jump to navigation

គួរ​រួម​ភេទ​នៅ​ពេលណា​​? 08/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ, សុខភាព​ផ្លូវ​ភេទ.
Tags: , , , , ,
trackback

ដោយសារ​អត្ថបទ​ថ្មី​ៗ​និយាយ​អំពី “សីលធម៌​ក្នុង​សង្គម” អញ្ចឹង​ថ្ងៃ​នេះ​សូម​ថែម​មួយ​ទៀត​បង្ហើយ​ទៅ​ចុះ។ វា​ជា​ប្រធានបទ​ដែល​មនុស្ស​ជាច្រើន​កំពុង​តែ​ជជែក ពិភាក្សា រិះគន់​ ទាក់ទង​នឹង​ “សីលធម៌​ស្រី​ប្រុស” មនុស្ស​ជាច្រើន​​និយាយ​ថា​បុណ្យ​សង្សារ​គេ​គិត​ដល់​សណ្ឋាគារ និង ផ្ទះ​សំណាក់​ដែល​​ក្មេង​ជំទង់ លើ​ជំទង់ ចាស់​ជំទង់​តម្រង់​គ្នា​ចូល​ដើម្បី​​សម្ភោធ​ពិធី​បុណ្យ​នោះ​ ដែល​ភាសា​អង់គ្លេស​ថា “Valentine’s Day“។

សង្គម​ស្រុក​យើង​បើ​ទាក់ទង​នឹង​សីលធម៌​នេះ​ មនុស្ស​ទូទៅ​រិះគន់​ច្រើន​តែ​លើ​មនុស្ស​ស្រី តែ​មនុស្ស​ប្រុស​គេ​មិន​សូវ​អើ​ពើ​ទេ ព្រោះ​គេ​ថា “ប្រុស​ជា​មាស​ទឹក​ដប់ ទោះ​ធ្លាក់​ភក់​ប្រឡាក់​ក៏​លាង​ជ្រះ​វិញ​ដែរ” ដែល​វា​ខុស​គ្នា​ពី​សង្គម​ ដែល​មាន​អរិយធម៌​ជឿនលឿន​ភាគ​ច្រើន​​គេ​អោយ​តំលៃ​ប្រុស​​ស្រី ស្មើ​គ្នា ឬ ស្ទើរ​តែ​ស្មើ​គ្នា។

ហ៊ឺ! ខ្ញុំ​មិន​ដឹង​និយាយ​ថា​យ៉ាង​ម៉េច​ទេ​រឿង​នេះ? មនុស្ស​ខ្លះ​គេ​និយាយ​ថា​ ពួក​វា​ធំ​ៗ​ហើយ​វា​នាំ​គ្នា​ទៅ​រួម​ដំណេក​ជាមួយ​គ្នា​មាន​ខុស​​ច្បាប់​ឯណា។ មនុស្ស​មួយ​ចំនួន​ទៀត​និយាយ​ថា​ ច្បាប់​ក៏​យើង​ត្រូវ​គិត សីលធម៌​ក៏​យើង​ត្រូវ​គូរ។ អ្នក​ខ្លះ​ថា​​អោយ​ពួក​វា​រួម​​ដំណេក​ជាមួយ​គ្នា​ទៅ​ ព្រោះ​ដល់​អាយុ​នេះ​វា​ត្រូវ​តែ​អញ្ចឹង​​ ជា​ច្បាប់​ធម្មជាតិ​របស់​វា ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ​វា​គង់​តែ​ទៅ​ដល់​ចំណុច​ហ្នុង​ដូច​តែ​គ្នា រង់ចាំ​ដល់​ថ្ងៃ​រៀបការ​វា​យូរ​ពេក។ អ្នក​ខ្លះ​ថា​បើ​មិន​អោយ​ពួក​វា​រួម​ដំណេក​ជាមួយ​គ្នា​វា ក្រែង​ពួក​វា​ទៅ​រក​សេវាកម្ម​ខាង​ក្រៅ​ក្រែង​វា​ឆ្លង​រោគ កើត​អេដស៍​ងាប់ អញ្ចឹង​រួមភេទ​មុន​ និង ក្រោយ​រៀបការ​វា​មិន​សំខាន់​ទេ សំខាន់​កុំ​អោយ​តែ​កើត​អេដស៍។

​ចុះ​ចំណែក​អ្នក​ទាំង​អស់​គ្នា​មាន​គំនិត​យ៉ាង​ណា​ដែរ​អំពី​រឿង​នេះ​?

Related articles

មតិ»

1. តា ម៉ាប់ - 08/11/2011

ពិបាកថា​ដែរណឹង យក​មួយណាទេ

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 08/11/2011

គិត​ថា “តាម៉ាប់” ខូច​ខ្លួន​មុន​រៀបការ​ហ្មង។

តា ម៉ាប់ - 08/11/2011

ហែកកេរ្តិ៍​ខ្ញុំទៀតបង

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 08/11/2011

ព្រោះថា​ពិបាក​ស្ទាក់ស្ទើរ​មិន​ដឹង​រើស​យក​មួយ​ណា អញ្ចឹង​គេ​ស្មាន​ត្រូវ​ហើយ 😆

ឌីយ៉ា - 10/11/2011

🙂

2. sambatt - 09/11/2011

មានកាលមួយគេបានសួរលោកពីតាហ្គ័រថា៖តើគេគួររួមភេទនៅពេលណា?
_ពេលដែលគេចង់់ខ្សោយកំលាំង! លោកឆ្លើយតប។ 😀

3. svay sopheap - 10/11/2011

ពិបាកថាដែររឿងហ្និង ព្រោះថាប្រជាជនខ្មែរជាអ្នកកាន់ប្រពៃណីយ៍
ព្រោះថាកាចាប់ផ្គុំពីឪពុកម្ដាយ ជួនកាលក៏បានផលល្អ គូរស្រកររស់
នៅសុក្ខសាន្ដ បានកូនពូនជាចៅ ប៉ុន្ដែជួនកាលជីវិតប្ដីប្រពន្ធ ដែលចាប់
ផ្គុំដោយឪពុកម្ដាយទាំងសងខាង ប៉ះចំកូនកំឡោះមិនស្រឡាញ់កូនក្រមុំ
ឬកូនក្រមុំមិនស្រឡាញ់កូនកំឡោះ  ពិតជាមានកាខកចិត្ដធំហើយ

4. svay sopheap - 10/11/2011

ខ្មែរ​យើង​តែងតែ​និយាយ​ថា ធ្វើ​ស្រែ​ខុស​មួយ​ឆ្នាំ​ត្រូវ​មួយ​ឆ្នាំ​​តែ​បើជីវិត​ប្ដីប្រពន្ធ​វិញ​ខុស​ម្ដង​គឺ​មួយ​ជីវិត​ណា។ ប៉ុន្ដែ​ក្មេង​សម័យ​នេះ​គេ​ចង់​ជ្រើសរើស​គូរ​ជីវិត​ដោយ​ខ្លួន​ឯង ព្រោះ​គេ​យល់​ថា មាន​តែ​ប្ដីប្រពន្ធ​របស់​គេ​ទេដែល​គ្របគ្រង​គ្រួសារ​របស់​គេ ដូច្នេះ
គេ​ត្រូវតែ​ជ្រើស​គូរស្រករ​ដោយ​ខ្លួន​ឯង៕ (ប៉ុន្តែ​អាចខុសដែ) ??????

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 10/11/2011

រឿង​រក​សុភមង្គល​មក​ដាក់​ខ្លួន​នេះ​ មិន​ដឹង​ថា​គួរ​ធ្វើ​ផ្លូវ​ណា​ជោគជ័យ ផ្លូវ​ណា​បរាជ័យ​ទេ អ្នក​ខ្លះ​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​ដោយសារ​តែ ប៉ុល ពត ចាប់​ផ្គុំ​ម្ដង​រាប់​រយ​គូ តែ​ពួក​រស់នៅ​ជាមួយ​គ្នា​យ៉ាង​សប្បាយ​រីករាយ​ទល់​សព្វ​ថ្ងៃ។

សម័យ​អីឡូវ​​នេះ​​ក្មេង​ៗ​ខ្លះ​ស្រលាញ់​គ្គ្នា​ស្ទើរ​ស្លាប់​ស្ទើរ​រស់ តែ​ចាស់​ៗ​មិន​ព្រម​ អញ្ចឹង​ពួក​គេ​ជម្រត់​គ្នា​ទៅ​បាត់​ “គ្មាន​អ្នកណា​អាច​បំបែក​ស្នេហា​យើង​ទាំង​ពីរ​បាន​ទេ” ដល់​ពេល​ចាស់​ៗ​ហៅត្រលប់​មក​វិញរៀបការ​អោយ​ស្រួល​បួល ស្រាប់​តែ​រស់នៅ​ជាមួយ​គ្នា​បាន​ ប្រាំ​ខែ វ៉ៃ​គ្នា​បែក​ក្បាល ហើម​មុខ​ហើម​មាត់ ហើយ​លែង​គ្នា​​ធ្វើ​ព្រងើយ​អ្នក​ណា​ឃាត់​ក៏​មិន​ជាប់។

អ្នក​មួយ​ចំនួន​ឪពុក​ម្ដាយ​ណែនាំ​ថា​កុំ​យក​គ្នា​មិន​ល្អ​ទេ តែ​ប្រឹង​ចង់​ងាប់​ចង់​រស់​អោយ​បានរៀបការ​នឹង​គ្នា ដល់​រៀបការ​នឹង​គ្នា​ហើយ​បង្កើត​បាន​កូន​មិន​ទាន់​ឈប់​បៅ​ផង តាំង​ចង់​លែងលះ​គ្នា ដល់​ម៉ែ​ឪ​ណែនាំ​ទៀត​ថា​កុំ​បែក​គ្នាតាំង​ថា​ “អត់​ទេ អត់​ទេ​ពួក​ខ្ញុំ​​ចរិត​ខុស​គ្នា​ដូច​មេឃ និង ដី”។

គិត​ទៅ​វា​ស្មុគស្មាញ​ដែរ​អា​រឿង​ហ្នឹង តែ​សម័យ​អីឡុវ​គេ​ត្រូវ​អោយ​សិទ្ធិ​ សេរីភាព លើ​ម្ចាស់​សាម៉ី​ខ្លួន​ជា​អ្នក​ជ្រើសរើស “ខុស​ក៏​ខ្លួន​ឯង ត្រូវ​ក៏​ខ្លួន​ឯង”។

5. htmllearner - 10/11/2011
6. svay sopheap - 11/11/2011

ខុសក៏ខ្លួនឯង  ត្រូវក៏ខ្លួនឯង      ម៉្យាងដែរ ! ព្រោះកាលមុនឪពុកម្ដាយ
ទុកដាក់អោយ ពេលមានសុភមង្គលល្អបានទៅកូន ពេលណាមានទុក្ខ
គេបន្ទោសឪពុកម្ដាយ រឿងហ្និងដូចជាមិនត្រិមត្រូវទេ៕

7. komanara - 13/11/2011

គួរធ្វើអ្វីដែលចិត្តចង់ ត្រូវទេ បង បង

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 13/11/2011

ជ្រើស​យក​ចំលើយមួយដែល​ប្អូន​យល់ឃើញថា​គួរធ្វើ​ទៅ!

8. monyrinataro - 14/11/2011

​​ក្មេង​ជំទង់រួមភេទសាហាវណាស់ មួយថ្ងៃ ៥ដងក៏មានដែរ ឲ្យតែវាចង់ …..​អាប្រុសមិនសូវអីហ្មានទេព្រោះវាហត់ ណាស់តែស្រីៗនោះទេ ឲ្យតែបានឡើង ហៀរទឹកមាត់…. មិនងាយបោះបង់គ្នាទេ ក្មេងៗអស់ហ្នឹង..

លីហ្សា - 21/11/2011

និយាយដូចជាពឹងផ្អែកលើទិដ្ឋភាពជាក់ស្តែងយ៉ាងម៉េចទេ! 🙂

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 21/11/2011

ចុះ​ លីហ្សា អត់​ដឹង​ទេ​ថា Monyrinataro ជា​មនុស្ស​មាត់​ដាច​ម្នាក់? 😆

monyrinataro - 24/11/2011

និយាយត្រង់ទេតើ មិនមែនមាត់ដាចទេ ទិដ្ឋភាពជាក់ស្ដែង តាមវីដេអូហ្នឹងណា៎ ha ha

9. sarat - 29/11/2011

សមគួរតាមពេលវេលា និងតាមការគិតថាគួររបស់អ្នកប្រព្រឹត្តិចុះ

10. gsmkhmer - 11/12/2011

ពេលណាក៏បានដែរ មិនថាព្រឹក ថ្ងៃ ល្ងាច យប់ OK 100%

has has has

11. Kanji - 18/12/2011

ខុំ្ញថាចាំជិតងាប់ទៅវិញចាប់ចេះទៅ បងស្រុកខ្មែរ 😀

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 18/12/2011

ខាន​បាន​សប្បាយ​ហើយ​អញ្ចឹង​ប្អូន​អើយ 😳

12. ហុកឡេក - 06/01/2012

សូស្តី​ មិត្តទាំងអស់​​ សំរាបើខ្ញុំ​​​​​ វាអាស្រ័យេលើការអោយតំលែ​ និងការយល់​ឃើញរបស់យើងទេ។​ ប្រសិនបើ់រូមភេទមុនតើវាមានប្រេយោជន៏អ្វី??ហើយបើក្រោយរឿបការមានប្រយោជន៏អី??​

អរគុណ!!!!
ហុកឡេក​

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 07/01/2012

😯

13. ស្រុកស្រែ - 21/02/2012

ខ្ញុំគិតថា ប្រុសខ្មែរយើង បើចង់ខូចខិលអី យកល្អខូចពីកំឡោះ​អោយ​ហើយ​ទៅ… តែ​ធ្វើយ៉ាងម៉េច​ចេះ​ការពារ​មិន​អោយ​កើត​រោគសង្គម​ នាំ​អោយ​ខូច​អនាគត​ទៅ​បាន​ហើយ។ នេះ​ខ្ញុំ​និយាយ​ក្នុង​ន័យ ទប់ចិត្ត​ និង​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​មិន​បានតែ​ប៉ុណ្ណោះ… តែ​យក​ល្អ កុំអី​… ចាំក្រោយ​រៀបការ​ជា​មួយ​ភរិយា​យើង​ទៅ ល្អជាង..!!..

តែ​ចំពោះ​ស្រ្តីខ្មែរ​វិញ កុំ! ដាច់ខាត​មុនពេល​រៀបការ​… បើ​ទោះ​ជា​ប៉ះទៅ​លើ​អ្នក​ដែល​ខ្លួន​ស្រឡាញ់​​ពេញ​ចិត្ត​​ក៍​ដោយ… ជា​ពិសេស បើ​ជាសង្សា ឬ​ជា​គូរដណ្តឹង គឺ​រឹត​តែ​ប្រយ័ត្ន​​មិន​លះ​បង់​ខ្លួន​ប្រាណ​ថែម​ទៀត។ ព្រោះ​បើ​បណ្តោយ​ខ្លួន​ទៅ ដល់​ក្រោយ​ពេល​រៀបការ នោះ​នឹង​លែង​មាន​ន័យ​ទៀត​ហើយ…

តែ​ថា​​មិន​ត្រូវ​ដែរ ព្រោះ​សម័យ​ឥឡូវ​ សង្គម​បាន​អោយ​តំលៃ​ទៅ​លើ​យ៉ែនឌ័រ។ ហេតុ​នេះ បើ​ប្រុសៗ​ ចេះផ្តេសផ្តាស់កាល​នៅ​កំឡោះ ខាង​ស្រីៗ ក៍អាច​ផ្តេសផ្តាស​កាល​នៅ​លីវ​បាន​ដែរ… ហើយបើ​ប្តីចេះ​មានស្រី​ញី នោះ​ប្រពន្ធ​ក៍​ចេះ​មានប្រុស​ឈ្មោលដែរ…។ តែ​ខ្ញុំ​ជឿថា ប្រពៃណី​ខ្មែរ​ ជានិច្ចកាល​​តែ​ងតែ​មាន​ការ​តឹង​រឹង​ កៀបកូនស្រី ខ្លាំងជាង​កូន​ប្រុស… បើ​ទោះ​ជា​កូន​ប្រុស​នោះ ចោរម្សៀតកណ្តៀតស្មុកក៍ដោយ…

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 22/02/2012

កូនស្រី៖ អយុត្តិធម៌​ណាស់ អយុត្តិធម៌​ណាស់ ខ្ញុំ​ក៏​ចង់​មាន​សង្សារ​ច្រើន​ដូច​ប្រុស​ៗ​ដែរ។

14. saing sokhun - 21/03/2012

ខ្ញុំសុខុន ចង់មានការងារធ្វើខាង ពេទ្យសត្វ ប្រាក់ខែ​ ៥០០$
ខ្ញុំមានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការធ្វើការងារនេះ។

15. saing sokhun - 21/03/2012

ខ្ញុំសាំង សុខុន my email: sokhun.saing@gmail.com
number phone 0978 576717 and 081 55 74 53
ចង់បានការងារធ្វើដូចខាងលើ និង រាប់អាន់មិន ១០០ ឆ្នាំផងដែរ ៕

16. dara strange story - 06/04/2012

roum phet pel del kmean monus nov!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: