jump to navigation

១១ ខែ​ស្លាប់​ចំនួន ១៧៣១ នាក់​ដោយ​គ្រោះថ្នាក់​ចរាចរ​ 13/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , ,
trackback

តាម​សារព័ត៌មាន​របស់ Xinhua បាន​អោយ​ដឹង​ថា​គ្រោះថ្នាក់​ចរាចរ​តាម​ដង​ផ្លូវ​នៅ​ប្រទេស​កម្ពុជា​បាន​សំលាប់​មនុស្ស​ ១៧៣១ នាក់ និង របួស​ចំនួន​ ៧៨៨៥ នាក់​ក្នុង​កំឡុង​ពេល​តែ​ចំនួន ១១ ខែ​ប៉ុណ្ណោះ នេះ​តាម​សម្ដី​របស់​លោក ទូច ចាន់កុសល រដ្ឋលេខាធិការ​ក្រសួង​គមនាគមន៍​ និង កិច្ចការ​សាធារណ​​អោយ​បាន​ដឹង​នៅ​ថ្ងៃ​ អង្គារ នេះ។

លោក​ក៏បាន​អោយ​ដឹង​ទៀត​ថា​ គ្រោះថ្នាក់​ចរាចរ​បាន​ក្លាយ​ទៅ​ជា​ឃាតករ​លេខ​មួយ​ ក្នុង​ចំណោម​​ឃាតករ​ អេដស៍ និង គ្រោះ​ថ្នាក់​ដោយសារ​មីន ដែល​រៀងរាល់​ឆ្នាំ​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​បន្សល់​ទុក​អោយ​មាន​ក្មេង​​កំព្រា​រាប់​​ពាន់​នាក់ ស្ត្រី​មេម៉ាយ និង មនុស្ស​ពិការ​យ៉ាង​ច្រើន​​។ ចំនួន​ ៧២ ភាគរយ​នៃ​គ្រោះ​ថ្នាក់​នេះ​ច្រើន​ជាមួយ​នឹង​អ្នក​បើកបរ​ម៉ូតូ ហើយ​ភាគច្រើន​គឺ​ស្លាប់​ដោយសារ​ការ​បោក​ប៉ះពាល់​ក្បាល។ ចំនួន​ប្រហែល ៥១ ភាគរយ​គឺ​បណ្ដាល​មក​ពី​ការ​បើក​ហួស​ល្បឿន ហើយ​ចំនួន ១៦ ភាគរយ​គឺ​បើកបរ​ដោយ​មាន​ជាតិ​ស្រវឹង និង សល់​ប៉ុន្មាន​ទាក់ទង​ការ​មិន​គោរព​ច្បាប់​ចរាចរ​ និង យានយន្ត​មាន​បញ្ហា។

នៅ​ឆ្នាំ ២០១០ មាន​មនុស្ស​ចំនួន ១៨១៦ បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរ​តាម​ផ្លូវ ដែល​ធ្វើ​អោយ​ប្រទេស​កម្ពុជា​ខាត​បង់​ប្រាក់​ចំនួន ២៧៨ លាន​ដុល្លារ។

Related articles

មតិ»

1. ស្រុកស្រែ - 13/12/2011

តាម​តួ​លេខ​នេះ​ គិតជាមធ្យមនៅ​ស្រុក​ខ្មែរ​យើង​ក្នុងមួយខែស្លាប់ជិត ១៦០នាក់ និងរបួស​ជាង ២៦០នាក់…​គួរសមដែរ។ លោក​ស្រុកខ្មែរ ស្នេហ៍ខ្ញុំ តើ​អាច​ដឹង​បាន​ទេ​ពី​​ចំនួន​ជន​រង​គ្រោះ ​ដោយ​គ្រោះថ្នាក់​ចរាចរ​នៅ​ស្រុកស៊ុយអែត (Sweden)​ ដែល​លោក​កំពុង​រស់​នៅ?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 13/12/2011

ខ្ញុំ​អត់​ដឹង​ដែរ​នៅ​ទីនេះ ព្រោះ​បញ្ហា​នេះ​អត់​សូវ​កើត​មាន​ច្រើន​អញ្ចឹង​ហើយ​សារព័ត៌មាន​គេ​អត់​ចុះ​ផ្សាយ។ ឃើញ​ម្ដង​ម្កាល​ដែរ ពេល​មាន​គ្រោះ​ថ្នាក់​ចរាចរ​ ពិសេស​ពេល​ខែ​ធ្លាក់​ព្រិល​ខ្លាំង ខែ​ព្រិល​កក​ជា​ទឹកកក។

2. ស្រុកស្រែ - 13/12/2011

ខ្ញុំយល់ថា ទាំងនេះ​គឺ​ដោយសារ​ស្រុក​គេ​ គ្រប់ៗគ្នា​គេ​គោរពច្បាប់ មិន​មែន​ខ្លាច​ប៉ូលីស​តាម​ភ្លើង​ស្តុប​ដូច​ស្រុក​ខ្មែរ​យើង​ទេ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 13/12/2011

នេះ​ជា​ការ​ពិត​ព្រោះ​ពួក​គេ​គោរព​ច្បាប់ ព្រោះ​ច្បាប់​នៅ​ទីនេះ​​មិន​អាច​គេ​ច​ផុត​នោះ​ទេ ច្បាប់​គឺ​ច្បាប់​ ខុស​គឺ​ខុស នេះ​ជា​ចំណុច​មួយ​ខ្ញុំ​មហា​សែន​ចូលចិត្ត។ មិន​ដូច​ស្រុក​យើង​ទេ​ សំណាញ់​ច្បាប់​ជាប់​តែ​​ត្រី​តូច​ ល្អិតល្អោច ត្រី​ធំ​ មាន​លុយ មាន​អំណាច ផុត​រហូត​។

ក្នុង​កំរិត​មួយ​ដែល​អ្នក​ផឹក​គ្រឿង​ស្រវឹង​ហើយ​បើកបរ អ្នក​អាច​ត្រូវ​ប៉ូលីស​ផាក​ និង ផ្អាក​មិន​អោយ​អ្នក​បើកបរ​ច្រើន​ឆ្នាំ​បាន ហើយ​អ្នក​​មិន​អាច​ទាល់​តែ​សោះ​យក​លុយ​ទៅ​លុប​វា​ចោល​ក្នុង​កំណត់ហេតុ​​របស់​គេ (Record) នេះ​និយាយ​ត្រឹម​រឿង​ផឹក​ស្រា​បើកបរ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: