ជជែក៖ ភូមិក្រាំងយ៉ូវអភិវឌ្ឍន៍ដល់ណាហើយ? 20/12/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ជជែក, ព័ត៌មានជាតិ.Tags: ជជែក, ប្រទេសកម្ពុជា, ភូមិក្រាំងយ៉ូវ, ហ៊ុន សែន, អភិវឌ្ឍន៍
trackback
ប្រហែលជាមានអ្នកចងចាំដែរទេមើលទៅអំពី “ភូមិក្រាំងយ៉ូវ” ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្រែកព្រឹក ស្រែកល្ងាច មានចំរៀង មានខារាអូខេ លឺទ្រហឹងអឺងកងស្ទើរបែកវិទ្យុ និង ទូរទស្សន៍ថាយកភូមិនេះជា “ភូមិអភិវឌ្ឍន៍គំរូ” សំរាប់ការអភិវឌ្ឍន៍ទូទាំងប្រទេសកម្ពុជា? ឆ្ងល់ហេតុអ្វីបានជាអីឡូវភូមិហ្នឹង ហាក់បីដូចជាត្រូវបានគេបោះបង់ចោល អញ្ចឹង? ហេតុអ្វីក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនដែលរលឹកឈ្មោះភូមិនោះទៀតសូម្បីតែមួយម៉ាត់? ម្ដេចក៏បានជាលែងលឺសំលេងចំរៀង អំពីភូមិនេះតាមវិទ្យុ ខារាអូខេ តាមទូរទស្សន៍អីទៀតអញ្ចឹង?
Related articles
- វីដេអូ ចំរៀង ខ្មែរ៖ មួយ រយ ក៏មិន គ្រាន់ – សំណាង (varychin.com)
- ចង្ក្រាន ប្រើ ពន្លឺ ព្រះអាទិត្យ (maochamna.wordpress.com)
- ព័ត៌មាន ភាសា អង់គ្លេស៖ 25 of the Strangest Foods from Around The World (varychin.com)
និយាយពីឈ្មោះ «ក្រាំងយ៉ូវ» គឺគេឈប់រំឮកតាំងពីឆ្នាំ1998 មកម៉្លេះ ព្រោះអីកាលណោះ គ,ប្រ,ជ បានចាញ់ឆ្នោតយ៉ាងអាម៉ាស់ នៅក្រាំងយូវនេះឯង។ កាលអណត្តិទីមួយ ក្នុងនាមជានាយករដ្ឋមន្ត្រីទី២ លោកហ៊ុន សែនបានយកភូមិនេះជាភូមិអភិវឌ្ឍគំរូ មានផ្ដល់ម៉ាស៊ីនបូមទឹក រៀបចំប្រលាយ ,,, ផ្ដល់អំណោយ។ មូលហេតុដែលចាញ់ឆ្នោត គឺបណ្ដាលមកពីការគ្រប់គ្រងមិនបានល្អ នៅថ្នាក់មូលដ្ឋាន (មេឃុំ មេភូមិ) ។ គឺមានការកឹបកេង អំណោយ ម៉ាស៊ីនបូមទឺកក៏ខ្ចីប្រើដោយឥតយកថ្លៃ បែរជាមេភូមិ ជំរិតទារលុយ ,,, ពលរ្ដ្ឋជួយលើកផ្លូវធ្វើទំនប់ ,,, បានរបបពលកម្ម តិច ព្រោះមេភូមិដែលជាគ,ប្រ,ជ កឹបកេងយក ទើបគេខឹង លែងបោះឆ្នោតឲ្យ,,,,។
អញ្ចឹងនោះគេមិនហៅថា អភិវឌ្ឍន៍ប្រទេសទេ បើអភិវឌ្ឍន៍ជាតិគេមិនគិតថាគណបក្សនេះចាញ់ គណបក្សនោះឈ្នះនោះទេ នេះជាការអភិវឌ្ឍន៍គណបក្សច្រើនជាង វាបង្ហាញអោយឃើញយ៉ាងច្បាស់ពីការប្រកាន់បក្ខពួកនោះ។