jump to navigation

ដំណឹង​សំរាប់​អ្នក​ប្រើ iPhone BlackBerry Gmail 07/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មាន​ផ្សេង​ៗ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , ,
trackback

លោក Julian Assange ដែល​ជា​ស្ថាបនិក​នៃ​អង្គការ Wikileaks បាន​និយាយ​​សំដៅ​ទៅ​អ្នក​ប្រើ​​ iPhone, BlackBerry, Gmail  មួយ​ឃ្លា​ថា “You’re all screwed”។ នេះ​ក៏​ដោយសារ​ក្រុមហ៊ុន​មួយ​ចំនួន​របស់​ប្រទេស​នៅ​លោក​ខាង​លិច និង ក្រុមហ៊ុន​ចិន មាន​លក់​គ្រឿង​ប្រដាប់​ដែល​អាច​​តាមដាន​​ជាមួយ​នឹង​ទូរស័ព្ទ​ទាំង​នោះ​បាន។ 

ផលិតផល​ដែល​ក្រុមហ៊ុន​ទាំង​នោះ​ផលិត​ឡើង​ អាច​ប្រើ​ទូរស័ព្ទ​ទាំង​នោះ​ ដើម្បី​លួច​ថតរូប​ដល់​អ្នក​ប្រើ​ និង អ្នក​នៅ​ជុំវិញ​បាន​ ដោយ​អ្នក​មិន​ទាំង​ដឹង​ខ្លួន​ផង។ ក្រុមហ៊ុន​ទាំង​នោះ​ក៏​លក់​ផលិតផល​ ដែល​អាច​អោយ​ពួក​គេ​​ប្ដូរ​សារ​ដែល​អ្នក​សរសេរ​ អាច​តាម​ដាន​ទីតាំង​របស់​អ្នក និង អាច​ដឹង​ពី​មនុស្ស​ក្នុង​បញ្ជី​អ៊ីមែល​របស់​អ្នក។

គួរ​បញ្ជាក់​ថា​ក្រុមហ៊ុន​ដែល​លក់​ផលិតផល​នោះ​​ខាង​ Wikileaks បាន​អោយ​ដឹង​ថា​មាន​ដល់​ទៅ​ចំនួន ១៦០ ក្រុមហ៊ុន ក្នុង​ប្រទេស​ចំនួន ២៥ ប្រទេស។ ផលិតផល​នោះ​ក៏​អាច​លួច​ថត​សំលេង​របស់​អ្នក​កំពុង​និយាយ​គ្នា តាម​ទូរស័ព្ទ រឺ ក្រៅ​ទូរស័ព្ទ​ហើយ​ផ្ញើ​ទៅ​ពួក​គេ​បាន សូម្បី​តែ​ទូរស័ព្ទ​របស់​អ្នក​ដាក់​ជា Stand-by mode ក៏​ដោយ។ 

ចំណែក​អ្នក​កាសែត​ម្នាក់​មក​ពី​ទស្សនាវដ្ដី​ប្រចាំ​សប្ដាហ៍​នៃ​ប្រទេស​អ៊ីតាលី​​ L’Espresso គឺ​លោក Stefania Maurizi បាន​និយាយ​ថា​ផលិតផល Software នោះ​មិន​គ្រាន់​តែ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​អាច​បង្កើត​សារ​ក្លែងក្លាយ​ហើយ​ផ្ញើ​សារ​នោះ​ចេញ​ទៀត​ផង។ Steven Murdoch មក​ពី​ក្រុម Cambridge Security ​បាន​និយាយ​ថា​ Software ទាំង​នោះ​ក៏​កំពុង​បាន​ផលិត​ដោយ​ក្រុមហ៊ុន​នៅ​ប្រទេស​អង់គ្លេស​ ​ដែល​ក្រុម​ហ៊ុន​ខ្លះ​មាន​ទីតាំង​នៅ​ Surrey និង Oxford ទៀត​ផង។

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: