jump to navigation

ព័ត៌មាន​ភាសា​អង់គ្លេស៖ 25 of the Strangest Foods from Around The World 17/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ភាសា​អង់គ្លេស, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , ,
trackback

នេះ​ជា​ម្ហូប​ចាត់​ទុក​ថា​ចំលែក ​​សំរាប់​ប្រទេស​មួយ​ចំនួន អត្ថបទ​ក្នុង​គេហទំព័រ​​ខាង​ក្រោម​មាន​ប្រមូល​ផ្ដុំ​ដោយ​ម្ហូប​​ចំនួន ២៥ ដែល​ពួក​គេ​គិត​ថា​ចំលែក សូម​កំដរ​អារម្មណ៍​សំរាប់​ថ្ងៃ​ចុង​សប្ដាហ៍​នេះ​ទាំង​អស់​គ្នា​ប្រសិន​ជា អ្នក​មិន​ធ្វើ​ដំណើរ​កំសាន្ដ​ទៅ​ទី​ណា​ទេ។ សំរាប់​អ្នក​រស់នៅ​ប្រទេស​ស៊ុយអែត​សូម​មើល​លេខ “២០” ហើយ​សំរាប់​អ្នក​រស់នៅ​ប្រទេស​កម្ពុជា​គឺ​លេខ “៨”។ 

ចំពោះ​ម្ហូប​ម៉្យាង​របស់​ជនជាតិ ស៊ុយអែត នៅ​លេខ​ “២០” នោះ​វា​ជា​ប្រភេទ​ត្រី​ដែល​គេ​ផ្ងំ​ទុក​យូរ​ដូច​ជា​ផ្អក​ស្រុក​ខ្មែរ​យើង​ដែរ ទាំង​ក្លិន​ ទាំង​រសជាតិ ​វា​ដូច​គ្នា​​ស្ទើរ​តែ​ទាំង​ស្រុង តែ​ពេល​អីឡូវ​នេះ​ពួក​គេ​បែក​គំនិត​លាយ​​រសជាតិ​​ផ្សេង​ៗ​ ពណ៌​ផ្សេង​ៗ​ ដាក់​លក់​ក្នុង​កែវ​បិទ​ជិត ដែល​នៅ​ស្រុក​យើង​គេ​នៅ​ដាក់​លក់​បើក​ចំហ​ក្នុង​ក្រឡ ពាង ក្នុង​ផ្សារ​នៅ​ឡើយ។ ពេល​ខ្លះ​ខ្ញុំ​ទិញ​មក​ញ៉ាំ​ ខ្ញុំ​អាច​ទិញ​បន្លែ​មួយ​ចំនួន​ដូច​ជា​ផ្លែ​ត្រប់​ជា​ដើម​មក​ញ៉ាំ​ជាមួយ វា​កាន់​តែ​ធ្វើ​អោយ​អារម្មណ៍​ថា​ គិត​ថា​ដូច​នឹង​ផ្អក​ស្រុក​ខ្មែរ​យើង​មែន​ទែន​ ពេល​ដែល​ញ៉ាំ​ជាមួយ​ផ្លែ​ត្រប់​ស្រួយ។ ជា​ប្រពៃណី​​សំរាប់​ពួក​គេ​ម្ហូប​នេះ​ពួក​គេ​ញ៉ាំ​ជាមួយ​នឹង​​ដំឡូង​ស្ងោរ ហើយ​ម្ហូប​នេះ​គេ​មិន​ចាំ​បាច់​ចម្អិន ចំហុយ ដូច​ផ្អក​យើង​នោះ​ទេ យើង​គ្រាន់​តែ​បើក​គម្រប​អាច​ញ៉ាំ​តែ​ម្ដង​បាន​​ ម្ហូប​នេះ​ជា​ភាសា​ស៊ុយអែត​​សរសេរ​បែប​នេះ​ Surströmming (ស៊ូរ – ស្ត្រឺម – មីង) ដែល​យើង​អាច​ហៅ​ជា​ភាសាអង់គ្លេស​ថា Herring ។​

ចុច​លើ​រូបភាព​ចូល​ទៅ​អាន

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: