jump to navigation

កំប្លែង​ភាសាខ្មែរ៖ សេក​ចេះ​និយាយ​ភាសា​មនុស្ស​ 27/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​ជា​ភាសាខ្មែរ.
Tags: , , , , , ,
trackback

មីង​សុខ ទៅ​ផ្សារ​​បាន​ឃើញ​នារី​ម្នាក់​​លក់​សេក​ដែល​ចេះ​និយាយ នារី​នោះ​និយាយ​ថា​តាំង​ពី​គេ​បិទ​បន​ស្រី​ពេស្យា​មក​ នាង​មិន​អាច​រក​ប្រាក់​ចិញ្ចឹម​ជីវិត​ត​ទៅ​ទៀត​បាន​ទេ ដូច្នេះ​នាង​សំរេច​ចិត្ត​លក់​សត្វ​សេក ដែល​ជា​ទី​ស្រលាញ់​របស់​នាង​ចោល។ ​មីង​សុខ​ ឃើញ​បែប​នោះ​គាត់​អាណិត​នារី​ម្នាក់​នោះ​ណាស់ គាត់​ក៏​សំរេចចិត្ត​ទិញ​យក​សត្វ​សេក​នោះ ​គាត់​សែន​សប្បាយ​ចិត្ត​ ព្រោះ​គាត់​គិត​ថា​កូនស្រី កូនប្រុស និង ប្ដី​ជា​ទី​ស្រលាញ់​របស់​គាត់​នឹង​ពេញចិត្ត​វា។ ដើម្បី​ធ្វើ​អោយ​ពួក​គេ​ភ្ញាក់​ផ្អើល មីង​សុខ មិនបាន​ប្រាប់​ពួក​គេ​ជា​មុន​ទេ គាត់​បាន​​ដាក់​សេក​នោះ​នៅ​បន្ទប់​ទទួល​ភ្ញៀវ​សំរាប់​ស្វាគមន៍​ កូន​ស្រី កូន​ប្រុស​ និង ប្ដី​របស់​គាត់​ដែល​នឹង​មក​ពី​សាលារៀន និង ធ្វើ​ការ​នៅ​ពេល​ល្ងាច​នេះ។

ពេល​កូនប្រុស​របស់​គាត់​មក​ដល់​ផ្ទះ​ សេក​នោះ​បាន​ចាប់ផ្ដើម​ភាសា​​ស្វាគមន៍​របស់​ខ្លួន “សួស្ដី​មិត្ត​ថ្មី តើ​មាន​ឈ្មោះ​អ្វី​ដែរ​ហ្នឹង?”។ ពេល​កូន​ស្រី​របស់​គាត់​មក​ដល់​ផ្ទះ​ សេក​នោះ​ចាប់ផ្ដើម​ភាសា​ស្វាគមន៍​របស់​ខ្លួន “សួស្ដី​មិត្ត​ថ្មី  តើ​មាន​ឈ្មោះ​អ្វី​ដែរ​ហ្នឹង?”។ ពេល​ប្ដី​របស់​ម្ចាស់​ស្រី​មក​ដល់​ផ្ទះ​ សេក​នោះ​ចាប់​ផ្ដើម​ភាសា​ស្វាគមន៍​របស់​ខ្លួន “ហ្អាក សួស្ដី​​​​លោក​បង ចំរ៉ុង ដៃ​ទូលាយ​ ជួប​គ្នា​ទៀត​ហើយ​យើង”៕៚

Related articles

មតិ»

1. botrakhmer - 28/11/2011

ហាហាហាហា!

2. ស្រុកស្រែ - 29/11/2011

ហេហេ… ខ្ញុំ​ស្មានតែ​សេកនោះ​វានិយាយថា៖ សួស្តីលោកបង​ស្រុកខ្មែរ ស្នេហ៍ខ្ញុំ… ដៃទូលាយណាស់…​ជួបគ្នា​ទៀតហើយ… ។ ហាសហាៗៗៗ…

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 29/11/2011

ហាហាហា……អត់​ទេ អត់​ដែល​ស្គាល់​គ្នា​ទេ​កាល​ពី​មុន​ហ្នឹង 😆

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 29/11/2011

លោក ស្រុក​ស្រែ ជា​អ្នក​ក្រចេះ​ដូច​ខ្ញុំ​ដែរ​ទេ​ដឹង?

3. sambatt - 29/11/2011

ដូចជាអត់់ឮប្រពន្ធគាត់់ថាម៉េច? 😆

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 29/11/2011

ដឹង​តែ​ផ្ទុះ​ឆេះ​តាហ្មង ហើយ​សង្ស័យ​សេក​នោះ​ក៏​នឹង​ក្លាយ​ជា​អាហារ​ពេល​ល្ងាច​ទៀត​ផង 😆

4. ស្រុកស្រែ - 02/12/2011

ហិហិៗៗៗ… បើសេក​របស់លោកស្រុកខ្មែរ ស្នេហ៍ខ្ញុំ វានិយាយ​បែបនេះ​ដាក់​ខ្ញុំ នៅ​នឹង​មុខ​ភរិយា​ខ្ញុំ​​មែន… ហេហេ… សង្ស័យ​តែ​វត្ថុ​បុរាណ​ផស់​ខ្ញុំ ត្រូវ​ដាច់​ជាពីរ​ទេ…

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 02/12/2011

ទៅ​ណា​ទៅ​ណី​ប្រយ័ត្ន​សេក​ស្គាល់! 😆

ស្រុក​ស្រែ ជា​អ្នក​ក្រចេះ​មែន​ទេ?

5. ស្រុកស្រែ - 02/12/2011

បាទលោកស្រុកខ្មែរ… ខ្ញុំមានប្អូនប្រុសបង្កើត​ពីរនាក់ សព្វថ្ងៃ​រស់នៅ​ក្រុងក្រចេះ… មិន​ដឹង​យ៉ាង​ម៉េចទេ បាន​ជា​ពួកគេ ​នាំគ្នា​យក​ប្រពន្ធ​អ្នកស្រុក​ក្រចេះ​… ឯស្រុក​កំណើត​ខ្ញុំ គឺ​នៅ​ខាង​ស្អាង កោះធំ…

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 02/12/2011

ពួក​គេ​ឈ្មោះ​អ្វី​ដែរ? បើ​ប្រាប់​មិន​បាន​ក៏​មិន​អី​ដែរ ខ្ញុំ​ជាអ្នក​ក្រចេះ ខ្ញុំ​ស្គាល់​មនុស្ស​ច្រើន​គួរ​សម​នៅ​ក្រុង​នោះ។

6. ស្រុកស្រែ - 06/12/2011

សុំទោស​ខ្ញុំ​រវល់​ពេក​ឆ្លើយ​តប​ទៅ​លោក​យឺត… ចាំពេល​ក្រោយ​ចុះ ខ្ញុំ​នឹង​ជំរាបប្រាប់លោក…


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: