jump to navigation

រឿង​ផ្ទាល់ខ្លួន៖ ម៉ូតូ​កង់​បី “Tuk Tuk” នៅ​ឆ្នាំ ២០០៤ 10/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន.
Tags: , , , , ,
trackback

គិត​ទៅ​ដូច​ជា​រឿង​អស់​សំណើច​មួយ​កាល​ពី​ឆ្នាំ ២០០៤ ខ្ញុំ​ធ្វើការ​ជា​អ្នក​ជូន​ភ្ញៀវ​ទេសចរណ៍​ដើរ​កំសាន្ដ​នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃ​មួយ​នោះ​ខ្ញុំ​មាន​ភ្ញៀវ​មកពី​​ ប្រទេស​អង់គ្លេស​ពីរ​នាក់ ពួក​គេ​បាន​ស្នើរ​សុំ​អោយ​ខ្ញុំ​ជូន​ពួក​ទៅ​ទៅ​ទស្សនា​ សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក ដែល​​គេ​ហៅ​​​​ជា​ភាសា​អង់គ្លេស​ថា “Killing Field”។ ពួក​គេ​មិន​ចង់​ធ្វើ​ដំណើរ​តាម​ឡាន​ទេ ពួក​គេ​ទាមទារ​ចង់​ធ្វើ​ដំណើរ​តាម​ម៉ូតូ​កង់​បី (Tuk Tuk)។ ​

ពេល​ធ្វើ​ដំណើរ​ទៅ​​តាម​ផ្លូវ​លំ ដី​ហុយ មិន​មាន​បញ្ហា​អ្វី​ទេ (កាល​នោះ​ផ្លូវ​ទៅ​ជើង​ឯក​មិន​ទាន់​ជួសជុល​ស្អាត​បាត​ដូច​អីឡូវ​ទេ)​ ពួក​យើង​និយាយ​គ្នា​តាម​ផ្លូវ​ សើច​សប្បាយ​ធម្មតា ពេល​មក​វិញ​នៅ​តាម​ផ្លូវ​មាន​ក្មេង​ៗ​ប្រុស​ជំទង់​ៗ ​មួយ​ហ្វូង​ដើរ​តាម​ផ្លូវ ពួក​គេ​ទាំង​នោះ​រួសរាយ​រាក់ទាក់​ណាស់ ពួក​គេ​ចាប់​ផ្ដើម​ភាសា​អង់គ្លេស​របស់​ពួក​គេ “Hello Hello Hello….” ឡើង​ទ្រហឹង​ពេញ​ផ្លូវ​នោះ។ ​

ពួក​យើង​ធ្វើ​ដំណើរ​តាម​ម៉ូតូ​កង់​បី​ផុត​ពួក​គេ​ប្រហែល​ជា​ ២០ វិនាទី ស្រាប់​តែ​ក្បាល​ម៉ូតូ​កង់​បី​បាស់ឡើង​ត្រង់​ឆ្កុច​ទៅ​ក្នុង​មេឃ ពូ​​ម្នាក់​អ្នក​បើក​កង់​បី​នោះ តោង​ម៉ូតូ​គាត់​ខ្វៃ​ៗ​នៅ​ក្នុង​អាកាស​នោះ ចំណែក​ពួក​ខ្ញុំ​បី​នាក់​ក្នុង​កង់​បី​ទង្គិច​ក្បាល​គ្នា​ផូងផាង​ៗ​ពេញ​កង់​បី។ ពួក​យើង​ភ័យ​ស្លន់ស្លោ​ថា​មាន​រឿង​អី​កើត​ឡើង ស្រាប់​​តែ​​ម៉ូតូ​កង់​បី​រេរា​ចុះ​ឡើង​ៗ​ បាន​ធ្លាក់​មក​វិញ ពូ​​អ្នក​បើក​កង់​បី​ជាមួយ​នឹង​ក្បាល​​របស់​កង់​បី​ធ្លាក់​ប្រាវ​ ទៅ​លើ​គុម្ពោត​ព្រៃ​នៅ​ចំហៀង​ផ្លូវ ពូ​អ្នក​បើក​កង់​បី​ស្រែក​យ៉ៃ ព្រោះ​តែ​ព្រៃ​នោះ​សុទ្ធ​តែ​បន្លា។​

ពួក​យើង​ទាំង​បី​នាក់​ស្ទុះ​ចេញ​ពី​កង់​បី​មក​វិញ ទើប​យើង​ដឹង​ថា​មូលហេតុ​​ ដែល​កង់​បី​បាស​ក្បាល​ឡើង​ឆ្កឺត​ទៅ​ក្នុង​មេឃ ព្រោះ​ក្មេង​​ជំទង់​មួយ​ហ្វូង​នោះ​ វា​នាំ​គ្នា​ឡើង​ជាន់​កន្ទុយ​កង់​បី​ទាំង​អស់​គ្នា បាន​ជា​បាសក្បាល​កង់​បី។ ពួក​ក្មេង​ជំទង់​នាំ​គ្នា​ជួយ​ទាញ​ម៉ូតូ​កង់​បី​ចេញ​មក​វិញ ហើយ​ពូ​អ្នក​បើក​ខឹង​សម្បារ​យ៉ាង​ខ្លាំង។ ​

ផុត​ពី​ការ​ភ័យ​ស្លន់ស្លោ​នេះ ពួក​ភ្ញៀវ​ទាំង​ពីរ​នាក់​នោះ ​លែង​ចង់​ដឹង​រឿង​​ស្រុក​ខ្មែរ​ទៀត​ហើយ ខ្ញុំ​ក៏​លែង​មាន​អារម្មណ៍​ចង់​និយាយ​អ្វី​ទាំង​អស់ ពួក​គេ​គ្រាន់​តែ​ក្រឡេក​មើល​មុខ​គ្នា​ផ្ទុះ​សំណើច​ពេញ​កង់​បី នឹក​ហួស​ចិត្ត​នឹង​រឿង​កើត​ឡើង​អំបាញ់មិញ​មិញ​នេះ។ ​

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: