jump to navigation

និទានកំសាន្ដ៖ អាយីប​ (ភាគ​ទី ៤) 30/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​កំសាន្ត​.
Tags: , , , ,
trackback

ហើយ​ដេញ​ឥន្ទ្រី​នោះ​ចេញ​បាត់​ទៅ។ អាយីប បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​ទីកន្លែង​នោះ ដោយ​គ្មាន​ទិសដៅ​ពិត​ប្រាកដ​ត​ទៅ​ទៀត អស់​ជា​ច្រើន​ខែ​​ អាយីប បាន​មក​ដល់​នគរ​មួយ​ដ៏​ស្កឹមស្កៃ នគរ​ដ៏​សែន​ស្អាត​ដាច់​តែ​ឯង។ នៅ​ពេល​យប់​ចូល​មក​ដល់ អាយីប បាន​ចូល​ខ្លួន​ទៅ​កាន់​តែ​ជិត​ ហើយ​លួច​អង្កេត​​មើល អាយីប ឃើញ​​នគរ​នោះ​មាន​សុទ្ធ​តែ​មនុស្ស​ស្រី ជា​ស្រី​ក្មេង​ៗ​ស្អាត​វិចិត្រ​គ្មាន​គូរ​ប្រៀប អាយីប បាន​ចូល​ទៅ​សា​សង កៀកកើយ​ ប្រលែង​លេង​យ៉ាង​សប្បាយ​ដោយ​តណ្ហា​ក្រាស់​ ពុះ​កញ្ជ្រោល​ដូច​ភ្នំ​ភ្លើង។

ទី​កន្លែង​ដូច​ឋាន​សួគ៌ា​មាន​ស្រី​ស្អាត​ល្អ​ ស្រស់​បវរ​ដូច​ទេពអប្សរ មាន​ម្ហូប​អាហារ ភេសជ្ជៈ ដូច​របស់​ទិព្វ ដែល​អាច​បរិភោគ​តាម​ចិត្ត​ចង់ និង គ្រប់​ពេលវេលា។ ការ​រស់នៅ​ជីវិត​បែប​នោះ​ធ្វើ​អោយ អាយីប ភ្លេច​ផ្ទះ ភ្លេច​ស្រុក ភ្លេច​ប្រជារាស្ត្រ ភ្លេច​នគរ​កំណើត​របស់​ខ្លួន​ទៅ​ហើយ គិត​ទៅ​មនុស្ស​មួយ​នគរ​សុទ្ធ​តែ​ស្រី​ ហើយ​មាន​តែ​ អាយីប ម្នាក់​ប៉ុណ្ណោះ ជា​មនុស្ស​ប្រុស​ តើ​នេះ​វា​ល្អ​ជាង​បាន​ទៅ​កើត​ជា​ទេវតា​ទៅ​ទៀត​មែន​ទេ​អី?

មែន​ហើយ ប្រហែល​នេះ​ជា​ក្ដី​ប៉ង​ប្រាថ្នា​មួយ​របស់​មនុស្ស​ប្រុស​គ្រប់​រូប​ទេ​ដឹង? អាយីប បាន​រស់នៅ​ជាមួយ​ពួក​នាង​អស់​មួយ​រយៈ​វែង​ នៅ​ថ្ងៃ​មួយ​ស្រី​ៗ​ទាំង​អស់​បាន​លា​ អាយីប ចាកចេញ​ទៅ​ទាំង​អស់​គ្នា​ដោយ​សន្យា​ថា​នឹង​វិល​ត្រលប់​មក​វិញ​នៅ ២០ ថ្ងៃ​ក្រោយ​មក​ទៀត តែ​ពួក​គេ​មាន​ម្ហូប អាហារ គ្រប់​គ្រាន់​ទុក​បម្រុង​សំរាប់​ អាយីប ក្នុង​រយៈ​ពេល​នោះ។ ពួក​គេ​បាន​ផ្ដែផ្ដាំ​អោយ អាយីប ជួយ​មើល​ថែរក្សា​នគរ​ជំនួស​ពួក​គេ​ផង ពួក​គេ​បាន​អោយ​កូន​សោ​ចំនួន ២០ ទុក​អោយ​ អាយីប តែ​ពួក​គេ​បាន​អោយ អាយីប សន្យា​ជាមួយ​ថា មិន​ត្រូវ​យក​កូនសោ​ទៅ​ចាក់​បើក​បន្ទប់​ទាំង ២០ នោះ​មើល​ជា​ដាច់​ខាត។

ក្រោយ​ពេល​ដែល​ស្រី​ស្រស់​ល្អ​ដូច​ទេពអប្សរ​ចាកចេញ​ទៅ អាយីប ចាប់ផ្ដើម​មាន​អារម្មណ៍​កណ្ដោច​កណ្ដែង ព្រោះ​គ្មាន​ស្រី​ថ្នម​ប្រលែង បញ្ចុក​ចំណី និង សុរា ដូច​ពេល​មុន។  រយៈ​ពេល​មួយ​ម៉ោង​ដូច​មួយ​ឆ្នាំ​អញ្ចឹង​សំរាប់​ អាយីប ពេលនេះ។ ភាព​កណ្ដោច​កណ្ដែង​ អផ្សុក នាំ​អារម្មណ៍ អាយីប ធ្វើ​អ្វី​ផ្សេង​ៗ ដើម្បី​បន្ត​ជីវិត​រស់នៅ​ដោយ​ក្តី​រំភើប​រីករាយ និង សង្ឃឹម អាយីប លែង​ខ្វល់​នឹង​ពាក្យ​សន្យា​ទៀត​ហើយ អាយីប បាន​យក​កូនសោ​ទៅ​ចាក់​បើក​បន្ទប់​មួយ​មើល ឱ!​ ពុទ្ធោ​ស្រស់​ស្អាត​អ្វី​ម្ល៉េះ​ទេ​ព្រៃ​ព្រឹក្សា ជ្រោះ អូរ ភ្នំ ក្ដាន់ ប្រើស រមាំង​ ទន្សាយ ដំរី ខ្ទីង ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​នេះ​វា​មិន​គួរ​អោយ​ជឿ​ថា​មាន​នៅ​លើ​ផែនដី។

អាយីប បាន​ចំណាយ​ពេលវេលា​ពេញ​មួយ​ថ្ងៃ​ដើម្បី​គយគន់​អស់​សព្វ​ទិសា។​ ជីវិត​ក្នុង​មួយ​ថ្ងៃ​នេះ​កន្លង​ទៅ​ដោយ​ក្ដី​រំភើប​ រំជើបរំជួល​ឥត​ឧបមា ​យប់​នោះ​ក្រោយ​ពី​អាហារ​ពេល​ល្ងាច​ហើយ អាយីប ដេក​លង់លក់​ស្កប់ស្កល់​ទល់​ដល់​ភ្លឺ​មិន​មាន​ភ្ញាក់​ម្ដង​ទាល់​តែ​សោះ។ ថ្ងៃទី ២ បាន​ចូល​មក​ដល់ ​អាយីប ចាប់ផ្ដើម​មាន​អារម្មណ៍​ឯកោ និង​ អផ្សុក​ដូច​ថ្ងៃ​ទី ១ ដែរ អាយីប ត្រូវ​បង្ខំ​ចិត្ត​យក​កូនសោ​ទៅ​​ចាក់​បន្ទប់​មួយ​ទៀត​មើល បន្ទប់​ទី ២ មាន​សុទ្ធ​តែ​គ្រឿង​ កែវ កង មាស ពេជ្រ ប្រាសាទ​ជាច្រើន​សុទ្ធ​តែ​ភ្លឺ​ចិញ្ចាច​ចិញ្ចែង ដែល​នាំ​អារម្មណ៍​ អាយីប ភ្លីងភ្លាំង​ស្រឡាំងកាំង​ស្ទើរ​បាត់​ស្មារតី………(រង់ចាំ​អាន​ភាគ​ទី ៥)……..

Related articles

មតិ»

1. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 30/11/2011

ប្អូន ម៉ាប់ ភាគ​ថ្មី​មក​ដល់​ហើយ 😳

sambatt - 01/12/2011

ខ្ញុំម៉ោមុនគេចឹង,តាម៉ាប់់ចំាមើលភាគបួនភាគប្រាំជាមួយគ្នាហ្មងទៅ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 01/12/2011

សូម​តាម​សប្បាយ​ សម្បត្តិ! សំរាប់​មនុស្ស​គ្រប់​គ្នា តែ​ តាម៉ាប់ គាត់​រន្ថើន​ខ្លាំង​ជាង​គេ 😆

sambatt - 01/12/2011

😆

2. sambatt - 01/12/2011

វ៉ារី,អត់់ដឹងខ្ញុំរន្ថានដែខ្លំាងដែរ៖
តាមដានអាយីបមើល ម៉េចបានជាធ្វើស្ដេចហើយចង់់ផ្សងព្រេង?
ប្រហែលជាមានឋានសួគ៌មែនទើបបានជានៅឋានកណ្ដាលគ្មាន
សុខណាដូច ហើយមនុស្សគ្រប់់គ្នាចេះតែចង់់ទៅ.។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 01/12/2011

ហាហាហា……អរគុណ​ដែល​​ចូលចិត្ត​រឿងនេះ អត់​ដែល​សរសេរ​រឿង​និទាន​វែង​ដូច​មួយ​នេះ​ទេ រាល់​ដង​សរសេរ​តែ​ម្ដង​ចប់​ អីឡូវ​ច្រើន​ភាគ​មក​ហើយ។ រឿង​មាន​ស្ដេច​រាង​វែង​បន្តិច​ហើយ 😆

3. សុភី - 01/12/2011

ខ្ញុំតាម​អាន​រឿង​នេះឡើង​វង្វេង​ហើយ តើ​ប៉ុន្មាន​ភាគទើប​ចប់?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 01/12/2011

ជិត​ចប់​ហើយ 😆

4. ក្មេងស្រែ - 01/12/2011

ស្តាប់​ទៅ ដូច​រឿង ១០០១ យប់ ដែល​តា​ខ្ញុំ​ធ្លាប់​និទាន​អោយ​ស្តាប់​ដែរ ។ គាត់​និទាន​រាប់​អាទិត្យ​ឯណោះ! ហាសហាសហាស

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 01/12/2011

ខ្ញុំ​គិត​ថា​អ្នកគ្រូ​របស់​ខ្ញុំ​គាត់​និទាន​តាម​រឿង​ ១០០០ មួយ​យប់​ដែរ​ហើយ​មើល​ទៅ។

5. ក្មេងស្រែ - 01/12/2011

ខ្ជិល​ដណ្តើម​និយាយ​ណាស់ ទុក​អោយ​បង​សរសេរ​ទៀត​ចុះ! អរគុណ​សំរាប់​រឿង​នេះ ដែល​ធ្វើ​អោយ​ខ្ញុំ​នឹក​ឃើញ​ដល់​ជីតា​របស់​ខ្ញុំ​ណា៎​បង!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 01/12/2011

លោក​តា​គាត់​នៅ​ឯណា​ដែរ​ប្អូន?

ក្មេងស្រែ - 01/12/2011

នៅ​ផ្ទះ​រាល់​ថ្ងៃ​ទេ​បង, គ្រាន់​តែ​ខ្ញុំ​កម្រ​បាន​និយាយលេង បាន​ជួប​មុខ​គាត់​តិច ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 01/12/2011

ចាស់​ៗ​គាត់​សំបូរ​រឿង​និទាន​បុរាណ​ច្រើន ខ្ញុំ​ចូលចិត្ត​ស្ដាប់​រឿង​ក្នុង​គម្ពីរ​ធម៌​ដែរ រឿង​​ទាំង​នោះ​មាន​ន័យ​អប់​រំ​ល្អ​ម៉្យាង។

6. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 01/12/2011

គេថា​ “នៅ​មិន​នៅ​យក​ជ័រ​ភ្នៅ​ត្បៀត​ក្លៀក” សរសេរ​រឿង​ភាគ​ដូច​ជាប់​ជំពាក់​​បុល​គេ​អញ្ចឹង បើ​សរសេរ​ហើយ​ត្រូវ​សរសេរ​ទាល់​តែ​ចប់​ចុង​ចប់​ដើម​អោយ​គេ បើ​មិន​អញ្ចឹង​ទេ​គេ​បញ្ចោរ​ហុយ​ដី 😆

តា ម៉ាប់ - 01/12/2011

ដឹង​ខ្លួន​ល្អ​បង ហេហេហេ

7. សុភី - 01/12/2011

ចង់​ដឹង​ថា​ កូន​លោក​សេដ្ឋី​យ៉ាង​មេចដែរ? ក្រោយ​ពី​ស្លាប់​នោះមក?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 01/12/2011

អ្នកគ្រូ​របស់​ខ្ញុំ​​និយាយ​តែ​ប៉ុណ្ណឹង​​ទាក់ទង​នឹង​កូន​សេដ្ឋី​នោះ ព្រោះ​តួរ​សំខាន់​​គឺ “អាយីប”។ មាន​មិត្តភ័ក្តិ​របស់​ខ្ញុំ​មួយ​ចំនួន​អ៊ីមែល​មក​ខ្ញុំ​ថា​អាន​អត់​យល់​កាល​ពី​ដើម​ដំបូង ព្រោះ​ពួក​វា​គិត​ថា​ខ្ញុំ​សរសេរ​ប្រៀប​ធៀប​ឌឺដង​រឿង​នយោបាយ ពួក​វា​អង្គុយ​គិត​ថា​មួយ​ណា​លោក ហ៊ុន សែន? មួយ​ណា​លោក សម រង្ស៊ី? មួយ​ណា​សម្ដេត សីហនុ? មួយ​ណា​លោក​ កឹម សុខា? 😆 😆 😆

8. តា ម៉ាប់ - 01/12/2011

បង​អើយ​សរសេរ​ឲ្យ​ចប់​ផ្ញើរ​មក​ខ្ញុំជា​ពិសេស​មក !

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 01/12/2011

ជិត​​ចប់​ហើយ 😆


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: