jump to navigation

ចំណេះដឹង​ទូទៅ៖ ថ្នាំ​ខ្មោច​ប្រាប់​ត្រូវ​ជំងឺ ១០០ មុខ 11/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​ជាតិ.
Tags: , , , ,
trackback

កាល​ពី​ខ្ញុំ​នៅ​ជា​គ្រូ​បង្រៀន​ម្នាក់ ខ្ញុំ​ស្គាល់​លោក​គ្រួ​ម្នាក់​ដែល​បង្រៀន​សាលារៀន​ជាមួយ​គ្នា គាត់​ជា​មនុស្ស​ហ្មត់ចត់ កាច និង មិន​ក្រែង​ចិត្ត​អ្នក​ដទៃ​ អោយ​តែ​ទើស​ចិត្ត​គាត់​ គាត់​នឹង​និយាយ​ភ្លាម​មិន​លាក់លៀម​ ទុក​ដល់​ថ្ងៃ​ស្អែក។ ពួក​យើង​បង្រៀន​ជាមួយ​គ្នា​អស់​ចំនួន​ពីរ​ឆ្នាំ ក្រោយ​មក​ខ្ញុំ​ក៏​​មក​រៀន​បន្ត​នៅ​មហាវិទ្យាល័យ ពេល​នោះ​ខ្ញុំ​បាន​ជួប​គាត់​ម្ដង​ទៀត​ គាត់​និយាយ​ថា​គាត់​ព្យួរ​ការងារ​គ្រូបង្រៀន​ហើយ គាត់​ប្រកប​មុខ​របរ​ផ្សេង​វិញ ព្រោះ​ប្រាក់​ខែ​របស់​គាត់​មិន​អាច​ចិញ្ចឹម​ប្រពន្ធ​គាត់​បាន។ ពួក​យើង​អង្គុយ​សំណេះសំណាល​គ្នា​លេង​ និយាយ​រឿង​អនុស្សាវរីយ៍​ផ្សេង​ៗ​កាល​នៅ​ជា​គ្រូ​បង្រៀន​ជាមួយ​គ្នា និង និយាយ​ពី​ការងារ​បច្ចុប្បន្ន​ និង អនាគត​ខ្លះ។

គាត់​មើល​ទៅ​សុខភាព​មាំមួន​ណាស់ គាត់​ចូលចិត្ត​ធ្វើ​រឿង​ប្លែក​ៗ គាត់​ប្រាប់​ខ្ញុំ​ថា​គាត់​នឹង​ចុះ​ទៅ​តាម​ខេត្ត​ ទៅ​ព្រៃ​ភ្នំ​ដើម្បី​រក​កាប់​ឈើ​ព្រៃ​ធ្វើ​ថ្នាំ គាត់​ថា​ថ្នាំ​របស់​គាត់​នឹង​ត្រូវ​បាន​ជំងឺ​ “១០០ មុខ” ព្រោះ​ថ្នាំ​នេះ​គាត់​យល់​សុបិន​ខ្មោច​មក​ប្រាប់ គាត់​និយាយ​ទៀត​ថា​បើ​សិន​ជា​ការងារ​ធ្វើ​ថ្នាំ​ត្រូវ​ ១០០ មុខ​របស់​គាត់​បាន​ជោគជ័យ​គាត់​នឹង​ក្លាយ​ជា​អ្នក​មាន​ជា​មិន​ខាន ព្រោះ​ថ្នាំ​ដែល​គាត់​នឹង​ទៅ​រក​គ្មាន​អ្នកណា​ម្នាក់​ស្គាល់​ទេ។

ពេល​វេលា​កន្លង​ទៅ​បាន​ប្រហែល​ជា​ ៣ ខែ​ខ្ញុំ​បាន​ទៅ​ផ្ទះ​លក់​ម្ហូប​ដែល​ខ្ញុំ​ជួប​លោក​គ្រូ​ម្នាក់​នោះ​ម្ដង​ទៀត ព្រោះ​ម្ចាស់​ហាង​ជា​មិត្តភ័ក្ដិ​របស់​លោកគ្រូ​ម្នាក់​នោះ​ដែរ។ ម្ចាស់​ហាង​គ្រាន់​តែ​ឃើញ​ខ្ញុំ​គាត់​ដើរ​តម្រង់​មក​តុ​​ខ្ញុំ​អង្គុយ​ភ្លាម គាត់​បាន​និយាយ​ថា លោកគ្រូ​ដែល​ទៅ​កាប់​ឈើ​ព្រៃ​ធ្វើ​ថ្នាំ​ត្រូវ​ ១០០ មុខ​នោះ​​ស្លាប់​បាត់​ហើយ ខ្ញុំ​ភ្ញាក់​ស្រឡាំងកាំង​ហើយ​សួរ​គាត់​ថា​ “ហេតុអ្វី​ក៏​គាត់​ស្លាប់?”។ ម្ចាស់​ហាង​នោះ​និយាយ​ថា “វា​ពុល​ថ្នាំ​ដែល​វា​ទៅ​កាប់​ពី​ព្រៃភ្នំ​មក​ស្ល​​បញ្ចូល​គ្នា​អស់​ជាច្រើន​ថ្ងៃ​នោះ វា​អត់​ដឹង​ថា​ដើមឈើ​ដែល​​វា​កាប់​មក​នោះ​ពុល​ទេ ដល់​វា​ដាំ​បញ្ចូល​គ្នា​ច្រើន​មុខ​ឡើង​ល្វីង ហើយ​វា​សាកល្បង​ផឹក​ខ្លួន​វា​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ក៏​ធ្លាក់​ខ្លួន​ឈឺ​តែ​ម្ដង។ ពេល​ប្រពន្ធ​វា​យក​វា​ទៅ​ពេទ្យ​ ពេទ្យ​ពិនិត្យ​ឃើញ​ថា គ្រឿង​ក្នុង​របស់​វា​រលួយ​អស់​រលីង​ហើយ”។

ខ្ញុំ​បាន​ត្រលប់​មក​ផ្ទះ​ខ្ញុំ​វិញ​ទាំង​ព្រលឹង​មិន​មាន​ក្នុង​ខ្លួន វា​ដូច​ជា​រហ័ស​ពេក​ ព្រោះ​ជួប​គាត់​ថ្មី​ៗ គាត់​មាន​សុខភាព​ធម្មតា​សោះ អីឡូវ​ទៅ​ជា​ស្លាប់​បាន​យ៉ាង​ងាយ​ព្រោះ​តែ “យល់​សប្ដិ”។ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​អត្ថបទ​មួយ​នេះ​​ នឹង​ជួយ​​ជា​ការ​ដាស់​សតិ​អារម្មណ៍​អ្នក​រាល់​គ្នា​អោយ​ប្រុង​ប្រយ័ត្ន​ទាក់ទង​នឹង​ថ្នាំ​ត្រូវ​ជំងឺ​ ១០០ មុខ​ កុំ​ជឿ​លើ​គេ​ប្រាប់ ជឿ​លើ​ការ​យល់សប្ដិ ខ្មោច​ប្រាប់​អី គួរ​តែ​​ដឹង​អោយ​ច្បាស់​សិន​ថា​ដើម​ឈើ​ ដែល​អ្នក​កាប់​យក​មក​ធ្វើ​ថ្នាំ​ទាំង​នោះ​មិនមែន​ “ពុល” ហើយ​កុំ​គិត​ថា​មាន​តែ​ថ្នាំ​ពេទ្យ​ទេ​ដែល​ប៉ះពាល់​សុខភាព ថ្នាំ​ឈើ​ព្រៃ​ រឺ គេ​ហៅ​ម៉្យាង​ទៀត​ថា​ “ថ្នាំ​ខ្មែរ” មិន​មាន​ប៉ះពាល់​សុខភាព វា​មិន​ពិត​នោះ​​ទេ៕៚

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: