jump to navigation

ព័ត៌មាន​ដកស្រង់៖ នាយករដ្ឋមន្ត្រី​ប្រតិកម្ម​ទៅ​នឹង​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី 16/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , , , ,
trackback

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រើ​ពាក្យ​ធ្ងន់ៗ​ជា​ថ្មី​ម្ដង​ទៀត ទៅ​លើ​ការ​ផ្សាយ​វិទ្យុ​អាស៊ីសេរី កន្លង​មក អំពី​ប្រសាសន៍​ភរិយា​របស់​លោក គឺ​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែល​បាន​ចោទ​វិទ្យុ​អាស៊ីសេរី​ថា កាន់​ជើង​តែ​ខាង​គណបក្ស​ខូច​ប៉ុណ្ណោះ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រតិកម្ម​ធ្ងន់ៗ​ចំពោះ​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​បាន​ចាក់​ផ្សាយ​ប្រសាសន៍​ភរិយា​របស់​លោក ដែល​បាន​ចោទ​វិទ្យុ​អាស៊ីសេរី​ថា មាន​ភាព​លំអៀង កាន់​ជើង​តែ​ខាង​គណបក្ស​នយោបាយ​ខូច ហើយ​ថា មិន​ដែល​ផ្សាយ​រឿង​ល្អ​អំពី​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​បច្ចុប្បន្ន ដែល​ដឹកនាំ​ដោយ​ស្វាមី​របស់​អ្នកស្រី​នោះ​ឡើយ។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ៖ «មាន​អាស៊ីសេរី​ទេ? សូម​លើក​ដៃ​មើល៍! … អ្ហែង​យក​សំដី​អញ​ទៅ​ចាក់។ ថ្ងៃ​មុន​ប្រពន្ធ​អញ​ថា​ម៉េច ចាប់​ផ្ដើម​ឡក​មក​វិញ​ថា មិន​បាន​ឃោសនា​ឲ្យ​ប្តី។ មិន​ចាំបាច់​លោក​ឯង​ឃោសនា​ទេ! អញ​ឲ្យ​អ្ហែង​ជេរ កាន់​តែ​ជេរ​អញ​កាន់​តែ​ពូកែ។ អា វីអូអេ (VOA) នេះ​មួយ។ មួយ​ថ្ងៃៗ​គិត​តែ​ពី​ជេរ ជា​ពិសេស​ប្រព័ន្ធ​ឃោសនា​របស់​អាស៊ីសេរី»។

ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី និង​ប្រជាពលរដ្ឋ​ប្រមាណ ៥​ពាន់​នាក់ ដែល​បាន​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ជាតិ​លេខ​៣ ភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ ទៅ​ខេត្ត​កំពត កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១១ កន្លង​មក​នេះ។

កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​វិច្ឆិកា កន្លង​មក​នេះ​ដែរ ក្នុង​ឱកាស​ចែក​អំណោយ​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​ជាង ៣.២០០​គ្រួសារ​នៅ​ក្នុង​ខេត្ត​កណ្តាល អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា បាន​ចោទ​វិទ្យុ​អាស៊ីសេរី​ថា ជឿ​តែ​មនុស្ស​ខូច។

អ្នកស្រី​ថ្លែង​ថា៖ «ច្បាស់​ណាស់! អាស៊ីសេរី​កាន់​ជើង​តែ​គណបក្ស​ខូច។ គណបក្ស​ខូច​គឺ​អាស៊ីសេរី ហើយ​អ្នក​ខ្លះ​ប្រឹង​ផ្ទៀង​ស្ដាប់​ណាស់ ហើយ​អាស៊ីសេរី​ជឿ​មនុស្ស​ខូច​ណាស់។ ត្រង់​ថា គណបក្ស​ប្រជាជន​ជួយ​ប្រជាពលរដ្ឋ​យ៉ាង​នេះ​ហើយ ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​យ៉ាង​ម៉េច អត់​ដែល​មាន​ទេ ពីព្រោះ​អាស៊ីសេរី ខាង​អាមេរិកាំង ទៅ​ស្រុក​ខ្មែរ។ សូមទោស​ដែល​និយាយ​ត្រង់​ហ្នឹង នេះ​ការ​ពិត​ជាក់ស្តែង»។

ទាក់ទង​នឹង​ប្រសាសន៍​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ លោក គុជ ចាន់លី បញ្ញវន្ត​ខ្មែរ​មួយ​រូប​រស់​នៅ​សហរដ្ឋ​អាមេរិក ដែល​បាន​តាម​ដាន​ព្រឹត្តិការណ៍​នៅ​ប្រទេស​កម្ពុជា និង​ពិភពលោក បាន​ប្រតិកម្ម​តប​វិញ​ថា ប្រមុខ​ដឹកនាំ​កម្ពុជា មិន​គួរ​ប្រើ​ពាក្យ​ជេរ​ប្រមាថ​នៅ​ចំពោះ​មុខ​ពលរដ្ឋ​នោះ​ទេ។

លោក​បន្ថែម​ថា៖ «តាម​ពិត​ទៅ​ជា​អ្នក​ដឹកនាំ ដែល​តំណាង​ឲ្យ​ប្រទេស​ជាតិ ត្រូវ​មាន​សេចក្ដី​ថ្លៃថ្នូរ ទាំង​ពី​អាកប្បកិរិយា និង​ពាក្យសំដី​ឡើង​ទៅ។ ប៉ុន្តែ​សម្ដេច​តេជោ ហ៊ុន សែន ដែល​ប្រើ​ពាក្យ​អា​ម៉ឹង ឬ​មួយ​យក​តែ​កម្មវត្ថុ​ផ្ទាល់​ខ្លួន​ឯង និង​បក្សពួក ក្រុម​ខ្លួន​មក​និយាយ​ជា​សាធារណៈ ជាជាង​យក​បញ្ហា​ប្រទេស​ជាតិ​មក​និយាយ​នេះ អាច​បញ្ជាក់​ថា លោក​តេជោ​កំពុង​ភ័យ​ខ្លាច​បាត់បង់​អំណាច»។

លោក គុជ ចាន់លី ថ្លែង​បន្ត​ថា នៅ​ក្នុង​ប្រទេស​មាន​លទ្ធិប្រជាធិបតេយ្យ ការ​រិះគន់​នានា​របស់​ពលរដ្ឋ​ក្ដី ឬ​អ្នក​នយោបាយ​ក្ដី មេដឹកនាំ​ប្រទេស​នោះ​ត្រូវ​យក​ទៅ​ពិចារណា ដើម្បី​ធ្វើការ​កែ​លំអ៖ «អ្នក​ ដឹកនាំ​មាន​នាយករដ្ឋមន្ត្រី ឬ​ប្រធានាធិបតី​ជាដើម កាល​ណា​ខ្លួន​ជា​អ្នក​ធ្វើ​កិច្ចការ​បម្រើ​រដ្ឋ គឺ​ខ្លួន​ជា​កម្មសិទ្ធិ​រដ្ឋ។ កាលណា​មាន​ការ​រិះគន់​ត្រូវ​ថ្លឹងថ្លែង ហើយ​ឆ្លើយ​តប​មក​វិញ​ក្នុង​ភាព​ថ្លៃថ្នូរ ក្នុង​ក្របខ័ណ្ឌ​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ផលប្រយោជន៍​ជាតិ»។

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១១ កន្លង​មក​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ដៀលត្មះ​ដល់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ថា ធ្វើ​ការ​ថោកទាប ជេរ​តែ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ថា គេ​គួរ​តែ​មក​ធ្វើ​ការ​ឲ្យ​វិទ្យុ និង​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​វិញ ហើយ​លោក​ជា​អ្នក​ចេញ​ប្រាក់​ខែ​ឲ្យ៕

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: