jump to navigation

Robert Pattinson ជាមួយ​ការងារ​មនុស្ស​ធម៌​នៅ​ខ្មែរ​ 28/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in តារា​ហូលីវូត, ព័ត៌មាន​ជាតិ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , ,
trackback

តើ​អ្នក​ទាំងអស់​គ្នា​ស្គាល់​តារា​ហូលីវូត​ Robert Pattinson ទេ? ប្រសិន​ជា​អ្នក​បាន​ទស្សនា​រឿង Curse of the ring រឿង Harry Potter and goblet of fire និង រឿង​ដែល​ល្បីល្បាញ​នៅ​ឆ្នាំ ២០០៨ គឺ​រឿង Twilight នោះ​អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​ស្គាល់​គាត់​ហើយ។ គាត់​កើត​នៅ​ទីក្រុង​ឡុង នៃ​ប្រទេស​អង់គ្លេស គាត់​មាន​កម្ពស់ ១៨៥ ស-ម។

ថ្ងៃ​នេះ​លើក​ពី​តួ​កុន​ម្នាក់​នេះ ព្រោះ​តែ​ការងារ​មនុស្ស​ធម៌​របស់​គាត់ ​ដល់​សិស្ស​សាលា​ស្រី​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​អោយ​ពួក​គេ​អាច​បញ្ចប់​សាលា​វិទ្យាល័យ និង មហា​វិទ្យាល័យ​បាន។ គាត់​បាន​ចូលរួម​រៃ​អង្គាស​ប្រាក់​ក្នុង​យុទ្ធនាការ​ Go Campaign ហើយ​លុយ​ដែល​បាន​ពី​យុទ្ធនាការ​នេះ​ នឹង​ត្រូវ​បរិច្ចាគ​​ដល់​អង្គការ​​មួយ​​ មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ដែល​មាន​ឈ្មោះ​ថា PAGE រឺ Program Advancing Girls Education​ អង្គការ​នេះ​សាងសង់​​ផ្ទះ​នៅ​រួម​គ្នា​អោយ​សិស្ស​ស្រី​​ចំនួន​ ២០ នាក់​ ដែល​អង្គការ​នេះ​មើល​ខុស​ត្រូវ​ដោយ​ព្រះសង្ឃ​ខ្មែរ​នៅ​ខេត្ត​សៀមរាប។ PAGE ក៏​ទិញ​ដី​មួយ​​ចំណែក​ដែរ​សំរាប់​អោយ​សិស្ស​ស្រី​ទាំង​នោះ​អាច​ដាំ​បន្លែ​បាន ដើម្បី​ផ្គត់ផ្គង់​ដល់​ការ​ហូប​ចុក​ របស់​ពួក​បាន​ខ្លះ។ ​

Related articles

មតិ»

1. ស្រីពៅ - 29/10/2011

Robert Pattinson តើគេជាតួប្រុស រឺតួស្រី?

2. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 29/10/2011

តួ​ប្រុស។

3. ស្រីពៅ - 29/10/2011

ជាតួប្រុស ។ ខ្ញុំធ្លាប់អានសារត៌មានមួយគេថា Robert Pattinson បានស្លាប់ហើយ តើនេះជាការពិតទេ??

4. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 29/10/2011

អត់​ទេ គាត់​មាន​ស្លាប់​ឯណា។ ខ្ញុំ​ដូច​អត់​ដែល​លឺ​ព័ត៌មាន​នេះ។

5. ស្រីពៅ - 29/10/2011

សារពត៌មាននោះប្រហែលជា 4.5ឆ្នាំហើយ​ គេថាគាត់បានទៅរងមុខកាំបិតជំនួសប្អូនរបស់គាត់។ គាត់មិនស្លាប់​
ហើយថែមទាំងបានជួយបរិច្ចាគមកប្រទេសកម្ពុជាទៀត ពិតជាល្អមែន។

6. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 29/10/2011

អូ ច្រើន​ឆ្នាំ​មក​ហើយ។ ប្រហែល​អ្នក​ផ្សេង​មាន​ឈ្មោះ​ដូច​គាត់?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: