jump to navigation

កំប្លែង​ភាសា​ខ្មែរ៖ Steve Jobs នៅ​ឋាន​នរក 31/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​ជា​ភាសាខ្មែរ.
Tags: , , , , ,
trackback

ក្រោយ​ពេល​ដែល Steve Jobs ស្លាប់​ទៅ​គាត់​បាន​ទៅ​ដល់​ឋានសួគ៌​ គាត់​បាន​ជួប​នឹង​ទេវតា​នៅ​ទីនោះ​ស្វាគមន៍​គាត់​យ៉ាង​ខ្លាំង តែ​ដើម្បី​ផ្ទាប់​ចិត្ត​របស់​លោក Steve Jobs ទេវតា​បាន​សួរ​លោក Steve Jobs ថា​ “តើ​លោក​ចង់​រស់នៅ​ឋាន​មួយ​ណា​រវាង​ឋាន​ទាំង​បី (១) ឋាន​សួគ៌ (២) ឋាន​កណ្ដាល (៣) ឋាន​នរក?” តែ​លោក Steve Jobs មិន​អាច​អោយ​ចំលើយ​បាន​ទេ គាត់​និយាយ​ថា “តើ​ខ្ញុំ​អាច​មើល​ឋាន​ទាំង​បី​សិន​បាន​ទេ?”។

ទេវតា​​បាន​នាំ​លោក Steve Jobs ហោះ​ហើរ​មើល​ឋាន​សួគ៌ តែ​គាត់​ហាក់​មិន​សូវ​ចាប់​អារម្មណ៍​​ និង ភ្ញាក់​ផ្អើល​ប៉ុន្មាន​នោះ​ទេ។ បន្ទាប់​ទៅ​ទេវតា​បាន​នាំ​គាត់​ហោះហើរ​មើល​ឋាន​កណ្ដាល​ នៅ​ទីនេះ​ជា​ឋាន​ដែល​លោក​ធ្លាប់​រស់នៅ​ ដូច្នេះ​គាត់​មាន​អារម្មណ៍​សប្បាយ​ឃើញ​អ្វី​ៗ​ដែល​គាត់​ធ្លាប់​ឃើញ​ម្ដង​ទៀត​ ដូច​ពេល​គាត់​នៅ​រស់។ បន្ទាប់​ទៀត​ទេវតា​បាន​នាំ​គាត់​ហោះហើរ​ទៅ​ឋាន​នរក ទៅ​ដល់​ទីនោះ​គាត់​ហាក់​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង គាត់​ភ្ញាក់​ផ្អើល​មែន​ទែន​ដែល​អ្វី​ៗ​មើល​ទៅ​សប្បាយ​ខ្លាំង​ណាស់ និង គួរ​ជាទី​រំជើបរំជួល​ចិត្ត។

ពេល​ត្រលប់​មក​វិញ​លោក Steve Jobs ក៏​សំរេច​ចិត្ត​​ជ្រើស​យក​ឋាន​នរក តែ​ស្រាប់​តែ​គាត់​ទៅ​ដល់​ឋាន​នរក​គាត់​ខកចិត្ត​យ៉ាង​ខ្លាំង ព្រោះ​វា​មិន​ដូច​អ្វី​ ដែល​គាត់​បាន​ឃើញ​កាល​ពី​មក​ជាមួយ​ទេវតា​ទាល់​តែ​សោះ អីឡូវ​គាត់​ឃើញ​តែ​មនុស្ស​ខ្វិន​ខ្វង់ ស្គមស្គាំង គេ​វាយ​ធ្វើ​បាប គ្មាន​បាយ​ទឹក គ្មាន​សំលៀក​បំពាក់ គ្មាន​ផ្ទះ​​សម្បែង ម្នាក់​ៗ​ហុត​ខ្ទុះ​ឈាម​ជា​ម្ហូប​អាហារ។

ដោយ​ឃើញ​បែប​នេះ​លោក Steve Jobs ក៏​ទាក់ទង​ទៅ​ទេវតា​ដែល​នាំ​ខ្លួន​មក​ទស្សនា​ឋាន​នរក​កាល​ពី​មុន​។ ទេវតា​បាន​ឆ្លើយ​តប​ទៅ​លោក​ Steve Jobs វិញ​ថា​អ្វី​ៗ​ដែល​គាត់​បាន​ឃើញ​ពេល​នោះ​គ្រាន់​តែ​ជា “ការ​ផ្សាយ​ពាណិជ្ជកម្ម” ប៉ុណ្ណោះ ដូច​គ្នា​​នៅ​ឋាន​កណ្ដាល​ដែល​គេ​ផ្សាយ​ពាណិជ្ជកម្ម​បន្លំ​ភ្នែក​លក់ iPad 2 ដែរ មាន​តែ​ឋាន​សួគ៌​ពួក​យើង​ទេ ដែល​ស្មោះ​ត្រង់​មិន​បោក​បញ្ឆោត​អ្នកណា៕៚

Related articles

មតិ»

1. Sothea Leng - 31/10/2011

hahaha Steve Jobs, អ្នកឯកឈ្នះមួយជីវិត មកចាញ់នៅពេលនេះ…

2. L - 31/10/2011

កុំយកឈ្មោះរបស់គាត់មកលេងសើច ។ ការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Apple មិនមែនបោកប្រាស់គេទេ អតិថិជនដែលទិញគ្រប់ផលិតផលទាំងអស់គឺពេញចិត្តនឹងផលិតផល មិនមែនគ្រាន់តែឃើញការផ្សាយពាណិជ្ចកម្មនោះដែរ។ រូបលោកក៏ជា ពុទ្ឋសាសនិកមួយរូបដែរ គាត់បានបាត់បង់ជិវិតទៅហើយ រូបគាត់គឺត្រូវបាន ឡើងទៅកាន់ឋានសួរ ពីព្រោះក្នុងឆាកជិវិតរបស់គាត់
បានបង្កើតឡើងនូវសម្ភារៈជាច្រើន សម្រាប់ធ្វើអោយជិវិតរបស់មនុស្ស
កាន់តែងាយស្រួលមួយកម្រិតទៀត។ ចំណែកលោកឯងនេះ មានតែគំនិត អវិជ្ជមានក្នុងខួរក្បាល គួរតែយកពេលសមាធិស្វែងយល់ អំពីខ្លួនលោកឯងខ្លះទៅ ល្អជាណា!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 31/10/2011

ហេ…….កុំ​យក​វា​ជា​រឿង​មែនទែន​បាន​ទេ? ខ្ញុំ​បាន​ដាក់​ចំណង​ជើង​ហើយ​ថា “កំប្លែង”។ គេ​អាន​វា​គេ​មិន​បាន​គិត​ដល់​វែង​ឆ្ងាយ​ដូច​នោះ​ទេ ការ​ស្លាប់​ជា​រឿង​គេច​មិន​ផុត​សំរាប់​មនុស្ស​គ្រប់​គ្នា តែ​អ្នក​រស់​ត្រូវ​ញញឹម​ រីករាយ​នឹង​ជីវិត​នេះ​ជា​ផ្លូវ “វិជ្ជមាន” មួយ​សំរាប់​​បន្ត​ជីវិត​ទៅ​មុខ​ទៀត។ លោក​ទេ​គួរ​តែ​លះបង់​គំនិត “អវិជ្ជមាន” ចោល​នោះ។ ញញឹម!!! 🙂

3. ទឹម បឿន - 01/11/2011

មនុស្ស​យើង​នរណា​ក៏​មាន​ថ្ងៃ​នេះ​ដែរ ដូច្នេះ​គួរតែ​ខំ​ធ្វើ​បុណ្យ ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 01/11/2011

ពេល​ដឹង​ដំណឹង​គាត់​ស្លាប់​ភ្លាម​នៅ​យប់​នោះ ខ្ញុំ​ទៅ​ជា​រលីរលោង​ទឹកភ្នែក វា​លឿន​ពេក គាត់​ទើបតែ​លាលែង​ឈប់​ពី​ការងារ​សោះ ស្រាប់​តែ​ស្លាប់​។ គាត់​ហាក់​បាន​ដឹង​មុន​ថា​គាត់​ដល់​នាទី​ចុងក្រោយ គាត់​នៅ​តអង់អាច​ដល់​ដង្ហើម​ចុងក្រោយ ដោយ​គ្មាន​តក់ស្លុត ពិត​ជា​គួរ​អោយ​ស្ញប់ស្ញែង​មែន។

4. L - 01/11/2011

ក្រោយ​ពេល​ដែល Varychin ស្លាប់​ទៅ​គាត់​បាន​ទៅ​ដល់​ឋានសួគ៌​ គាត់​បាន​ជួប​នឹង​ទេវតា​នៅ​ទីនោះ​ស្វាគមន៍​គាត់​យ៉ាង​ខ្លាំង តែ​ដើម្បី​ផ្ទាប់​ចិត្ត​របស់​លោក Varychin ទេវតា​បាន​សួរ​លោក Varychin ថា​ “ តើ​លោក​ចង់​រស់នៅ​ឋាន​មួយ​ណា​រវាង​ឋាន​ទាំង​បី (១) ឋាន​សួគ៌ (២) ឋាន​កណ្ដាល (៣) ឋាន​នរក?” តែ​លោក Varychin មិន​អាច​អោយ​ចំលើយ​បាន​ទេ គាត់​និយាយ​ថា “ តើ​ខ្ញុំ​អាច​មើល​ឋាន​ទាំង​បី​សិន​បាន​ទេ?” ។

ទេវតា​​បាន​នាំ​លោក Varychin ហោះ​ហើរ​មើល​ឋាន​សួគ៌ តែ​គាត់​ហាក់​មិន​សូវ​ចាប់​អារម្មណ៍​​ និង ភ្ញាក់​ផ្អើល​ប៉ុន្មាន​នោះ​ទេ។ បន្ទាប់​ទៅ​ទេវតា​បាន​នាំ​គាត់​ហោះហើរ​មើល​ឋាន​កណ្ដាល​ នៅ​ទីនេះ​ជា​ឋាន​ដែល​លោក​ធ្លាប់​រស់នៅ​ ដូច្នេះ​គាត់​មាន​អារម្មណ៍​សប្បាយ​ឃើញ​អ្វី​ៗ​ដែល​គាត់​ធ្លាប់​ឃើញ​ម្ដង​ទៀត​ ដូច​ពេល​គាត់​នៅ​រស់។ បន្ទាប់​ទៀត​ទេវតា​បាន​នាំ​គាត់​ហោះហើរ​ទៅ​ឋាន​នរក ទៅ​ដល់​ទីនោះ​គាត់​ហាក់​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង គាត់​ភ្ញាក់​ផ្អើល​មែន​ទែន​ដែល​អ្វី​ៗ​មើល​ទៅ​សប្បាយ​ខ្លាំង​ណាស់ និង គួរ​ជាទី​រំជើបរំជួល​ចិត្ត។

ពេល​ត្រលប់​មក​វិញ​លោក Varychin ក៏​សំរេច​ចិត្ត​​ជ្រើស​យក​ឋាន​នរក តែ​ស្រាប់​តែ​គាត់​ទៅ​ដល់​ឋាន​នរក​គាត់​ខកចិត្ត​យ៉ាង​ខ្លាំង ព្រោះ​វា​មិន​ដូច​អ្វី​ ដែល​គាត់​បាន​ឃើញ​កាល​ពី​មក​ជាមួយ​ទេវតា​ទាល់​តែ​សោះ អីឡូវ​គាត់​ឃើញ​តែ​មនុស្ស​ខ្វិន​ខ្វង់ ស្គមស្គាំង គេ​វាយ​ធ្វើ​បាប គ្មាន​បាយ​ទឹក គ្មាន​សំលៀក​បំពាក់ គ្មាន​ផ្ទះ​​សម្បែង ម្នាក់​ៗ​ហុត​ខ្ទុះ​ឈាម​ជា​ម្ហូប​អាហារ។

ដោយ​ឃើញ​បែប​នេះ​លោក Varychin ក៏​ទាក់ទង​ទៅ​ទេវតា​ដែល​នាំ​ខ្លួន​មក​ទស្សនា​ឋាន​នរក​កាល​ពី​មុន​។ ទេវតា​បាន​ឆ្លើយ​តប​ទៅ​លោក​ Varychin វិញ​ថា​អ្វី​ៗ​ដែល​គាត់​បាន​ឃើញ​ពេល​នោះ​គ្រាន់​តែ​ជា “ ការ​ផ្សាយ​ពាណិជ្ជកម្ម” ប៉ុណ្ណោះ ដូច​គ្នា​​នៅ​ឋាន​កណ្ដាល​ដែល​គេ​ផ្សាយ​ពាណិជ្ជកម្ម​បន្លំ​ភ្នែក​លក់ Leo ធ្លុះ ដែរ មាន​តែ​ឋាន​សួគ៌​ពួក​យើង​ទេ ដែល​ស្មោះ​ត្រង់​មិន​បោក​បញ្ឆោត​អ្នកណា៕៚

L - 01/11/2011

អរគុណសម្រាប់ការឆ្លើយតប ចឹងសូមផ្លាស់ដាក់ឈ្មោះលោកវិញ សម្រាប់រឿងកំប្លែងនេះ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 01/11/2011

ហាហាហា……..អី​យ៉ាប់​ដល់​ម្លឹង 😆 😆 😆 😆 😆 😆 😆 😆

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 01/11/2011

កុំ​ធ្វើ​ដូច​ជា​ឈឺចាប់​ពេក​មើល!

L - 01/11/2011

មនុស្សនេះ! 🙂

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 01/11/2011

រឿង​ស្រាល​សោះ និយាយ​ឡើង​ធ្ងន់។

5. L - 01/11/2011

ខ្ញុំគាំទ្រសម្រាប់ប្រកាសខ្លះដែលលោកបានលើកឡើង។ ប៉ុន្តែសម្រាប់រូប គាត់ មិនសមណាលោកយកមកសរសេរជារឿងកំប្លែងអោយគេអានសើច សប្បាយនោះទេ។ ត្វីត្បិតជារឿងកំប្លែងក៏ដោយ លោកគួរគិតថាបើសិនមាន អ្នកណាម្នាក់យកឈ្មោះលោក ទៅសរសេរ ជាលក្ខណៈកំប្លែងអវិជ្ជមានដែលខុសពីការពិតជាក់ស្តែង តើលោកមាន​អារម្មណ៍យ៉ាងមិច? រឺមួយក៏លោកគិតថាសរសេរ ក៏សរសេរទៅជារឿង​កំប្លែងទេ? ខ្ញុំចាំមើលថ្ងៃណាមួយ!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 01/11/2011

ខ្ញុំ​យល់​ពី​អ្វី​ដែល​ “L” ​បាន​និយាយ​​ខ្ញុំ​ក៏​ទទួល​ស្គាល់​ថា វា​មិន​សូវ​ល្អ​ប៉ុន្មាន​នោះ​ទេ​ដែល​កំប្លែង​នឹង​មនុស្ស​ម្នាក់​ស្លាប់​បាត់​ទៅ តែ​អ្វី​ដែល​ខ្ញុំ​ចង់​បញ្ជាក់​គឺ​ថា​កុំ​ចាត់​ទុក​វា​ជា​រឿង​ធ្ងន់ធ្ងរ​ហួសហេតុ​បាន​ទេ? អោយ​វា​រំលង​ហួស​ទៅ កុំអោយ​ល្អក់​កករ​ផ្លូវ​ចិត្ត​អី!

6. denith - 01/11/2011

រឿងដើមជារឿងរបស់ Bill Gate ទេ!!! គ្រាន់តែដូរឈ្មោះហ្នឹង?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 02/11/2011

ប៉ុន្តែ​ Bill Gate គាត់​នៅ​រស់​នៅ​ឡើយ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: