន​ផ្លូវ​ផ្សេង​ សំរាប់​អ្នក​គាំទ្រ​របស់​ពួក​គេ​អាច​បរិច្ចាគ​លុយ​បាន​ដូចជា​តាម​ សារ​ទូរស័ព្ទ តាម​មូលប្បទានប័ត្រ និង ប្រាក់​សុទ្ធ​ដែល​ពួក​គេ​អាច​ផ្ញើ​តាម​ប្រៃសណីយ៍​បាន។ ​

បច្ចុប្បន្ន​នេះ Julian Assange កំពុង​រស់នៅ​ក្នុង​ផ្ទះ​ក្រោម​ការ​មើល​ខុសត្រូវ​របស់​អាជ្ញាធរ​នៅ​ទី​ជនបទ​មួយ​នៃ​ប្រទេស​អង់គ្លេស​​ ដើម្បី​នឹង​តវ៉ា​នឹង​បត្យាប័ន​នឹង​ប្រទេស​ ស៊ុយអែត លើ​ការ​ចោទប្រកាន់​អំពី ​បញ្ហា​​ការ​ធ្វើ​កិរិយា​មិន​ត្រឹមត្រូវ​​ផ្លូវ​ភេទ​។ សេចក្ដី​សំរេច​នៃ​រឿង​នេះ​នឹង​​សង្ឃឹម​ថា​បាន​ដឹង​ក្នុង​ពេល​ឆាប់​ៗ​នេះ​៕៚

Related articles

មតិ»

1. ក្មេងស្រែ - 25/10/2011

គាត់​ធ្វើ​អី​ខុស​ច្បាប់​ខ្លះ?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 25/10/2011

គាត់​មាន​តែ​បញ្ហា​មួយ​ដែល​​កំពុង​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​គឺ​ទាក់ទង​នឹង​ស្រី​ជនជាតិ​ស៊ុយអែត​ម្នាក់​ចោទ​ប្រកាន់​គាត់​ទក់ទង​នឹង​ការ​ការ​រំលោភ​បំពាន​ផ្លូវភេទ។

តែ​បញ្ហា​ដែល​ក្រុមហ៊ុន​ផ្សេង​ៗ​ដូចជា VISA និង MasterCard និង PayPal និង ក្រុមហ៊ុន​ផ្សេង​ទៀត ព្រោះ​ក្រុមហ៊ុន​ទាំង​នេះ​សហប្រតិបត្តិការ​ជាមួយ​នឹង​អាមេរិក​ក្នុង​ការ​បង្ក​ការ​លំបាក​ដល់​ Wikileaks ទាំង​បញ្ហា​ការ​បង្ហោះ​គេហទំព័រ​នេះ និង ការ​ផ្ដល់​​លទ្ធភាព​ដល់​អ្នក​គាំទ្រ​របស់ Wikileaks មិន​អាច​បរិច្ចាគ​លុយ​បាន។ ព្រោះ​កាល​ពី​មួយ​ឆ្នាំ​កន្លង​ទៅ Wikileaks បាន​បញ្ចេញ​ឯកសារ​សំងាត់​រាប់​ម៉ឺនដែល​អាច​ប៉ះពាល់​ដល់​សុវត្ថភាព​របស់​សហរដ្ឋ​អាមេរិក។

http://wapo.st/ohvfKP

2. Hing Horng - 25/10/2011

Wikileaks សង្ឃឹមថានឹងមាន Wikileaks អោយបានច្រើនលើផែនដីនេះ ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: