jump to navigation

គីម ចុង អ៊ីល មេដឹកនាំកូរ៉េ​ខាង​ជើង​ស្លាប់ 19/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , ,
trackback

តាម​សារព័ត៌មាន​មក​ពី​គ្រប់​ទី​កន្លែង​លើ​សកលលោក​ បាន​អោយ​ដឹង​ថា​ មេ​ដឹកនាំ​កំពូល​មហា​ផ្ដាច់ការ​ កំណាច​ យង់ឃ្នង នៃ​ប្រទេស​កូរ៉េ​ខាងជើង​បាន​ស្លាប់​ហើយ​នៅ​ជន្មាយុ ៦៩ ឆ្នាំ គ្រប់​ស្ថានទូត​ទាំង​​អស់​របស់​កូរ៉េ​ខាងជើង​បាន​បង្ហូត​ទង់ជាតិ​ពាក់​កណ្ដាល​ដង​ ដើម្បី​ចូលរួម​មរណទុក្ខ​នេះ។

មិន​ដឹង​ថា​ សម្ដេច​តា យើង​កើត​ទុក្ខ​រីងរៃ​យ៉ាង​ណា​ទេ​ ដែល​សម្លាញ់​ដ៏​មហា​សែន​ស្និត​របស់​ព្រះអង្គ​ ដែល​ព្រះ​អង្គ​ធ្លាប់​យក​ប្រពន្ធ កូន ទៅ​ផ្ញើ​នៅ​ទីនោះ​បាន​ស្លាប់​ទៅ​បាត់​ក្រោម​សំលេង​អបអរសាទរ សំណើច​សើច​សប្បាយ ការ​ជប់​លៀង​​ ពី​មនុស្ស​ទូទាំង​សកលលោក និង ប្រជាជន​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​ខ្លួន​ឯង​ទាំង​មូល​បែប​នេះ។ ក្នុង​ដួង​ព្រះ​ហរទ័យ​​របស់​ សម្ដេច​តា​ យើង​​មើល​ឃើញ ​ប្រទេស​កូរ៉េ​ខាងជើង​ទាំង​មូល​ ជា​មាស​ជា​និច្ច​​ដរាប​មក ព្រះអង្គ​តែងតែ​សរសើរ​មិន​ដាច់​ពី​ព្រះ​មាត់​ របស់​ព្រះអង្គ ដែល​តែងតែ​ទាំង​សរសេរ​សារលិខិត​ជូនពរ​​ថ្ងៃ​កំណើត​របស់ គីម ជុង អ៊ីល ថា​សូម​កោតសរសើរ​ចំពោះ​ការ​ដឹកនាំ​ ដ៏​ឈ្លាសវៃ​របស់​មេដឹកនាំ​ម្នាក់​នោះ​ ថា​ដឹកនាំ​ “រីកចំរើន​គ្រប់​វិស័យ”។ ឆ្ងល់​ព្រះអង្គ​មាន​បញ្ហា​ជាមួយ​ព្រះ​ភ្នែក​របស់​ព្រះអង្គ​​ទេ​ដឹង ដែល​ថា​ គីម ចុង អ៊ីល ដឹកនាំ​រីកចំរើន​គ្រប​វិស័យ រហូត​ដល់​មើល​មិន​ឃើញ​ប្រទេស​មួយ​ចំហៀង​ទៀត​គឺ​ កូរ៉េ​ខាងត្បូង ថា​គេ​រីកចំរើន​ដល់​ណា?

This is what the world doing when Kim Jong Very Il died

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: