jump to navigation

អត្រាធ្វើ​អត្តឃាត​នៅ​ក្រិច​ខ្ពស់​ជាង​គេ​បំផុត​នៅ​អឺរ៉ុប 20/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​, សុខភាព.
Tags: , , , , , , ,
trackback

ចាប់​តាំង​ពី​មាន​​បញ្ហា​​ចលាចល​ រឿង​សេដ្ឋកិច្ច​មក​ប្រទេស​ក្រិច បាន​កើត​ឡើង​អត្រា​នៃ​ការ​ធ្វើ​អត្តឃាត​ទ្វេ​ដង ដែល​ជាប់​ចំណាត់​ថ្នាក់​ខ្ពស់​បំផុត​ក្នុង​ទ្វីប​អឺរ៉ុប ដែល​កាល​ពី​មុន​ពេល​បញ្ហា​សេដ្ឋកិច្ច​កើត​ឡើង​ ប្រទេស​នេះ​មាន​អត្រា​នៃ​ការ​ធ្វើ​អត្តឃាត​ទាប​បំផុត​ ក្នុង​ទ្វីប​អឺរ៉ុប​គឺ ត្រឹម​តែ ២.៨ ប៉ុណ្ណោះ​ក្នុង​ចំណោម​មនុស្ស​ចំនួន ១០០០០០ (មួយ​សែន) នាក់។

Klimaka ដែលធ្វើ​ការ​ជា​អ្នក​ទទួល​ទូរស័ព្ទ​​បន្ទាន់ (Hotline) ​នៅ​មន្ទីរពេទ្យ​ចិត្តសាស្ត្រ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​អោយ​ដឹង​ថា​កាល​ពី​មុន​មាន​បញ្ហា​សេដ្ឋកិច្ច​នេះ ពួក​គេ​ទទួល​ទូរស័ព្ទ​ហៅ ចូល​មួយ​ថ្ងៃ​តែ​ចំនួន ១០ តែ​ប៉ុណ្ណោះ តែ​អីឡូវ​នេះ​ជាង​ ១០០ ក្នុង​មួយ​ថ្ងៃ ភាគច្រើន​ជា​មនុស្ស​ស្រី អាយុ​ចាប់​ពី ៣០ ដល់ ៥០ ឆ្នាំ ហើយ​ចំណែក​មនុស្ស​ប្រុស​វិញ​ចាប់​ពី ៤០ ដល់ ៤៥ ឆ្នាំ។ ដោយសារ​តែ​ភាព​ក្រីក្រ​កាន់​តែ​កើន​ឡើង ការ​គ្មាន​ការងារ​ធ្វើ​ ជា​ហេតុ​ ដែល​នាំ​អោយ​ការ​ធ្វើ​អត្តឃាត​កើន​ឡើង​យ៉ាង​ខ្លាំង ភាព​គ្មាន​ការងារ​ធ្វើ​កើន​ឡើង​ដល់​ជាង ៤២ % ចំពោះ​ក្រុម​មនុស្ស​អាយុ​ចាប់​ពី ២៥ ដល់ ៤០ ឆ្នាំ មិន​តែ​ប៉ុណ្ណោះ​បទ​ឧក្រិដ្ឋ​ផ្សេង​ៗ​ក៏​កើន​ឡើង​មាន​សន្ទុះ​យ៉ាង​ខ្លាំងក្លា​ដែរ។​

ហើយ​បញ្ហា​កុមារ​ និង ក្មេង​ជំទង់ មាន​បញ្ហា​ផ្លូវ​ចិត្ត​ មាន​បញ្ហា​ស្ត្រែស ក៏​កើន​ឡើង​ដោយសារតែ ​ពួក​គេ​ជួប​ប្រទះ​នឹង​បញ្ហា​ថ្មី​ៗ​ ដូចជា​ការ​ឃើញ​ឪពុក​ម្ដាយ​ត្រូវ​គេ​ចាប់​ចាក់​គុក ដោយសារ​តែ​បទ​ឧក្រិដ្ឋ​ដើម្បី​សេដ្ឋកិច្ច​គ្រួសារ។

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: