jump to navigation

រឿង​ផ្ទាល់​ខ្លួន៖ ពូជ​ខ្ញុំឡូយ​​អញ្ចឹង 29/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន.
Tags: , , , , , , , ,
trackback

ខ្ញុំ​កម្រ​ណាស់​តូច​ចិត្ត​នឹង​ខ្លួន​ឯង ទោះ​​បី​ខ្ញុំ​​ជា​ជន​ដ៏​សាមញ្ញ​​ម្នាក់​ ដែល​រស់​ក្នុង​សង្គម​ដ៏​មហា​ទំនើប​សព្វ​យ៉ាង​ដូច​ជា​សម័យ​អីឡូវ​ក្ដី ព្រោះ​ខ្ញុំ​តែងតែ​​​​បោក​កុហក​ចិត្ត​ខ្លួន​ឯង​ថា “ខ្ញុំ​ជា​មនុស្ស​ដ៏​អស្ចារ្យ​ គ្មាន​អ្នក​ណា​ល្អ​ដូច” ខ្ញុំ​មិន​សូវ​ចូលចិត្ត​ឆ្លុះ​កញ្ចក់​មើល​ខ្លួន​ឯង​ប៉ុន្មាន​ទេ ព្រោះ​ខ្ញុំ​ខ្លាច​ខ្ញុំ​បោក​ចិត្ត​ខ្លួន​ឯង​ទៀត​លែង​បាន​ថា “ខ្ញុំ​ជា​ប្រុស​សង្ហារ​ម្នាក់​” ខ្ញុំ​ចូលចិត្ត​ទៅ​អង្គុយ​ទីណា​មាន​តែ​មនុស្ស​ចាស់ បែប​នោះ​វា​ធ្វើ​អោយ​ខ្ញុំ​មាន​អារម្មណ៍​ថា ​ខ្ញុំ​ជា​មនុស្ស​គួរ​អោយ​ក្នក់​ក្នាញ់​ជាង​គេ ស្បែក​ខ្ញុំ​មិន​សូវ​ជ្រួញ សក់​ខ្ញុំ​មិន​ទាន់​ដុះ​ស្កូវ ក្បាល​ខ្ញុំ​មិន​ទាន់​ទំពែក ​ភ្នែក​ខ្ញុំ​មិន​ទាន់​ស្រវាំង ដំណើរ​ខ្ញុំ​មិន​ទាន់​កោង​ៗ ធ្មេញ​ខ្ញុំ​នៅ​ពេញ​មាត់​នៅ​ឡើយ​……។

បើ​គេ​សួរ​ខ្ញុំ​ថា​នៅ​ម្ដុំ​ផ្ទះ​ខ្ញុំ​រស់នៅ​មាន​ក្លិ​ប​កំសាន្ដ​ប៉ុន្មាន​? ឈ្មោះ​អ្វី? ខ្ញុំ​អត់​ដឹង​ទេ តែ​បើ​និយាយ​ដល់​រឿង​ព្រះវិហារ​ សាសនា អី​ខ្ញុំ​នឹង​ដឹក​ដៃ​របស់​គេ​ទៅ​ដល់​កន្លែង​នោះ​តែ​ម្ដង។ ចាស់​ៗ​នៅ​ក្បែរ​ផ្ទះ​ខ្ញុំ​ចូលចិត្ត​ខ្ញុំ​ណាស់ ពិសេស​ពេល​ពួក​គាត់​ទៅ​ទិញ​ម្ហូប​ ពួក​គាត់​ដើរ​ទៅ​ខ្លួន​ឯង​មិន​បាន អញ្ចឹង​ពួក​គាត់​ពឹង​អោយ​ខ្ញុំ​ដើរ​ទៅ​ជាមួយ​ គ្រាន់​ពួក​គាត់​តោង​ដៃ​​គ្រាន់​ជា​ពំនាក់​ ដើម្បី​កុំ​អោយ​ពួក​គាត់​ដើរ​​ដួល។ ខ្ញុំ​មាន​មិត្តភ័ក្ដិ​ច្រើន​គួរ​សម ហើយ​ពួក​គេ​យល់​ចិត្ត​ខ្ញុំ​ណាស់ ពេល​ណា​មាន​ក្រុម​មន្ត្រី​មក​ពី​​អាមេរិក​ដូច​ជា Lady Gaga រឺ Justin Timberlake អី​មក​មិត្តភ័ក្ដិ​​​របស់​ខ្ញុំ​ មិន​ដែល​ទូរស័ព្ទ​អញ្ជើញ​ខ្ញុំ​ទេ តែ​បើ​មាន​ក្រុម​ចំរៀង​មក​​ពី​តាម​ស្រុក​ស្រែ ពួក​ទើប​តែ​រៀន​ច្រៀង​ថ្មី​ៗ​មិន​ទាន់​ល្បី​ ​មក​ច្រៀង​ហាល​វាល​​ដោយ​មិន​គិត​លុយ​ មិត្តភ័ក្ដិ​របស់​ខ្ញុំ​ទូរស័ព្ទ​ប្រាប់​ខ្ញុំ​ឆ្វាត់ឆ្វែង​តែ​ម្ដង។

មិត្តភ័ក្ដិ​របស់​ខ្ញុំ​ឡូយ​ៗ​តែ​ប៉ុណ្ណឹង​ឯង តែ​បើ​និយាយ​ពី​គ្រួសារ​ត្រកូល​របស់​ខ្ញុំ​ ក៏​មិន​អន់​ដែរ​ កាល​ពី​ដើម​ឆ្នាំ ២០១១ លោក​ពូ​​របស់​ខ្ញុំ​បាន​រៀបការ​ជាមួយ​ស្រី​ម្នាក់ ពួក​គេ​រស់នៅ​ជាមួយ​គ្នា​បាន​ប្រហែល​ពីរ​ខែ ប្រពន្ធ​របស់​គាត់​ប្រាប់​គាត់​ថា “ខ្ញុំ​អត់​ស្រលាញ់​​ពូ​ឯង​ទេ” ហើយ​ក្រោយ​មក​មួយ​សប្ដាហ៍​នាង​ជា​ប្រពន្ធ​បាន​ទៅ​ប្ដឹង​មេឃុំ​សុំ​លែងលះ​គាត់​ចោល។

លោក​ពូ​រាង​សង្ហារ​មិន​ចាញ់​ខ្ញុំ​ប៉ុន្មាន​នោះ មិន​ឈឺ​ចិត្ត​ស្អិត​ទ្រូង​អី​ប៉ុន្មាន​ទេ ចំនួន​ប្រហែល​ប្រាំ​ខែ​ក្រោយ​មក​ គាត់​បាន​រៀបការ​ជាមួយ​ស្រី​ម្នាក់​ទៀត គាត់​ថា​ប្រពន្ធ​គាត់​ក្រោយ​នេះ​គ្រាន់​បើ​ជាង​អ្នក​មុន​ឆ្ងាយ​ណាស់ នាង​មិន​សូវ​កេង​ផ្ទះ​ប៉ុន្មាន​ទេ នាង​ចូលចិត្ត​ទៅ​កេង​ផ្ទះ​មិត្តភ័ក្ដិ​នាង​ច្រើន​ជាង ហើយ​បើ​កេង​នៅ​ផ្ទះ​ជាមួយ​គាត់​វិញ នាង​និយាយ​ទូរស័ព្ទ​មួយ​យប់​ៗ​ស្ទើរ​ទល់​ភ្លឺ។ ចំនួន​ប្រហែល​ពីរ​ខែ​កន្លង​ទៅ​លឺ​ថា​នាង​រត់​ចោល​គាត់​បាត់​ហើយ គាត់​ថា​សង្ស័យ​វា​រត់​តាម​ប្រុស​ណា​វា​ស្គាល់​តាម​ ហ្វេសប៊ុក គាត់​បាន​អោយ​ឈ្មោះ​នាង​មក​ខ្ញុំ​ ខ្ញុំ​ពិនិត្យ​មើល​គ្រាន់​តែ​មិត្តភ័ក្ដិ​របស់​នាង​ក្នុង​ ហ្វេសប៊ុក នោះ​មាន​ចំនួន​ប្រហែល​ប្រាំ​ពាន់​នាក់ បូក​រួម​ទាំង​ខ្ញុំ​ក៏​ជា​មិត្តភ័ក្ដិ​របស់​នាង​ដែរ អស្ចារ្យ!

នាង​ និង ខ្ញុំ​ម្ដង​ម្កាល​ក៏​និយាយ​គ្នា​លេង​ដែរ តែ​ពួក​យើង​អត់​ស្គាល់​អត្តសញ្ញាណ​គ្នា​នោះ​ទេ ពួក​យើង​​សរសេរ​​សារ​អោយ​គ្នា​ដូច​ជា “You are so pretty” រឺ “Why do you like me?” រឺ “I am not happy today because i have been waiting for your reply all day long” និយាយ​ទៅ​ផ្អែមល្ហែម​ដល់​ក។

ព្រឹក​មិញ​ខ្ញុំ​ទូរស័ព្ទ​ទៅ​ម្ដាយ​មីង​របស់​ខ្ញុំ​ ចង់​និយាយ​អំពី​រឿង​ ប្រពន្ធ​លោក​ពូ​របស់​ខ្ញុំ​រត់​ចោល​គាត់ ស្រាប់​តែ​​ម្ដាយ​មីង​របស់​ខ្ញុំ​​ ប្រាប់​ថា​ដាច់​ឆ្នាំ​នេះ​អោយ​ខ្ញុំ​ទៅ​ស្រុក​ខ្មែរ​ដើម្បី​ចូល​រួម​ពិធី​រៀប​មង្គលការ​​របស់​ជីតា​ខ្ញុំ ដែល​គាត់​អាយុ​​ជាង ៨០ ឆ្នាំ​ទៅ​ហើយ។ ពាក្យ​ដែល​ធ្វើ​អោយ​ខ្ញុំ​ឈឺចិត្ត​ចង់​តែ​បោក​ក្បាល​សំលាប់​ខ្លួន​ចោល​គឺ​ថា “គូ​ដណ្ដឹង​របស់​តា​​ស្អាត​ជាង និង នៅ​ក្មេង​ជាង​មិត្ត​ស្រី​របស់​ខ្ញុំ​ដែល​លក់​ផ្លែឈើ​នៅ​ផ្សារ​ចាស់​ទៅ​ទៀត” 😆

“ចាញ់​ជីតាខ្ញុំ​ម្ដង​នេះ​ឈឺ​ចិត្ត​ជាង​បោះឆ្នោត​ចាញ់​ គណបក្ស​ប្រជាជន​កម្ពុជា​ ទៅ​ទៀត”

Related articles

មតិ»

1. តា ម៉ាប់ - 29/11/2011

អស្ចារ្យម៉េសបង ?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 29/11/2011

ពូជ​គេ​បាន​អញ្ចឹង​ហើយ 😆

2. Fidele - 29/11/2011

ឡូយ​មែន :mrgreen:

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 29/11/2011

មួយ​ណា?

Fidele - 30/11/2011

ទាំង​អស់…​ហេហេ​ ជីវិត​ចឹង​សប្បាយ​ម្យ៉ាង​ដែរ 😀

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 30/11/2011

អត់​ទេ ជីតា​របស់​ខ្ញុំ​ឡូយ​ជាង​គេ 😆


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: