jump to navigation

ព័ត៌មាន​ដកស្រង់៖ កម្ពុជា​ និង​ ថៃ​ យល់ព្រម​ដក​ក​ងទ័ព​ទាំងស្រុង​ចេញពី​តំបន់​ព្រំដែនដែលមាន​វិវាទ​ 23/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , ,
trackback

  • ដកស្រង់​ចេញ​ពី វិទ្យុ​អូស្ត្រាលី

ប្រទេស​កម្ពុជា​ និង​ ថៃ​ កាលពី​ម្សិលមិញ​បាន​យល់ព្រម​ដក​កងទ័ព​ទាំងស្រុង​ និង​ ដំណាល​គ្នា​ចេញ​ពី​តំបន់​ព្រំដែន​រួមគ្នា​មួយ​​ ដែល​បាន​​ក្លាយ​ជា​ក​កន្លែង​ប៉ះទង្គិច​គ្នា​ ដែល​បណ្ដាល​​​ឲ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់​។

រដ្ឋមន្ត្រី​​ការពារ​ជាតិ​ និង​ មេបញ្ជាការ​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​បាន​ឯកភាព​គ្នា​ថា​នឹង​ដក​កងទ័ព​ចេញ​ឲ្យ​ឆ្ងាយ​ពី ​តំបន់​វិវាទ​នៅ​ក្បែរ​រ​ប្រាសាទ​ព្រះវិហារ​ ដែល​មានការ​ប៉ះទង្គិច​គ្នា​ដោយ​យោធា។​

លោក នាង​ផាត រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិ​ និង ជា​ប្រធាន​​នៃ​លេខាធិការដ្ឋាន​ គណៈ​ធម្មាធិការ​​ព្រំដែន​ទូទៅ​ហៅ​កាត់​ថា GBC កម្ពុជា​ មាន​ប្រសាសន៍​ថា​ ភាគី​ទាំងពីរ​ក៏បាន​យល់ព្រម​ បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​តាម​ដាន​មើល​ ការ​ដក​កងទ័ព​ទាំង​ស្រុង​ឲ្យ​បាន​ឆាប់​ជា​ទី​បំផុត​ ដែលត្រូវធ្វើឡើង ដំណាលគ្នា​​ចេញ​ពីមូលដ្ឋាន​បច្ចុប្បន្ន​នៅក្នុងតំបន់​ដែល​ហាម​មិនឲ្យ​មាន​វត្តមាន​កងទ័ព​​។

កម្ពុជា និង ថៃ បាន​ឯកភាព​​គ្នា​ថា ​ការ​ដក​កងទ័ព​គួរតែ​ធ្វើឡើង​ក្រោម​វត្តមាន​របស់​អ្នក​សង្កេតការណ៍​មកពី​ប្រទេស​ឥណ្ឌូណេស៊ី​។ គួរ​រំលឹក​ថា កាលពី​ខែ កក្កដា​ កន្លង​ទៅ​នេះ​ តុលាការ​យុត្តិធម៌​អន្តរជាតិ​ បាន​បញ្ជា​​ឲ្យ​ភាគី​ទាំងពីរ​ដក​កងទ័ព​ចេញ​ពី​ បរិវេណ​ប្រាសាទ​ព្រះវិហារ​ ប៉ុន្តែ​ភាគី​ទាំងពីរ​មិនទាន់​បាន​ដក​កងទ័ព​ តាម​បញ្ជា​របស់​តុលាការ​នៅឡើយ​ទេ បើ​ទោះបី​​ជា​ ស្ថានភាព​នៅ​តាម​ព្រំដែន​មាន​ភាព​ស្ងប់ស្ងាត់​ក៏ដោយ​៕​

(ប្រែ​សម្រួល​ដោយ​ វ៉ាន់​ មុនីរ័ត្ន​)

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: