jump to navigation

Link របស់​ប្លក់ “រៀន​ដើម្បី​ខ្មែរ” ក្នុង​ហ្វេសប៊ុក​មាន​មេរោគ 17/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មាន​ជាតិ.
Tags: , , , , , ,
trackback

សំរាប់​អ្នក​ក្នុង ហ្វេសប៊ុក សូម​កុំ​ចុច​ Link ដែល​បង្ហាញ​ដូច​គ្នា​​នឹង​ទំព័រ​ប្លក់​ “រៀន​ដើម្បី​ខ្មែរ” នោះ​ព្រោះ​តែ Link នោះ​មាន​​មេរោគLink នោះ​​​មាន​រូបភាព​ស្រី​អាសអាភាស ​បញ្ចេញ​ដើម​ទ្រូង​នោះ ស្ត្រី​ម្នាក់​រង​គ្រោះ​ព្រោះ​បង្ហាញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ក្នុង Facebook ព្រោះ​វា​មាន​មេរោគ ​បញ្ជូន​ទៅ​មនុស្ស​ស្ទើរ​គ្រប់​គ្នា​ ពិសេស​អ្នក​ប្រើ​ ហ្វេសប៊ុក នៅ​ស្រុក​ខ្មែរ។ អ្នក​ដែល​បាន​ចុច​កាល​ពី​ម្សិលមិញ​អីឡូវ​នេះ​ កុំព្យូទ័រ​របស់​ពួក​គេ​ឆ្លង​មេរោគ​ហើយ បើ​អ្នក​បើក​អាន​ក្នុង​ប្លក់​ផ្ទាល់​មិន​អី​ទេ តែ​កុំ​ចុច​ Link និយាយ​ពី​មនុស្ស​ស្រី​​ដែល​បញ្ចេញ​សុដន់​នោះ​ក្នុង​ ហ្វេសប៊ុក ​អោយ​សោះ ព្រោះ​អ្នក​វាយប្រហារ​បាន​យក​ Link នោះ​ដើម្បី​វាយ​ប្រហារ​ដល់​អ្នក​ប្រើប្រាស់​ ហ្វេសប៊ុក តែ បើ​សិន​ជា​អ្នក​បាន​ជា​ចុច​ហើយ​ឆ្លង​មេរោគ​ហើយ​​អ្នក​អាច​សំអាត​វា​វិញ​ដោយ​ ចុច​ទីនេះ

បញ្ជាក់៖ អ្នក​ទាំង​អស់​គ្នា​អាច​បើ​កមើល​ប្លក់ “រៀន​ដើម្បី​ខ្មែរ” ដោយ​គ្មាន​បញ្ហា​ទេ ព្រោះ​ក្នុង​ប្លក់​អត់​​មាន​មេរោគ​ទេ តែ​យ៉ាងណា​កុំ​ចុច​ Link ដែល​មាន​រូប​ស្រី​ម្នាក់​នោះ​​ក្នុង ហ្វេសប៊ុក អោយ​សោះ!

​Related articles

មតិ»

1. ឧត្តម - 17/11/2011

ខ្ញុំថាមេរោគ មេរោគមែន! សុទ្ធតែគេចូលមើលច្រើនគួរឲ្យកត់សម្គាល់ទៀត! 😆

2. តា ម៉ាប់ - 17/11/2011

ហាហាហាហាហា ដល់ក !

3. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 17/11/2011

អ្នក​ដែល​បើក​​ ហ្វេសប៊ុក ខ្មែរ​ម្សិលមិញ​គ្រាន់​តែ​បើក​ភ្លាម​ Link មាន​រូប​ស្រី​សុដន់​ធំ​នោះ​លោត​ចេញ​មក​គ្រប់​កន្លែង ពួក​គេ​វាយ​ប្រហារ​ដូច​​គ្នា​នឹង​ករណី​រូប​ស្រី​អាសអាភាស​ផ្សេង​ទៀត​អញ្ចឹង គ្រាន់​តែ​ចុច​លើ​វា​ភ្លាម​មេរោគ​ចូល​ភ្លាម។ ខ្ញុំ​អង្គុញ​ Scan កុំព្យូទ័រ​ពីរ​ថ្ងៃ​ហើយ អីឡូវ​កំពុង​តែ​សរសេរ​ហ្នឹង​ក៏​កំពុង​តែ​ Scan ដែរ។

នៅ​មាន​រូប​ស្រី​អាសអាភាស​កំពុង​តែ​ចរាចរ​ក្នុង ហ្វេសប៊ុក នៅ​ឡើយ​ទេ តែ​យ៉ាង​ណា​កុំ​ចុច​អោយ​សោះ។ មិនមែន​វាយ​ប្រហារ​តែ​ស្រុក​ខ្មែរ​ទេ ច្រើន​ប្រទេស​ណាស់​ដែល​រង​គ្រោះ​ដោយ​រូប​អាសអាភាស​ទាំង​ឡាយ​នោះ។

4. Samady KS - 17/11/2011

មេរោគ​ត្រង់ណា?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 17/11/2011

មេរោគ​ជាប់​នឹង Link នៅ​ក្នុង ហ្វេសប៊ុក អត់​មែន​មេរោគ​ក្នុង​ប្លក់​ទេ។

5. Samady KS - 17/11/2011

សូម​បង​កុំ​និយាយ​បែប​នេះ​អី! តើ​អាច​បញ្ចាក់​អោយ​ច្បាស់​លាស់​អំពី ករណី​នេះ​បាន​ទេ​? ប្រហែល​ជា​យល់​ច្រឡំ​ហើយ! តែ​បើ​បង​និយាយ​បែប​នេះ ដូច​ជា​វាយ​ប្រហារ​លើ​ទំព័រ​ប្លក់​របស់​ខ្ញុំ​ពេក​ហើយ​

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 17/11/2011

អត់​ទេ​ បង​អត់​វាយប្រហារ​ប្លក់​ទេ បង​និយាយ​រឿង​ Link ក្នុង​ ហ្វេសប៊ុក ទេ។ ប្លក់​របស់ សាមាឌី អត់​មាន​អី​ទេ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 17/11/2011

កុំ​អន់​ចិត្ត​អី នេះ​មិនមាន​ទាក់ទង​​ខុស​អី​នឹង​ប្លក់​ទេ វា​ដូច​រូបភាព​អាសអាភាស​ទាំង​នោះ អត់​ទាក់ទង​នឹង​ម្ចាស់​រូប​ទេ វា​ទាក់ទង​នឹង​អ្នក​យក​វា​មក​ប្រើប្រាស់​ដើម្បី​វាយប្រហារ​វិញ​ទេ!

6. Samady KS - 17/11/2011

ប្រហែល​ជា​បង​យល់​ច្រលំ​អំពី application ផ្សេង​ទៀតហើយ ម្យ៉ាង​ទៀត មេរោគ​ដែល​មាន​​​​​ក្នុង​កុំព្យូទ័រ​មិន​មែន​មាន​ន័យថា មាន​ដោយ​សារ ការ​បើក​មើល​ក្នុង​ប្រព័ន្ធ​ប្លក់​របស់​ខ្ញុំ​នោះ​ទេ បង​និយាយ​បែប​នេះ​ដូច​ជា​វាយ​ប្រហារ​លើ​ប្រជា​ប្រិយភាព ពេក​ទេ​ដឹង អាច​ធ្វើ​អោយ​មិត្ត​ទស្សនា​ភ័យ​ខ្លាច​នឹង​នឹង​បើក​ទំព័រ​របស់​ខ្ញុំ​។

ខ្ញុំ​សូម​សំណូមពរ​អោយ​បង​កែ​ប្រែ​អត្ថបទ​របស់​បន្តិច​បាន​ទេ តាម​ពិត​ជួន​កាល​គេ​ ឃើញ​​​អត្ថបទ​នេះ ​ហើយ​ចាប់​អារម្មណ៍ នោះ​គេ​ក៏​ចុច​ share ពី link មួយ​ទៅ link មួយ​ទៀត​បន្តរ​ពី មិត្ត​ភក្តិ​របស់​គេ ដូច​នេះ ទើប​ធ្វើ​អោយ​វា​បង្ហាញ​ថា មាន​គេ​ Share ច្រើន​នាក់​ដែល​ជា​ហេតុ​​ធ្វើ​អោយ​បង​យល់​ច្រឡំ​ថា​ជា​ មេរោគ​! ខ្ញុំ​បាន​ពិនិត្យ​មើល​លើ គណនី រួច​រាល់​និង នឹងមាន Kasmate សម្រាប់​ទប់​ទល់​​ដែរ ឃើញ​ថា​មិន​មាន​អ្វី​ដែល​គួរ​អោយ​សង្ស័យ​នោះ​ទេ ព្រោះ​ថា​ចំនួន​អ្នក​ចូល​ទស្សនា​សុទ្ធ​តែ មាន IP ត្រឹម​ត្រូវ និង​ប្រភព​ច្បាស់​លាស់ មិន​មែន​ជា ពពួក Email លក្ខណៈ Spam នោះ​ទេ​។

ដូច​នេះ​សង្ឃឹម​ថា​បង​នឹង​កែ​ប្រែ​អត្ថបទ​របស់​បង កុំ​អោយ​គេ​យល់​ច្រឡំ​ថា​ទំព័រ​របស់​ខ្ញុំ មាន​មេរោគ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 17/11/2011

​បង​មិន​ដឹង​កែ​សរសេរ​ថា​ម៉េច​វិញ​ទេ​ណៀក? តាម​ការពិត​​ក្នុង​ប្លក់​អត់​មាន​អី​ផង​ហ្នឹង មាន​តែ​ក្នុង​ ហ្វេសប៊ុក ទេ។ មេរោគ​ក្នុង ហ្វេសប៊ុក ​អត់​មាន​មេរោគ​ក្នុង​ប្លក់​ទេ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 17/11/2011

ការ​សំអាង​នោះ​​វា​ដូច​ជា​នៅ​ប្រទេស​ផ្សេង​ៗ​ដែរ ចុច​លើ​ Link ណាមួយ​ហើយ​វា​ដោយ​មេរោគ​មក​អញ្ចឹង​វា​អាច​បញ្ជាក់​បាន​តែ​ប៉ុណ្ណឹង។

អ្នក​គេ​ចុច​លើ Link ម្សិលមិញ​ទាំង​នោះ​ពួក​គេ​ថា​ចូល​មេរោគ ហើយ​​ពួក​គេ​អត់​បាន​ចែកចាយ Link ទេ តែ​វា​ចរាចរ​ពេញ​ ហ្វេសប៊ុក ខ្លួន​វា​ដោយសារ​តែ​មាន​អ្នក​ប្រើប្រាស់​ដើម្បី​វាយ​ប្រហារ​អ្នក​ប្រើប្រាស់​តែ​ប៉ុណ្ណោះ។

បង​អាច​សរសេរ​បន្ថែម​លើ​អត្ថបទ​ថា “កុំ​ខ្លាច​បើក​ប្លក់​​របស់​ សាមាឌី ព្រោះ​ប្លក់​អត់​មេរោគ​ទេ”។

កូនផ្សោត - 17/11/2011

ប្រហែល​ជា​មែន​ហើយ​សាម៉ឺឌី។ ថ្ងៃ​មុន​ខ្ញុំ​ឃើញ​មាន​លីង​មួយ​ពី​ទំព័រ​ហ្វេសប៊ុក​​ណឹង ដោយ​មាន​ដាក់​រូប​មនុស្ស​របួស​យ៉ាង​សាហាវ។ ខ្ញុំ​អត់​បាន​បើក​មើល​ទេ ព្រោះ​សង្ស័យ​ថា​មេរោគ។ ខ្ញុំ​ចូល​ទៅ​មើល​វើដ​ប្រេស​របស់​សាម៉ឺ​ឌី​ឯង​អត់​មាន​សរសេរ​អី​ផង ទាក់​ទង​និង​រូប​ណឹង។ ខ្ញុំ​ក៏​គិត​ថា បែប​សាម៉ឺឌី​ឯង​សរសេរ​តែ​លេង​ទំព័រ​ហ្វេស​ប៊ុក​ហើយ រួច​ក៏​មិន​​បាន​តាម​ដាន​អី​ទៀត​ទេ។ តែ​រឿង​នឹង ប្រហែល​ជា​មែន​ហើយ មិន​មែន​ជា​ការ​វៃ​ប្រហារ​អីទេ ព្រោះ​ហ្វេស​ប៊ុក​ពេល​នេះ មេរោគ​សំបើម​ណាស់

7. Samady KS - 17/11/2011

អូហ័…​ខ្ញុំ​យល់​អ្វី​ដែល​បង​ឯង​ចង់​និយាយ​ហើយ តាម​ពិត​នៅ​​ក្នង link ដែល​បង្ហា នៅ Facebook មាន​​២​ករណី! ទី​មួយ​គឺ​ជា​អត្ថបទ​ដែល​ខ្ញុំ​បាន​សរសេរ​បង្ហាញ​អំពី ព្រឹត្តិការ​នោះ​មិន​អី​ទេ តែ​ចំណែក​មួយ​ទៀត​គឺ ជា Application ដែល​គេ​បង្កើត​ឡើង​ដើម្បី​ឆ្លៀត​ឱកាស​យក​ករណី​នេះ មក​ធ្វើ​ជា Spam ដើម្បី​បញ្ខោត​អ្នក​មើល​អោយ​ចុច​តាម​គេ នោះ​ក៏​ឆ្លង​មេរោគ​តែ​ម្ដង​ទៅ​

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 17/11/2011

ហ្នឹង​ហើយ​បង​អត់​មាន​វាយ​ប្រហារ​ប្អូន​បន្តិច​ បង​និយាយ​ពី​ Link ក្នុង​ ហ្វេសប៊ុក តែប៉ុណ្ណោះ។ វា​អាច​ប្រើ​របស់​អ្នកណា​ផ្សេង​ក៏​បាន​ ជួន​កាល​របស់​បង​ដើម្បី​បញ្ឆោត​គេ​ក៏​បាន អញ្ចឹង​ពេល​គេ​ចុច​វា​ដោយ​មេរោគ​តែ​ម្ដង​ទៅ។

8. Samady KS - 18/11/2011

អូខេ តែ​គេ​អាច​យល់​ច្រឡំ​ត្រង់​ឃ្លាន​ថា សំរាប់​អ្នក​ក្នុង ហ្វេសប៊ុក សូម​កុំ​ចុច​ Link របស់​ប្លក់ “ រៀន​ដើម្បី​ខ្មែរ” ដែល​ចរាចរ​ក្នុង​ ហ្វេសប៊ុក ដែល​មាន​រូបភាព​ស្រី​អាសអាភាស ​បញ្ចេញ​ដើម​ទ្រូង​នោះ បើ​សរសេរ​ថា link ដែល​បង្ហាញ​ដូច​គ្នា​ នឹង​ទំព័រ​ រៀន​ដើម្បី​ខ្មែរ​នោះ​ជា​ពពួក មេរោគ ឬ Apps ក្លែង​ក្លាយ​ ទើប​ត្រឹម​ត្រូវ ព្រោះ​ក្រុម​ hacker បាន​ឆ្លៀត​ឱកាស​ប្រើ​ប្រាស់​ព័ត៌មាន​ចាប់​អារម្មណ័៍​ដើម្បី អោយ​អ្នក​ទស្សនា​ចុច តែ​សម្រាប់​អ្វី​ដែល​សរសេរ​ក្នុង​ទំព័រ​ប្លក់​របស់​ខ្ញុំ មិន​មាន​បញ្ហា​អ្វី​ទេ​។ អគុណ​

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 18/11/2011

បង​អាច​កែ​ដាក់​អញ្ចឹង​វិញ​ក៏​បាន 😳

9. ​បាត់ដំបង - 18/11/2011

ហាហា និយាយបែកពពុះមាត់ទំរាំ ស៊ីម៉ាដាមយល់!

10. KhmerDLStation - 18/11/2011

ហាស ហា ល្បី​ពេកគឺអញ្ជឹងឯង!!!!! ឧទាហរណ៍ CEO របស់ Apple ល្បី​ពេក ។ឥឡូវ​ចូលដល់អ្នកល្បីនៅស្រុកខ្មែរដែរហើយ​ ល្បីខាងប្រ៉ូ

11. lavorn (ឡាវ័ន​) - 18/11/2011

ចង់​និយាយ​ពី​ Link ដូច​ដែល​បង្ហាញ​នេះ​មិន​មែន​? សប្តាហ៍​មុន​ខ្ញុំ​បាន​ឃើញ​មិត្ត​ភក្តិ​ជា​ច្រើន​ក្នុង​ហ្វេស​ប៊ុគ​នាំគ្នា​បង្ហោះ​តំណ​នេះ​? តែ​ខ្ញុំ​មិន​គិត​ថា​វា​ជា​មេរោគ​ ហើយ​ក៏​មិន​បាន​ចុច​ដែរ​ ព្រោះ​ពត៌មាន​នេះ​សាម៉ាឌី​សរសេរ​យូរ​មក​ហើយ​។ តែ​ដល់​ពេល​ថា តំណ​មួយ​នេះ​ជា​មេរោគ​ ខ្ញុំ​ក៏​ឆ្ងល់​ដែរ​។

lavorn (ឡាវ័ន​) - 18/11/2011

(សូម​ចុច​តំណ​ខាង​លើ​ដើម្បី​មើល​រូប​ដែល​ខ្ញុំ​ថត​ចេញពីហ្វេស​ប៊ុគ​)

Samady KS - 18/11/2011

បើ​ចុច​លើ​នៅ​លើ link ដែល​ចេញ​ពី ប្លក់​របស់​ខ្ញុំ​គឺ​មិន​អី​ទេ តែ​កុំ​ចុច​នៅ​លើ link ផ្សេង​ជា​ភាសា​អង់គ្លេស

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 18/11/2011

ហ្នឹង​ហើយ Link ហ្នឹង​ហើយ វា​ចរាចរ​ពេញ​ ហ្វេសប៊ុក តែ​ម្ដង ថ្ងៃ​នោះ​បើក​កន្លែង​ណា​ក៏​ឃើញ​ដែរ។

Link ហ្នឹង​មិនមែន សាមាឌី ជា​អ្នក​បង្ហោះ​ទេ។ Link ដែល​មិត្តភ័ក្តិ និង សាមាឌី​ បង្ហោះ​អត់​មាន​អី​ទេ។

គិត​ទៅ​ពួក​អា​អ្នក​​​វាយប្រហារ​ទាំង​នោះ​ចេះ​ម្លេះ វា​រក​ឃើញ​រូប​ស្រី​សិចស៊ី​ក្នុង​ប្លក់​ទាល់​តែ​ឃើញ ហើយ​ប្រកាស​មួយ​ហ្នឹង​យូរ​ដែរ​ហើយ។

lavorn (ឡាវ័ន​) - 18/11/2011

មួយ​ថា​ link ដែល​ឃើញ​ក្នុង​រូប​នេះ​អត់​អី​ មួយ​ថា​មាន​បញ្ហា​ ដល់​ចឹង​ទៅ​ មិន​ដឹង​ថា​ម៉េច​ដែរ​។ តែ​ឆ្ងល់​ថា​មាន​បញ្ហា​ត្រង់​ណា​ព្រោះ​ជា​Link ចេញពី​វិបសាយ​សាម៉ាឌី​នឹង​ តែ​ចំលែក​ត្រង់​ថា​ ពេល​ដាក់​ mouse លើ​link​ ដូច​ដែល​ឃើញ​នឹង​ គឺ​ចេញ​ជា​ link shortcut (http://wp…..)

12. វេចា - 18/11/2011

ម្នាក់ថា​កុំចុច link​​​​ នៅលើ​http://learn4khmer.wordpress.com ម្នាក់ថាបានមិនអីទេ តើមួយណាត្រឹមត្រូវ?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 18/11/2011

Link ក្នុង​ ហ្វេសប៊ុក ​អំពី​មនុស្ស​ស្រី​ម្នាក់​នោះ​មាន​បញ្ហា។

13. ក្មេងស្រែ - 18/11/2011

ឃើញ​ LINK ណា​ឡូយៗ​ពេក មិន​ដែល​ហ៊ាន​ចុច​ទេ​ខ្ញុំ! ហាសហាសហាស

14. monyrinataro - 18/11/2011

រៀនដើម្បីខ្មែរមានមេរោគ? ចឹងឈប់ចូលមើលម៉ារយៈពេលធំសិនហើយ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: