ឆ្មាខ្មៅ និង ឆ្កែខ្មៅ 27/10/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មានជាតិ, ព័ត៌មានផ្សេងៗ, ព័ត៌មានអន្តរជាតិ.Tags: ខេត្តក្រចេះ, ឆ្កែខ្មៅ, ឆ្មាខ្មៅ, អភិបាលខេត្ត, Black Cat, Black Dog, Cambodia
trackback
“ឆ្មាខ្មៅ” បានដក់ជាប់ក្នុងជំនឿ និង វប្បធម៌របស់មនុស្សរាប់រយឆ្នាំមកហើយ វាមានន័យផ្សេងៗគ្នាតាមប្រទេស ជាតិសាសន៍នីមួយៗ អ្នកលេងល្បែងពេលចេញដំណើរទៅលេងល្បែងស្រាប់តែមានសត្វឆ្មាខ្មៅរត់កាត់មុខ ពួកគេនឹងផ្អាកដំណើររបស់ពួកគេ ដើម្បីត្រលប់ទៅផ្ទះវិញជាមិនខាន ព្រោះគេគិតថាឆ្មាខ្មៅបាននាំសំណាងអាក្រក់ដល់គេរួចទៅហើយ ដូច្នេះទោះបីជាគេទៅលេងក៏មិនឈ្នះដែរ។
- នៅប្រទេសជាច្រើននៅអាស៊ីគេជឿថា អ្នកចិញ្ចឹមឆ្មាខ្មៅចាត់ទុកថាមានសំណាង
- នៅប្រទេសអង់គ្លេស ឆ្មាខ្មៅក៏ចាត់ទុកជាសំណាងល្អដែរ លើកលែងតែបើអ្នក រស់នៅតំបន់មួយដែលមានឈ្មោះថា Yorkshire ដែលវាត្រូវបានគេចាត់ទុកថាសំណាងអាក្រក់។
- នៅស្កុតឡែន បើសិនជាគេឃើញឆ្មាខ្មៅ បង្ហាញខ្លួនភ្លាមនៅកាំជណ្ដើរវាគឺជាសញ្ញានៃភាពរីកចំរើននៅថ្ងៃអនាគត។
- នៅសតវត្សទី ១៨ និង ១៩ នៅភាគខាងជើងនៃទ្វីបអឺរ៉ុប ប្រពន្ធរបស់អ្នកនេសាទនឹងស្វែងរកចាប់ឆ្មាខ្មៅ ព្រោះពួកគេជឿថានេះធ្វើអោយប្ដីរបស់ពួកគេ ត្រលប់មកផ្ទះវិញ ដោយមានសេចក្ដីសុខតាមផ្លូវ។
- នៅប្រទេសជប៉ុន ឆ្មាខ្មៅគឺជាសញ្ញានៃសំណាងល្អ ស្ត្រីក្រមុំជប៉ុនរកឆ្មាខ្មៅ ព្រោះពួកគេជឿថាឆ្មាខ្មៅអាចនាំអោយពួកគេមានប្ដីឆាប់ៗ។
- នៅសម័យបុរាណនៅប្រទេសអេហ៊្សីប ឆ្មាខ្មៅជាតំណាងអោយព្រះ ដែលគេជឿថានឹងនាំមកនូវជោគវាសនាល្អ។
ចំណែកនៅខេត្តរបស់ខ្ញុំគឺខេត្តក្រចេះប៉ុន្មានឆ្នាំមុន មានលោកអភិបាលខេត្តម្នាក់ (សុំមិនបញ្ចេញឈ្មោះ) គាត់មានជំនឿយ៉ាងមុតមាំទៅលើការបរិភោគ “ឆ្កែខ្មៅ” នាំមកនូវសំណាងល្អ និង សុខភាពដ៏ប្រពៃដល់ខ្លួនគាត់ ដោយហេតុនេះហើយទើបឆ្កែដែលមានសម្បុរខ្មៅ (ត្រូវតែខ្មៅពេញរាងកាយទាំងអស់) មិនដែលអាចរួចផុតពីកណ្ដាប់ដៃ របស់លោកអភិបាលខេត្តម្នាក់នោះទេ។ ដល់យូរៗទៅអង្គរក្សរបស់គាត់ មិនអាចរកឆ្កែខ្មៅជូនគាត់បរិភោគបានទៀតទេ ព្រោះត្បិតឆ្កែសំបុរខ្មៅពេញទាំងរាងកាយវាកម្រដែរ មានតែលាយពណ៌ស ពណ៌ប្រផេះបន្តិចបន្តួច ដូច្នេះដើម្បីបោកចិត្ត និង ជំនឿរបស់លោកអភិបាលខេត្តម្នាក់នោះ ក្មេងៗជំទង់ដែលតែងតែដើរចាប់ឆ្កែខ្មៅលក់អោយលោកអភិបាលខេត្តនោះ ត្រូវយកឆ្កែដែលមានសំបុរលាយទៅវ៉ៃសារ៉ាខ្មៅ (សារ៉ាខ្មៅវ៉ៃស្បែកជើង) ធ្វើដូច្នេះទើបលក់បានថ្លៃ ហើយធ្វើអោយលោកអភិបាលខេត្តសប្បាយចិត្តទៀតផង។
Related articles
- Lesson Plans: Orange, Black, Cat, Bat, B & C (mommywonders.wordpress.com)
- Black Cat Awareness Day (mymeowz.wordpress.com)
- The Nine days of Halloween – Day 1: Introduction (likebloodlikehoney.wordpress.com)
ខ្ញុំស្គាល់ហើយលោកអភិបាលហ្នឹងនោះ។ កាលពីមុនគាត់ក៏ធ្លាប់ធ្វើជាអភិបាលខេត្តស្វាយរៀងដែរ។ ធ្លាប់ឮថា កាលណោះ អង្គរក្សគាត់ រកឆ្កែខ្មៅសុទ្ធឲ្យគាត់មិនបាន ក៏បានវ៉ៃសារ៉ាចឹងដែរ។
និយាយត្រូវនោះគឺជាគាត់ហើយ គាត់កាលពីមុនជាចៅហ្វយខេត្តស្វាយរៀង។