jump to navigation

ទស្សនៈ “ពួក​ចង្រៃ​​​រស់​បាន​យូរ” 24/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , , , , , ,
trackback

ករណី ០០២ ក្នុង​សាលា​ក្ដី​ខ្មែរ​ក្រហម​ចាប់ផ្ដើម​ដំណើរ​ការ​ហើយ វា​ពិត​ជា​ពិបាក​ទ្រាំ​មើល​ និង ស្ដាប់​មេ​ខ្មែរ​ក្រហម​ប៉ុន្មាន​ក្បាល​ហ្នឹង​ ប្រឹង​ស្រែក​ដោះសា ​មិន​ទទួល​ខុស​ត្រូវ​នូវ​ការ​កាប់​សំលាប់​ប្រជាជន​ខ្មែរ​អស់​ចំនួន​រាប់​លាន​នាក់​មែន​ទែន។ លោក នួន ជា និយាយ​មិន​ព្រម​ទទួល​សារភាព មិន​ទទួល​ខុស​ត្រូវ​ថា​ខ្លួន​ហ្នឹង ​វា​មាន​បាត​ដៃ​ប្រឡាក់​ឈាម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចង់​បង្ហាញ​ថា​គាត់​ជា “វីរបុរស” ទៅ​វិញ​​​ ថា​កុំ​តែ​ដោយសារ​មាន​របប​ខ្មែរ​ក្រហម ម្ល៉េះ​ទឹកដី​កម្ពុជា​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​យួន​បាត់​ទៅ​ហើយ។

ស្ដាប់​ទៅ​ដូច​ជា​ពីរោះ​បន្តិច​ដែរ តែ​យើង​​ចង់​សួរ​ពួក​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ប៉ុន្មាន​ក្បាល​ ហ្នឹង​ថា តើ​ការ​ដែល​ពួក​គេ​ការពារ​មិន​អោយ​ទឹកដី​ខ្មែរ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​យួន តែ​បែរ​ជា​មក​​​កាប់​សំលាប់​ប្រជាជន​ខ្លួន​ឯង​អស់​ ២ លាន​នាក់ និង បំផ្លាញ​ប្រទេស​ខ្លួន​ឯង​មួយ​ទាំង​មូល​​ហ្នឹង វា​ប្រសើរ​ជាង​​​​មែន​អី? បើ​ចិត្ត​ខ្ញុំ​វិញ​ ខ្ញុំ​សុខចិត្ត​ដាក់​ឈ្មោះ​ទីក្រុង​ភ្នំពេញ​ជា​ទីក្រុង​ហូជីមិញ​ទី​ពីរ តែ​ខ្ញុំ​មិន​សុខចិត្ត​សំលាប់​ប្រជាជន​ខ្លួន​ឯង​ពីរ​លាន​នាក់ ដោយ​កណ្ដាប់​ដៃ​ខ្លួន​​​ឯង​អញ្ចឹង​ទេ។

វា​ដូច​ជា​រឿង​ហួស​ចិត្ត​មួយ ពាក្យ​សុំ​ទោស ពាក្យ​ទទួល​ខ្លួន​ថា​ខុស​ មិន​លឺ​ចេញ​ស្ដី​មួយ​ម៉ាត់ បែរ​ជា​ចង់​បង្ហាញ​ខ្លួន​​អោយ​គេ​ទទួល​ស្គាល់​ថា​​ជា “វីរបុរស” ទៅ​វិញ។ ស្អប់​ពួក​ចាស់​ភ្លីភ្លើ​ហ្នឹង​មែន​ទែន នាំ​គំរូ​ដ៏​មហា​សែន​កខ្វក់​សំរាប់​ពួក​ក្មេង​ៗ​ជំនាន់​ក្រោយ​យើង​នេះ ព្រោះ​ដោយសារ​តែ​ពួក​ចាស់​ៗ​ល្ងីល្ងើ​ អស់​ហ្នឹង​ហើយ បាន​ជា​ពួក​យើង​ជំនាន់​ក្រោយ​នេះ​ម្នាក់​ៗ​មហា​សែន​លំបាក​វេទនា​ សព្វ​ថ្ងៃ​នេះ​នោះ “ពួក​ចាស់​ចង្រៃ​អស់​ហ្នឹង​រស់​បាន​យូរ​ទៀត​ណាស់”។

Related articles

មតិ»

1. sambatt - 24/11/2011

អស់់លុយជាង៥០លានដុល្លារ ហើយកាត់់មិនចេញជាងមួយទសវត្សមក
ហើយ,មនុស្សតែប៉ុន្មាននាក់់។ដូចជាគួរអោយឆ្ងល់់ដល់់ហើយ បងប្អូនអើយ។។ទោះបីកាត់់ទោសហើយក៏យុត្តិធម៌នោះគ្មានដែរ។
សំខាន់់គឺអ្នកដឹកនំាខ្មែរសម័យក្រោយកុំយកតម្រាប់់តាម។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 25/11/2011

មែន​ហើយ​ និយាយ​រក​យុត្តិធម៌​គ្មាន​ផ្លូវ​ទេ ប៉ុល ពត ងាប់​បាត់​ទៅ​ហើយ នៅ​សល់​ប៉ុន្មាន​នាក់​ឆ្លើយ​ដាក់​គ្នា​ទៅ​វិញ​ទៅមក។ ពេល​តុលាការ​នេះ​កំណត់ថា​អ្នកណា​ត្រូវ​ជាប់់​គុក​រយៈពេល​ប៉ុន្មាន​ៗ​ សង្ស័យ​តែ​ពួក​ហ្នឹង​ងាប់ រឺ ជិត​ដល់​ថ្ងៃ​ងាប់​ទៅ​ហើយ។

តុលាការ​នេះ​គ្រាន់​តែ​ជា​និមិត្តរូប​អោយ​ពិភពលោក​ឃើញ​តែ​ប៉ុណ្ណោះ ដើម្បី​អោយ​គេ​ឃើញ​ថា​អំពើ​ឧក្រិដកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​វា​ខុស និង ទទួល​ការ​កាត់​ទោស។ បើ​មិន​អញ្ចឹង​អង្គការ​សហប្រជាជាតិ​ដែល​មាន​នេះ វា​ហាក់​គ្មាន​ន័យ​ទាំង​អស់​សំរាប់​គ្រប់​ប្រជាជាតិ​​ទាំង​អស់​លើ​លោក អ្នកណា​ធ្វើ​អ្វី​ក៏​លែង​គិត​ក្រែង លែង​ខ្លាច​ដល់​ពួក​គេ​នោះ អញ្ចឹង​ហើយ​បាន​ជា​អង្គការ​សហប្រជាជាតិ​ខិតខំ​ចំនាយ​លុយ​សន្ធឺក​សន្ធាប់ ដើរ​រៃ​អង្គាស​ ដើម្បី​អាច​អោយ​ដំណើរ​ការ​សាលាក្ដី​នេះ​ដំណើរការ​ទៅ​បាន​នោះ។

អ្នកប្រមឹកជនបទ - 25/11/2011

វាជាមុខរបរចិញ្ចឹមក្រពះ ពួកអាអស់នឹង

2. ឧត្តម - 24/11/2011

តែគំនិតខ្ញុំវិញ ខ្ញុំសុខចិត្តឲ្យខ្មែរសម្លាប់ខ្មែរ ដាច់ខាតមិនឲ្យភ្នំពេញក្លាយជាហូជីមិញទី២ទេ

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 24/11/2011

បើ​អោយ​ខ្មែរ​ច្បាំង​នឹង​ខ្មែរ ​ដើម្បី​ការពារ​ជាតិ ប្រជាជាន វា​មិន​អី​ទេ យើង​តទួល​បាន​ជាង​នេះ តែ​នេះ​អត់​សោះ​ដាក់​ម្ដង​មួយ​ឡាន ដឹក​ម្ដង​មួយ​ហ្វូង​បន្ត​កន្ទុយ​គ្នា យក​ទៅ​បាញ់​ចោល​​ទទេ​ៗ។

បើ​នៅ​តែ​ធ្វើ​អញ្ចឹង​រហូត​ខ្មែរ​ងាប់​អស់ ដី​ខ្មែរ​ទាំង​មូល​ក្លាយ​ជា​ទី​វាល​កប់​ខ្មោច អញ្ចឹង​វាអាក្រក់​ជាង​​អោយ​ដី​ទៅ​យួន​​ទៅ​ទៀត។

ពួក​ចង្រៃ​អស់​​ហ្នុង​ខាង​លើ​ថា​នយោបាយ​យួន​នៅ​ពីក្រោយ​ការ​កាប់​សំលាប់​ខ្មែរ​អស់​​ពីរ​លាន​នាក់ បើ​រឿង​ហ្នឹង​ពីត​មែន យើង​អាច​បន្ទោស​យួន​បាន​តែ ៣ ភាគ តែ​ចំនួន ៧ ភាគ​គឺ​បន្ទោស​ពួក​ចង្រៃ​ទាំង​ហ្នឹង ព្រោះ​ខ្លួន​ជា​អ្នក​ដឺកនាំ ជា​អ្នក​ធ្វើ​រដ្ឋប្រហារ​យក​អំណាច​មក​ដាក់​ក្នុង​ដៃ​ខ្លួន ហើយ​បែក​គំនិត​ឡប់​ឆ្កួត​ប្រមូល​ប្រជាជន​ចេញ​ពី​ក្រុង បំបាត់​សាលារៀន មន្ទីរពេទ្យ សាសនា រោងចក្រ ឧស្សាហកម្ម….កាត់​ផ្ដាច់​រាល់​ទំនាក់ទំនង​ជាមួយ​អន្តរជាតិ សួ​រ​ថា​ចំនុច​ទាង​ឡាយ​នេះ​យួន​ជា​ង្នក​រៀបចំ​អោយ​ដែរ? វា​សុទ្ធ​តែ​មិនមែន វា​សុទ្ធ​តែ​ជា​គំនិត​ឡប់​ឆ្កួត​​របស់​ពួក​ចង្រៃ​​ប៉ុន្មាន​នាក់​ហ្នឹង បូក​នឹង​សម្ដេច សីហនុ ម្នាក់​ទៀត។

ដូច​ស្រុក​អីឡុវ​ម្នាក់​ៗ​ត្អូញត្អែរ​ថា​យួន​គ្រប់​កន្លែង​ ពេញ​ស្រុក​ ពេញ​ផ្សារ សូម្បី​ស្រី​ខូច​ខ្មែរ​ក៏​​រកស៊ី​មិន​ឈ្នះ​ស្រី​ខូចយួន​​ដែរ ម៉ូតូ​ឌុប​ក៏​យ៏ន លក់​ត្រី​ក៏​យួន ធ្វើ​សំណង់​ក៏​យួន កាត់​សក់​ថ្លៃ​ៗ​ក៏​យួន……..យួន យួន​ យួន គ្រប់​កន្លែង ខ្មែរ​ម្នាក់​ៗ​ដឹង​រឿង​ហ្នឹង​គ្រប់​គ្នា ស្អប់​ណាស់​យួន ដល​ពេល​ទៅ​បោះឆ្នោត​ បោះ​អោយ​គណបក្ស​ប្រជាជន​កម្ពុជា​ អា​ដែល។ អញ្ចឹង​កុំ​មក​តម្អូញតម្អែរ​​រឿង​រកស៊ី​មិន​ឈ្នះ​យួន រឿង​យួន​ពេញ​ស្រុក រឿង​យួន​យក​ដី​ស្រែ​ចំការ ថ្លង់​ណាស់។

3. ឧត្តម - 24/11/2011
4. steven - 24/11/2011

បើពួកចង្រៃទាំងនេះបានស្លាប់មុននេះបន្ដិច តើយើងទាំងអស់គ្នា បានលឺ និងដឹង អ្វីដែលយើងមិនបានដឹងពីមុនមកដែរទេ? ការទាមទា ឬចង់អោយ ពួកចង្រៃនេះស្លាប់ តើវាមានសារៈសំខាន់ប៉ុណ្ណាសំរាប់ ជីវិតរស់នៅរបស់ពួកយើង?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 24/11/2011

លោក ជា វិជ្ជា ធ្វើការ​ទាំង​លំបាក​វេទនា​ជួយ​ដល់​កម្មករ ការពារ​កម្មករ ទើប​តែ​អាយុ​បាន​ជាង ៣០ ឆ្នាំ​កេ​បាញ់​ងាប់​បាត់។ ថ្ងៃ​មុន​លោក រាជ សម្បត្តិ ខំ​​ធ្វើការ​ក្នុង​សាលា​ក្ដី​ខ្មែរ​ក្រហម​ស្លាប់​ទាំង​វ័យ​ក្មេង មុន​ពួក​ចង្រៃ​​ នួន ជា អៀង សារី…….ទៅ​ទៀត។

សុំ​ឆ្លើយ​តម​នឹង​ Steven បន្តិច ខ្ញុំ​មិន​បាន​ទាមទារ​អោយ​ពួក​ចង្រៃ​អស់​ហ្នឹង​ងាប់​ឆាប់​អី​ទេ ខ្ញុំ​គ្រាន់​តែ​ឆ្ងល់​ក្នុង​ចិត្ត​ ថា​មនុស្ស​ល្អ​ងាប់​ទៅ​បាត់​បណ្ដើរ​ៗ​តែ​ពួក​ចង្រៃ​​អត់​ទាន់​ទៅ​សោះ នេះ​ជា​ចំងល​ក្នុង​ចិត្ត ច្រើន​ជាង​ការ​ទាមទារ​ទេ។

ឆ្ងល់​ពួក​ចង្រៃ​អស់​ហ្នឹង​អត់​ចេះ​ក្រឡាប់​ឡាន​ រន្ទះ​បាញ់​ងាប់ ឃើញ​តែ​អ្នក​រកស៊ី​ធម្មតា​ក្រឡាប់​ឡាន អ្នកស្រែ អ្នក​ចំការ​រន្ទះ​បាញ់​ស្លាប់ តែ​ពួក​ចង្រៃ​រួច​ខ្លួន​រហូត។

ថ្ងៃ​នេះ​​​និយា​រឿង​ពួក​ហ្នឹង​អត់​សប្បាយចិត្ត អញ្ចឹង​ពាក្យ​សម្ដី​មិន​សូវ​ពីរោះ កុំ​ប្រកែប្រកាន់​អី!

5. ស្រុកស្រែ - 25/11/2011

មើលតែ​លោក វ៉ាន់ ណាត ទៅ​ដឹង​ហើយ។ គាត់​ព្យាយាម​រស់​តាម​លទ្ធភាព​របស់​គ្រួសារ​គាត់​ដោយ​គ្មាន​នរណា​ជួយ​ឧបត្ថម្ភ​គាត់ទេ ។ រហូត​ដល់​គាត់​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ចូល​សំរាក​ក្នុង​មន្ទីរពេទ្យ​ទៀត និង​​រហូត​ដល់​ស្លាប់​ធ្វើ​បុណ្យ​ទៀត ក៍​គាត់​ចាយ​តែ​លុយ​ក្រុម​គ្រួសារ​គាត់​ដដែល ។

ផ្ទុយទៅវិញ ​ក្រុម​​លោក នួនជា ខៀវសំផន អៀងសារី និងលោកស្រី អៀងធីរិទ្ធ ដែលចាយលុយ​យូអិន ពួកគេ​​រស់​នៅ​សុខស្រួល​ដោយ​មិន​ខ្វល់​ខ្វាយ​ពី​រឿង​អត់ឃ្លាន និង​ជំងឺដង្កាត់ ​ហើយ​ចង់​កុំម៉ង់ម្ហូប​អី​ គឺ​បាន​តាម​ចិត្ត…​ចង់​ឡុកឡាក់ បានឡុកឡាក់! ចង់សំឡរកកូរ បានសំឡរកកូរ! ចង់ជ្រក់​មមាញ បានជ្រក់មមាញ!… ពេលទទួលទាន​ឆ្អែត​ពេក ​ចង់​រក​ក្អួត ក្រុមគ្រូពេទ្យ​នឹង​វាស់​តង់ស្យុង​មើលភ្លាម… គិតៗទៅខ្ញុំថា ម៉ាចាស់​ជរា​ក្នុង​ស្រុក​ខ្មែរដែលទទួលបាន​នូវ​សេវាថែទាំ​សុខភាព​សាធារណៈ​ជា​​​ពិសេស​បែបនេះ គឺមាន​តែ​មនុស្ស​ចាស់បួននាក់​នេះ​ទេ ដែល​មាន​សំណាង​គួរ​អោយ​ច្រណែន​​ជាង​គេ​នោះ…។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 25/11/2011

មែន​ហ្នឹង គិត​ទៅ​ស្រណោះ​លោក​ វ៉ាន់ ណាត ចំណុច​នេះ​ ខំ​ព្យាយាម​រស់​​យូយារ​ណាស់ទម្រាំ​មក​ដល់​ពេល​នេះ តែ​នៅ​តែ​មិន​អាច​​រង់ចាំ​មើល​ដល់​ចប់​ចុង​ដើម​បាន។ គាត់​ជា​មនុស្ស​ដែល​ឆ្លង​កាត់​ក្នុង​គុក​ទួលស្លែង​បាន​ឆ្លងកាត់ និង ឃើញ​យ៉ាង​ច្បាស់​ពី​ទិដ្ឋភាព​នៅ​ទីនោះ សូម្បី​តែ​គិត​ក៏​ខ្ញុំ​មិន​ដឹង​ថា​វា​ស្លុត វា​ស្រេក​ឃ្លាន វា​ឈឺ​ចាប់​ប៉ុណ្ណា​ទេ។

ចំណុច​មួយ​លោក វ៉ាន់ ណាត និយាយ​​​គឺ​គាត់​ថា​ ឌុច ជាប់​គុក​រយៈពេល​យូរ​ប៉ុណ្ណា​វា​មិន​សំខាន់​ទេ​ក្នុង​ចិត្ត​គាត់ សំខាន់​តើ​ ឌុច ហ្នឹង​ទទួល​ស្គាល់​ថា​ខ្លួន​ខុស​អត់?

ចំណុច​នេះ​​ខ្ញុំ​គិត​ថា​គាត់​និយាយ​ត្រូវ ព្រោះ​ជីវិត​ល្បង ឌុច មាន​តែ​មួយ​អញ្ចឹង​មិន​ដឹង​យក​ទៅ​កាត់​សង​យ៉ាង​ម៉េច​អោយ​យុត្តិធម៌​ទេ បើ​ល្បង​នេះ​ម្នាក់​ឯង​សំលាប់​មនុស្ស​រាប់​ម៉ឺន​នាក់​ឯ​ណោះ សំខាន់​គឺ​ល្បង​នេះ​ដឹង​ខ្លួន​ខុស​អត់?

6. អ្នកប្រមឹកជនបទ - 25/11/2011

សូមគាំម្ចាស់អត្ធបទទាំងស្រុង

7. អ្នកប្រមឹកជនបទ - 25/11/2011

រន្ទះហេតុអី មិនបាញ់អាអស់នឹង


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: