jump to navigation

លោក​ជា​នាយក​រដ្ឋមន្ត្រី​ជំរិត​អំណាច លោក​គួរ​ចុះ​ចេញ 05/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , ,
trackback

ដើម្បី​អំណាច​សុខចិត្ត​​អោយ​យួន​មក ​រស់នៅ​​ក្នុង​ប្រទេស​ប្រសេចប្រសាច​ ដើម្បី​អំណាច​សុខចិត្ត​បញ្ជូន​ប្រជាជន​ខ្លួន​ឯង​ទៅ​អោយ​ទៅ​ឈឺ​​គ្រុនចាញ់ ជាន់​មីន អត់​អាហារ​ស្លាប់​នៅ​ “ក​៥” ដើម្បី​អំណាច​សុខចិត្ត​ធ្វើ​កិច្ចសន្យា​បង្ហិន​បង្ហោច​​ជាតិ​ខ្លួន​ឯង ដើម្បី​អំណាច​​សុខចិត្ត​ក្បត់​​មិត្តភ័ក្ដិ​​ខ្លួន ចូល​ដៃ​ជាមួយ​បរទេស​ចាប់​​មិត្តភ័ក្ដិ​យក​ទៅ​ដាក់​គុក ស្នាដៃ​របស់​គេ​សោះ​ដែល​ទៅ​សុំ​ជំនួយ​ពី​យួន​មក​វាយ​រំដោះ​ជាតិ បែរ​ជា​មក​ស្រែក​​ក្ដែង​​ៗ​ចំនួន ៣០ ឆ្នាំ​ថា​ជា​ស្នាដៃ​ខ្លួន………

របស់​បាន​មក​ដោយ​ឆក់​ប្លន់ ជំរិត​ពី​គេ​ ​បែរ​ជា​យក​មក​​នាំ​គ្នា​ហ៊ឺហា ហ៊ឹកហ៊ាក់ របស់​មិន​មែន​ជា​របស់​ខ្លួន មិនមែន​កើត​ចេញ​ពី​អំពើ​មនុស្សធម៌​របស់​ខ្លួន តែ​នៅ​តែ​ខំ​ក្រាញ់​ននៀល គេ​គ្រប់​គ្នា​ថា​ “អោយ​គេ​វិញ​ទៅ ព្រោះ​មិនមែន​របស់​លោក​ទេ លោក​បាន​មក​ដោយ​អំពើ​ឆក់​ប្លន់” តែ​នៅ​តែ​ចចេស​ ​ចាត់ការ​ ធ្វើ​ទុក្ខទោស​គេ​គ្រប់​គ្នា​ ដែល​ចង្អុល​បង្ហាញ​ប្រាប់។ របស់​បាន​មក​មិន​តាម​ផ្លូវ​ធម៌ គេ​ប្រាប់​ថា​អោយ​ទៅ​គេ​វិញ​តាម​ផ្លូវ​ធម៌​ តែ​មិន​ចង់​ទេ មើល​ទៅ​ប្រហែល​ដូច​ពាក្យ​គេ​ថា​ “របស់​បាន​មក​ដោយ​កខ្វក់​នឹង​ត្រូវ​បញ្ចប់​ទៅ​វិញ​ដោយ​កខ្វក់​” ហើយ​មើល​ទៅ។

យើង​ជា​ “ចោរ​ប្លន់” ម្នាក់​ពេល​ដែល​ចូល​មក​នៅ​ក្នុង​ស្រុក ចូល​សាលារៀន ចូល​វត្ត​ ចូល​ព្រះវិហារ គួរ​ណាស់​កែប្រែ​ខ្លួន​មក​ជា​មនុស្ស​ល្អ យក​ធម៌​ដាក់​ក្នុង​ចិត្ត​​ តែ​នេះ​បែរ​ជា​នៅ​តែ​កាច​សាហាវ កាប់​សំលាប់ ហិង្សា អាង​វាយ​ ទាត់ ធាក់ អាង​កំលាំង​បាយ។ ខ្លួន​ធ្លាប់​ជា “ចោរប្លន់” មក​ដល់​សង្គម​អីឡូវ​ហើយ នៅ​តែ​មិន​ចោល​មារយាទ​ដដែល នៅ​តែ​ប្លន់​យក​របស់​គេ​ដដែល ប្លន់​ដី​ប្រជារាស្ត្រ ប្លន់​ផ្ទះ​សម្បែង​ប្រជារាស្ត្រ ប្លន់​យក​សិទ្ធិ​សេរីភាព បង្ក​ភាព​អយុត្តិធម៌​ពេញ​ផ្ទៃ​ប្រទេស នេះ​បាន​ចំ​ជា​គេ​ហៅ​ថា “ចោរ​មិន​ដូរ​មារយាទ”។

Related articles

មតិ»

1. Samady KS - 05/12/2011

គេ​មិន​ទៅ​ឈឺ​ក្បាល​ហាល​ថ្ងៃ​និង​សំដី​បង​ឯង​ទេ ហេ​ហេ​ហេ! គេ​ស្ដាប់​ឡើង​សាំ​ទៅ​ហើយ​ហ្នឹង​

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/12/2011

សាមាឌី ប្លក់​នោះអាច​សង្គ្រោះ​យក​មក​វិញ​បាន​អត់?

Samady KS - 05/12/2011

អត់​សោះ! ឥឡូវ​ខ្ញុំ​​ទិញ hosting និង Domain រួច​ហើយ! ឥឡូវ​​កំពុង​រៀប​ចំ​បង្កើត​ជា​វេបសាយ​តែ​ម្ដង គ្មាន​អ្នក​ណា​មាន​សិទ្ធ​មក​បិទ​របស់​ខ្ញុំ​ទៀត​ឡើយ​ព្រោះ​អាច​រក្សា​ទុក​បាន​ទាំង​អស់​។ តែ​ស្ដាយ​អត្ថបទ​ចាស់​សុទ្ធ​តែ​ល្អ និង​មាន​រូបភាព​មក​ជាមួយ​បង​ផង​។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/12/2011

សំណាង​អាក្រក់​ណាស់​ស្រុក​ខ្មែរ ផុត​ពី​មាត់​ក្រពើ​បែរ​ជា​មក​​ប្រទះ​ខ្លា។ ប្រទេស​ខ្មែរ​មិន​ដឹង​ចង្រៃ​អី​ទេ​បាន​ជា​ជួប​តែ​អស់​លោក​អ្នក​ដឹក​នាំ​តែ​មួយ​របៀប​ហ្នឹង មនុស្ស​ល្អ ស្លូតបូត​គេ​ចាត់​ការ រត់​ប្រផាក់ប្រភីង ស្លាប់​ទាង​អយុត្តិធម៌ តែ​មនុស្ស​ពាល​ អាក្រក់ យងឃ្នង ​បាន​ធ្វើ​ជា​មេ សោយសុខ​។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/12/2011

មែន​ហើយ​ប្លក់​របស់ សាមាឌី ច្រើន​ឆ្នាំ​ហើយ ទាក់ទង​ទៅ​ វើតប្រេស​ មើល​គេ​និយាយ​ថា​ម៉េច?

Samady KS - 05/12/2011

គេ​មិន​ប្រាប់​លម្អិត​ទេ តែ​គេ​ថា​​ខ្ញុំ​សរសេរ​រឿង​នយោបាយ និង​មាន​គេ​ report ស្នើ​សុំ​ជា​ច្រើន​នាក់​ណាស់​។ ម្យ៉ាង​ទៀត​ប្លក់​ខ្ញុំ​មួយ​ថ្ងៃ​ចំណូល​មើល មិន​តិច​ជាង ៣ពាន់​ View នោះ​ទេ អាច​លើស​ហ្នឹង​ទៀត​ផង ចឹង​បាន WordPress វា​តាម​ដាន​រហូត​។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/12/2011

ទាក់ទង​នឹង​លោក​ Robert ទៅ​ ព្រោះ​គាត់​មើល​ខុស​ត្រូវ​ វើតប្រេស នៅ​ស្រុក​ខ្មែរ គាត់​គួរ​អាច​ជួយ​បាន http://www.facebook.com/robert.w.starkweather

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/12/2011

ដូចជា​សរសេរ​រឿង​នយោបាយ​អត់​មាន​អី​ខុស​ឆ្កង​ផង​ហ្នឹង ខ្ញុំ​ក៏​សរសេរ​រឿង​នយោបាយ​ដែរ ហើយ​ប្លក់​ខ្លះ​និយាយ​រឿង​នយោបាយ​សុទ្ធ​ដូច​ជា “ខ្មែរ​ស្មេរ” អី​នោះ ហេតុ​អី​បាន​ជា​មិន​អី?​

ហើយ​បញ្ហា​មួយ​ទៀត អោយ​តែ​គេ​ Report មិន​កំណត់​ថា​គេ​បិទ​របស់​យើង​ទេ។ និយាយ​គ្នា​ជាមួយ​ Robert ទៅ​ព្រោះ​គាត់​នៅ​ភ្នំពេញ!

តា ម៉ាប់ - 05/12/2011

អីគេ ប្លកបងឌីគេបិទ ? ឥត​ដឹង​អីម៉ាតិច !

2. អាក្បាលធំ - 05/12/2011

មូល​ហេតុ​ដែរ​គេ​បិទ​បាន មក​ពី​មាន​គេ​ Report ១០០% ខ្ញុំ​ក៏​មាន​វាសនា ដូច​ខាង​លើ​នេះ​ដែរ

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/12/2011

ខ្ញុំ​សរសេរ​ទៅ​ខាង​ វើតប្រេស អោយ​ហើយ​តាំង​ពី​សប្ដាហ៍​មុន តែ​មិន​ទាន់​ឃើញ​គេ​ឆ្លើយ​តប​ទេ ចាំ​មើល​បន្ត​ទៀត​​តើ​គេ​ទាក់ទង​មក​យើង​វិញ​អត់។

គ្រាន់​តែ Report ហេតុអី​ត្រូវ​បទ​របស់​យើង បើ​យើង​មិន​ទាំង​ធ្វើ​អ្វី​ខុស​ផង​ហ្នឹង ដូច​ជា​​មិន​យុត្តិធម៌​អី​បន្តិច។

3. monyrinataro - 05/12/2011

សាម៉ាឌីក្រែងថាដាច់យ៉ៃ ឥឡូវទិញសុទ្ធតែhosting និង Domain រួច​ហើយទៀត នរណាជឿថាអត់លុយហ្អា៎!

4. Lovepeehs05 - 06/12/2011

គួរអោយភ្ញាក់ផ្អើលមែន គេបិទផ្ទះសាមឌី !? ពិតជាមិនមែនរឿងនយោបាយទេ មិនដែលដឹងសាមឌី និយាយរឿង នយោបាយសោះ ភាគច្រើនឥនិយាយអំពីរ រឿងបញ្ហាសុខភាព ដូចជារឿងអេដ្សជាដើម គឺមិនជឿរឿងនយោបាយទេ ! តែបើរឿងគេចូល មើលច្រើនលើសលប់ បានជឿ រឿងដែលគេចូលមើលច្រើនចឹង មានការព្រួយបារម្ភពីអ្នកនយោបាយកាន់អំណាចសព្វថ្ងៃច្រើនជាង គេព្រួយបារម្ភខ្លាចក្រែងសាមឌីធ្វើចលនាអ្វីមួយក៏មិនដឹង ! គេបិទដើម្បីទប់ស្កាត់រឿងហ្នុងទេ ! មិនថាអញ្ចឹង ?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 06/12/2011

ប៉ុន្តែ​​​​គេ​មិន​អាច​បិទ​របស់​គាត់​ ក្រៅ​អំពី​ម្ចាស់ វើតប្រេស ទេ។ គេ​អាច​ត្រឹម​តែ​រាយការណ៍ (Report) បែប​នេះ បែប​នោះ ហើយ​ម្ចាស់​វើតប្រេស​ជា​អ្នក​សំរេចចិត្ត។ ​ចំនុច​ដែល​រសើប​ជាង​គេ​ក្នុង​ការ​ដែល​បណ្ដាល​អោយ​គេ​បិទ​គេហទំព័រ រឺ ប្លក់​គឺ​ការ​ដាក់​ Software មួយ​ចំនួន​​អោយ​គេ​ទាញ​យក​ Software ដែល​មិន​សំរាប់​ចែកចាយ​សំរាប់​មនុស្ស​គ្រប់​គ្នា។

5. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 06/12/2011

ឆ្ងល់​ខាង​វើតប្រេស​ហេតុអ្វី​ក៏​មិន​អោយ​ Warning អី​ប្រាប់​គេ​មុន​នឹង​បិទ? ​គួ​រតែ​គ្រាន់​តែ​ខ្ទប់​តែ​ប្រកាស​ណា​ដែល​​មិន​ត្រឹមត្រូវ​តាម​គោលការណ៍​របស់​ខ្លួន​បាន​ហើយ បិទ​ប្លក់​ទាំង​មូល​គឺ​ចប់​​ហើយ។ នេះ​គ្រាន់​តែ​ជា​ប្លក់​សរសេរ​ធម្មតា​ ចុះ​បើ​ប្លក់​មនុស្ស​មួយ​ចំនួន​ជា​ឆ្នាំង​បាយ​របស់​គេ​នោះ​ គេ​មិន​ដាច់​ពោះ​ស្លាប់​ទៅ​ហើយ?

6. Lovepeehs05 - 06/12/2011

តាមពិតខ្ញុំមិនដឹងរឿងពិតទេ តែសាមឌីធ្លាប់ជាអ្នកសកម្មដែរ ក្នុងរឿង នយោបាយតែដូចជាមិនមែនប្រឆាំងអីធំដុំទេ យូរឮនិយាយវាយប្រហារខ្លះៗដែរ តែប៉ុន្មានខែចុងក្រោយនេះ សាមឌីពុំសូវឃើញសកម្មសោះនៅភូមិវើតប្រែស តែសកម្មកន្លែងផ្សេងមើលទៅ ។

រឿងបិទមានអីពិបាក មេនៅស្រុកខ្មែរស្រាប់ គេអោយលុយដល់កម្រិតទៅ បិទទៅហើយ ចង់បិទផ្ទះណាក៏បានដែរ ! មិនថាអញ្ចឹង ? លេសមានគ្រប់យ៉ាង រឿងស៊ីលុយកាក់ គេរកល្បិចគ្រប់យ៉ាង ដូចប៉ុសវិទ្យុ បារាំង ក៏សង្ស័យដែរ មនុស្សខ្លះក្នុងវិទ្យុនេះ ត្រូវបានគេទិញក៏មិនដឹង ខ្ញុំបើកមិនដែលឮផ្សាយទេ ជិតមួយអាទិត្យហើយ ខ្ញុំសង្ស័យយូរណាស់ ហើយ ប្រហែលពីឆ្នាំហើយ តែចុងក្រោយនេះខ្លាំងជាងមុនឆ្ងាយណាស់ ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 07/12/2011

😯 វា​គួរតែ​មាន​អ្វី​ជា​សំអាង​ថា​មិន​ត្រឹមត្រូវ​តាម​គោលកាណ៍​របស់​វើតប្រេស ដែល​គេ​​បិទ​របស់​អ្នកណា​ម្នាក់ មិន​អាច​ថា​គ្រាន់​តែ​គេ​រាយការណ៍​ប៉ុណ្ណោះ​ទេ អញ្ចឹង​បើ​អ្នក​ណា​ម្នាក់​មិន​ចូលចិត្ត​ប្លក់​ណាមួយ​ហើយ​រាយការណ៍​ចប់ រាយការណ៍​ចប់ អញ្ចឹង​ហិនហោច​ឯកសារ​​គ្រប់​គ្នា​ជា​មិន​ខាន។ ការបិទ​របស់​ សាមាឌី វា​ជា​ការ​សំលាប់​មួយ​គំរាម​មួយ​ពាន់​ ដែល​ធ្វើ​អោយ​អ្នក​ វើតប្រេស ទាំង​អស់​ដែល​សរសេរ​ភាសា​ខ្មែរ​ព្រួយ​បារម្ភ​ដែរ។

7. ស្រុកស្រែ - 06/12/2011

សុំ​លូក​មាត់​ផង​ម្ចាស់​ផ្ទះ… ខ្ញុំឯកភាព​តាម​យោបល់​ម្ចាស់​ផ្ទះដែរ… គឺ​ប្រហែល​ជាប្លុក​របស់​​លោក​សាម៉ាឌី ដាក់​ Software ​សំរាប់​ download មួយចំនួន​ដែល​មិនមាន​ License ត្រឹមត្រូវ… ហេតុនេះ រឿង​បិទ​ប្លុក​នេះ ប្រហែល​ជា WordPress បានបើក​​ភ្លើង​ខៀវ​​សំរាប់​អោយ​​អ្នក​ដទៃ​​ចាត់ការ​រឿង​​នេះ​ហើយ ទើប​បាន​អាច​បិទ​បានធូរខ្សុយ​បែបនេះ។

នៅ​ស្រុក​ខ្មែរ​ ទោះជា​​អ្នកសរសេរ​ប្លុក​ទាំងគេ​ ទាំងខ្ញុំ ​​ភ័យ​ព្រួយ​យ៉ាង​ណា ក៍​នៅ​តែ​អាច​បើក​មើល​ គេហទំព័រ​វិទ្យុបារាំង RFI និង​បើក​មើល លេង​Facebook ដោយ​សេរី​ គ្មាន​ទើស​ក្បាល​វ៉ាល់​អ្នកណា​សោះ… ដែល​ខុស​ពី​នៅ​ក្រុង​ហូជីមិញ ឬ​ប្រទេស​វៀតណាម​ទាំងមូល ដែល​គេហទំព័រ​ទាំងពីរ​នេះ (RFI, Facebook) ត្រូវ​បាន​រាំងខ្ទប់​(Blocked) យ៉ាង​​ស្ងៀមឈឹង​​ពី​រដ្ឋាភិបាល​​វៀតណាម​បច្ចុប្បន្ន​ដោយ​គ្មាន​ការ​តវ៉ា​ឡើយ…។​

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 07/12/2011

ស្រុក​យួន​គឺ​វា​នៅ​ប្រទេស​កុម្មុយនីស្ត​ចំ​តែ​ម្ដង តែ​ខ្មែរ​បាន​ប្រើ​លិទ្ធិ​ប្រជាធិបតេយ្យ​ជិត ២០ ឆ្នាំ​ហើយ រាង​គ្រាន់​បើ​ខាង​សិទ្ថិ​សេរីភាព​ច្រើន​ជាង​កាល​ពី​ក្នុង​កំឡុង​ឆ្នាំ​ទសវត្ស ៨០។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: