jump to navigation

កំប្លែង​ភាសាខ្មែរ៖ អ្នក​គ្រូ​ឆ្នាស់​របូត​សំពត់ 17/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​ជា​ភាសាខ្មែរ.
Tags: , ,
trackback

អ្នក​គ្រូ​​ក្រមុំ​ឆ្នាស​ម្នាក់​ បាន​ដើរ​ចូល​បន្ទប់​បង្រៀន ដោយ​ចៃដន្យ​គាត់​ជាន់​ជាយ​សំពត់​របស់​​គាត់​ហើយ​របូត​​ដល់​ចុង​ជើង ហើយ​គាត់​ស្រវេស្រវា​ទាញ​ឡើង​វិញ​យ៉ាង​ប្រញាប់។​ គាត់​ខឹង​ និង ខ្មាសអៀន​​សិស្ស​នៅ​ក្នុង​ថ្នាក់​ខ្លាំង​ណាស់ តែ​ដើម្បី​បង្ហាញ​ភាព​ឆ្នាសឆ្នើម​របស់​គាត់​ដែល​ធ្លាប់​មាន គាត់​​​បាន​ទាញ​រំពាត់​មក​ដើរ​សួរ​សិស្ស​ប្រុស​ៗ​កំលោះ​ៗ​នៅ​ក្នុង​ថ្នាក់៖

អ្នកគ្រូ៖ វិចិត្រ តើ​​ឯង​បាន​ឃើញ​អ្វី​ខ្លះ?

វិចិត្រ៖ ខ្ញុំ​បាន​ឃើញ​ត្រឹម​ក​ជើង​អ្នក​គ្រូ​ចុះ​ក្រោម​តែ​ប៉ុណ្ណោះ។

អ្នកគ្រូ៖ ដាក់​ដៃ​ឯង​មក​​ ឯង​ទទួល​ពិន័យ​ពី​យើង ១០ រំពាត់។

-អ្នក​គ្រូ​បាន​ដើរ​បន្ត​ទៅ​ទៀត​រក​មើល​សិស្ស​ប្រុស​ដែល​ខូចខិល​ដើម្បី​សួរ៖

អ្នកគ្រូ៖ សំណាង តើ​ឯង​បាន​ឃើញ​អ្វី​ខ្លះ?

សំណាង៖ ខ្ញុំ​បាន​ឃើញ​ត្រឹម​ជង្គង់​ចុះ​ក្រោម​តែ​ប៉ុណ្ណោះ។

អ្នកគ្រូ៖ ដាក់​ដៃ​មក​ ឯង​ទទួល​ពិន័យ​ពី​យើង ២០ រំពាត់។

-អ្នក​គ្រូ​បាន​ដើរ​បន្ត​ទៀត​រក​មើល​សិស្ស​ដែល​គាត់​តែងតែ​ស្អប់​ដែល​តែងតែ​តាម​ញ៉ែ​គាត់៖

អ្នកគ្រូ៖ សុផល តើ​ឯង​បាន​ឃើញ​អ្វី​ខ្លះ?

សុផល៖ ខ្ញុំ​បាន​ឃើញ​ត្រឹម​ភ្លៅ​ចុះ​ក្រោម​តែ​ប៉ុណ្ណោះ។

អ្នកគ្រូ៖ ដាក់​ដៃ​មក ឯង​ទទួល​ពិន័យ​ពី​យើង ៣០ រំពាត់។

-គាត់​ដើរ​តំរង់​ទៅ​សិស្ស​ដែល​គាត់​ស្អប់​ជាង​គេ​ព្រោះ​តែ​វា​សុំ​ស្នេហ៍​​​គាត់​រាល់​ថ្ងៃ៖

អ្នកគ្រូ៖ វាសនា តើ​ឯង​បាន​ឃើញ​អ្វី​ខ្លះ?

វាសនា៖ អ្នក​គ្រូ​វាយ​ខ្ញុំ​ ១០០ រំពាត់​តែ​ម្ដង​ទៅ​ 😯

Related articles

មតិ»

1. khmerpropertymagazineb - 17/12/2011

វាបានឃើញអីវា បានជាអោយគេវាយ ១០០រំពាត់

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 17/12/2011

លេច​ប៉ុណ្ណា​វា​ឃើញ​ប៉ុណ្ណុង តែ​ពិន័យ​ត្រូវ​បាន​ប្រហែល ៥០ រំពាត់​បូក​នឹង​វា​ទាញ​ iPhone 4s ថត​ទុក​មើល​ទៀត​ អញ្ចឹង​វា​អោយ​អ្នកគ្រូ វាយ​វា​ ១០០ រំពាត់អញ្ចឹង​ទៅ 😳

2. 012360009 - 19/12/2011

មើលហើយ​ថតទៀត


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: