jump to navigation

ព័ត៌មាន​ដកស្រង់៖ អ្នក​បឹងកក់​មិន​ទទួល​បាន​ដី​ទេ 02/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , ,
trackback

អំឡុង​ធ្វើ​ការ​តវ៉ា​​ នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្រុម​អ្នក​ភូមិ​ពី​សហគមន៍​បឹង​កក់​បាន​និយាយ​​ថា ពួក​គាត់​ពុំ​បាន​ទទួល​ចំណែក​ដី​ទំហំ ​១២,៤៤ ហិកតារ​ដែល​ហ៊ុន សែន បាន​កាត់​ចេញ​ពី​​គម្រោង​ដើម្បី​ផ្ដល់​ឲ្យ​ពួក​គាត់​សម្រាប់​សាង​សង់​លំ​នៅ​ដ្ឋាន​នៅ​នឹង​កន្លែង​នោះ​ទេ ។

ក្រុម​អ្នក​ភូមិ​ប្រមាណ​ជាង​១​រយ​នាក់ ដែល​ភាគ​ច្រើន​ស្លៀក​ពាក់ ស ដោយ​មាន​សរសេរ​អក្សរ​នៅ​លើ​ឆ្នូត​ក្បាល និង​ក្រណាត់​ពាក់​ឆៀង រៀប​រាប់​ពី​ការ​ឈឺចាប់ ផ្សេងៗ​គ្នា ដែល​ក្នុង​នោះ​មាន​ទាំង​ការ​រិះគន់​លើ ​​គម្រោង​របស់​រដ្ឋាភិបាល​ផង ដែល​ថា​ជា​ការ​អភិវឌ្ឍន៍​នៅ​លើ​ទឹក​ភ្នែក​និង​ការ​ឈឺ​ចាប់​របស់​ពួក​គាត់ ​ហើយ​បាន​ទាមទារ​ឲ្យ​តុលាការ​ ផ្ដល់​​យុត្តិធម៌​​ដល់​ពួក​គាត់​ ដែល​ត្រូវ​បាន​កោះ​ហៅ​មក​សាកសួរ​នៅ​ពេល​​នេះ​ក្រោម​បទ​បរិហារ​កេរ្តិ៍​នោះ បាន​លើក​ឡើង​ថា រហូត​មក​ដល់​ថ្ងៃ​នេះ​ពួក​គាត់​ពុំ​ទាន់​បាន​ទទួល​ចំណែក​ដី​​ ពី​ផ្ទៃ​ដី​ដែល​ត្រូវ​បាន​កាត់​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​​ ស៊ូកាគូអ៊ីន​ ដែល​គ្រប់​គ្រង​​​ដោយ​ព្រឹទ្ធ​សមាជិក​ពី​បក្ស​ប្រជាជន​នោះ​ទេ។ហើយ​ថា​ត្រូវ​បាន​ហួងហែង ​យក​​ដោយ​ក្រុមហ៊ុន​ និង​​អ្នក​​មាន​អំណាច​វិញ។

គួ​បញ្ជាក់​ថា ដោយ​មាន​ការ​គំរាម​បង្កក​​ប្រាក់​ គម្រោង​ពី​ធនាគារ​ពិភព​លោក កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​​ជុំ​វិញ​ករណី​ទាមទារ​​ របស់​​ក្រុម​អ្នក​ភូមិ​ក្នុង​ សហគមន៍​បឹង​កក់​នោះ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​​កាត់​ដី​ទំហំ​ ១២,៤៤​ ហិកតារ ​នៃ​ផ្ទៃ​ដី​សរុប​របស់​បឹង​កក់​ទំហំ​ជាង​៣រយ​ហិកតារ​​ ទៅ​ឲ្យ​ក្រុម​អ្នក​ភូមិ​សម្រាប់​ការ​សាងសង់​លំនៅឋាន​ នៅ​នឹង​កន្លែង ។​ប៉ុន្តែ​នៅ​ក្នុង​​ប្រកាស​កាល​​ពី​ខែ​កន្លង​ទៅ ឡាវ ម៉េង​ឃីន ​និង​ភរិយា​ឈ្មោះ ជឹង សុភាព ហៅ​យាយ​ភូ បាន​ទទួល​ចំណែក​ដី​ជាង​២០​ប្លង់ នៃ​ផ្ទៃ​ដី​​ដែល​ត្រូវ​បាន​កាត់​ចេញ​ពី​គម្រោង​សម្រាប់​ប្រគល់​​ ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ ៕៚

Related articles

មតិ»

1. Samady KS - 02/11/2011

តិច​ទៀត​គេ​ចេញ​សេចក្ដី​ថ្លែង​ការ​ថា គេ​កំពុង​តែ​រៀប​ចំ​គិត​គូរ ហើយ​មេច​ក៏​ចេះ​តែ​នាំ​គ្នា​ស្រែក រិះ​គន់​មេះ​? ហា​ហា​ហា មើល​តែ​រឿង​អន្តោ​ប្រវេស្ត​ទៅ​ដឹង​ហើយ គេ​ថា​រដ្ឋាភិបាល​កំពុង​រៀប​ចំ​គិត​គូ ឥឡូវ​កើត​កូន កើត​ចៅ​ពេញ​ហ្នឹង ក៏​គេ​ថា​កំពុង​គិត​គូរ​ទៀត ហា​ហា​ហា

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 02/11/2011

ប្រាប់​ហើយ​ថា “ជំហ៊ាន​គីង្គក់​គឺ​ជំហ៊ាន​គីង្គក់” ហើយ 😆

2. ស្រុកស្រែ - 02/11/2011

ធម្មតា គីង្គក់ ម្តងលោតទៅឆ្វេង ម្តងលោតទៅស្តាំ… ហើយជួនកាល ១ជំហានទៅមុខ រួច ៣ជំហានថយក្រោយ…

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 02/11/2011

ថ្ងៃ​នេះ​ស្រុក​ស្រែ​បាន​មក​ដល់​ទីនេះ សូម​ស្វាគមន៍!

3. ស្រុកស្រែ - 02/11/2011

ហេហេ…​ ថ្ងៃនេះ​ខ្ញុំមានអារម្មណ៍តប់ប្រមល់ណាស់ ខ្ជិលនៅផ្ទះ ក៍ដើរអើតងើត​តាមផ្ទះញាតិ​មិត្ត​យើង​ក្នុង​ភូមិ​​ រហូត​មក​ដល់​ផ្ទះ​​លោក​ស្រុកខ្មែរ​ គ្រឺតខ្ញុំ នេះទៅ… អរគុណចំពោះ​ទឹកតែ​ទទួល​ខ្ញុំ…

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 02/11/2011

ហាហាហា……អរគុណ​ហើយ​ចូល​មក​លេង អញ្ជើញ​តាម​សប្បាយ!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: