jump to navigation

កំប្លែង​ភាសា​ខ្មែរ៖ ប្រាថ្នាបី​យ៉ាង​ 02/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​ជា​ភាសាខ្មែរ.
Tags: , , , , ,
trackback

Inspired by៖ ថន លក្ខិណា ក្នុង​កម្មវិធី “សុខគា លក្ខិណា ប៊ីអាយជី”

មាន​ស្រី​ស្អាត​អស្ចារ្យ​​​ម្នាក់​ បើក​ឡាន​ដ៏​ទំនើប​របស់​ខ្លួន​ កាត់​តាម​ផ្លូវ​ក្នុង​​ព្រៃ​ជ្រៅ ​​កំសាន្ដ​លេង​នា​ចុង​សប្ដាហ៍ ដោយ​ចៃដន្យ​ស្រាប់​តែ​ឡាន​របស់​នាង​អស់​សាំង​ ហើយ​ចំ​ពេល​ល្ងាច​ផង​នោះ​នាង​មិន​អាច​ត្រលប់​ទៅ​ផ្ទះ​វិញ​បាន នាង​សំរេច​ដើរ​​ចូល​ក្នុង​ព្រៃ ​រក​មើល​ក្រែង​មាន​កន្លែង​ ដែល​នាង​អាច​សំរាក​បាន ភ្លាម​នោះ​នាង​បាន​ឃើញ​ខ្ទម​មួយ ​ដែល​បិទ​ទ្វារ​ជិត ដោយ​មិន​បង្អង់​យូរ​ នាង​ក៏​រត់​ចូល​ទៅ​បើក​ទ្វារ​ខ្ទម​នោះ ស្រាប់​តែ​មាន​បុរស​​ដែល​មាន​ស្បែក​ខ្មៅ សក់​ឆ្មើងកន្ទ្រើង​ ពុក​មាត់​​ ពុក​ចង្កា​ពេញ បាន​ផុស​ចេញ​ពី​ក្នុង​ខ្ទម​នោះ។

បុរស​នោះ​បាន​និយាយ​សំលេង​ខ្ទរ​ៗ​ថា​ “យើង​ជា​ខ្មោច​ ដែល​គេ​ចាប់​ដាក់​ឃុំ​ក្នុង​ខ្ទម​នេះ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ អរគុណ​អ្នក​នាង​ហើយ​ដែល​បាន​​ជួយ​សង្គ្រោះ​យើង ​យើង​នឹង​អោយ​សេចក្ដីប្រាថ្នា​​​បី​ដល់​នាង​បាន​សំរេច​ដូច​បំណង តើ​នាង​ចង់​បាន​អ្វី? តែ​យើង​មាន​លក្ខណ​មួយ​ជាមួយ​នាង​ បើ​នាង​ចង់​អោយ​បំណង​ប្រាថ្នា​របស់​នាង​បាន​សំរេច​ នាង​ត្រូវ​រួម​ដំណេក​ជាមួយ​យើង​​ក្នុង​យប់​នេះ”។

នាង​បាន​គិត​មួយ​សន្ទុះ​ធំ​ហើយ​ក៏​និយាយ​ថា “បាន ​ខ្ញុំ​យល់ព្រម ថ្វី​ត្បិត​តែ​នាង​​ខ្ញុំ​នៅ​ក្រមុំ មិន​ដែល​រួម​ដំណេក​ជាមួយ​ប្រុស​ណា​ពី​មុន​មក​ តែ​ដើម្បី​អោយ​បាន​សំរេច​បំណង​ប្រាថ្នា ខ្ញុំ​យល់ព្រម​តាម​ទៅ​ចុះ”។

(១)-ខ្ញុំ​ប្រាថ្នា​អោយ​ព្រឹក​ឡើង​មាន​លុយ​​ដុល្លារ​ពេញ​​ឡាន​របស់​ខ្ញុំ។

(២)-សូម​អោយ​​បុរស​ម្នាក់​ដែល​នាង​ខ្ញុំ​ស្រលាញ់​មក​សុំ​ខ្ញុំ​រៀបការ​នៅ​ថ្ងៃ​ស្អែក។

(៣)-សូម​អោយ​ខ្ញុំ​មាន​សម្រស់​នៅ​តែ​ស្អាត​ដូច​នេះ​ជា​អមត។

“ភីវ ភីវ ភីវ……​ប្រាថ្នា​របស់​នាង​នឹង​បាន​សំរេច​ដូច​បំណង​​ចាប់​ពី​ថ្ងៃ​ស្អែក​ទៅ” បុរស​នោះ​បាន​អោយ​ពរ​នេះ​ដល់​នាង ហើយ​បុរស​នោះ​ក៏​នាំ​នាង​ចូល​ក្នុង​ខ្ទម​ ហើយ​រួម​មេត្រី​ជាមួយ​នាង​​ដោយ​ក្ដី​សុខ​ ស្រណុក​ស្រួល​ ពេញ​មួយ​យប់​នោះ។ ពេល​ព្រលឹម​ឡើង​ពួក​គេ​ទាំង​ពីរ​នាក់​ក៏​​ងើប​ឡើង ហើយ​នាង​ក៏​លា​បុរស​នោះ​ចាកចេញ​​ពី​ខ្ទម​នោះ​មក​វិញ តែ​មុន​នឹង​នាង​ចាកចេញ​នាង​បាន​សួរ​បញ្ជាក់​ថា៖

-ស្រី​ស្អាត៖ “តើ​នាង​ខ្ញុំ​នឹង​ទទួល​បាន​ប្រាថ្នា​ទាំង​បី​នោះ​បាន​ដូច​បំណង​មែន?”

-បុរស​នោះ​៖ “តើ​នាង​អាយុ​ប៉ុន្មាន​ហើយ​ឆ្នាំ​នេះ?” ​

-ស្រី​ស្អាត៖ “អាយុ​ ២៥ ឆ្នាំ​ហើយ”។

-បុរស​នោះ៖ “ងាប់​ហើយ​អាយុ ២៥ ឆ្នាំ​ហើយ​នៅ​ជឿ​រឿង​ខ្មោច​ទៀត”។

Related articles

មតិ»

1. sokharoth - 27/12/2011

ពិតជា ស្រីល្ងង់ម៉ែន!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: