jump to navigation

មតិ​ផ្សេង​ៗ​អំពី​ចលាចល​ជាន់​គ្នា​ស្លាប់​នៅ​កោះពេជ្រ 22/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , , ,
trackback

និយាយ​ពី​ការ​រត់​ជាន់​គ្នា​ស្លាប់​​មនុស្ស​រាប់​រយ​នាក់​​ នៅ​លើ​ស្ពាន​ឆ្លង​ទៅ​កោះ​ពេជ្រ​នោះ វា​កន្លង​ផុត​ទៅ​មួយ​ឆ្នាំ​ទៅ​ហើយ ខ្ញុំ​ហាក់​ដូច​ជា​មិន​ចង់​រលឹក​ឡើង​វិញ​អី​នោះ​ទេ ព្រោះ​មិន​ចង់​​អោយ​ពួក​គេ​អ្នក​រងគ្រោះ​រួច​ជីវិត​ពី​កាល​នោះ​​ភ័យ​ខ្លាច​ ស្លុត​ស្មារតី​ ញ័រដៃ​ជើង ព្រឺ​ក្បាល កេង​មិន​លក់​ទៀត តែ​​ដោយ​ឃើញ​មាន​មតិ​មនុស្ស​ច្រើន​គ្នា​លើក​ឡើង​ពី​រឿង​ហ្នឹង មិន​ឈប់​ឈរ​ មាន​មតិ​យោបល់​​ផ្សេង​ៗ​គ្នា ដែល​មិន​មាន​​ភស្តុតាង​បញ្ជាក់​អោយ​ច្បាស់​លាស់​នៅ​ឡើយ​ ការ​លើក​ឡើង​វា​ហាក់​គ្រាន់​តែ​ជា​ការ​ប៉ាន់​ប្រមាណ​តែ​ប៉ុណ្ណោះ។

អ្នក​ខ្លះ​និយាយ​ថា​ ពួក​គេ​ស្លាប់​ដោយសារ​គម្រោង​ការ​របស់​យួន​ ឆ្លៀត​ឱកាស​ដើម្បី​សំលាប់​ខ្មែរ។ អ្នក​ខ្លះ​ថា​រដ្ឋាភិបាល​ភ្នំពេញ​រៀប​ចំ​ផែនការ​នេះ​ ដើម្បី​អោយ​ពួក​គេ​ជាន់​គ្នា​ស្លាប់។ អ្នក​ខ្លះ​ថា​ពួក​គេ​ស្លាប់​ដោយសារ​ឆក់​ខ្សែ​ភ្លើង ដែល​គេ​រៀប​ចំ​រួច​ជា​ស្រេច។ អ្នក​ខ្លះ​ថា​មាន​គេ​បាញ់​ថ្នាំ​បំពុល​ អោយ​មនុស្ស​ទន់​ដៃ​ជើង​សន្លប់​ស្លាប់​​ជាន់​គ្នា​តែ​ម្ដង។ អ្នក​ខ្លះ​ថា​មាន​ក្រុម​បង្អើល​ដែល​គេ​រៀប​ចំ​រួច​ជា​ស្រេច​ដើម្បី​ស្រែក​អោយ​មនុស្ស​ផ្អើល​ជាន់​គ្នា​ស្លាប់។

ហើយ​​មួយ​ទៀត​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​មែន​ទែន គឺ​ពេល​ស្ដាប់​លោក សួន សេរីរដ្ឋា និយាយ​ថា​ចំនួន​មនុស្ស​ស្លាប់​ មិនមែន​មាន​តែ​ប៉ុន្មាន​រយ​នាក់​ហ្នឹង​ទេ គឺ​មាន​ដល់​ទៅ​ប្រហែល​មួយ​ពាន់​នាក់​ឯ​ណោះ តែ​រដ្ឋាភិបាល​ភ្នំពេញ​អោយ​គេ​ដឹក​សាកសព​ ទៅ​ចាក់​ចោល​នៅ​ជ្រោះ​ពេជ្រ​និល។

ខ្ញុំ​មិន​អះអាង​​អ្វី​អោយ​ច្បាស់​លាស់​បាន​ទេ ព្រោះ​ខ្ញុំ​ដឹង​រឿង​មិន​ប្រាកដ ហើយ​កាល​ពេល​នោះ​ខ្ញុំ​ក៏​មិន​នៅ​កន្លែង​កើត​ហេតុ​នោះ​ផង តែ​​​ខ្ញុំ​ចង់​និយាយ​អ្វី​ដែល​មាន​​ក្នុង​ចិត្ត​របស់​ខ្ញុំ មិនមែន​ប្រឆាំង មិនមែន​អុចអាល មិនមែន​​ចោទប្រកាន់​ អ្វី​ទាំង​អស់ វា​គ្រាន់​តែ​ជា​ការ​វិភាគ​ក្នុង​ចិត្ត​មួយ​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ ហើយ​ក៏​មិន​អះអាង​ថា​វា​ប្រាកដ​ជា​ខុស​ត្រូវ​យ៉ាង​ម៉េច​ដែរ​ អ្នក​ទាំង​អស់​គ្នា​អាច​ចូល​រួម​វិភាគ​រឿង​នេះ​ទាំង​អស់​គ្នា​បាន។

ចិត្ត​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា​រឿង​នេះ ​វា​មិនមែន​យួន​ជា​អ្នក​រៀប​ចំ​ ដើម្បី​ឆ្លៀត​ឱកាស​ដើម្បី​សំលាប់​ខ្មែរ​នោះ​ទេ រឿង​នេះ​វា​ទាក់ទង​នឹង​ការ​គិត​មិន​ដល់​ ការ​ធ្វេស​ប្រហែល​ច្រើន​ជាង ព្រោះ​ការ​រត់​ជាន់​គ្នា​ស្លាប់ ​ធ្លាប់​កើត​មាន​ឡើង​ច្រើន​ប្រទេស​មក​ហើយ ដែល​ហេតុការណ៍​កើត​ឡើង​មិន​ទាំង​កើត​នៅ​កន្លែង​ចង្អៀត​អញ្ចឹង​ផង ពួក​គេ​នៅ​ជាន់​គ្នា​ស្លាប់​បាន​។ ចិត្ត​របស់​ខ្ញុំ​ក៏​ប្រាប់​ខ្ញុំ​ថា​ពួក​គេ​ស្លាប់​​ប៉ុន្មាន​​រយ​នាក់​នោះ មិនមែន​ដោយសារ​ខ្សែ​ភ្លើង​ឆក់​ដែរ ព្រោះ​​​បើ​ខ្សែ​ភ្លើង​ឆក់​មែន​ មនុស្ស​ជាប់​គាំង​លើ​នោះ​រាប់​ពាន់​នាក់​គួរ​តែ​ស្លាប់​ទាំង​អស់ ហើយ​ម៉្យាង​ អ្នក​ដែល​នៅ​រស់​រួច​ជីវិត​មក​​​ ពួក​គេ​អត់​មាន​បញ្ជាក់​ថា​ខ្សែ​ភ្លើង​ឆក់​​ផង។ រឿង​បាញ់​ថ្នាំ​ពុល​ខ្ញុំ​សុំ​មិន​មាន​​យោបល់​នោះ​ទ គ្រាន់​តែ​គិត​ថា​មិន​អាច ច្រើន​ជាង​អាច។

ចំណែក​រឿង​​ដែល​លោក សួន សេរីរដ្ឋា ដែល​ជា​ប្រធាន​ ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ និយាយ​ថា​ មនុស្ស​ស្លាប់​ប្រហែល​មួយ​ពាន់​នាក់​ ហើយ​រដ្ឋាភិបាល​ភ្នំពេញ​អោយ​គេ​ដឹក​សាកសព​ ទៅ​ចាក់​ចោល​នៅ​ជ្រោះ​ពេជ្រ​និល​នោះ ខ្ញុំ​មិន​ជឿ​តែ​ម្ដង ព្រោះ​ក្នុង​ការ​បាត់បង់​បងប្អូន​​ញាតិ​មិត្ត​ដល់​ ៥០០ ទៅ ៦០០ នាក់​វា​មិន​អាច​ស្ងប់ស្ងាត់​បែប​នេះ​ទេ បើ​មិន​អាច​ទៅ​តវ៉ា​សួរ​នាំ​មន្ត្រី​រដ្ឋាភិបាល​​ដោយ​ខ្លាច​ដូច្នេះ ខ្លាច​ដូច្នោះ​ ពួក​គេ​ទាំង​អស់​នោះ​អាច​ទាក់ទង​នឹង​អង្គការ​នានា​ក្នុង​ប្រទេស​ មាន​អង្គការ​សិទ្ធិ​មនុស្ស​ អាត់ហុក លីកាដូ ជាដើម ហើយ​ពួក​គេ​ក៏​អាច​ទាក់ទង​ទៅ​នឹង​កាសែត​ឯករាជ្យ​មួយ​ចំនួន​ដូចជា​​ វិទ្យុ​អាស៊ី​សេរី វិទ្យុ​សហរដ្ឋ​អាមេរិក បារាំង អូស្ត្រាលី ហើយ​ពួក​គេ​ក៏​អាច​ទាក់ទង​ទៅ​នឹង​គណបក្ស​ សម រង្ស៊ី អី​ជាដើម​ដែល​មិន​​​ស្ថិត​ក្រោម​ការ​​គ្រប់គ្រង​ផ្ដាច់ការ ​របស់​រដ្ឋាភិបាល​ភ្នំពេញ​ ដើម្បី​ជួយ​ស្វែង​រក​ការ​បាត់​ខ្លួន​មនុស្ស​ដល់​ទៅ ៥០០ ទៅ ៦០០ នាក់​នោះ។

Related articles

មតិ»

1. ស្រុកស្រែ - 23/11/2011

​អត្ថបទនេះល្អ។ ខ្ញុំក៍យល់​ដូចលោក​អីចឹង​ដែរ គឺការ​ធ្វេស​ប្រហែស ទើប​បណ្តាល​អោយ​មាន​ឧបទ្ទវហេតុ​ដ៏​ចង្រៃ​នេះ​កើត​ឡើង។ ក៍​ប៉ុន្តែ​ បន្ទាប់​ពី​ហេតុ​ការណ៍​នេះ​កើត​ឡើង​ គួរ​តែ​រក​អ្នក​ទទួល​ខុស​ត្រូវ​អោយ​ឃើញ មិន​មែន​ស្ងាត់​ឈឹង​ដូច​ចោរ​លួចសេះ​បែប​នេះ​ទេ។

និយាយៗទៅ រឿង​នេះ​មួយ​ក៍​ជា​នយោបាយ​ ឈ្នះ! ឈ្នះ! ដែរ… គឺអ្នក​ស្លាប់​បាន​លុយ​ច្រើន ឯអ្នក​ខុស​ត្រូវ​រួចខ្លួន​ពី​ការ​ដាក់​ទោស… តែ​ចង់​សួរ​ថា ប្រសិន​បើ​អ្នក​ស្លាប់​ គឺ​ជា​សាច់​ញាតិ​​ បងប្អូន​កូន​ចៅ​របស់​អស់​លោកអ្នក​ធំៗ​​វិញ តើ​អស់​លោក​ចេះ​ឈឺ​ចាប់អត់? ខ្ញុំឆ្ងល់​ទេបាទ….

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 23/11/2011

អ្នក​ទទួល​ខុស​ត្រូវ​គឺ​អ្នក​​ទទួល​ភារៈ​រៀបចំ​សណ្ដាប់​ធ្នាប់​ហ្នឹង​ឯង អភិបាល​ក្រុង មេ​ប៉ូលីស​ក្រុង​អី​ហ្នឹង ហើយ​អ្នក​ទាំង​ហ្នឹង​​មិន​គួរ​នៅ​មាន​ឋានៈ​អី​ទៀត​ទេ ត្រូវ​តែ​ដក​ពួក​គេ​ចេញ​ពី​តំណែង​ទាំង​នេះ ព្រោះ​មនុស្ស​ស្លាប់​ដល់​រាប់រយ​នាក់ តែ​នេះ​អត់​មាន​អ្នក​លាលែង​ពី​តំណែង​ម្នាក់។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: