jump to navigation

ជនជាតិ​ជប៉ុន​មិនមាន​សង្សារ ហើយ​ក៏​មិន​ចង់​បាន​សង្សារ​ 30/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​, សុខភាព​ផ្លូវ​ភេទ, សុភមង្គល.
Tags: , , , , , ,
trackback

យោង​តាម​ការ​ស្ទង់​មតិ​របស់​រដ្ឋាភិបាល​ជប៉ុន​ ទៅ​លើ​ប្រជាជន​របស់​ខ្លួន​ ដែល​មិន​ទាន់​រៀបការ ពួក​គេ​បាន​រក​ឃើញ​ថា​បុរស​​ដែល​​មាន​អាយុ​ចាប់​ពី ១៨ ដល់ ៣៤ ឆ្នាំ​ដល់​ទៅ​ចំនួន ៦១% មិន​មាន​ដៃ​គូ​​។ ពួក​គេ​ក៏​រក​ឃើញ​ថា​ចំនួន​ស្រី​ជប៉ុន​ចាប់​ពី​អាយុ ១៨ ដល់​ ៣៤ ឆ្នាំ​ដល់​ទៅ ៥០% មិន​មាន​ដៃ​គូ​ដែរ។ ប្រទេស​ជប៉ុន​ជា​ប្រទេស​ដែល​មាន​អត្រា​ក្នុង​ការ​បង្កើត​កូន​ទាប​បំផុត​ក្នុង​លោក ដោយ​ហេតុនេះ​វា​នឹង​ធ្វើ​អោយ​ចំនួន​ប្រជាជន​ធ្លាក់​ចុះ​យ៉ាង​គំហុក​​ ក្នុង​រយៈ​យ៉ាង​យូរ​បំផុត​​​ពាក់​កណ្ដាល​សតវត្ស​​ទៀត។ ចំនួន​​បុរស​ដែល​មិន​មាន​ដៃ​គូ​នេះ​ចំនួន​ជាង ១៥​% ពួក​គេ​ថា​ពួក​គេ​ក៏​មិន​ចង់​បាន​​ដៃ​គូ ហើយ​ស្រី​ដែល​មិន​មាន​ដៃ​គូ​​​នេះ​ចំនួន ២៣% ក៏​មិន​ចង់​បាន​ដៃ​គូ​ដែរ។

ពួក​គេ​ទាំង​នោះ​ខ្លះ​បាន​អះអាង​ថា ​ការ​មាន​លុយ​កាន់​តែ​ខើច​ខ្លី​ជា​​បញ្ហា ហើយ​អ្នក​ខ្លះ​ទៀត​គិត​ថា​វា​ពិបាក​ក្នុង​ការ​ស្វែង​រក​ដៃ​គូ​ដ៏​ល្អ​ម្នាក់ ​នៅ​ពេល​ដែល​ពេល​គេ​ ចូល​ដល់​វ័យ​ច្រើន​ជាង ២៥ ឆ្នាំ។ មនុស្ស​ស្រី​ទាំង​នោះ​និយាយ​ថា​ជីវិត​នៅ​​ម្នាក់​ឯង​មិន​មាន​ដៃ​គូ​វា​សក្ក​សម​ជាមួយ​ពួក​គេ​ជាង​។ ក្នុង​ការ​ស្ទង់​មតិ​នោះ​ក៏​បាន​រក​ឃើញ​ថា​ចំនួន​ច្រើន​ជាង​ ១៥% នៃ​បុរស​ស្ត្រី​មិន​ទាន់​រៀបការ​ទាំង​នោះ​ដែល​មាន​អាយុ​ចាប់​ពី ៣៥ ដល់ ៣៩ ឆ្នាំ​បាន​និយាយ​ថា​ពួក​គេ​មិន​ដែល​រួម​ភេទ។ ជា​ធម្មតា​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន ​តែងតែ​ធ្វើការ​​ស្ទង់​មតិ​អំពី​បញ្ហា​នេះ​ រៀងរាល់​ប្រាំ​ឆ្នាំ​ម្ដង ដោយសារ​តែ​នេះ​ជា​ក្ដី​បារម្ភ​មួយ​របស់​ពួក​គេ​ចំពោះ​ប្រជាជន​របស់​ខ្លួន។

Related articles

មតិ»

1. វិសាល - 01/12/2011

“…​ដែល​​ធ្វើ​​អោយ​​ចំនួន​​ប្រជាជន​​ធ្លាក់​​ចុះ​​យ៉ាង​​គំហុក​​ ចាប់​​តាំង​​ពី​​ពាក់​កណ្ដាល​សតវត្ស​មក​ហើយ…”
ខ្ញុំ​យល់​ថា​កន្លែង​នេះ​មិន​មែន​ន័យ​ចឹង​ទេ គឺ​មាន​ន័យ​ថា “…​ចំនួន​ប្រជាជន​នឹង​ឈាន​ទៅ​រក​ការ​ធ្លាក់​ចុះ​យ៉ាង​ដុន​ដាប នៅ​ពាក់​កណ្តាល​សតវត្ស​នេះ…”
(Japan has one of the lowest birth rates in the world – and its population is on course to shrink dramatically by the middle of the century.)

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 01/12/2011

អូ……..តាម​អត្ថបទ​របស់​ BBC ខ្ញុំ​អត់​បាន​អាន​អត្ថបទ​របស់ BBC ​ផង​ទេ តែ​ដាក់​តាម​របស់ BBC វិញ​​ទៅ​អញ្ចឹង ព្រោះ​ទុក​ចិត្ត​បាន​ច្រើន​ជាង។ អរគុណ​បាន​​ជួយ​​កែ​តម្រូវ​មក​វិញ!

2. lavorn (ឡាវ័ន​) - 01/12/2011

បើ​នៅ​កូរ៉េ​ អ្នក​អត់​សង្សារ​ទើប​ចម្លែក​

lavorn (ឡាវ័ន​) - 01/12/2011

ជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​បាន​មួយ​ដែរ​^^ ងេះ​ៗៗ.. និយាយ​លេង​ទេ :mrgreen:

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 01/12/2011

ម៉េច​ក៏​មិន​រក​មួយ​ដែរ​? 😆


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: