jump to navigation

ព័តមាន​ដកស្រង់៖ ក្រុម​អ្នក​ភូមិ​បឹងកក់​នាំ​គ្នា​អារ​ដៃ​យក​ឈាម​សរសេរ​ជា​សារ​តវ៉ា​បង្ហោះ​តាម​ប៉េងប៉ោង 02/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , , ,
trackback

ភ្នំពេញ៖ ក្រុម​អ្នក​ភូមិ​បឹង​កក់​ជាង​ ១០០ នាក់​ កាល​ពី​ព្រឹក​ម្សិល​មិញ​ បាន​នាំ​គ្នា​អារ​ដៃ​យក​ឈាម​មក​សរ​សេរ​ជា​ពាក្យ​តវ៉ា​ បង្ហោះ​ទៅ​លើ​មេឃ​ ទុក​ជា​សារ​ក្នុង​ន័យ​ប្រឆាំង​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ របស់​តុលាការ​​រាជធានី​ភ្នំពេញ​ ដែល​បាន​ចោទ​ប្រកាន់​តំណាង​អ្នក​ភូមិ​ពី​បទ​ជេរប្រមាថ ​និង​ប្រឆាំង​បទ​បញ្ជា​មន្ត្រី​សាធារណៈ​។

ស្នាម​ឈាម​ដែល​ក្រុម​អ្នក​ភូមិ​ទាំង​នេះ​ បាន​បង្ហោះ​ទៅ​ក្នុង​លំហ​អាកាស​ តាម​រយៈ​ប៉េងប៉ោង ដោយ​សរសេរ​មាន​ន័យ​ជា​អាទិ​ថា ៖​ «​អយុត្តិធម៌​ណាស់ ​ជន​រង​គ្រោះ​ក្លាយ​ជា​ជន​ល្មើស។​ ខ្ញុំ​ការពារ​ដី​ក្លាយ​ជា​អ្នក​ទោស…»។

ឈាម​ដែល​ពួក​អ្នក​បឹង​កក់​យក​មក​សរសេរ​ជា​សារ​ទាំង​នេះ​ បាន​មក​ពី​អ្នក​ភូមិ​ចំនួន​ ៥ នាក់ ដែល​បាន​យក​ឡាម និង​ម្ជុល​មក​វះ​និង​ចាក់​ម្រាម​ដៃ​របស់​ខ្លួន​រួច​ហើយ​សម្រក់​ធ្វើ ជា​ទឹក​ខ្មៅ​។

ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង ​៥​ នាក់ ដែល​បាន​យក​ផ្លែ​ឡាម​វះ​ម្រាម​ចង្អុល​ដៃ​របស់​ខ្លួន​ អ្នក​ស្រី ខែក ចាន់​រស្មី អាយុ​៣១​ឆ្នាំ មក​ពី​ភូមិ ២១ សង្កាត់​ស្រះចក ខណ្ឌ​ដូន​ពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ថា ដោយ​សារ​ពួក​គាត់​អស់​មធ្យោបាយ​ក្នុង​ការ​តស៊ូ​មតិ​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្ដល់​នូវ​ដំណោះស្រាយ​ចេញ​ប្លង់​កម្មសិទ្ធិ​ ដល់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ ដែល​ត្រូវ​កាត់​ចេញ​ពី​គម្រោង​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​លើ​ដី​ទំហំ ​១២,៤៤​ ហិកតារ​ ដែល​ផ្ដល់​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ កាល​ពី​ខែ​សីហា​កន្លង​ទៅ។

អ្នក​ស្រី​ថ្លែង​ថា ៖ « [សារ​នេះ]យើ​ង​ចង់​បង្ហាញ​សាធារណជន​អំពី​អារម្មណ៍​ឈឺចាប់​របស់​ពួក​យើង​ទាំង​អស់​គ្នា​…» ។

អ្នក​ស្រី​បាន​បន្ត​ថា ចាប់​តាំង​ពី​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន​ បូម​ខ្សាច់​លុប​ផ្ទៃ​បឹង​កក់​ដើម្បី​អភិវឌ្ឍ​ប្រែ​ក្លាយ​តំបន់​នេះ​ឲ្យ​ទៅ​ជា​ទីក្រុង​រណប​ដ៏​ប្រណីត​ថ្មី​មួយ​ទៀត​ ក្នុង​រាជធានី​ភ្នំពេញ​មក ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​បឹង​កក់ ដែល​រួម​ទាំង​គ្រួសារ​របស់​គាត់​ផង​ដែរ បាន​ជួប​ប្រទះ​រឿង​«អយុត្តិធម៌» ជា​ច្រើន រួម​មាន​ការ​បូម​ខ្សាច់​ពន្លិច​និង​វាយ​កម្ទេច​ផ្ទះ រង​ការ​វាយ​បង្ក្រាប​ដោយ​ភាព​ហិង្សា​លើ​រូប​រាង​កាយ​ពី​សំណាក់​កម្លាំង​អាជ្ញាធរ ​ការ​ចាប់​ឃុំ​ខ្លួន និង​រហូត​ដល់​មាន​ការ​ចោទ​ប្រកាន់​តាម​ប្រព័ន្ធ​តុលាការ​ថែម​ទៀត​។

ការ​ប្រើ​មធ្យោបាយ​អារ​ដៃ​ឬ​ចាក់​ម្រាម​ដៃ​ខ្លួន​ឯង ​របស់​ប្រជាពលរដ្ឋ ទាំង​នេះ​បាន​ធ្វើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​មាន​សេចក្ដី កង្វល់​ជា​ខ្លាំង។

លោក សៀ ភារម្យ អគ្គ​លេខាធិការដ្ឋាន​​នៃ​ក្រុម​ការ​ងារ​បេសកកម្ម​ពិសេស​សិទ្ធិ​លំនៅឋាន​នៃ​កម្ពុជា បាន​ថ្លែង​ថា បើ​យោង ទៅ​តាម​ស្ថានភាព​ខាង​លើ បង្ហាញ​ថា អ្នក​ភូមិ​ទាំង​នេះ​កំពុង មាន​បញ្ហា​លើ​សុខភាព​ខាង​ផ្លូវ ចិត្ត​យ៉ាង​ធ្ងន់ និង​គួរ​ឲ្យ​បារម្ភ​បំផុត។

លោក​បាន​បន្ត​ថា ការ​នាំ​គ្នា​អារ​ឬ​ចាក់​ម្រាម​ដៃ​របស់​ខ្លួន​ឯង​បែប​នេះ​ គឺជា​សញ្ញា​មិន​ល្អ​មួយ និង​ប្រកប​ដោយ​ការ​គ្រោះ​ថ្នាក់ ហើយ​វា​ក៏​ជា​មធ្យោបាយ​ និង​ជា​បញ្ហា​ថ្មី​មួយ​ទៀត ដែល​កំពុង​តែ កើត​ឡើង ចំពោះ​អ្នក​ភូមិ​បឹងកក់​រងគ្រោះ​ទាំង​នេះ៕

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: