jump to navigation

អ្នក​ WordPress.com ក៏​អាច​រក​លុយ​បាន​ដែរ 29/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, បច្ចេកវិទ្យា, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , ,
trackback

មិន​ដឹង​ថា​អ្នក​ប្រើ WordPress.com ទាំង​អស់​បាន​ជ្រាប​ពី​ដំណឹង​ចេញ​ផ្សាយ​ថ្ងៃ​នេះ​ហើយ​ទេ ថា​យើង​អាច​ប្រើ WordAds ដើម្បី​រក​លុយ​បាន​ដែរ? សូម​សាកល្បង​ទាំង​អស់​គ្នា​ថ្ងៃ​នេះ ហើយ​កុំ​ភ្លេច​ចុះ​ឈ្មោះ​យក​អាសយដ្ឋាន PayPal មួយ​ដែរ​ទៅ​។ ចូល​ទៅ​ចុះ​ឈ្មោះ​ដាក់ WordAds ភ្ជាប់​ជាមួយ​នឹងប្លក់​របស់​អ្នក ចុច​ទីនេះ

Related articles

មតិ»

1. Samady KS - 29/11/2011

តែ​ស្រុក​ខ្មែរ​ដូច​ជា​មិន​ទាន់​មាន​ប្រព័ន្ទ Paypall នេះ​ផង ចឹង​អោយ​ទៅ​យក​លុយ​តាម​ណា ហា​ហា​ហា

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 29/11/2011

ខ្ញុំ​អត់​ដឹង​រឿង PayPal ស្រុក​ខ្មែរ​​ដែរ តែ​នៅ​ស្រុក​ខ្មែរ​គេ​ប្រើ VISA និង Master Card បាន​ ដូច្នេះ​គួរ​តែ​អាច​ប្រើ PayPal នេះ​បាន​ហើយ។ ចូល​មើល​ក្នុង​គេហទំព័រ​របស់ PayPal មើល!

2. ioskhmer - 29/11/2011

ប្រើបានតើ Paypall តែត្រូវមាន គណនីធនាគារដែលមាន វីសាកាត ដូចជា SBC Bank ។ បន្ទាប់មក ចុះឈ្មោះបង្កើត Paypall Account ដោយភ្ជាប់វា ជាមួយនឹងគណនី SBC Bank របស់យើងទៅបានហើយ (សួរខាងធនាគារទៅ គេនឹងប្រាប់លំអិត)។ ចំណែក ការរកលុយ តាម WordPress.com ខាងលើ លុះត្រា តែយើងប្រើ Custom Domain ដែលទិញតាមរយ៑ៈ WordPress.com។ ជួយកែតំរូវផង បើមានការខុសឆ្គង

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 29/11/2011

​បាទ គឺ​អញ្ចឹង​ហើយ នៅ​ស្រុក​ខ្មែរ​យើង​អាច​ប្រើ​ VISA និង Master Card ជា​អន្តរជាតិ​យូរ​ក្រែល​ដែរ​ហើយ ដូច្នេះ​​មាន​ន័យ​ថា​ការ​បង្កើត​អាសយដ្ឋាន​មួយ​ជាមួយ​ PayPal មិន​មាន​បញ្ហា​ទេ។ ចំពោះ​ការ​​ប្រើ​ទៅ​ជា Custom Domain លុះ​ណា​តែ​ចំណាយ​លុយ​ទិញ​ពី​ខាង WordPress.com ខ្ញុំ​ទិញ​ប្រើ​ជាង​មួយ​ឆ្នាំ​ហើយ មិន​ថ្លៃ​ទេ។ ​កាល​ពិ​ដើម​ឡើយ​​របស់​ខ្ញុំ​ជា https://varychin.wordpress.com ហើយ​​ខ្ញុំ​ដាក់​មក​ជា http://varychin.com ជំនួស​វិញ។

3. monyrinataro - 29/11/2011

ធ្វើអាម៉េចខ្លះហូវ? កំពុងតែអត់លុយចាយផង.. ញ៉ុមអាងង់ណាស់​ជួយប្រាប់លម្អិតតិចម៉ោ 🙂

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 29/11/2011

ចុច​លើ Link ចូល​ទៅ​អាន​ទៅ! ស្អប់​ណាស់​អ្នកណា​សួរ​ធ្វើ​ពើ​ 😆

4. monyrinataro - 30/11/2011

😆 😆 😆 😆 ឥឡូវមិនដែលរកលុយបានពីអ៊ីនតាណោតហ្នឹងទេ ឃើញចឹងៗ ចេះតែសួរទៅ ក្រែងអាចប្រាប់លម្អិតជាងនេះ ព្រោះខ្ជិលអានជាភាសាអង់គ្លេសណាស់!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 30/11/2011

សង្ឃឹម​​រក​លុយ​តាម​ប្លក់​សរសេរ​ជា​ភាសា​ខ្មែរ ដូច​សង្ឃឹម​ផ្កាយ​លើ​មេឃ​អញ្ចឹង​ ទៅ​មិន​រួច​ទេ 😆

5. Kimsea Lao - 30/11/2011

ម្យ៉ាងទៀតយើងអាចរក តាមរយៈ Google Adsense

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 30/11/2011

ខាង​ Google Adsense គេដាក់​អោយ​ខាង WordPress.com អាច​ប្រើ​បាន​ប្រហែល​មួយ​ឆ្នាំ​ដែរ​ហើយ តែ​ដូច​ជា​មិន​ទាន់​ឃើញ​អ្នក​ទទួល​បាន​លុយ​អី​សោះ។

6. Sopheak.P - 30/11/2011

Google Adsense មិនអាចទៅរួចទេ ហើយpaypalក៏ទើបតែupdate​ <a href="https://cms.paypal.com/kh/cgi-bin/?cmd=_render-content&content_ID=ua/upcoming_policies_full&locale.x=en_US

ខ្ញុំគិតថានៅកម្ពុជាអាចផ្ញើរបានតែមិនអាចទទួលបាននៅឡើយទេ។ 🙂

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 30/11/2011

ដូចជា​មិន​យុត្តធម៌​សំរាប់​ពួក​យើង​ដែល​រស់នៅ​ស្រុក​ខ្មែរ​សោះ​តាហ្មង https://varychin.files.wordpress.com/2011/11/country-of-residence-and-available-services.png

Sopheak.P - 30/11/2011

….You do not have ability to receive payment…

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 30/11/2011

អត់​អាច​ទេ 😳

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 30/11/2011

សាក​បំពញេ​ទំរង់​បែបបទ​របស់ WordAdse ​មើល​ដោយ​មិន​បំពេញ​អាសយដ្ឋាន​ PayPal ចាំ​មើល​តើ​គេ​នឹង​និយាយ​ថា​ម៉េច? ក្រែង​គេ​មាន​វិធី​ផ្សេង​អាច​ផ្ញើ​លុយ​អោយ​យើង​ ព្រោះ​​មាន​អ្នក​ខ្លះ​ទទួល​បាន​ប្រាក់​តាម​រយៈ​មូលប្បទានប័ណ្ណ​ (Cheque)។

7. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 30/11/2011

ការងារ​សរសេរ​អត្ថបទ​​ផ្សេង​ៗ​ជា​ចំណូល​ចិត្ត​របស់​យើង ​ហើយ​បើ​យើង​អាច​ទទួល​បានប្រាក់​កាស​ខ្លះ​ពី​ការងារ​នេះ វា​រិត​តែ​ប្រសើរ ហើយ​វា​ជា​ការ​លើក​ទឹកចិត្ត​មួយ​ដែរ។ វា​ពិបាក​បន្តិច​ព្រោះ​យើង​សរសេរ​ភាសា​ខ្មែរ ហើយ​ទំនិញ​ក្នុង​ស្រុក​​អត់​មាន​គេ​ផ្សាយ​ពាណិជកម្ម​ជាមួយ​ក្រុមហ៊ុន​អ៊ីនធឺណិត​ធំ​ៗ ដូច​ជា​ក្រុមហ៊ុន Google eBay Amazone………អី​ផង អញ្ចឹង​យើង​មិន​អាច​ទទួល​បាន​កំរៃ​តាម​រយៈ​ពាណិជកម្ម​របស់​ពួក​គេ​ទេ។

សូម្បី​តែ​គេហទំព័រ​ល្បី​ៗ​ដូច​ជា​ ដើម​អំពីល កោះសន្តិភាព…….ពួក​គេ​ទទួល​បា​នលុយ​ផ្សាយ​ពាណិជកម្ម​ក៏​ដោយសារ​តែ​អ្នក​​​គេ​ចង់​ផ្សាយ​ពាណិជកម្ម​​ក្នុង​ស្រុក​ខ្មែរ​ទាក់ទង​ផ្ទាល់​ទៅ​ពួក​គេ​ដែរ​ហ្នឹ។ ពួក​គេ​មាន​ទទួល​បាន​ពី​ក្រុមហ៊ុន Google អី​ផង។

8. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 30/11/2011

តែ​យ៉ាងណា​អោយ​តែ​សប្បាយ​ចិត្ត ទោះ​គ្មាន​លុយ​ក៏​មិន​អី​ដែរ ញញឹម 😆

9. Sopheak.P - 30/11/2011

បាទ សំខាន់ឲតែយើងសប្បាយចិត្ត លុយពេលក្រោយចាំគិតរក… 😀

10. Myhouse - 30/11/2011

This program is for whom owning a custom domain, not subdomain (.wordpress.com).

គួរ​អោយ​សោកស្តាយ ;(

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 30/11/2011

ចូល​រួម​សោកស្ដាយ​ផង 😳

11. ឌីយ៉ា - 01/12/2011

ខំតែអរ ចុងក្រោយ​ប្លកភាសា​ខ្មែរ​មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់ដូចហ្គូកហ្គលអេដសិនស៍​អ៊ីចឹង!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 01/12/2011

ខ្ញុំ​បំពេញ​ទម្រង់​បែប​ទ​​អោយ​ WordAdse ហើយ​ ហើយ​គេ​ថា​នឹង​ទាក់ទង​មក​វិញ ចាំ​មើល​តើ​គេ​និយាយ​យ៉ាង​ម៉េច​វិញ​អំពី​ប្លក់​ភាសា​ខ្មែរ​នេះ។

12. monyrinataro - 01/12/2011

ញ៉ុមទទួលលុយពី paypal បានជិតដប់តុលារហើយ នៅសល់ ៤០តុលារទៀត គេឲ្យក្រេឌីដមួយ  … ២ឆ្នាំហើយ ទើបតែបានជិត១០តុលារហ្នឹង dol kor mong

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 01/12/2011

ជិត​ ១០ ដុល្លារ​ពីរ​ឆ្នាំ ពួក​យើង​មើល​ទៅ​ត្រលប់​ទៅ​ដាំ​ត្រកួន​លក់​វិញ​ហើយ​បាន​រស់ 😆

13. monyrinataro - 01/12/2011

ចង់ដាំត្រកួនដែរ តែអត់មានដី (អត់មានបឹង) កុំអីក្លាយជាអ្នកមានបាត់

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 01/12/2011

កុំ​ទៅ​ដាំ​ក្នុង​បឺង​ទំពុន ទឹក​លូរ​សុទ្ធ​តា​ហ្មង 😳

14. Sopheak.P - 01/12/2011

ខ្ញុំប្រើGoogle adsense ដោយខ្ញុំគ្រាន់តែថតរូបលេងប៉ុណ្ណោះ។ តាមពិតទៅខ្ញុំគ្រាន់តែចង់សាកទេ… 😉 http://portfolio.pichsopheak.com/

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 01/12/2011

ដែល​បាន​លុយ​អត់​ហ្នឹង?

15. Sopheak.P - 02/12/2011

A few bugsហើយ ដោយសារលួចចុចខ្លួន​ឯងម្ដងម្កាល 😀

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 02/12/2011

A few bucks……រយៈពេល​ប៉ុន្មាន​ហើយ​បាន​ប៉ុណ្ណេះ?

16. Sopheak.P - 04/12/2011

៣ ទៅ៤ខែហើយ(អត់ចាំ᧿᧿᧿)

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 04/12/2011

ប្រឹង​ឡើង​ប្អូន​ជិត​បាន​ច្រើន​ហើយ 😆

Sopheak.P - 06/12/2011

…ប្រឹងទាំងពុំសូវមានទឹកចិត្ត 🙂


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: