jump to navigation

នឹង​មាន​ការ​ហោះហើរ​ដោយ​ផ្ទាល់ អូស្ត្រាលី – កម្ពុជា 17/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , , , , , ,
trackback

តាម​សារព័ត៌មាន​របស់ The Phnom Penh Post បាន​អោយ​ដឹង​ថា​ នឹង​មាន​ក្រុមហ៊ុន​អាកាសចរ​ជាតិ​របស់​អូស្ត្រាលី​មួយ ដាក់​អោយ​មាន​ជើង​ហោះហើរ​​ដោយ​ផ្ទាល់​តែ​ម្ដង ​រវាង​ប្រទេស​កម្ពុជា និង ប្រទេស​អូស្ត្រាលី​ នៅដើម​ឆ្នាំ​ក្រោយ​នេះ។ នេះ​វា​នឹង​កាន់​តែ​ងាយ​ស្រួល​មួយ​កំរិត​ទៀត​ សំរាប់​ការ​ហោះហើរ​រវាង​ប្រទេស​ទាំង​ពីរ​នេះ ព្រោះ​ដូច​យើង​បាន​ដឹង​ហើយ​មាន​ប្រជាជន​ខ្មែរ​ជាច្រើន​កំពុង​តែ​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។

ប្រទេស​កម្ពុជា​បាន​បើក ​​អោយ​មាន​ការ​ហោះហើរ​ដោយ​ផ្ទាល់​ មក​ដល់​ប្រទេស​កម្ពុជា​តែ​ម្ដង​ជា​ច្រើន​ក្នុង​ឆ្នាំ​នេះ ដែល​មាន​ក្រុមហ៊ុន​ហោះហើរ​ផ្ទាល់​ មក​ដល់​ប្រទេស​កម្ពុជា​ដល់​ទៅ​​ចំនួន ២៣ ហើយ នេះ​បើ​តាម​សម្ដី​របស់​លោក ហូ វ៉ាន់ឌី ដែល​ជា​សហប្រធាន​នៃ​ក្រុម​ការងារ​ទេសចរណ៍​ឯកជន ​នៃ​ប្រទេស​កម្ពុជា​អោយ​បាន​ដឹង ដែល​ដំណើរ​ការ​នេះ​គាត់​ហៅ​វា​ថា “open-sky policy” ហើយ​លោក​ក៏​បាន​បន្ត​ទៀត​ថា​ដោយសារ​តែ​ដំណើរការ​នេះ​យើង​ឃើញ​ថា​ចំនួន​ភ្ញៀវ​ទេសចរណ៍​កើន​ឡើង​ច្រើន​ជាង​មុន​រៀង​រាល់​ឆ្នាំ។

ចំនួន​អ្នក​ទេសចរណ៍​បរទេស​បាន​កើន​ឡើង​ចំនួន ១៥ ភាគរយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ក្នុង​កំឡុង​ពេល​ប្រាំបួន​ខែ​ដំបូង​នេះ​មាន​ភ្ញៀវ​ទេសចរណ៍​ដល់​ទៅ​ចំនួន​ ២ ០៨៤ ៧៨៩ (ជាង​ពីរ​លាន) នាក់​ នេះ​បើ​យោង​តាម​ក្រសួង​ទេសចរណ៍​អោយ​បាន​ដឹង។ ហើយ​បើ​និយាយ​អំពី​អ្នក​ទេសចរណ៍​ជនជាតិ​អូស្ត្រាលី​វិញ​បាន​កើន​ឡើង​ជិត​ចំនួន ប្រាំបី​ភាគ​រយ​ ដែល​មាន​ចំនួន​ភ្ញៀវ​ ៧៣ ៣៨៥ (ជាង​ប្រាំពីរ​ម៉ឺន) នាក់​ចាប់​រាប់​ពី​ខែ មករា ដល់​ កញ្ញា បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០១០ គឺ​មាន​ភ្ញៀវ​អូស្ត្រាលី​តែ​ចំនួន ៦៨ ១៧០ (ជិត​ប្រាំពីរ​ម៉ឺន) នាក់​ប៉ុណ្ណោះ៕៚

Related articles

មតិ»

1. ទឹម បឿន - 18/11/2011

ស្រួល​ហើយ​អ៊‍ីចឹង

2. វិបុល - 18/11/2011

បើពិតមែន ពិតជាល្អមែនទែន អាចសំរួលខ្មែរនៅNZ & AUS អាចមក
លេងស្រុកបានងាយស្រួលនឹងចំណាយពេលហោះខ្លីជាងមុន

3. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 18/11/2011

អ្នក​នៅ​អឺរ៉ុប​បាន​ក្រុមហ៊ុន​បារាំង​ហោះ​ទៅ​ដល់​ស្រុក​ខ្មែរ​ផ្ទាល់។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: