jump to navigation

ព័ត៌មាន​ដកស្រង់៖ ប្រគល់​ផ្ទះ​២២​ខ្នង​ដល់​ពលរដ្ឋ​ក្រីក្រ​មក​ពី​គំនរ​សម្រាម​ស្ទឹងមានជ័យ 20/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , , , ,
trackback

ភ្នំពេញ៖ អង្គការ​សង្គម​ស៊ីវិល​មួយ បាន​ផ្ដល់​ផ្ទះ​ចំនួន ២២​ខ្នង​ដល់​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ ដែល​ត្រូវ​បាន​សង្គ្រោះ​ចេញ​ពី​តំបន់​គំនរ​សំរាម​​​ស្ទឹង​មានជ័យ ក្នុង​រាជ​ធានី​ភ្នំពេញ។

ការ​ផ្ដល់​ជូន​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​របស់​អង្គការ​នេះ​ចំនួន ៣០០​នាក់​ មក​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ក្នុង​ពិភព​លោក ​បាន​មក​ជួប​ជុំ​គ្នា និង​បាន​ចំណាយ​ពេល​មួយ​សប្ដាហ៍ ដើម្បី​សង់​ផ្ទះ​តាម​គម្រោង​មួយ​ឈ្មោះ​ថា «Khmer Harvest Build»​ សម្រាប់​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ទាំង​នេះ។

អ្នកស្រី Bernadette Bolo-Duthy នាយិកា​ប្រចាំ​ប្រទេស​របស់​អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ក្ដី​សង្ឃឹម និង​ភាព​សប្បាយ​រីក​រាយ​របស់​ប្រជា​ពលរដ្ឋ​នៅ​ពេល​នេះ គឺ​ជា​ការ​បញ្ជាក់​ពី​គោល​បំណង និង​ទិស​ដៅ​ឆ្ពោះ​ទៅ​អនាគត​របស់​អង្គការ​លំនៅឋាន ដែល​ធ្វើ​ការ​លើក​ស្ទួយ​ជីវភាព​ប្រជា​ពលរដ្ឋ​ក្រី​ក្រ​ទាំង​នេះ​ ឲ្យ​មាន​ភាព​ប្រសើរ​ឡើង។

អ្នក​ស្រី​មាន​ប្រសាសន៍​ថា​៖ «គោល​បំណង​របស់​យើង គឺ​ជួយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រជាជន​ តាម​រយៈ​ការ​លើក​កម្ពស់​សហគមន៍ ដើម្បី​ឲ្យ​ពួក​គាត់​ទទួល​បាន​ជីវិត​រស់​នៅ​ក្នុង​ជីវភាព​ដ៏​សមរម្យ​មួយ»។

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: