jump to navigation

ហាម​ចុច​រូប​អាសអាភាស​ក្នុង ហ្វេសប៊ុក 16/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , ,
trackback

ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ អ្នក​ប្រហែល​ជា​បាន​ឃើញ​ វីដេអូ រូបភាព តំណ​ភ្ជាប់​ មួយ​ចំនួន​ដែល​មាន​​លក្ខណៈ​អាសអាភាស​ច្រើន​ក្នុង ហ្វេសប៊ុក ជា​ធម្មតា​គ្រប់​យ៉ាង​ដែល​ទាក់ទង​នឹង​អាសអាភាស​មិន​​ត្រូវ​អនុញ្ញាត​អោយ​មាន​ក្នុង​ ហ្វេសប៊ុក នេះ​ទេ សូម្បី​តែ​តួ​ស្រី​ដែល​មាន​ឈ្មោះ​ល្បី​ៗ​ថត​កុន​កូនជ្រូក​ក៏​ ហ្វេសប៊ុក មិន​អនុញ្ញាត​អោយ​ពួក​គេ​បង្កើត​គណនី​ក្នុង​នេះ​ផង។ អញ្ចឹង​ហេតុអ្វី​បាន​ជា​មាន​ករណី​អាសអាភាស​កើត​ឡើង​ក្នុង​នេះ​បាន? មូលហេតុ​គឺ​ ហ្វេសប៊ុក ត្រូវ​បាន​គេ​វាយ​ប្រហារ ហើយ​បញ្ជូន​ទិន្នន័យ​ទាំង​នោះ​បន្ត​គ្នា​ទៅ​កាន់​មនុស្ស​ទូទាំង​សកលលោក ដោយ​មាន​ការ​បិទ​ឈ្មោះ​ (Tag) អ្នក​ក្នុង​វីដេអូ តំណ​ភ្ជាប់​ រូបថត​ ទាំង​នោះ​ ហើយ​វា​នឹង​បញ្ជូន​បន្ត​គ្នា​ទៀត​​ដោយ​ខ្លួន​វា ប្រសិន​ជា​អ្នក​ចុច​លើ​របស់​ទាង​នោះ​​ដែល​គេ​ផ្ញើ​មក​កាន់​អ្នក​។

រូប​ថត​អាស​មួយ​សន្លឹក​ក្នុង​​ចំណោម​រូប​ដ៏​ច្រើន​ចរាចរ​ក្នុង​ហ្វេសប៊ុក ចុច​ទីនេះ

ជា​ដំណោះស្រាយ​ប្រសិន​ជា​អ្នក​បាន​ឃើញ​​ របស់​អាសអាភាស​ទាំង​ឡាយ​នោះ គួរ​តែ​កុំ​ចុច​លើ​វា​អោយ​សោះ តែ​បើ​បាន​ជា​​ចុច​លើ​របស់​ទាំង​នោះ​ហើយ ហើយ​វា​បញ្ជូន​បន្ត​ទៅ​មិត្តភ័ក្ដិ​របស់​អ្នក​ ដោយ​អ្នក​​មិន​ទាំង​ដឹង​ខ្លួន​អ្នក​គួរ​តែ (១)-ប្ដូរ​លេខ​សំងាត់​ហ្វេសប៊ុក​របស់​អ្នក (២)-ដក​ចោល Applications មួយ​ចំនួន​ដែល​អ្នក​ទើប​តែ​ចុច​ដាក់​ភ្ជាប់​ជាមួយ​ហ្វេសប៊ុក​របស់​អ្នក (៣)-ប្រើ Security Software ដើម្បី Scan វីរុស​ចេញ​ទៅ ប្រសិន​ជា​អ្នក​គ្មាន​ទេ អ្នក​អាច​ប្រើ​ Security Software ដែល​មាន​ក្នុង​អ៊ីនធឺណិត​ដែល​មិន​គិត​ថ្លៃ​ក៏​បាន​ដែរ​ដូច​ជា http://windows.microsoft.com រឺ http://www.malwarebytes.org រឺ http://www.avira.com រឺ http://www.avast.com ។

Related articles

មតិ»

1. តា ម៉ាប់ - 16/11/2011

ខ្ញុំ​អត់​ដែល​បាន​រូប​អ៊ីចឹង​សោះ បាន​តែ​រូប​មេរោគគួរ​ឲ្យ​ខ្ពើម !

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 16/11/2011

ចុច​យក​រូប​ខាង​លើ​ហ្នឹង​ទុក​មួយ​ទៅ​ខ្ញុំ Scan ហើយ​ស្រេច​អត់​មាន​មេរោគ​ទេ 😆

2. ស្រុកស្រែ - 17/11/2011

thanks for your info.

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 17/11/2011

You are welcome!

3. pkay_sour - 17/11/2011

រូបអីក៏អាក្រក់អាក្រីម៉្លេះ? បិទស្ទើរមិនចង់ទាន់ 😦

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 17/11/2011

ហាហាហា……ធ្វើ​អោយ​ខ្ញុំ​សើច​បែប​នេះ គេ​ប្រាប់​ហើយ​ថា​រូប​អាស​នៅ​តែ​ចុច​ទៀត​កូន​នេះ 😆

ឧត្តម - 17/11/2011

ហេតុតែចង់ដឹង! 😆

4. Fidele - 17/11/2011

ពិត​ជា​រំខាន​មែន។ ដឹង​ជា​ធ្វើ​អញ្ចឹង​មាន​ប្រយោជន៍​អី​ទេ…

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 17/11/2011

អ្នក​ដែល​ចុច Link របស់​​ប្លុក “រៀន​ដើម្បី​ខ្មែរ” របស់ សាមាឌី ក៏​ត្រូវ​តែ Scan កុំព្យូទ័រ​របស់​ខ្លួន​ចេញ​ដែរ ខ្ញុំ​មើល​ហើយ​ Link នោះ​ចរាចរ​​ទៅ​​អ្នក​នៅ​ស្រុក​ខ្មែរ​ស្ទើរ​គ្រប់​គ្នា ដោយសារ​តែ​មាន​រូប​ស្រី​មាន​សុដន់​ធំ​ម្នាក់​នោះ ហើយ​​បើ​ចុច​លើ​វា​ហើយ​នឹង​មាន​មេរោគ​ចូល​ភ្លាម។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: