jump to navigation

បច្ចេកវិទ្យា៖ ការពារ​​គេហទំព័រ និង ប្លក់​របស់​អ្នក 03/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, បច្ចេកវិទ្យា.
Tags: , , , , ,
trackback

សំរាប់​អ្នក​ដែល​មាន​គេហទំព័រ​ផ្ទាល់​ខ្លួន​​ និង ម្ចាស់​ប្លក់​ទាំង​ឡាយ​ អ្នក​អាច​ប្រើ​ http://www.websecuritymonitor.com ដើម្បី​ការពារ​គេហទំព័រ​ និង ប្លក់​របស់​ខ្លួន​បាន​ពី​ការ​វាយប្រហារ​ដោយ​មេរោគ​​​ជា​ប្រភេទ Viruses និង Malware ហើយ​ក៏​អាច​ការពារ​បាន​ពី​ការ​បំបែក​យក (Hack) ​របស់​អ្នក​​ពី​ Hackers ទាំង​នោះ​បាន​ ​ដោយ​គ្រាន់​តែ​ចុះ​ឈ្មោះ​ដាក់​គេហទំព័រ​ រឺ ប្លក់ របស់​អ្នក​ចូល​ក្នុង​គេហទំព័រ​ខាង​លើ​នេះ​តែ​ប៉ុណ្ណោះ។ វា​ពិសេស​ទៅ​ទៀត​​ គឺ​អ្នក​មិន​ត្រូវ​ការ​បង់​លុយ​នោះ​ទេ អ្នក​អាច​ប្រើ​វា​ការពារ​សុវត្ថិភាព​ដោយ​មិន​គិត​ថ្លៃ។ ក្នុង​គេហទំព័រ​ http://www.websecuritymonitor.com វា​នឹង​ផ្ញើ​អ៊ីមែល​ទៅ​កាន់​អ្នក​ភ្លាម​ៗ​ ប្រសិន​ជា​មាន​អ្វី​ខុស​ឆ្គង​ទាក់ទង​នឹង​សុវត្ថិភាព​ គេហទំព័រ​របស់​អ្នក សូម្បី​តែ​មាន Software មួយ​ចំនួន​ដែល​​អ្នក​ដាក់​ជាមួយ​នឹង​គេហទំព័រ​របស់​អ្នក​ជិត​ដល់​ពេល​ផុត​កំណត់។

ថ្មី​ៗ​នេះ​ម្ចាស់​ប្លក់​​ដែល​ប្រើ​ WordPress ដើម្បី​បង្ហោះ​ប្លក់​របស់​ខ្លួន​នោះ​ត្រូវ​បាន​គេ​បិទ​ប្លក់​របស់​ខ្លួន​​ចោល ដោយ​​មិន​មាន​ការ​ប្រាប់​ដំណឹង​អ្វី​ជាមុន​ទាល់​តែ​សោះ។ ការ​បិទ​ប្លក់​របស់​អ្នក​ទាំង​អស់​គ្នា​មាន​ពីរ​ករណី (១)-អាច​បណ្ដាល​មក​ពី​គេ​បំបែក​យក​ប្លក់​របស់​អ្នក​បាន ហើយ​គេ​បិទ​របស់​អ្នក​ចោល​តែ​ម្ដង (២)-មក​ពី​ម្ចាស់ WordPress នោះ​ជា​អ្នក​បិទ​ប្លក់​របស់​អ្នក​ចោល​ ដោយសារ​តែ​មាន​កំហុស​ឆ្គង​ណាមួយ​ជាមួយ​នឹង​គោលការណ៍​ ដែល​ខាង​ WordPress គេ​កំណត់​អោយ។

  • ចំពោះ​ករណី​ទី (២) នេះ​​ទោះ​អ្នក​ប្រើ​អ្វី​មក​ការពារ​ប្លក់​របស់​អ្នក​ក៏​​ជួយ​មិន​បាន​ដែរ ដូច្នេះ​ម្ចាស់​ប្លក់​ទាំង​ឡាយ​គួរ​តែ​ប្រុង​ប្រយ័ត្ន​ទាំង​អស់​គ្នា ទាំង​ខ្លួន​ខ្ញុំ​ផ្ទាល់​ផង​ដែរ គួរ​ចំណាយ​ពេល​អាន​ Term of Service របស់​គេ​ ថា​អ្វី​អាច​យើង​ដាក់ និង អ្វី​ដែល​យើង​មិន​អាច​ដាក់​ក្នុង​ប្លក់​របស់​យើង។

មាន​ពេល​ខ្លះ​ម្ចាស់​គេហទំព័រ រឺ ម្ចាស់​ប្លក់​មិន​ដឹង​ខ្លួន​ផង​​ថា គេហទំព័រ រឺ ប្លក់​របស់​ខ្លួន​ត្រូវ​បាន​វាយប្រហារ​ដោយ​មេរោគ​ជា Malware ជា​ដើម វា​នឹង​ប្រើប្រាស់​គេហទំព័រ រឺ ប្លក់​របស់​អ្នក​​ដើម្បី​វាយប្រហារ​​​អ្នក​ផ្សេង​ៗ​ អ្នក​អាន​​របស់​អ្នក និង អ្នក​ផ្សេង​ទៀត​ ដែល​ចរាចរ​ក្នុង​អ៊ីនធឺណិត​ ហើយ​ចុច​លើ​របស់​អ្នក​ដែល​មាន​មេរោគ​នោះ​ដោយ​ចៃដន្យ។ ពេល​ដែល​​កុំព្យូទ័រ​របស់​គេ​ឆ្លង​មេរោគ គេ​នឹង​រាយការណ៍​អំពី​រឿង​នេះ​ (Report) ​ហើយ​​​​​គេ​រាយការណ៍​បន្ត​​​​គ្នា ទីបំផុត​ការ​រាយការណ៍​នេះ​នឹង​ទៅដល់​ ដល់​ម្ចាស់​ដែល​ជា​អ្នក​ដាក់​បង្ហោះ​គេហទំព័រ រឺ ប្លក់​របស់​អ្នក​ សំរេច​បិទ​របស់​អ្នក​ចោល​តែ​ម្ដង ទាំង​រឿង​នោះ​មិនមែន​ជា​កំហុស​​របស់​អ្នក​សូម្បី​តែ​បន្តិច៕៚

Happy Blogging Everyone!

Related articles

មតិ»

1. អាក្បាលធំ - 04/12/2011

អរគុណ​ច្រើន !! តើចំពោះ​Blog WordPress តើការ​ដាក់ បង្កប់​ Video ពី Youtube ល្មើស លក្ខខណ្ឌ​ដែរ​ឬទេ???

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 04/12/2011

អត់​ទេ​ គ្រប់​វីដេអូ​​ដែល​យក​ចេញ​ពី YouTube អត់​មាន​ខុស​ទាំង​អស់ បើ​សិន​មាន​អី​មិន​កប្បី​ខាង​ YouTube គេ​នឹង​បិទ​របស់​យើង​​នៅ​ទីនោះ​រួច​ជា​ស្រេច។

2. តៀមកាហ្វេ - 04/12/2011

ចុះការយករូបភាពពីគេមក (យកលីង) តើខុសដែរទេ? ព្រោះខ្ញុំតែងតែយករូបភាពពីគេហទំព័រផ្សេងដោយភ្ជាប់លីងមកជាមួយ ដោយ​មិន​បាច់​អាប់ឡូតជាថ្មី។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 04/12/2011

បង​សុំ​ឆ្លើយ​ដោយ​ស្មោះត្រង់ បង​អត់​ដឹង​ដែរ អត់​ទាន់​បាន​អាន​អស់​គោការណ៍​របស់​គេ​ដែរ តែ​តាម​បទ​ពិសោធន៍​របស់​បង​ចំពោះ​រូបភាព​មិន​ជា​អ្វី​ទេ បង​​ធ្លាប់​ដាក់​រូបភាព​មួយ​ចំនួន​មាន​ភាព​អាក្រាត​ តែ​មិន​មាន​បញ្ហា តែ​រូបភាព​ដដែល​បង​យក​ទៅ​ដាក់​ក្នុង Flickr គេ​បិទ​រូប​ទាំង​នោះ​ចោល​ភ្លាម។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 04/12/2011

ចំពោះ​រូបភាព​ដែល​យើង​ដាក់​តំណភ្ជាប់​ពី​គេហទំព័រ​ផ្សេង​គួរ​តែ​មិន​អី ព្រោះ​គេហទំព័រ​ដែល​ផ្ទុក​រូបភាព​នោះ​គេ​អនុញ្ញាតិ​ហើយ។

មើល​តាម​តំណភ្ជាប់​នេះ http://wp.me/pQYzJ-2cl បង​ដាក់​រូប​ទាំង​នេះ​ក្នុង Flickr រូបថត​មួយ​ចំនួន​គេ​បិទ តែ​ដាក់​នៅ​ទីនេះ​មិន​អី រឺ ក៏​មិន​ទាន់​ដល់​ថ្ងៃ​អី​​ 😆

3. monyrinataro - 05/12/2011

ទំរាំដឹង ហួសពេលអស់ ទាំងខ្សែក និងខ្សែដៃ 😆

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/12/2011

នៅ​សល់​ច្រើន​ផ្ទះ​ដែរ 😆


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: