jump to navigation

Nuon Chea៖ Khmer Rouge ‘were not bad people’ 06/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , ,
trackback

បង​ធំ​ទី​ ២ នៃ​របប​ខ្មែរ​ក្រហម​គឺ​លោក នួន ជា បាន​និយាយ​ថា “ខ្មែរ​ក្រហម​មិនមែន​ជា​មនុស្ស​អាក្រក់​ទេ” តើ​  “មនុស្ស​អាក្រក់” ក្នុង​ចិត្ត​របស់​លោក នួន ជា ជា​មនុស្ស​បែប​ម៉េច​ទៅ​អញ្ចឹង? ម៉េច​បាន​ជា​ពួក​ហ្នឹង​មិន​ទទួល​ស្គាល់​ថា​ខ្លួន​បរាជ័យ​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ហ្ន៎? ម៉េច​ក៏​មិន​ទទួល​ស្គាល់​ថា​ខ្លួន​​ធ្វើ​កំហុស​មួយ​យ៉ាង​ធំ ​សំរាប់​ប្រជាជាតិ​របស់​ខ្លួន? ក្រោម​ការ​ដឹកនាំ​របស់​អស់​លោក ​ដើរ​ទៅ​កន្លែង​ណា​​ក្នុង​ប្រទេស​ ដែល​មិន​​ធំ​ក្លិន​ស្អុយ​ខ្មោច​មនុស្ស​ស្លាប់​នោះ?

ចង្អុល​បង្ហាញ​មក​មើល​ចំណុច​មួយ​ណា ​ដែល​វា​​រីក​ចំរើន​​ក្នុង​របប​ខ្មែរ​ក្រហម​ហ្នឹង ដែល​ដូច​​ពាក្យ​ស្លោក​អស់​លោក​ថា “មហា​លោត​ផ្លោះ មហា​អស្ចារ្យ​” នោះ? កាល​គេ​សម្ភាស​លោក ខៀវ សំផន គេ​សួរ​គាត់​ថា​ “លោក​គិត​ដូចម្ដេច​ដែរ​អំពី​លោក ប៉ុល ពត?” លោក ខៀវ សំផន ងក់​ក្បាល​ញាប់​ស្អេកថា “អស្ចារ្យ អស្ចារ្យ” ហើយ​គាត់​នឹក​លោក ប៉ុល ពត ខ្លាំង​ណាស់ នឹក​ទាំង​យប់ ទាំង​​​ថ្ងៃ។

ពួក​អស់​លោក​គិត​ថា​វា​គ្រប់គ្រាន់​ ដែល​សំលាប់​មនុស្ស​អស់​ពីរ​លាន​នាក់ ហើយ​មក​និយាយ​តែ​ពាក្យ​ពីរ​ បី ម៉ាត់​ថា “ពួក​អស់​លោក​ជា​មនុស្ស​ល្អ” និង “យួន​នៅ​ពី​ក្រោយ​ការ​សំលាប់​ខ្មែរ​ហ្នឹង”? ​ពួក​អស់​លោក​គិត​ថា​វា​មិន​ស្រួល​ដល់​ថ្នាក់​ហ្នឹង​ពេក​ទេអី? ពួក​អស់​លោក​គិត​ថា​និយាយ​ពាក្យ​តែ​ប៉ុណ្ណឹង ហើយ​ជំរាប​លា​ទៅ​ផ្ទះ​ដេក រឺ យ៉ាង​ម៉េច​ហ្នឹង?

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: