jump to navigation

លោក​តំណាងរាស្ត្រ​ដល់​ត្រើយ​សើយ​គូទ 03/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , ,
trackback

កាល​ពី​ឆ្នាំ​ ១៩៩៣ ប្រទេស​កម្ពុជា​បោះឆ្នោត​លើក​ដំបូង​ ដែល​មើល​ខុសត្រូវ​ដោយ​អង្គការ​សហប្រជាជាតិ “អ៊ុនតាក់” នៅ​ឆ្នាំ​នោះ​ប្រជាជន​អន្ទះអន្ទែង​មែន​ទែន ចង់​ទៅ​បោះឆ្នោត ព្រោះ​វា​ជា​លើក​ទី​មួយ​សំរាប់​ពួក​គេ វា​រំជើបរំជួល​ចិត្ត​តែ​ម្ដង តែ​សំរាប់​ខ្ញុំ​បោះ​អត់​ទាន់​បាន​ទេ ព្រោះ​មិន​ទាន់​គ្រប់​អាយុ។ នៅ​កាល​នោះ​តំណាង​រាស្ត្រ​មក​ពី​ខាង​គណបក្ស ហ្វុនស៊ិនប៉ិច ម្នាក់​ៗ​មិន​សូវ​សំបូរ​លុយ​កាក់​អី​ទេ ដូច្នេះ​ពួក​គេ​ម្នាក់​ៗ​ចុះ​មក​ធ្វើ​តំណាង​រាស្ត្រ​កាល​នោះ​ រក​តែ​កង់​ជិះ បាយ​ញ៉ាំ មិន​បាន​ផង ដោយ​ឃើញ​ការ​លំបាក​បែប​នេះ ញាតិ​មិត្ត​របស់​ខ្ញុំ​មួយ​គ្រួសារ​បាន​ជួយ​ទំនុកបម្រុង​លុយ​កាក់​ ម្ហូប​អាហារ​ដល់​តំណាង​រាស្ត្រ​ម្នាក់​នោះ ដោយ​គាត់​អាច​មក​សំរាក ញ៉ាំ​បាយ​នៅ​ផ្ទះ​នោះ​បាន។ កាល​នោះ​ពួក​គេ​ដូច​ជា​ស្និទ្ធស្នាល​នឹង​គ្នា​ខ្លាំង​ណាស់ ​ស្អិត​ល្មួត​នឹង​គ្នា​ដែល​ពាក្យ​ខ្មែរ​យើង​ថា “ចាក់​ទឹក​មិន​លិច” ពួក​គេ​ស្និទ្ធស្នាល​បែប​​នោះ​យូរ​ក្រែល​ដែរ​​ទម្រាំ​ដល់​ពេល​បោះឆ្នោត។

ស្រាប់​តែ​ពេល​បោះឆ្នោត​ហើយ​ខាង​គណបក្ស ហ៊្វុនស៊ិនប៉ិច ឈ្នះ ញាតិ​របស់​ខ្ញុំ​មួយ​គ្រួសារ​នោះ​មហា​សែន​សប្បាយ​ចិត្ត​ ដូច​ត្រូវ​ឆ្នោត​ជាតិ​​បាន​រាប់​លាន​ដុល្លារ​អញ្ចឹង ព្រោះ​តែ​មនុស្ស​ដែល​ស្និត​នឹង​គាត់​នោះ ​នឹង​ឡើង​ទៅ​ជា​ចៅហ្វាយ​ខេត្ត​ហើយ។ ដល់​ពេល​មួយ​រយៈពេល​ក្រោយ​មក ​ស្ដាប់​ពាក្យ​សំដី​របស់​ញាតិ​ខ្ញុំ​មួយ​គ្រួសារ​នោះ ហាក់​ដូច​ជា​មិន​ស៊ីចង្វាក់​នឹង​លោក​តំណាង​រាស្ត្រ​ទៀត​ទេ និយាយ​អោយ​ចំ​ពាក្យ​ខ្មែរ​ថា “និយាយ​ដើម​គ្នា​ឡើង​ហុយ​ដី” ព្រោះ​តែ​លោក​តំណាងរាស្ត្រ​ មិន​អាច​​តម្រូវ​តាម​សំណូមពរ​មួយ​ចំនួន​របស់​ញាតិ​ខ្ញុំ​មួយ​គ្រួសារ​នោះ​ ដោយ​ពួក​គេ​រំពឹង​ថា​បើ​គណបក្ស ហ៊្វុនស៊ិនប៉ិច ឈ្នះ​ឆ្នោត​ពួក​គេ​មួយ​គ្រួសារ​នេះ​លែង​ស្គាល់​ក្រ​ហើយ ពួក​គេ​នឹង​ឡើង​ជា​អ្នក​ធំ ជា​ប្រធាន​មន្ទីរ​គ្រប់​គ្នា តែ​ក្ដី​ស្រមៃ​គ្រាន់​តែ​ជា​ក្ដី​ស្រមៃ។

សរុប​សេចក្ដី​ទៅ​ញាតិ​របស់​ខ្ញុំ​មួយ​គ្រួសារ​នោះ​ អោយ​អង្ករ​មួយ​តៅ ចង់​បាន​មក​វិញ​ស្រូវ​មួយ​ជង្រុក តាម​ពិត​ពួក​គាត់​អោយ​បាយ​ញ៉ាំ​ដោយ​សម្លឹង​ឃើញ​ប្រយោជន៍​តែ​ប៉ុណ្ណោះ “ហុត​ទឹក​សម្លឹង​កាក ដក​ច្រវា​ក្រាក​សម្លឹង​ត្រើយ” ពួក​គេ​និយាយ​ថា​លោក​តំណាងរាស្ត្រ​ “ដល់​ត្រើយ​សើយ​គូទ” ពួក​គេ​ថា​លោក​តំណាងរាស្ត្រ​បោកប្រាស់​ពួក​គេ តែ​តាម​គំនិត​ខ្ញុំ​វិញ​គិត​ថា​​ពួក​ទាំង​ពីរ​ខាង​ “សុទ្ធ​តែ​ពួក​បោក”។ លោក​តំណាង​រាស្ត្រ​បោក​យក​បាយ​ញ៉ាំ ដោយ​សន្យា​ផ្សេង​ៗ តែ​ញាតិ​ខ្ញុំ​មួយ​គ្រួសារ​​ចង់​ប្រើប្រាស់​លោក​តំណាង​រាស្ត្រ​ដើម្បី​ធ្វើ​ធំ និង សន្សំ​ប្រយោជន៍​ខ្លួន​ដូច​គ្នា។ ទី​បញ្ចប់​​យើង​ទាញ​បាន​សេចក្ដី​សន្និដ្ឋាន​បាន​មួយ​ថា​ ប្រទេស​ខ្មែរ​យើង​មហា​សែន​អភ័ព្វ​ អ្នក​នយោបាយ​ក៏​រក​ប្រយោជន៍​ ប្រជារាស្ត្រ​ក៏​រក​ចំណេញ​ អញ្ចឹង​អ្នកណា​ស្រលាញ់​ជាតិ មាតុភូមិ​ពិត​ប្រាកដ​ទៅ​ហ្ន៎?

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: