jump to navigation

Repost៖ រាប់​អាយុ លុយ មុន​នឹង​រៀបការ​ជាមួយស្រី​ខ្មែរ 07/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ច្បាប់​ផ្សេង​ៗ, ព័ត៌មាន​ជាតិ.
Tags: , , , , , , ,
trackback

តាម​ការ​អោយ​ដឹង​ពី​ខាង​​រដ្ឋាភិបាល​កម្ពុជា​លោក កុយ គួង កាល​ពី​ម្សិលមិញ​ថ្ងៃ​ទី ១៦ ខែ មិនា ឆ្នាំ ២០១១ នេះ​បាន​អោយ​ដឹង​ថា​ បុរស​ដែល​ជា​ជន​បរទេស​ដែល​មាន​អាយុ​លើស ៥០ ឆ្នាំ និង​ រក​ប្រាក់​ចំណូល​តិច​ជាង ២៥៨០ ដុល្លារ​មិន​អាច​រៀបការ​ជាមួយ​នឹង​នារី​ខ្មែរ​បាន​ទេ ហើយ​ច្បាប់​នេះ​សំរាប់​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ មិន​មាន​ប្រសិទ្ធិភាព​ដល់​ស្ត្រី​ខ្មែរ​ដែល​រៀបការ​នៅ​បរទេស​នោះ​ទេ។

លោក​ កុយ គួង បាន​និយាយ​ទៀត​ថា “អាពាហ៍ពិពាហ៍​រវាង​បុរស​ចំណាស់ និង ស្រី​ក្មេង​គឺ​មិន​សមរម្យ”។ គាត់​ក៏​បាន​បន្ថែម​ទៀត​ថា​បុរស​ជា​ជនបរទេស​ដែល​ចង់​រៀបការ​ជាមួយ​ស្ត្រី​ ខ្មែរ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ត្រូវ​មាន​ប្រាក់​ខែ​ខ្ពស់​ផង​ដែរ​ ដើម្បី​ឃើញ​អោយ​ប្រាកដ​ថា “ស្ត្រី​ខ្មែរ​អាច​រស់នៅ​ជា​ជីវិត​សមរម្យ​មួយ។ យើង​ការពារ​ការ​រៀបការ​ក្លែងក្លាយ​ និង ការ​ជួញដូរ​មនុស្ស”។ លោក​បាន​និយាយ​ទៀត​ថា​រដ្ឋាភិបាល​បាន​ដឹង​រឿង​នេះ​​តាមរយៈ ឯកសារ​ពី​ក្រុម​ សិទ្ធិមនុស្ស​ ដែល​ថា​ស្ត្រី​ខ្មែរ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ធ្វើ​ជា​ស្ត្រី​​រកស៊ី​ផ្លូវ​ ភេទ និង គ្រាន់​តែ​ជា​កញ្ជះ​ក្នុង​ក្រុម​គ្រួសារ​ក្នុង​ប្រទេសកំណើត​ខាង​ប្ដី​​តែ​ប៉ុណ្ណោះ។

រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​បាន​ផ្ញើ​លិខិត​ការ​ទូត​ទៅ​គ្រប់​ ស្ថានទូត និង ស្ថានកុងស៊ុល ក្នុង​ប្រទេស​នេះ​ហើយ ដើម្បី​ប្រាប់​ពួក​គេ​អោយ​ដឹង​ពី​ច្បាប់​ថ្មី​នេះ ដែល​នឹង​មាន​ប្រសិទ្ធិភាព​ចាប់​ពី​ថ្ងៃ​ទី ០១ ខែ មិនា ឆ្នាំ ២០១១ នេះ។

តែ​ចំពោះ​អ្នកស្រី Kek Galabru ដែល​ជា​ប្រធាន​របស់​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​​ លីកាដូ (Licadho) បាន​និយាយ​ថា​ច្បាប់​ថ្មី​នេះ​ “ប្រឆាំង​នឹង​ច្បាប់​រៀបការ​របស់​កម្ពុជា និង ច្បាប់​អន្តរជាតិ​ជា​ពិសេស Convention on the Elimination of All Forms of Discrimination Against Women តែ​អ្នក​ស្រី​ក៏​បាន​កោត​សរសើរ​ដល់​គោលបំណង​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ការពារ​កូនក្រមុំ​ខ្មែរ តែ​អ្នកស្រី​និយាយ​ថា “នេះ​គឺជា​ការ​រើសអើង​ប្រឆាំង​នឹង​ស្ត្រី ព្រោះ​ពួក​គេ​មិន​អនុញ្ញាត​អោយ​រៀបការ​ជាមួយ​បុរស​ដែល​មាន​អាយុ ច្រើន​ជាង ៥០ ឆ្នាំ ដែល​ក្នុង​ពេល​តែ​មួយ​បុរស​ខ្មែរ​អាច​រៀបការ​ជាមួយ​ស្ត្រី​បរទេស​តាម​តែ​ពួក ​គេ​ជ្រើសរើស​”។

ការ​ហាមឃាត់​នេះ​ធ្វើ​តាម International Organisation for Migration រាយការណ៍​ថា​ កូនក្រមុំ​ខ្មែរ​ជាច្រើន​បាន​រង​ទុក្ខទោស​បន្ទាប់​ពី​ចាកចេញ​ទៅ​ ប្រទេស កូរ៉េ​ខាងត្បូង ក្នុង​ការ​រៀបការ​យ៉ាង​តក់​ក្រហល់​ ដែល​រៀបចំ​ឡើង​ដោយ​មេ​អណ្ដើក​ ដែល​ចំណេញ​លុយ​ដ៏​សន្ធឹកសន្ធាប់​លើ​ការងារ​នេះ។​

Related Articles

មតិ»

1. sambatt - 07/12/2011

no money no happy.

2. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 08/12/2011

អត់​លុយ​ អាយុ​ច្រើន​ជាង​ ៥០ ឆ្នាំ​អញ្ចឹង​ស្រួល​ហើយ មិន​បាច់ចំណាយ​លុយ​​សំរាប់រៀបការ នៅជាមួយគ្នា​ដោយ​មិន​បាច់រៀបការ​ទៅ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: