jump to navigation

ក្មេង​ស្រី​រស់​ជាមួយ​សព​ម្ដាយ​ចំនួន​ពីរ​ថ្ងៃ 04/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , ,
trackback

នេះ​ជា​សារព័ត៌មាន​រាង​កំសត់​​មួយ​ពី​ទីក្រុង វែលីងតុន ប្រទេស​ណូវែលសឺឡង់ អំពី​ក្មេង​ស្រី​តូច​ Shylah Silbery អាយុ ៣ ឆ្នាំ​ម្នាក់​ដែល​រស់នៅ​ជាមួយ​ម្ដាយ​របស់​នាង​ (តែ​ពីរ​នាក់​ម្ដាយ និង កូន​ក្នុង​ផ្ទះ​នេះ) ស្រាប់​តែ​ម្ដាយ​របស់​នាង​បាន​ស្លាប់​​ដោយ​គ្មាន​អ្នកណា​ម្នាក់​ដឹង ដូច្នេះ​នាង​តូច Shylah Silbery ត្រូវ​អោប​ខ្លា​ឃ្មុំ​ ញ៉ាំ​ឈីស ញ៉ាំ​ម្ហូប​សល់ និង ទឹកដោះ​គោ​ ដែល​មាន​ក្នុង​ទូរ​ទឹកកក​ចំនួន​ពីរ​ថ្ងៃ​ដោយ​ខ្លួន​នាង​ផ្ទាល់។

ម្ដាយ​របស់​ Shylah Silbery ដែល​មាន​ឈ្មោះ​ថា Lauren Silbery បាន​ស្លាប់​ក្នុង​អាយុ ២៨ ឆ្នាំ​ដោយ​គ្មាន​​អ្នកណា​ម្នាក់​បាន​គិត​ស្មាន​ដល់​ទេ ព្រោះ​នាង​នៅ​ក្មេង​នៅ​ឡើយ។ កាល​ពី​ថ្ងៃ​ទី ១៩ តុលា ឆ្នាំ ២០១១ ក្រុម​គ្រួសារ​របស់​ Lauren Silbery បាន​និយាយ​ជាមួយ​នាង ក្រោយ​មក​ចំនួន​ពីរ​ថ្ងៃ ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ​អំពី​នាង​ ពួក​គេ​ក៏​ទូរស័ព្ទ​មក​មិត្តភ័ក្ដិ​ម្នាក់​ ដែល​រស់នៅ​ក្បែរ​នោះ​នៅ​ទីក្រុង វែលីងតុន នេះ​ ហើយ​មិត្ត​ម្នាក់​នោះ​បាន​មក​ផ្ទះ​នោះ​ឃើញ​ក្មេង​ស្រី​នោះ​នៅ​ក្នុង​ផ្ទះ ប៉ុន្តែ​មិន​បាន​ឃើញ​ម្ដាយ​របស់​នាង​ទេ ហើយ​​នាង​ក៏​បាន​ប្រាប់​ដល់​ក្រុម​គ្រួសារ​​នោះ​ប្ដឹង​ទៅ​ប៉ូលិស​តែ​ម្ដង​ទៅ។

ប៉ូលិស​បាន​លួង​នាង​តូច Shylah Silbery អោយ​អូស​តុ​កាហ្វេ​មួយ​ដាក់​ក្បែរ​ទ្វារ​ ដើម្បី​អោយ​នាង​ឈរ​លើ​នោះ​ហើយ​អាច​ឈោង​ដៃ​ដោះ​គន្លឹះ​ទ្វារ​បាន ក្មេង​ស្រី Shylah Silbery បាន​និយាយ​ថា “Mummy won’t wake up”។

ឪពុក​មា​​របស់​នាង​តូច​បាន​និយាយ​ថា “I can only imagine her in there for that long, trying to wake Mum up as well”។ក្មេង​ស្រី Shylah Silbery បាន​ចូល​កេង​ពេទ្យ​អស់​ជាច្រើន​ថ្ងៃ​ ដើម្បី​ព្យាបាល​ការ​ខ្វះ​ជាតិ​ទឹក និង​ កន្ទួល​រមាស់​ដោយសារ​​​ស្លៀក​កន្ទប​យូរ​ពេក។ ឪពុក​មា​របស់​នាង​បាន​និយាយ​ទៀត​ថា ពេល​ដែល​ពួក​គេ​ដាក់​ក្ដារមឈូស​ក្នុង​ផ្នូរ​ នៅ​ពិធី​បុណ្យ​សព​នោះ នាង​តូច​ Shylah Silbery បាន​ចង្អុល​ទៅ​ក្ដារមឈូស​នោះ​ដោយ​និយាយ​ថា “Mummy’s in there”។ ការ​ស្លាប់​របស់​ម្ដាយ​នាង Shylah Silbery គេ​សង្ស័យ​ថា​បណ្ដាល​មក​ពី​ដាច់​សរសៃ​ខួរ​ក្បាល និង គាំង​បេះដូង៕៚

Related articles

មតិ»

1. សិរី សោភា - 05/11/2011

គួរអោយអាណិតនាងតូចណាស់ !

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/11/2011

នាង​តូច​គាត់​ឆ្ងល់​ថា​ថ្ងៃ​នេះ​អ្នក​ម៉ាក់​កេង​យូរ​ម្លេះ ហើយ​ព្យាយាម​ដាស់​គាត់​អោយ​ភ្ញាក់​ជាច្រើន​ដង​ថា​ “ម៉ាក់​កូន​ឃ្លាន​បាយ​ណាស់” អាណិត​នាង​តូច​ណាស់ 😦

2. Lovepeehs05 - 05/11/2011

ម៉ាក់ក្រោកឡើង ! ម៉ាក់កេងយូរម្លេះ ? ខ្ញុំហេវណាស់ !

និយាយទៅនឹកឃើញម្តាយជាជនជាតិខ្មែរ ដែលភៀសខ្លួនទៅស្រុកថៃ ត្រូវចោរថៃប្លន់ឬបាញ់ស្លាប់ នៅមិនឆ្ងាយពីជំរុំ ខៅ-អ៊ី-ដាង គេប្រទះឃើញ កូនងារកំពុងតែមឹមដោះម្តាយ ដែលបានស្លាប់ទៅហើយនោះ គួរអោយអាណោចអាធមណាស់ ចំពោះក្មេងតូចៗ ដែលមិនបានដឹងហេតុការនេះ ដោយគិតឃើញថាម្តាយរបស់ខ្លួនដេកលក់ ទៅវិញ !

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/11/2011

អ្នក​មក​ស្រុក​ក្រៅ​សម័យ​អីឡូវ​ងាយ​ស្រួល​ តែ​អ្កក​​ភៀស​ខ្លួន​កាល​សង្គ្រាម​នោះ​លំបាក​លំបិន​ច្រើន​តាម​ការ​រៀបរាប់​របស់​ពួក​គេ​ម្នាក់​ៗ មាន​មួយ​ចំនួន​ធំ​ត្រូវ​ត្រលប់​ទៅ​ស្រុក​ខ្មែរ​វិញ​ពី​ជំរុំ​នៅ​ថៃ ព្រោះ​​ខាង​អង្គការ​សហប្រជាជាតិ​មិន​ព្រម​យក​ពួក​គេ​ចេញ​មក​ ដោយ​ហេតុផល​ថា​ស្រុក​ខ្មែរ​ចប់​សង្គ្រាម។ ក្រោយ​ពេល​ពួក​គេ​ត្រលប់​ចូល​ស្រុក​ខ្មែរ​វិញ ភាគ​ច្រើន​ពួក​គេ​​លំបាក​លំបិន​នឹង​ជីវភាព​ដែរ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: